អ្នកឃ្លាំមើលព្រមានថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះធ្ងន់ធ្ងរប្រសិនបើ រដ្ឋាភិបាលនៅតែធ្វើឲ្យពលរដ្ឋគ្មានជំនឿ

អ្នកឃ្លាំមើលព្រមានថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះធ្ងន់ធ្ងរ


By

ឌឹ ខេមបូឌា ដេលី

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ អះអាងថាអភិបាលកិច្ចនៅកម្ពុជានៅមិនទាន់មានជំនឿទុកចិត្តពីមហាជននៅឡើយ ជាពិសេសការសំរេចចិត្តរបស់រដ្ឋាភិបាលក្នុងការសម្បទានដីធ្លី ព្រៃឈើ និងធនរ៉ែ ទៅឲ្យបរទេសដោយមិនបានឈរលើគោលការណ៍អភិបាលកិច្ចល្អដែលនាំឲ្យពលរដ្ឋនៅតែរងគ្រោះ និងរងការប៉ះទង្គិចពីការសំរេចចិត្តរបស់រដ្ឋាភិបាល។

ការអះអាងរបស់លោក សន ជ័យ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងចំពោះមុខថ្នាក់ដឹកនាំនគរបាលគ្រប់ជាន់ថ្នាក់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនាយនគរបាលបន្តវេន នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាខេត្តកណ្ដាលថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមិនរក្សាលំនឹងបាន៧ភាគរយទេ បើសិនជាអភិបាលកិច្ចស្មោកគ្រោក។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលនិយាយថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះយ៉ាងខ្លាំងហើយអាចនាំឲ្យសង្គមទាំងមូល ជួបមហាគ្រោះដ៏ធំតាមរយៈការដកហូតប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមអឺរ៉ុប គឺ EBA និងប្រព័ន្ធអនុគ្រោះព័ន្ធរបស់អាមេរិក GSP ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមស្តារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោះលែងរាល់អ្នកទោសនយោបាយ អនុញ្ញាតឲ្យគណបក្ស៎សង្គ្រោះជាតិរស់ឡើងវិញ លើកទោសលោក សម រង្ស៊ី អតីប្រធានគណបក្សសង្គ្រោះជាតិ និងមិនព្រមបើកឲ្យមានលំហរនយោបាយដូចដើមទេនោះ។

របាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករកាលពីខែមេសាកន្លងមកថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រមាណ ៧ ភាគរយក្នុងឆ្នាំ ២០១៩នេះ និង ៦,៨ ភាគរយនៅឆ្នាំ២០២០។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា ក្នុងឆ្នាំ២០១៩នេះ វិស័យឧស្សាហកម្ម, ទេសចរណ៍ និងវិស័យកសិកម្ម របស់កម្ពុជា នឹងថយចុះជាងឆ្នាំមុន៕


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

5 Responses to "អ្នកឃ្លាំមើលព្រមានថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះធ្ងន់ធ្ងរប្រសិនបើ រដ្ឋាភិបាលនៅតែធ្វើឲ្យពលរដ្ឋគ្មានជំនឿ"

  1. so socheath says:

    អើយ អាជ័យ !បើថាអ្ហែងភ្លើទេកុំថែមឡប់ទៀតនោះ ។
    ស្អី ! វាទាល់តែ​ដោះលែងអាកឹមសុខា កឹម សុខា ​ ?ដោះលែងរាល់អ្នកទោសនយោបាយ ? អនុញ្ញាតឲ្យគណបក្ស៎សង្គ្រោះជាតិរស់ឡើងវិញ? លើកទោស​ឲ្យអាពូជឆ្កែសម រង្ស៊ី ? ទើបសេដ្ឋកិច្ចកម្ពុជា​
    មានកំណើន ?
    ​តើអាឆ្កែអស់ហ្នឹងជាស្អី ? ជាអធិរាជទ្រព្យមែនទេ ?
    អាពួជឆ្កែអ្ហែងមិនដឹងថា ងាអស់ហ្នឹងជាជនក្បត់ជាតិ ជាបក្សក្បត់ជាតិទេ អាជ័យ អាល្ងង់ ?

  2. Anonymous says:

    it is not that easy to teach an old dog a new trick. dog still be dog no matter what you think of it. I’m felling so sick to see a lot of animal in Cambodia . some people said they are so proud of being a Cambodian . for me no I’m not instated I’m so embarrassing of having been born as a Cambodian. look even these two guy in this article they are old but they have a little brain . I wish I will never want to be born among all these animal . the reason why?? because it is so cheap.

  3. so socheath says:

    វាភ្លើពេកហើយ ដែលAnonymous វាចាប់ឆ្កែចាស់ ឲ្យចុយក្តឹតម៉ែវា ។ ហើយដែលវាគឹតថាឆ្កែចាស់
    អត់បានការ ។
    តែថាឆ្កែចាស់ ពិតជាច្បាស់ជាងឆ្កែក្មេងឆ្ងាយណាស់។ ព្រោះថាឆ្កែចាស់ តែញាត់ចូលវ៉ាប់ សាប់ផ្លាប់ៗ
    គឺបានការចឹងហ្មង !
    តែអាឆ្កែក្មេងវិញ ​រវល់តែញនចុះញនឡើង ម្ចាស់ឆ្កែសំពងមួយព្រនង់ ចេត ។ ស្លរការី ស៊ីជាមួយនំប៉័ង
    អញ្ចឹងទៅក៏មាន ។
    អញ្ចឹង មានន័យថា ឆ្កែក្មេង មិនអាចចុយក្តឹតម៉ែអ្ហែង រហ័សជាងឆ្កែចាស់ទេអាមូស (Anonymous)

  4. ជា នាក់ណា says:

    Damn Mr. So Socheat! for once, can.you talk like a human being? is that too hard for you or is that how your mother raised you? រាល់មតិនិងភាសាររបស់លោកនិយាយចេញមកខ្ញុំមានការសោកស្ាដាយណាស់ដែលលោកបានរៀនចេះដឹងបុណ្ណេះដែរបែរជាប្រើភាសារដ៏អសុរោះបែបនេះទៅវិញ។ា

  5. so socheath says:

    ចុះអ្ហែងមិនមើលភាសាពួកអ្ហែងផង អាឡប់ជា នាក់ណា ?