ចៅក្រម​លើក​ពេល​បន្ត​នីតិវិធី​សាកសួរ​លោក ម៉ៃ ហុងស្រៀង ទៅ​សប្ដាហ៍​ក្រោយ

ដោយ អាស៊ីសេរី
2019-08-10
RFA

​​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង។ screenshot
​​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង។ screenshot


ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​លើក​ពេល បន្ត​នីតិវិធី​សាកសួរ លើ​សកម្មជន​បក្ស​ប្រឆាំង លោក ម៉ៃ ហុងស្រៀង ទៅ​ថ្ងៃ​ច័ន្ទ ទី​១២ សីហា វិញ ដោយ​មូលហេតុ​ចៅក្រម​ជាប់​រវល់​។ មេធាវី​ការពារ​ក្ដី ឱ្យ​លោក ម៉ៃ ហុងស្រៀង គឺ លោក​មេធាវី កែត ឃី ប្រាប់​ថា តាម​គម្រោង​លោក ម៉ៃ ហុងស្រៀង ត្រូវ​បន្ត​នីតិវិធី​សាកសួរ​បន្ថែម នៅ​ថ្ងៃ​ទី៨ សីហា តែ​ចៅក្រម​លើក​ពេល។

លោក​មេធាវី ឱ្យ​ដឹង​ថា ស្ថានភាព​សុខភាព​របស់ លោក ម៉ៃ ហុងស្រៀង ធម្មតា​។ នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ មេធាវី​នឹង​ស្នើសុំ​ឱ្យ​ប្រគល់​សម្ភារៈ ដែល​សមត្ថកិច្ច​ចាប់​បាន ប្រគល់​ឱ្យ​មក​គ្រួសារ លោក ម៉ៃ ហុងស្រៀង វិញ និង​ពិភាក្សា​ជាមួយ​កូនក្ដី ដើម្បី​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

លោក ម៉ៃ ហុងស្រៀង ជា​សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​ជា​សមាជិក​បក្ស​ប្រឆាំង​ទី​១៤ ដែល​ត្រូវ​ចាប់ខ្លួន​ក្នុង​ឆ្នាំ​២០១៩។ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រៀល សភិន បាន​សម្រេច​ឃុំខ្លួន លោក ម៉ៃ ហុងស្រៀង បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី១ សីហា ក្រោម​បទ​ចោទ ជេរ​ប្រមាថ​របប​ក្រុងភ្នំពេញ និង​ញុះញង់ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)

គ្រួសារ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​គណបក្ស​ប្រឆាំង ទាមទារ​ឱ្យ​ដោះលែង លោក ម៉ៃ ហុងស្រៀង វិញ ព្រោះ​ការ​ចាប់ខ្លួន​នេះ ជា​រូបភាព​នយោបាយ គំរាមកំហែង រំលោភ​សិទ្ធិ សេរីភាព និង​គឃ្លើន​ច្បាប់ ពី​សំណាក់​របប​ក្រុងភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "ចៅក្រម​លើក​ពេល​បន្ត​នីតិវិធី​សាកសួរ​លោក ម៉ៃ ហុងស្រៀង ទៅ​សប្ដាហ៍​ក្រោយ"

  1. so socheath says:

    បទ : ស្អែក !
    I- ស្អែកហើយស្អែកទៀតស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកមានគ្រប់គ្នា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅកុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។

  2. so socheath says:

    មន្ត្រីខ្សោយ !
    …….
    ភាពកំសោយរបស់មន្ត្រី គេអាចថ្លឹងថ្លែងបានតាមរយះ
    ការអនុវត្តន៍ការងារចំពោះមុខ មិនមែនផ្អែកលេីសញ្ញាបត្រ
    នោះទេ ។ ព្រោះថាសញ្ញាប័ត្រ ជួនកាលវាមិនស្មេីនឹង
    សញ្ញាឃេីញនោះឡេីយ ។
    មានមន្ត្រីខ្លះ អាងលេីសញ្ញាបត្រ ឈរទះទ្រូងអួតពីបិរិញ្ញាបត្រ
    អួតខ្លួនអនុបណ្ឌឹត ជាខ្លួនបណ្ឌឹត តែទីបំផុតប្រគល់ភារកិច្ចឲ្យ
    បំពេញទទេស្អាតសូន្យសុង។ និយាយរូមខ្លះចាប់ផ្តេីមសរសេរ
    ខ្វោក មួយបន្ទាត់ខុសបី បួនអក្សរ ងាកខាងកំព្យូទ័រ ទទេស្អាត
    ចំណែកភាសា កុំថាឡេីយភាសាបរទេស សូម្បីភាសាជាតិ
    តែហ៊ានសរសេរព្យាង្គតម្រួត ដឹងតែដេក សរសេរមិនកេីត
    អានលែងចេញតែម្តង ។
    សម្រាប់ការស្តីបន្ទោស ពួកគេតែងមានហេតុផលគ្រប់
    បែបយ៉ាង ។ ខ្លះឆ្លេីយថាខ្ញុំមិនធ្លាប់បួស សរសេរតាមនិយាម
    គរុកោសល្យឥឡូវ ខ្លះថាសរសេរបែបខេមរៈយានកម្ម សម័យ
    លន់ណុល តែការពិត ទោះបីមានការប្រែប្រួលផ្នែក
    អក្សសាស្ត្រ ឲ្យរត់របត់ជាមួយសម័យបច្ចេកវិទ្យា ដែលប្រេី
    ពាក្យបច្ចេកទេសពិបាកយល់យ៉ាងណាក្តី ក៏សូរសៀង នៅតែ
    ប្រកបជាមួយស្រៈ ព្យញ្ជនៈ តាងដល់ជាព្យាង្គតម្រួត
    ដដែលទេ ។
    ខ្លះដោះសារ ពីកាលនៅរៀនមិនសូវពូកែខាងភាសាខ្មែរ ដូច្នេះ
    ខំស្រូតរៀនតែពីភាសាបរទេស តែដល់ប្រគល់កិច្ចការឲ្យកាន់
    លទ្ធផលសូន្យ ថាមកពីសំណេរសរសេរវាជ្រៅពេក ទាក់ទង
    កិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គម ។ល។គាត់
    ចេះមិនដល់ ចេះត្រឹមនិយាយ សរសេរ នាយអាយប៉ុណ្ណោះ។
    ជាតិថ្កេីងរុងរឿង ទៅបាន គឺអាស្រ័យលេីធនធានមនុស្ស ។
    ចាស់បុរាណបានរម្លឹកថា ចេះមកពីរៀន មានព្រោះការរក។
    សម្រាប់ការសិក្សារៀនសូត្រ មិនថាវ័យប៉ុណ្ណា ការសិក្សា
    មិនចេះចប់ទេ។ យ៉ាងណាមុិញ មនុស្សនៅរស់ពោះវាឃ្លាន
    ដូចនេះរកសុីដេីម្បីហូប ក៏វាមិនប្រកែកពីវ័យដែរ។
    សម្រាប់មន្ត្រីខ្សោយ បេីមិនតាំងចិត្តប្រព្រឹត្តបែបនេះទេ អនាគត
    អ្នកមិនប្រាកដថាប្រសេីរទេ ព្រោះរដ្ឋាភិបាល
    បានដាក់ឲ្យអនុវត្តន៍រួចហេីយនូវអភិក្រមទាំង ៥ ដែល
    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចុះ។
    ជាការពិតណាស់ មន្រ្តី ដែលទះទ្រូងខ្លួនហេីយ អួតពី
    សញ្ញាបត្រកន្លងមកខ្លាំងជាងគេ គឺពួកអតីតបក្សសង្គ្រោះជាតិ
    គឺពីលេីដល់ក្រោមតែម្តង។
    តែការពិត ពពួកជនទាំងនេះ សុទ្ធតែជាពពួកជនចោលម្សៀត
    អត់បានការ ពូកែតែខាងអួត ភូតភរ បោកប្រាស ញុះញង់
    អុចអាល បង្ករតែភាពចលាចល វឹកវរដល់សង្គមជាតិ
    រហូតដល់ហ៊ានប្រព្រឹត្តអំពេីក្បត់ជាតិ លក់ទឹកដី លក់
    អធិបតេយ្យជាតិឲ្យជនបរទេស រហូតជាប់ទោសទណ្ឌ
    ពីបទក្បត់ជាតិទៀតផង ។
    សម្រាប់គំរូអាក្រក់ដូចលេីកឡេីង សូមមន្ត្រីខ្សោយភ្ញាក់
    រលឹកឡេីង ហេីយដុះខាត់ស្មារតីខ្លួនរត់ឲ្យទាន់សភាពការណ៍ ពុំនោះ
    សោតទេ ភាពកំសត់នឹងរត់មករកអ្នកជាមិនខាន ៕