អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា វត្តមាន​​​ទូត​ថ្មី​អាមេរិក​ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​​ល្អ​ប្រសើរ

ដោយ សេក បណ្ឌិត
2019-08-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា​។ Photo courtesy of US Embassy in Phnom Penh
លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា​។ Photo courtesy of US Embassy in Phnom Penh


អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា វត្តមាន លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង រវាង​កម្ពុជា​និង​អាមេរិក​មាន​លក្ខណៈ​ល្អ​ប្រសើរ។ ប៉ុន្តែ​អ្នក​វិភាគ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ប្រទេស​មហា​អំណាច​មួយ​នេះ គឺ​អាស្រ័យ​លើ​ទង្វើ​របស់​របប​ក្រុងភ្នំពេញ មិន​មែន​ជា​ការ​និយាយ​តែ​មាត់​នោះ​ទេ។

អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា អនាគត​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី ជា​បុគ្គល​មាន​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ការងារ​ការ​ទូត​ច្រើន​ឆ្នាំ ដូច្នេះ​យល់​ថា ឯកអគ្គរដ្ឋទូត​ថ្មីរូប​នេះ នឹង​បំពេញ​ការងារ​តាម​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​ជា​អ្នក​ការ​ទូត។ លោក​យល់​ថា វត្តមាន​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី នឹង​ពង្រឹង​ពង្រីក​នូវ​ទំនាក់ទំនង​ទ្វេ​ភាគី​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​ក៏​គ្មាន​ភាព​ល្អក់​កករ​នឹង​គ្នា​នោះ​ឡើយ៖ «ផ្អែក​ទៅ​លើ​មូលដ្ឋាន​នេះ ហើយ​ខ្ញុំ​យល់​ថា ចំណង​ការ​ទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ពិត​ជា​ត្រូវ​​បាន​ពង្រឹង​ពង្រីក​ទ្វេ​ភាគី គឺ​ថា មាន​លក្ខណៈ​ល្អ​ប្រសើរ​ពាក្យ​ល្អ​នោះ គឺ​ល្អ​គ្រប់​ផ្នែក​ទាំង​អស់»

ព្រឹទ្ធ​សភា​អាមេរិក​បាន​អនុម័ត​តែងតាំង​លោក ​ ប៉ាទ្រីក ម័រហ្វី ជា​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​របស់​អាមេរិក គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ល្អក់​កករ និង​រកាំរកូស​ខ្លាំង ក្រោយ​របប​ក្រុង​ភ្នំពេញ​បាន​រម្លាយ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ហើយ​ងាក​ទៅ​ឱប​ក្រសោប​មហា​យក្ស​ចិន​កាន់​តែ​ខ្លាំង។

ប៉ុន្តែ​លោក សុខ ឥសាន យល់ថា ការ​ខ្វែង​គំនិត​គ្នា​នា​ពេល​កន្លង​មក​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណង​ការ​ទូត​នៃ​ប្រទេស​ទាំង​ពីរ​ទេ ដែល​នេះ​ជា​រឿង​ធម្មតា​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ។

អ្នកវិភាគ​នយោបាយ​ជើង​ចាស់ បណ្ឌិត ឡៃ ម៉ុងហៃ យល់​ថា បើ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ចង់​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​សហរដ្ឋ​អាមេរិក គឺ​ជា​ស្ថិត​នៅ​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ខ្លួន​ឯង​ថា ដែល​សម្រេច​ចិត្ត​ថា គួរ​ឈោង​ចាប់​ដៃ​ជាមួយ​អាមេរិក​ត្រឹម​កម្រិត​ណា?។ បណ្ឌិត ឡៅ ម៉ុងហៃ សង្កេត​ឃើញ​ថា អ្វី​ដែល​សហរដ្ឋ​អាមេរិក​ចង់​បាន​ពី​រដ្ឋាភិបាល​នា​ពេល​កន្លង​មក មាន​ពីរ​ចំណុច​សំខាន់ៗ គឺ​ទាមទារ​ឲ្យ​កម្ពុជា​រក្សា​គោល​នយោបាយ​អព្យាក្រឹត​អចិន្ត្រៃយ៍ និង​ត្រូវ​ដោះ​លែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ៖ «បញ្ជាក់​អាមេរិក​ឲ្យ​បាន​ច្បាស់លាស់​ថា កម្ពុជា គឺ​កាន់​នយោបាយ​អព្យាក្រឹតភាព ហើយ​សូម​ឲ្យ​អាមេរិក​ជួយ​ពង្រឹង​ជំហរ​អព្យាក្រឹត​របស់​កម្ពុជា​ផង​ហើយ​ទី២ ដោះ​លែង​លោក កឹម​ សុខា ទៅ​តាម​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក»

បណ្ឌិត ឡៅ ម៉ុងហៃ រំលឹក​ថា ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក​កន្លង​មក​មិន​មែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ លោក​បណ្ឌិត​បញ្ជាក់​ថា ផ្អែក​លើក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ហត្ថលេខី​ធំ​មួយ ដែល​មាន​តួនាទី​តាមដាន និង​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​នេះ។

ចំពោះ​ឥទ្ធិពល​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បណ្ឌិត ឡៃ ម៉ុងហៃ យល់ថា បើ​ផ្អែក​លើ​បទ​ពិសោធន៍​ការងារ និង​ចរិត​លក្ខណៈ​របស់ លោក ប៉ាទ្រីក ម័រហ្វី ​ឯក​អគ្គ​រដ្ឋទូត​ថ្មី​រូប​នេះ អាច​នឹង​បង្កើត​បរិយាកាស​ថ្មី​មួយ​ធ្វើ​ឲ្យ​ចំណង​ការ​ទូត​កម្ពុជា​អាមេរិក​វិល​មក​ភាព​ប្រក្រតី​ឡើង​វិញ៖ «ចរិត​លក្ខណៈ គឺ​មិន​ដូច​មុនៗ ប្រហែល​ជា​មាន​គំនិត និង​ការ​ប៉ិន​ប្រសប់​ខុស​ប្លែក​ពី​ឯក​អគ្គ​រដ្ឋទូត​មុនៗ ហើយ​មាន​របៀបរបប​គាត់​ទំនាក់ទំនង​គាត់​ជាមួយ​អ្នក​ដទៃ​ហ្នឹង​ក្រែង​លោ​គាត់​មាន​អី​ថ្មី»

ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១ ខែ​សីហា​កន្លង​ទៅ ដោយ​យល់​ព្រម​តែងតាំង​លោក ប៉ាទ្រីក ម័រហ្វី ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។ ការ​អនុម័ត​នេះ ក្រោយពី តំណែង ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​នៅ​ទំនេរ ជាង​កន្លះ​ឆ្នាំ ក្រោយ​ ឯកអគ្គរដ្ឋទូត​ចាស់ លោក វីល្លៀម ហៃដ៍ (William Heidt) បាន​ចប់​អាណត្តិ កាល​ពី​ចុង​ឆ្នាំ​២០១៨ កន្លង​ទៅ។

លោក ប៉ាទ្រីក ម័រហ្វី បាន​ប្ដេជ្ញា​ជំរុញ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។ ការ​បញ្ជាក់​ពី​គោលជំហរ និង​ការ​ប្ដេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​សវនាការ​សួរដេញដោល​ផ្ទាល់មាត់​មួយ កាល​ពី​ថ្ងៃទី៤ ខែ​ធ្នូ ដោយ​គណៈកម្មាធិការ​កិច្ចការ​បរទេស នៃ​ព្រឹទ្ធសភា​អាមេរិក មុន​នឹង​សម្រេច​តែងតាំង​លោក ជា​ឯកអគ្គរដ្ឋទូត​ពេញ​សមត្ថភាព និង​វិសាមញ្ញ​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ជំនួស​លោក វីល្លៀម ហៃដ៍ (William A . Heidt) ដែល​ទើប​ផុត​អាណត្តិ។

ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​រូប​នេះ​គាំទ្រ​ជំហរ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ដើម្បី​ដាក់​សម្ពាធ​មក​លើ​របប​ក្រុងភ្នំពេញ ដើម្បី​ឲ្យ​របប​នេះ ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា វត្តមាន​​​ទូត​ថ្មី​អាមេរិក​ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​​ល្អ​ប្រសើរ"

  1. Anonymous says:

    YES ……..wait SOK MENBAN SAN he is a tough man Patrick will not give a change to fold him around. well according to William Heidt he have relation white Cambodia that right some time he forgive you. soon you will see some thing have to change you can not walking on air any more.

  2. so socheath says:

    មន្ត្រីខ្សោយ !
    …….
    ភាពកំសោយរបស់មន្ត្រី គេអាចថ្លឹងថ្លែងបានតាមរយះ
    ការអនុវត្តន៍ការងារចំពោះមុខ មិនមែនផ្អែកលេីសញ្ញាបត្រ
    នោះទេ ។ ព្រោះថាសញ្ញាប័ត្រ ជួនកាលវាមិនស្មេីនឹង
    សញ្ញាឃេីញនោះឡេីយ ។
    មានមន្ត្រីខ្លះ អាងលេីសញ្ញាបត្រ ឈរទះទ្រូងអួតពីបិរិញ្ញាបត្រ
    អួតខ្លួនអនុបណ្ឌឹត ជាខ្លួនបណ្ឌឹត តែទីបំផុតប្រគល់ភារកិច្ចឲ្យ
    បំពេញទទេស្អាតសូន្យសុង។ និយាយរូមខ្លះចាប់ផ្តេីមសរសេរ
    ខ្វោក មួយបន្ទាត់ខុសបី បួនអក្សរ ងាកខាងកំព្យូទ័រ ទទេស្អាត
    ចំណែកភាសា កុំថាឡេីយភាសាបរទេស សូម្បីភាសាជាតិ
    តែហ៊ានសរសេរព្យាង្គតម្រួត ដឹងតែដេក សរសេរមិនកេីត
    អានលែងចេញតែម្តង ។
    សម្រាប់ការស្តីបន្ទោស ពួកគេតែងមានហេតុផលគ្រប់
    បែបយ៉ាង ។ ខ្លះឆ្លេីយថាខ្ញុំមិនធ្លាប់បួស សរសេរតាមនិយាម
    គរុកោសល្យឥឡូវ ខ្លះថាសរសេរបែបខេមរៈយានកម្ម សម័យ
    លន់ណុល តែការពិត ទោះបីមានការប្រែប្រួលផ្នែក
    អក្សសាស្ត្រ ឲ្យរត់របត់ជាមួយសម័យបច្ចេកវិទ្យា ដែលប្រេី
    ពាក្យបច្ចេកទេសពិបាកយល់យ៉ាងណាក្តី ក៏សូរសៀង នៅតែ
    ប្រកបជាមួយស្រៈ ព្យញ្ជនៈ តាងដល់ជាព្យាង្គតម្រួត
    ដដែលទេ ។
    ខ្លះដោះសារ ពីកាលនៅរៀនមិនសូវពូកែខាងភាសាខ្មែរ ដូច្នេះ
    ខំស្រូតរៀនតែពីភាសាបរទេស តែដល់ប្រគល់កិច្ចការឲ្យកាន់
    លទ្ធផលសូន្យ ថាមកពីសំណេរសរសេរវាជ្រៅពេក ទាក់ទង
    កិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គម ។ល។គាត់
    ចេះមិនដល់ ចេះត្រឹមនិយាយ សរសេរ នាយអាយប៉ុណ្ណោះ។
    ជាតិថ្កេីងរុងរឿង ទៅបាន គឺអាស្រ័យលេីធនធានមនុស្ស ។
    ចាស់បុរាណបានរម្លឹកថា ចេះមកពីរៀន មានព្រោះការរក។
    សម្រាប់ការសិក្សារៀនសូត្រ មិនថាវ័យប៉ុណ្ណា ការសិក្សា
    មិនចេះចប់ទេ។ យ៉ាងណាមុិញ មនុស្សនៅរស់ពោះវាឃ្លាន
    ដូចនេះរកសុីដេីម្បីហូប ក៏វាមិនប្រកែកពីវ័យដែរ។
    សម្រាប់មន្ត្រីខ្សោយ បេីមិនតាំងចិត្តប្រព្រឹត្តបែបនេះទេ អនាគត
    អ្នកមិនប្រាកដថាប្រសេីរទេ ព្រោះរដ្ឋាភិបាល
    បានដាក់ឲ្យអនុវត្តន៍រួចហេីយនូវអភិក្រមទាំង ៥ ដែល
    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចុះ។
    ជាការពិតណាស់ មន្រ្តី ដែលទះទ្រូងខ្លួនហេីយ អួតពី
    សញ្ញាបត្រកន្លងមកខ្លាំងជាងគេ គឺពួកអតីតបក្សសង្គ្រោះជាតិ
    អង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ​
    ដែលមូយម៉ាត់ណាអួតខ្លួនជាបណ្ឌឹត គឺពីលេីដល់ក្រោមតែម្តង។
    តែការពិត ពពួកជនទាំងនេះ សុទ្ធតែជាពពួកជនចោលម្សៀត
    អត់បានការ ពូកែតែខាងអួត ភូតភរ បោកប្រាស ញុះញង់
    អុចអាល បង្ករតែភាពចលាចល វឹកវរដល់សង្គមជាតិ
    រហូតដល់ហ៊ានប្រព្រឹត្តអំពេីក្បត់ជាតិ លក់ទឹកដី លក់
    អធិបតេយ្យជាតិឲ្យជនបរទេស រហូតជាប់ទោសទណ្ឌ
    ពីបទក្បត់ជាតិទៀតផង ។
    សម្រាប់គំរូអាក្រក់ដូចលេីកឡេីង សូមមន្ត្រីខ្សោយភ្ញាក់
    រលឹកឡេីង ហេីយដុះខាត់ស្មារតីខ្លួនរត់ឲ្យទាន់សភាពការណ៍ ពុំនោះ
    សោតទេ ភាពកំសត់នឹងរត់មករកអ្នកជាមិនខាន ៕