CNRP រំឭកជាថ្មីឱ្យរដ្ឋាភិបាល​បើកលំហប្រជាធិបតេយ្យឡើងវិញដើម្បីសង្គ្រោះ EBA

CNRP អំពាវនាវទៅរដ្ឋាភិបាលឱ្យបើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីសង្គ្រោះប្រព័ន្ធអនុគ្រោះពន្ធ EBA

អតីតគណបក្សប្រឆាំងចេញលិខិតចំហថ្មីទៀត អំពាវនាវទៅរដ្ឋាភិបាលឱ្យបើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីសង្គ្រោះប្រព័ន្ធអនុគ្រោះពន្ធ EBA ។

លិខិតចំហចុះថ្ងៃទី៦សីហា អតីតបក្សប្រឆាំង បានលើកឡើងថា ខ្លួនគាំទ្រជំហររបស់សហភាពអឺរ៉ុប ដែលបានលើកឡើងនៅឯសន្និសីទ ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អឺរ៉ុប នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១សីហា ទាក់ទិនទៅនឹងអឺរ៉ុបមិនប្តូរជំហរ លើវិធានការរបស់ខ្លួន ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យឡើងវិញ។

លិខិតដដែល លើកឡើងទៀតថា គណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរជាថ្មីទៀតថា ខ្លួនមានឆន្ទះរួមចំណែកជំរុញឱ្យមានការផ្លាស់ប្តូរក្នុងគុណតម្លៃដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

លិខិតនេះ ចាត់ទុកថា ការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាដោយសន្តិវិធីរបស់ លោក សម រង្ស៊ី ជាផ្នែកមួយនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ឲ្យ VOD ដឹងបន្ថែមថា ការចេញសេចក្តីថ្លែងការនេះ មានគោលបំណង ទប់ស្កាត់កម្ពុជា កុំឲ្យធ្លាក់ទៅក្នុងឥទ្ធិពលចិន ដែលថា ជាដើមហេតុជំរុញឲ្យប្លុកលោកសេរីកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ពីកម្ពុជា បង្កផលប៉ះពាល់ដល់ពលរដ្ឋខ្មែរច្រើនលាននាក់។

លោកស្រីថា៖«គណបក្សសង្គ្រោះជាតិគិតប្រយោជន៍ប្រទេសជាតិទាំងមូល ផលប្រយោជន៍សេដ្ឋកិច្ចផង សង្គមផង និងយុត្តិធម៌ជូនប្រជាពលរដ្ឋទាំងមូល លើសពីនេះទៅទៀតគណបក្សសង្គ្រោះជាតិនៅតែទាមទារដោយទទូច ឲ្យមានាការផ្សះផ្សាជាតិ ឲ្យមានដំណោះស្រាយជូនប្រទេសជាតិយើង»។

ការអំពាវនាវជាថ្មីទៀត របស់អតីតគណបក្សប្រឆាំងនេះ ធ្វើឡើងចំពេលដែលសហភាពអឺរ៉ុបចាប់ផ្តើមអនុវត្តវិធានការជំហានទី២ លើវិធានការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះ ដោយអះអាងថា  ការចូលប្រទេសវិញ របស់លោកសម រង្ស៊ី  ត្រូវចាប់បង្ខំឱ្យអនុវត្តទោស ។

 លោកថា៖«ខ្ញុំយល់ថាប្រជាធិបតេយ្យនៅកម្ពុជាមានខូចខាតអី បើខូចខាតសង្គមយើងមិនរក្សាបាននូវសន្តិភាពស្ថិរភាពនយោបាយទេ។ អ៊ីចឹងអ្វីដែលគាត់និយាយនេះវាផ្ទុយអំពីការពិតជាក់ស្តែងនៅកម្ពុជា»

អ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែនករុណា ហៅវិធានការផាត់អតីតគណបក្សប្រឆាំងចេញពីឆាកនយោបាយដោយប្រើប្រាស់ប្រព័ន្ធយុត្តិធម៌មួយមិនបានផ្តល់ជំនឿដល់ពលរដ្ឋគ្រប់និន្នាការនោះ លោកថាហាក់បានដើរផ្ទុយពីការមើលឃើញរបស់សហគមន៍អន្តរជាតិដែលគេមានប្រព័ន្ធច្បាប់រឹងមាំ។

អ្នកឃ្លាំមើលរូបនេះផ្តល់ជាយោបល់ថា អ្នកនយោបាយគួរចេះទទួលស្គាល់ការពិត ហើយស្វែងរកដំណោះស្រាយតម្កល់ប្រយោជន៍ជាតិជាធំ ដើម្បិទប់ស្កាកត់កុំឱ្យកម្ពុជារអិលធ្លាក់ទៅក្នុងការហំព័ទសេដ្ឋកិច្ច និងវិបត្តិសង្គម។

លោកថា«គ្រប់អ្នកនយោបាយត្រូវចេះតម្កល់ប្រយោជន៍ជាតិជាធំ។ អ៊ីចឹងបើយើងនៅតែប្រកាន់ផលប្រយោជន៍ដែលគេហៅថាអាត្មានិយម បានទៅលើតែក្រុមមួយ ក្រុមមួយទៀតឈឺចាប់ ត្រង់ហ្នឹងហើយដែលអន្តរជាតិគេមើលឃើញថារូបភាពទាំអស់ហ្នឹងមិនមែនជារឿអអនុវត្តច្បាប់»។

បើតាមលោក ស៊ឹង សែន ករុណា ការវាយតម្លៃថាប្រទេសមួយមានប្រជាធិបតេយ្យ គេប្រើប្រព័ន្ធវាយតម្លៃ ទៅលើប្រព័ន្ធបោះឆ្នោត មានលក្ខខណសេរី ត្រឹមត្រូវនិងយុត្តិធម៌ ដែលគ្រប់និន្នាការយោបាយអាចចូលរួមប្រកួតបាន ហើយទទួលយកលទ្ធផលបោះឆ្នោត ដោយគ្មានការគំរាមកំហែង សេរីភាពអង្គការសង្គមស៊ីវិល សិទ្ធិពលរដ្ឋ សេរីភាពសម្តែងមតិ សិទ្ធិបង្កើតអង្គការសមាគម សេរីភាពសារព័ត៌មានឯករាជ្យ និងប្រព័ន្ធយុត្តិធម៌ជាស្ថានប័នឯករាជ្យ ។

អតីតមន្ត្រីខុទ្ទកាល័យលោក កឹម សុខា គឺលោក មុត ចន្ថា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ក្រោយបិទកិច្ចប្រជុំនៅទីក្រុងបាងកក ប្រទេសថៃនាថ្ងៃទី១សីហា លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប បានថ្លែងឆ្លើយតបសំណួររបស់អ្នកកាសែតជប៉ុន អំពីវិធានការដក EBAនេះថាសហភាពអឺរ៉ុប មិនដែលបានដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងប្រទេសកម្ពុជាទេ។

ប៉ុន្តែលោកស្រីថា « លក្ខខណ្ឌនេះមិនបានផ្លាស់ប្តូរទេ។ អ្វីដែលបានផ្លាស់ប្តូរពិតប្រាលដនោះ គឺការធ្លាក់ដុនដាបនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ»។

សហភាពអឺរ៉ុប បានប្រកាសរួចហើយកាលពីខែតុលា ឆ្នាំ២០១៨ ពីវិធានការឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយថា វិធានការនេះ ប្រើពេល៦ខែពីរដង ដែលខែសីហានេះ ជាការអនុវត្តជំហាទី២ ។

ជំហានទី២នេះ សហភាពអឺរ៉ុបថា នឹងប្រកាសឱ្យដឹងនៅពាក់កណ្តាលខែនេះលើវិធានការរបស់ខ្លួន បើបញ្ហាសិទ្ធិមនុស្សកម្ពុជានៅតែបន្តធា្លក់ចុះ ។

និយ័តកម្មអនុគ្រោះពន្ធចែងថា ផលប្រយោជន៍ដែលទទួលបានពីប្រព័ន្ធនេះនឹងត្រូវផ្អាកក្នុងករណីមាន «ការរំលោភជាប្រព័ន្ធ និងធ្ងន់ធ្ងរលើគោលការណ៍សិទ្ធិមនុស្ស» ដែលមានចែងក្នុងអនុសញ្ញាសិទ្ធិមនុស្ស និងសិទ្ធិការងារដូចមានចែងក្នុងឧបសម្ព័ន្ធទី ៨ នៃនិយតកម្មដែលសហភាពអឺរ៉ុប បានអនុម័តកាលពីឆ្នាំ ២០១២។

របត់នយោបាយនៅកម្ពុជា ដែលឈានទៅផាត់គណបក្សប្រឆាំងចេញពីឆាកនយោបាយនេះ មិនមែនមានតែសហភាពអឺរ៉ុបទេដែលគំរាមកំហែងពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ សហរដ្ឋអាមេរិកក៏បានគំរាមកំហែងដូចគ្នាពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP  ដែរ។

ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ជាផ្នែកមួយដែលប្រទេសលោកសេរី យកធ្វើជាសម្ពាធ ទាមទារទៅរដ្ឋាភិបាលឱ្យស្តារប្រជាធិបតេយ្យ តាមរយៈដោះលែងលោក កឹម សុខា និងឱ្យអតីតគណបក្សប្រឆាំងដែលបានរំលាយទៅហើយនោះ បានដំណើរការឡើងវិញ។

របាយការណ៍របស់ក្រុមអ្នកបញ្ជាទិញបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុប និងអាមេរិក តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធ EBA មានទំហំទឹកប្រាក់សរុប ៨,៥ពាន់លានដុល្លារ ស្មើនឹង ៨៣ភាគរយនៃផលទុនសរុប (GDP) របស់កម្ពុជា។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

6 Responses to "CNRP រំឭកជាថ្មីឱ្យរដ្ឋាភិបាល​បើកលំហប្រជាធិបតេយ្យឡើងវិញដើម្បីសង្គ្រោះ EBA"

  1. so socheath says:

    អាពូជឆ្កែ !
    មុននិយាយបាក្យហ្នឹង អ្ហែងត្រូវមើលឲ្យច្បាស់ ថា តើការបោះឆ្នោត មានបក្សប៉ុន្មានចូលរួម ​
    មានសិទ្ធិសេរីភាពក្នុងការរស់នៅ និយាយស្តីគ្រប់បែបយ៉ាង​ តើមែនឬមិនមែន ?
    ម៉េចវាទាល់តែអ្ហែងហ្នឹង អង្គុយលើច្បាប់ បានអ្ហែងថា​ មានលំហប្រជាធិបតេយ្យមែនទេ អាពូជឆ្កែ ?

  2. មាន់សម្លរ says:

    លោកសមរង្សីខ្លាចជាប់គុកតែជ្រុលសម្តីថាមកស្រុកឆ្នាំហ្នឹងចឹងហើយមានតែប្រឹងស្រែករកផ្សះផ្សារលេសដើម្បីជាតិធាតុពិតដើម្បីបន្តរជីវិតនយោបាយដែរនៅសេសសល់ប៉ុណ្ណោះ។បើគិតជាតិយ៉ាងហ្នឹងគួរតែក្លាហានចូលស្រុកអោយលឿនទៅកុំនៅស្រែករកអ្នកនេះរកអ្នកនោះរឺក៏លោកសង្ស័យលើប្រជាប្រិយភាពរបស់ខ្លួនដែរ។រម្លឹកម្តងទៀតណាកាលពីដើមឆ្នាំ២០១៩លោកថាឆ្នាំនេះលើោកនិងចូលស្រុកឥឡូវសល់មិនដល់៤ខែទៀតទេ។

  3. Anonymous says:

    well … it come to this situation I do not care any more about any thing that can happen to CAMBODIA. as I said for along time ago HUN SEN rather die he will not give up his powers. no matter what this country going into a bloody war . what all these animal know about political world wide . they just knew communist policy that just about every nations did not like it. I knew this guy is crying to the world to stop giving people food. let see if there are people need food go to ask SO SOCHEATH because he is HUN SEN adviser . soon it will come Mr just be patient you will get what you always wanted. who care about all of these animal let them going hell . I knew all these guy was MITH BONG in POL POT regime . DIERM BAY KHIETA …KHIETA DEIRM BAY and they still obey ANGKA LEIR. …..

  4. so socheath says:

    Anonymous
    August 8, 2019 at 8:48 pm
    let see if there are people need food go to ask SO SOCHEATH because he is HUN SEN adviser
    ហាស ! ហាស
    អាមូស (Anonymous) អញហ្នឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ?

  5. Fake AI says:

    លោកបង មាន់សម្លរ
    កុំថាឲ្យលោកបង សម រង្ស៊ី ចំៗចឹងពេក… ទុកមុខឲ្យគាត់ខ្លះទៅក្រែងគាត់បានកំដរជីវិតនយោបាយចុងក្រោយរបស់គាត់។ គាត់ក៏ជាអ្នកស្នេហាជាតិពីចម្ងាយម្នាក់ដ៏ល្បីល្បាញម្នាក់ដែរ។

    ពេលស្រុកទេសកើតចលាចល ឬសង្រ្គាម គាត់ដាក់មេប្រូចទៅបារាំង…បាត់។ ពេលស្ងប់ស្ងាត់ គឺគាត់នឹកនាចង់ចូលស្រុកវិញហើយ។

    ម្យ៉ាងទៀត! គាត់ក៏ជាអ្នកនយោបាយសម្តីយកជាការមិនបានដែរ បានតែស្រែក ពួកែគិតធ្វើយ៉ាងណាឲ្យស្រុកទេសកើតវឹកវរ អស្ថេរភាព…។ល។ ត្រង់រាស្រ្តឆ្អែតនឹងសង្រ្គាម ក៏គាត់មិនខ្វល់ដែរ។

    លោកបង មាន់សម្លរ !! ទុកមុខឲ្យគាត់ខ្លះទៅ!! :D

  6. so socheath says:

    សំណាញ់ !
    …….
    ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
    ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
    បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
    សមហេតុផល។
    ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
    សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
    ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
    ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
    ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
    តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
    រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
    ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
    ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
    បសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រេីន
    ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក។
    នេះជាការវាយតម្លៃខុស ។ បើយើងចាំមិនភ្លេច កឹមសុខា
    ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
    សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
    ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
    សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
    ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
    ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
    កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
    កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
    កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
    គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
    ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
    និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
    ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
    ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
    សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
    និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
    លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
    នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
    ហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
    ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
    សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
    ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕