តុលាការ​លើក​​ពេល​​ប្រកាស​សាលក្រម​សំណុំ​​រឿង​អតីត​បុគ្គលិក​អាស៊ីសេរីទៅចុងខែសីហា

ដោយ ជុន ច័ន្ទបុត្រ
2019-08-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​បុគ្គលិក​អាស៊ី​សេរី ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ២០១៩។ រូប៖ RFA
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​បុគ្គលិក​អាស៊ី​សេរី ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ២០១៩។ រូប៖ RFA


លោក អ៊ួន ឈិន និង យាង សុធារិន្ទ៖ អ្នកកាសែត​ដែល​រង​គ្រោះ ព្រោះ​តែ​ការងារ


សាលាដំបូង​​រាជធានី​ភ្នំពេញ​​សម្រេច​លើក​​ពេល​ប្រកាស​សាលក្រម​សំណុំ​​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី​ទៅ​ចុង​ខែ​សីហា ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​មិញ​នេះ។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​តុលាការ​លើក​​លែង​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទាំងពីរ ពីព្រោះ​​ពួក​​គាត់​មិន​​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។

សាលាដំបូង​រាជធានី​​ភ្នំពេញ​​បន្ត​សវនាការ​ជំនុំ​ជម្រះ​សំណុំ​​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប នៅ​ថ្ងៃ​ទី៩ សីហា ដូច​ការ​គ្រោង​ទុក។

ក្រុម​​ប្រឹក្សា​ជំនុំ​​ជម្រះ​បាន​អនុញ្ញាត​ឱ្យ​ភាគី​​តំណាង​អយ្យការ និង​មេធាវី​ធ្វើ​សេចក្ដី​សន្និដ្ឋាន​រៀងៗ ខ្លួន​ចំពោះ​សំណុំ​រឿង​ទី​មួយ​ពាក់ព័ន្ធ​នឹង​បទ​ចោទ “ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​​នាំឱ្យ​​អន្តរាយ​ការ​ការពារ​ជាតិ” ដើម្បី​​​បិទ​បញ្ចប់​សវនាការ​សំណុំ​រឿង​នេះ។ បន្ទាប់​មក​ តុលាការ​បាន​​លើក​​យក​សំណុំ​រឿង​ទី​ពីរ ពាក់ព័ន្ធ​នឹង​បទ​ចោទ “ផលិត​វីដេអូ​អាសអាភាស” មក​ជំនុំ​​ជម្រះ ក៏​ប៉ុន្តែ​សវនាការ​រឿង​នេះ​ត្រូវ​ធ្វើ​ឡើង​ជា​អសាធារណៈ មិន​មាន​នរណា​អាច​ចូល​ស្ដាប់​បាន​ឡើយ។

មេធាវី​​ការពារ​ក្តី​ឱ្យ​អតីត​បុគ្គលិក​អាស៊ី​សេរី លោក សំ ចំរើន ថ្លែង​ថា លោក​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ពីរ​ករណី​លើ​កូន​ក្តី​របស់​លោក ស្រប​ពេល​តំណាង​អយ្យការ​នៅ​តែ​តម្កល់​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ក្នុង​សំណុំ​រឿង​ទាំង​ពីរ​នេះ​ដដែល។ លោក​រំពឹង​ថា ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​នឹង​សម្រេច​ឱ្យ​កូន​​ក្តី​របស់​លោក​ទទួល​បាន​ទទួល​យុត្តិធម៌​វិញ ព្រោះ​ពួក​​គេ​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «សំណុំ​រឿង​នីមួយៗ និយាយ​រួម​ទៅ ផ្អែក​​លើ​ទិដ្ឋភាព​​ច្បាប់ មិន​គួរ​បន្ត​នីតិវិធី​ចោទ​ប្រកាន់​លើ​កូន​ក្តី​យើង​តាំងពី​ដំបូង​ទី​មក​ហើយ បើ​ពិនិត្យ​លើ​ភស្តុតាង និង​ឯកសារ​ផ្សេងៗ»

តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំ​​រឿង​ទាំង​ពីរ​នេះ​ជាមួយ​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី៣០ សីហា​ខាង​មុខ បន្ទាប់​ពី​បិទ​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ។

អតីត​បុគ្គលិក​អាស៊ី​សេរី​លោក យាង សុធារិន្ទ ថ្លែង​ថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់ ដើម្បី​ដាក់​បន្ទុក​ពួក​លោក​ឡើយ ហើយ​ការ​លើក​ឡើង​របស់​តំណាង​អយ្យការ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ ក៏​មិន​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​បទ​ចោទ​ប្រកាន់​លើ​ពួក​លោក​ដែរ។ លោក​ជឿជាក់​ថា ប្រសិន​បើ​ក្រុម​ប្រឹក្សា​​ជំនុំ​ជម្រះ​ឈរ​លើ​គោលការណ៍​វិជ្ជាជីវៈ​ត្រឹម​ត្រូវ ពួក​លោក​នឹង​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ដ៏​អយុត្តិធម៌​នេះ៖ «ខ្ញុំ​នៅ​តែ​យល់​​ឃើញ​ថា ការ​ចោទ​ប្រកាន់​មក​លើ​យើង​ខ្ញុំ​ទាំងពីរ​ ហើយ​ភស្តុតាង​ដែល​បង្ហាញ វា​អត់​មាន​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ទាក់ទង​នឹង​ការ​បញ្ជូន​ព័ត៌មាន​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​ហ្នឹង។ អ៊ីចឹង ខ្ញុំ​នៅ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ចៅក្រម​ជំនុំ​ជម្រះ​នឹង​ផ្ដល់​យុត្តិធម៌​ឱ្យ​យើង​ខ្ញុំ​ទាំងពីរ​នាក់ ហើយ​យើង​ខ្ញុំ​ទាំងពីរ​នាក់​នឹង​ទទួល​បាន​សេរីភាព​ពេញលេញ​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា​ខាង​មុខ»

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ចំនួន​ពីរ​បទ​ចោទ គឺ​ទី១ ​បទ ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ និង​ទី២ បទ ផលិត​វីដេអូ​អាសអាភាស​” បន្ទាប់​ពី​បាន​ឃាត់​ខ្លួន​ពួក​គាត់ កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំង​ពីរ ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​​អាសន្ន ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​រៀង​រាល់​ខែ និង​ហាម​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​ដើម។

ថ្វីបើ​​អ្នក​ទាំងពីរ​បាន​​រួច​ផុត​ពី​នីតិវិធី​​ស្ថិត​​ក្រោម​​ការ​​ត្រួតពិនិត្យ​តាម​អំណាច​សាលដីកា​សាលា​ឧទ្ធរណ៍​​​មែន ក៏​ ​​សិទ្ធិ​សេរីភាព​ក្នុង​​ការ​​​​ដើរ​ហើរ​របស់​​អ្នក​​ទាំងពីរ​​មិន​​ទាន់​មាន​​ពេញ​លេញ​​នៅ​ឡើយ​ទេ។ តុលាការ​ក្រុង​​ភ្នំពេញ​​មិន​​បាន​​ប្រគល់​លិខិត​​ឆ្លងដែន និង​​វត្ថុ​ចាប់​យក​​ដទៃ​ទៀត​ឱ្យ​​អ្នក​​ទាំង​ពីរ​វិញ​ឡើយ ដោយ​​រង់​ចាំ​សម្រេច​នៅ​ក្នុង​​សាលក្រម​ជំនុំ​​ជម្រះ​នៅ​ពេល​ខាង​មុខ។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែល​បាន​តាម​ដាន​សវនាការ​​នេះ​ថ្លែង​ថា តុលាការ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បន្ត​​ចោទ​ប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ឡើយ ដូច្នេះ​លោក​ស្នើ​ឱ្យ​តុលាការ ទម្លាក់​ចោល​​​បទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​អ្នក​​ទាំងពីរ។ ម្យ៉ាងវិញទៀត លោក​ថា អាជ្ញាធរ​ក៏​ត្រូវ​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​អ្នក​ទាំង​ពីរ​ដែរ ពី​ព្រោះ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពួក​គាត់​ដាក់​ពន្ធនាគារ​ជាង៩ ខែ ដោយ​គ្មាន​ទោស​កំហុស និង​បង្កើត​បទ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ សេចក្ដី​ថ្លៃថ្នូរ សុភមង្គល និង​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​ទាំងពីរ៖ «ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​អត់​ឆ្លុះ​បញ្ចាំង​ការពិត​ទាល់តែ​សោះ ហើយ​អ្នក​ទាំងពីរ​ហ្នឹង ​គឺ​គ្មាន​ព័ត៌មាន​ណាមួយ​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ទេ។ ដូច្នេះ​បទ​ចោទ​នេះ មិន​សម​ណា​ចោទ​មក​លើ​អ្នក​ទាំង​ពីរ​តាំងពី​ដំណាក់​កាល​នៃ​នគរបាល​កសាង​សំណុំ​រឿង​ហ្នឹង​ម្ល៉េះ ហើយ​មក​ទល់​ពេល​នេះ យើង​គិត​ថា ល្មម​ហើយ​នៃ​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ហ្នឹង ព្រោះ​អ្នក​ទាំង​ពីរ​ត្រូវ​ការ​មាន​សេរីភាព​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ហ្នឹង ដើម្បី​ធ្វើ​កិច្ច​ការ​ងារ​ចិញ្ចឹម​ក្រុម​គ្រួសារ​ទៀត»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​លោក លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ថា​ជា​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​ដោយ​​ឥត​ស្រាក​ស្រាន្ត​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​លើ​ស្ថាប័ន​ព័ត៌មាន​ ដែល​ហ៊ាន​ផ្សព្វផ្សាយ​រិះគន់​រដ្ឋាភិបាល។

ចំណែក​អង្គការ​សហប្រជាជាតិ​វិញ​បាន​រក​ឃើញ​ថា អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំង​ពីរ​រូប​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ដក​ហូត​សិទ្ធិ​សេរីភាព​ដោយ​បំពាន តាម​រយៈ​ការ​ឃុំ​ខ្លួន និង​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ។ អង្គការ​សហប្រជាជាតិ​ស្នើ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​នេះ និង​ផ្ដល់​សិទ្ធិ​ឱ្យ​អតីត​បុគ្គលិក​អាស៊ី​សេរី​បាន​ទាម​ទារ​សំណង​មក​វិញ។

អតីត​បុគ្គលិក​អាស៊ី​សេរី បញ្ជាក់​ថា ពួក​លោក​មិន​ទាន់​បាន​គិតគូរ​ពី​ការ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​នៅ​ឡើយ​ទេ​ក្នុង​ពេល​នេះ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​អាជ្ញាធរ ឬ​តុលាការ​ដឹង​ខ្លួន​ថា បាន​រំលោភច្បាប់ និង​សិទ្ធិ​​ពលរដ្ឋ​របស់​ខ្លួន​រដ្ឋ​អំណាច​គួរ​តែ​បំពេញ​កាតព្វកិច្ច​សង​សំណង​ជំងឺ​ចិត្ត​ដល់​ពួក​លោក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "តុលាការ​លើក​​ពេល​​ប្រកាស​សាលក្រម​សំណុំ​​រឿង​អតីត​បុគ្គលិក​អាស៊ីសេរីទៅចុងខែសីហា"

  1. so socheath says:

    សំណាញ់ !
    …….
    ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
    ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
    បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
    សមហេតុផល។
    ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
    សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
    ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
    ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
    ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
    តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
    រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
    ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
    ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
    បសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រេីន
    ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក។
    នេះជាការវាយតម្លៃខុស ។ បើយើងចាំមិនភ្លេច កឹមសុខា
    ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
    សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
    ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
    សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
    ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
    ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
    កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
    កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
    កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
    គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
    ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
    និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
    ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
    ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
    សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
    និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
    លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
    នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
    ហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
    ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
    សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
    ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

  2. Anonymous says:

    SAM NANH my ass . sorry you both is in their black book they can use Vietcong law to punishing you at any time.

  3. so socheath says:

    មន្ត្រីខ្សោយ !
    …….
    ភាពកំសោយរបស់មន្ត្រី គេអាចថ្លឹងថ្លែងបានតាមរយះ
    ការអនុវត្តន៍ការងារចំពោះមុខ មិនមែនផ្អែកលេីសញ្ញាបត្រ
    នោះទេ ។ ព្រោះថាសញ្ញាប័ត្រ ជួនកាលវាមិនស្មេីនឹង
    សញ្ញាឃេីញនោះឡេីយ ។
    មានមន្ត្រីខ្លះ អាងលេីសញ្ញាបត្រ ឈរទះទ្រូងអួតពីបិរិញ្ញាបត្រ
    អួតខ្លួនអនុបណ្ឌឹត ជាខ្លួនបណ្ឌឹត តែទីបំផុតប្រគល់ភារកិច្ចឲ្យ
    បំពេញទទេស្អាតសូន្យសុង។ និយាយរូមខ្លះចាប់ផ្តេីមសរសេរ
    ខ្វោក មួយបន្ទាត់ខុសបី បួនអក្សរ ងាកខាងកំព្យូទ័រ ទទេស្អាត
    ចំណែកភាសា កុំថាឡេីយភាសាបរទេស សូម្បីភាសាជាតិ
    តែហ៊ានសរសេរព្យាង្គតម្រួត ដឹងតែដេក សរសេរមិនកេីត
    អានលែងចេញតែម្តង ។
    សម្រាប់ការស្តីបន្ទោស ពួកគេតែងមានហេតុផលគ្រប់
    បែបយ៉ាង ។ ខ្លះឆ្លេីយថាខ្ញុំមិនធ្លាប់បួស សរសេរតាមនិយាម
    គរុកោសល្យឥឡូវ ខ្លះថាសរសេរបែបខេមរៈយានកម្ម សម័យ
    លន់ណុល តែការពិត ទោះបីមានការប្រែប្រួលផ្នែក
    អក្សសាស្ត្រ ឲ្យរត់របត់ជាមួយសម័យបច្ចេកវិទ្យា ដែលប្រេី
    ពាក្យបច្ចេកទេសពិបាកយល់យ៉ាងណាក្តី ក៏សូរសៀង នៅតែ
    ប្រកបជាមួយស្រៈ ព្យញ្ជនៈ តាងដល់ជាព្យាង្គតម្រួត
    ដដែលទេ ។
    ខ្លះដោះសារ ពីកាលនៅរៀនមិនសូវពូកែខាងភាសាខ្មែរ ដូច្នេះ
    ខំស្រូតរៀនតែពីភាសាបរទេស តែដល់ប្រគល់កិច្ចការឲ្យកាន់
    លទ្ធផលសូន្យ ថាមកពីសំណេរសរសេរវាជ្រៅពេក ទាក់ទង
    កិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គម ។ល។គាត់
    ចេះមិនដល់ ចេះត្រឹមនិយាយ សរសេរ នាយអាយប៉ុណ្ណោះ។
    ជាតិថ្កេីងរុងរឿង ទៅបាន គឺអាស្រ័យលេីធនធានមនុស្ស ។
    ចាស់បុរាណបានរម្លឹកថា ចេះមកពីរៀន មានព្រោះការរក។
    សម្រាប់ការសិក្សារៀនសូត្រ មិនថាវ័យប៉ុណ្ណា ការសិក្សា
    មិនចេះចប់ទេ។ យ៉ាងណាមុិញ មនុស្សនៅរស់ពោះវាឃ្លាន
    ដូចនេះរកសុីដេីម្បីហូប ក៏វាមិនប្រកែកពីវ័យដែរ។
    សម្រាប់មន្ត្រីខ្សោយ បេីមិនតាំងចិត្តប្រព្រឹត្តបែបនេះទេ អនាគត
    អ្នកមិនប្រាកដថាប្រសេីរទេ ព្រោះរដ្ឋាភិបាល
    បានដាក់ឲ្យអនុវត្តន៍រួចហេីយនូវអភិក្រមទាំង ៥ ដែល
    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចុះ។
    ជាការពិតណាស់ មន្រ្តី ដែលទះទ្រូងខ្លួនហេីយ អួតពី
    សញ្ញាបត្រកន្លងមកខ្លាំងជាងគេ គឺពួកអតីតបក្សសង្គ្រោះជាតិ
    អង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ​
    ដែលមូយម៉ាត់ណាអួតខ្លួនជាបណ្ឌឹត គឺពីលេីដល់ក្រោមតែម្តង។
    តែការពិត ពពួកជនទាំងនេះ សុទ្ធតែជាពពួកជនចោលម្សៀត
    អត់បានការ ពូកែតែខាងអួត ភូតភរ បោកប្រាស ញុះញង់
    អុចអាល បង្ករតែភាពចលាចល វឹកវរដល់សង្គមជាតិ
    រហូតដល់ហ៊ានប្រព្រឹត្តអំពេីក្បត់ជាតិ លក់ទឹកដី លក់
    អធិបតេយ្យជាតិឲ្យជនបរទេស រហូតជាប់ទោសទណ្ឌ
    ពីបទក្បត់ជាតិទៀតផង ។
    សម្រាប់គំរូអាក្រក់ដូចលេីកឡេីង សូមមន្ត្រីខ្សោយភ្ញាក់
    រលឹកឡេីង ហេីយដុះខាត់ស្មារតីខ្លួនរត់ឲ្យទាន់សភាពការណ៍ ពុំនោះ
    សោតទេ ភាពកំសត់នឹងរត់មករកអ្នកជាមិនខាន ៕