អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា ការទិញ​អាវុធ​ពី​ចិន​ដើម្បី​បង្ក្រាប​អ្នក​បះបោរ

ដោយ ថន ថារ៉ូ
2019-08-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP


អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា ថា​ការទិញ​អាវុធ​ពី​ចិន​ដើម្បី​បង្ក្រាប​អ្នកបះបោរ​ដែល​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចាំបាច់​ត្រូវ​ប្រើប្រាស់​ដើម្បី​ការងារ​សន្តិភាព​។ ប៉ុន្តែ អ្នក​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​ថា ទង្វើ​គណបក្ស​កាន់អំណាច​ជា​ការ​ប្រើប្រាស់​លុយ​ជាតិ​មក​បាញ់សម្លាប់​ខ្មែរ​គ្នាឯង។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា អាវុធ​ជា​ឧបករណ៍​ហិង្សា​ជា​ចាំបាច់​ដើម្បី​ទប់​ស្តាត់​និង​បង្ក្រាប​ការបះបោរ​ខុសច្បាប់​ណាមួយ​។ លោក​អះអាង​ថា មិនមែន​តែ​កម្ពុជា ប្រទេស​លើ​ពិភពលោក​ផ្សេងទៀត ក៏​ចាត់​ទុក​​អាវុធ​គឺជា​ឧបករណ៍​ចាំបាច់​ដែល​ត្រូវ​ប្រើ​បង្ក្រាប​លើ​មនុស្ស​មួយ​ចំនួន​តូច ដែល​នាំ​គ្រោះ​មហន្តរាយ​ដល់​ប្រទេសជាតិ៖ «គឺ​ថា​អាវុធ​គឺជា​ការចាំបាច់​ណាស់​ក្នុង​ការ​បង្ក្រាប មុនដំបូង​គេ​ទប់​ស្កាត​ដល់​ទប់​ស្កាត​មាន​ភាព​តឹងតែង​គេ​បង្ក្រាប​ហើយ​គេ​មិន​បណ្ដែតបណ្ដោយ​ឱ្យ​មនុស្ស​មួយ​ក្រុម​តូច​ធ្វើ​អី​ផ្ដេសផ្ដាស​ទេ»

ការ​បង្ហាញ​សារ​របស់​អ្នកនាំពាក្យ​គណបក្ស​​កាន់អំណាច​បែប​នេះ ខណៈ មេ​ប៉ូលិស និង​មេទាហាន ប្រកាស​ប្រជុំ​ត្រៀម​កម្លាំង​តាម​ព្រំដែន​ចាំ​ចាប់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា យល់ថា សំដី​លោក សុខ ឥសាន ជា​ការ​បង្ហាញ​ថា របប​ក្រុងភ្នំពេញ​កំពុង​យក​ខ្មែរ​គ្នាឯង​ជា​សត្រូវ​ដែល​នេះ​ជា​ការ​អនុវត្ត​ដូច​ទៅ​នឹង​របប​ខ្មែរក្រហម​ដែរ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ចង់​ឃើញ​បក្ស​កាន់អំណាច​ផ្លាស់ប្ដូរ​ឥរិយាបថ ដោយ​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ និង​វិល​មក​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «យើង​ទាំងអស់​គ្នា​ជា​ជាតិ​សាសន៍​ខ្មែរ​ដូចគ្នា​យើង​គួរតែ​ប្តូរ​ឥរិយាបថ​ព្រៃផ្សៃ​ទាំងនេះ​យក​មក​ក្នុង​ក្របខ័ណ្ឌ​ពូជសាសន៍​ដែល​យើង​អាច​និយាយ​គ្នា»

រីឯ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ និយាយ​ថា ប្រទេស​កម្ពុជា​គ្មាន​អ្នកបះបោរ​ទេ មានតែ​ពលរដ្ឋ​ស្រលាញ់​ប្រជាធិបតេយ្យ​ដែល​ចង់​ឱ្យ​របប​ក្រុងភ្នំពេញ​វិល​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដូច​អន្តរជាតិ​ចង់បាន​ដែរ​នោះ។ អ្នកវិភាគ​រូប​នេះ យល់​ថា សំដី​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​បែប​នេះ គឺ​របប​ក្រុងភ្នំពេញ​បាន​កំណត់​មុខសញ្ញា​យក​ពលរដ្ឋ​មួយ​ក្រុម​ណា​រួច​ទៅ​ហើយ​ធ្វើជា​គោលដៅ ដែល​ខ្លួន​ចោទ​ប្រកាន់​ថា ជា​អ្នកបះបោរ​ក្នុង​គោលដៅ​បង្ក្រាប​ដើម្បី​រក្សា​អំណាច​ក្រុម​ខ្លួន៖ «ជា​ការ​សារភាព​ថា ខ្លួនឯង​ប្រើប្រាស់​លុយ​ខុសច្បាប់​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​ទិញ​អាវុធ​ពី​ចិន​ក្នុង​គោលដៅ​បង្ក្រាប​ប្រជាពលរដ្ឋ​ខ្មែរ​គ្នាឯង​ដើម្បី​រក្សា​ពូជពង្សវង្សត្រកូល​នៃ​គ្រួសារ​ត្រកូល​ហ៊ុន និង​គ្នា​គាត់​ប៉ុន្មាន​នាក់​ហ្នឹង»

នៅ​ពេល​លោក សម រង្ស៊ី រក្សា​ជំហរ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​ក្រុម​មន្ត្រី​នៃ​របប​នេះ​តែងតែ​ប្រកាស​ជា​សាធារណៈ​ពី​ការ​បង្ក្រាប​ដោយ​ការ​បាញ់​សម្លាប់ ឬ​ចាប់​ដាក់គុក​លើ​មេដឹកនាំ​និង​មន្ត្រី​បក្ស​សង្គ្រោះជាតិ។

កាល​ពី​ថ្ងៃ​ទី៨ សីហា អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន អគ្គ​មេបញ្ជាការ​កងទ័ព លោក វង្ស ពិសេន អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ មេបញ្ជាការ​កងទ័ព និង​មេបញ្ជាការ​នគរបាល​តាម​ព្រំដែន​មួយ​ចំនួន​ទៀត បាន​ប្រជុំ​រួមគ្នា ត្រៀម​រៀបចំ​កងកម្លាំង ដាក់​តាម​ព្រំដែន​ដើម្បី​ចាប់​លោក សម រង្ស៊ី និង ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ដែល​អម​ដំណើរ​វិល​មក​កម្ពុជា។

ថ្លែង​ក្នុង​វិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា លោក ហ៊ុន សែន ឱ្យ​ដឹង​ថា ឆ្នាំនេះ របប​លោក​បាន​ចាយ​លុយ​ជាតិ​ជិត ៤០​លាន​ដុល្លារ បន្ថែម​ពីលើ​លុយ​ជាង ២៩០​លាន​ដុល្លារ ដែល​របប​លោក​បាន​ទិញ​អាវុធ​ពី​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

8 Responses to "អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា ការទិញ​អាវុធ​ពី​ចិន​ដើម្បី​បង្ក្រាប​អ្នក​បះបោរ"

  1. so chết says:

    SHAME
    the criminal hun sen bought weapons not to protect against foreign enemies BUT to massacre the Khmer patriots, last bulwark against foreign enemies

  2. so socheath says:

    អាវុធ​គឺជា​ឧបករណ៍​ចាំបាច់​ដែល​ត្រូវ​ប្រើ​បង្ក្រាប​លើ​មនុស្ស​មួយ​ចំនួន​ ដែល​នាំ​គ្រោះ​មហន្តរាយ​ដល់​ប្រទេសជាតិ និយាយឲ្យចំ ពួក​បំផ្លាញជាតិ ពួក​ក្បត់ជាតិ ។
    ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ សម្រាបការការពារសន្តិភាពជាតិ ការពារសេចក្តីសុខជូនប្រជាជន
    ពួកបំផ្លាញចាតិ ពួ័កក្បត់ជាតិត្រូវតែកំទេចចោលដោយខានមិនបាន ។
    នេះយល់ឲ្យច្បាស់ ពូអាក្បត់ជាតិ !

  3. Anonymous says:

    too bad……… of cause HUN SEN no need to have weapon to murder Cambodian . Cambodian are in his cage he can slaughter any time . how about using your court of law that we call it DOLLARKA. you have BM21 are you?? just put what you call MOUY KANHCHREANH that it your enemy will all die . some people always said those opposition party is this nation’s traitor . my question to this dumb garbage Cambodian is?? who was in powers for more then thirty years and your country getting bigger you gain more land from Vietcong . not even that SAM RANSY and KIM SOKHA made Cambodia lost KOS TRAL island and a lot of land concession to Vietcong for 99 years. HAS………………………….. right now this opposition which you call the nation traitor is giving Cambodian land to CHINA to do whatever they want. I have more evident on my research about the genocidal of this nation thank for every action that you telling me. I still believe some thing going up it have to com down .

  4. Anonymous says:

    the coup 1997 Veitcong dog and veitcong mafia dictator accused ah rannaroth about buying the weapon and now ah veitcong buy and said protect government’ What a mafia style” Veitcong mafia dictator and his veitcong germs are scaring of democracy ,scaring of justice ,scaring of people power that why they buy weapon because they knew that they will be bury soon’

  5. so socheath says:

    បទ : ស្អែក !
    I- ស្អែកហើយស្អែកទៀតស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកមានគ្រប់គ្នា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅកុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។

  6. so socheath says:

    មន្ត្រីខ្សោយ !
    …….
    ភាពកំសោយរបស់មន្ត្រី គេអាចថ្លឹងថ្លែងបានតាមរយះ
    ការអនុវត្តន៍ការងារចំពោះមុខ មិនមែនផ្អែកលេីសញ្ញាបត្រ
    នោះទេ ។ ព្រោះថាសញ្ញាប័ត្រ ជួនកាលវាមិនស្មេីនឹង
    សញ្ញាឃេីញនោះឡេីយ ។
    មានមន្ត្រីខ្លះ អាងលេីសញ្ញាបត្រ ឈរទះទ្រូងអួតពីបិរិញ្ញាបត្រ
    អួតខ្លួនអនុបណ្ឌឹត ជាខ្លួនបណ្ឌឹត តែទីបំផុតប្រគល់ភារកិច្ចឲ្យ
    បំពេញទទេស្អាតសូន្យសុង។ និយាយរូមខ្លះចាប់ផ្តេីមសរសេរ
    ខ្វោក មួយបន្ទាត់ខុសបី បួនអក្សរ ងាកខាងកំព្យូទ័រ ទទេស្អាត
    ចំណែកភាសា កុំថាឡេីយភាសាបរទេស សូម្បីភាសាជាតិ
    តែហ៊ានសរសេរព្យាង្គតម្រួត ដឹងតែដេក សរសេរមិនកេីត
    អានលែងចេញតែម្តង ។
    សម្រាប់ការស្តីបន្ទោស ពួកគេតែងមានហេតុផលគ្រប់
    បែបយ៉ាង ។ ខ្លះឆ្លេីយថាខ្ញុំមិនធ្លាប់បួស សរសេរតាមនិយាម
    គរុកោសល្យឥឡូវ ខ្លះថាសរសេរបែបខេមរៈយានកម្ម សម័យ
    លន់ណុល តែការពិត ទោះបីមានការប្រែប្រួលផ្នែក
    អក្សសាស្ត្រ ឲ្យរត់របត់ជាមួយសម័យបច្ចេកវិទ្យា ដែលប្រេី
    ពាក្យបច្ចេកទេសពិបាកយល់យ៉ាងណាក្តី ក៏សូរសៀង នៅតែ
    ប្រកបជាមួយស្រៈ ព្យញ្ជនៈ តាងដល់ជាព្យាង្គតម្រួត
    ដដែលទេ ។
    ខ្លះដោះសារ ពីកាលនៅរៀនមិនសូវពូកែខាងភាសាខ្មែរ ដូច្នេះ
    ខំស្រូតរៀនតែពីភាសាបរទេស តែដល់ប្រគល់កិច្ចការឲ្យកាន់
    លទ្ធផលសូន្យ ថាមកពីសំណេរសរសេរវាជ្រៅពេក ទាក់ទង
    កិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គម ។ល។គាត់
    ចេះមិនដល់ ចេះត្រឹមនិយាយ សរសេរ នាយអាយប៉ុណ្ណោះ។
    ជាតិថ្កេីងរុងរឿង ទៅបាន គឺអាស្រ័យលេីធនធានមនុស្ស ។
    ចាស់បុរាណបានរម្លឹកថា ចេះមកពីរៀន មានព្រោះការរក។
    សម្រាប់ការសិក្សារៀនសូត្រ មិនថាវ័យប៉ុណ្ណា ការសិក្សា
    មិនចេះចប់ទេ។ យ៉ាងណាមុិញ មនុស្សនៅរស់ពោះវាឃ្លាន
    ដូចនេះរកសុីដេីម្បីហូប ក៏វាមិនប្រកែកពីវ័យដែរ។
    សម្រាប់មន្ត្រីខ្សោយ បេីមិនតាំងចិត្តប្រព្រឹត្តបែបនេះទេ អនាគត
    អ្នកមិនប្រាកដថាប្រសេីរទេ ព្រោះរដ្ឋាភិបាល
    បានដាក់ឲ្យអនុវត្តន៍រួចហេីយនូវអភិក្រមទាំង ៥ ដែល
    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចុះ។
    ជាការពិតណាស់ មន្រ្តី ដែលទះទ្រូងខ្លួនហេីយ អួតពី
    សញ្ញាបត្រកន្លងមកខ្លាំងជាងគេ គឺពួកអតីតបក្សសង្គ្រោះជាតិ
    គឺពីលេីដល់ក្រោមតែម្តង។
    តែការពិត ពពួកជនទាំងនេះ សុទ្ធតែជាពពួកជនចោលម្សៀត
    អត់បានការ ពូកែតែខាងអួត ភូតភរ បោកប្រាស ញុះញង់
    អុចអាល បង្ករតែភាពចលាចល វឹកវរដល់សង្គមជាតិ
    រហូតដល់ហ៊ានប្រព្រឹត្តអំពេីក្បត់ជាតិ លក់ទឹកដី លក់
    អធិបតេយ្យជាតិឲ្យជនបរទេស រហូតជាប់ទោសទណ្ឌ
    ពីបទក្បត់ជាតិទៀតផង ។
    សម្រាប់គំរូអាក្រក់ដូចលេីកឡេីង សូមមន្ត្រីខ្សោយភ្ញាក់
    រលឹកឡេីង ហេីយដុះខាត់ស្មារតីខ្លួនរត់ឲ្យទាន់សភាពការណ៍ ពុំនោះ
    សោតទេ ភាពកំសត់នឹងរត់មករកអ្នកជាមិនខាន ៕

  7. Anonymous says:

    HAY….AH ….CHESS why don’t you go and wait for SAM RANSY at the border . he going there tomorrow like what your song say. come on HA..CHKOUT

  8. so socheath says:

    អាល្ងង់មូស មើលឲ្យច្បាស់ !
    ——–
    ល្ងង់ណាស់អាមូស (Anonymous) អត់មានតម្រិះ ក្នុងការតវ៉ា
    ចេះស្ទើរព្រាលៗ សតិស្មើឆ្កែ ចេះត្រឹមវន្ទារ
    ឱនបក់កន្ទុយ ។
    យ៉ាប់អីយ៉ាងនេះ ផ្លាំផ្លយតម្រិះ តែអួតហួសឆ្កែ
    ព្រុសវ៉ូសរន្ថើន ហួសទិសកិច្ចការ ទុកដាក់អាត្មា
    ស្មើសត្វតិរច្ឆាន ។
    មិនចេះលកលៃ មិនចេះកែច្នៃ តាមសភាពការណ៍
    ចេះត្រឹមតែឈ្លោះ គេចឱនវន្ទារ រំលងមាគា៏
    ពាក្យឱនដាក់គ្រាប់ ។
    មានះឈ្លោះឆ្ងាយ ឈ្លោះកេងគ្រាប់បាយ ត្បឹតខ្លួនមិនខ្មេះ
    ទល់មុខត្រូវចាញ់ ក្រោយខ្នងឈ្នះខ្លះ ឈ្នះព្រោះប្រើល្បះ
    ល្បិចបោកយកលុយ ។
    ដោះទុក្ខស៊ីចាយ តាមនយោបាយ បោកប្រាសហូរហែ
    ប្រើនយោបោក ជនល្ងង់តាមថា កើនលុយហូរហៀរ
    ធ្វើអ្នកមានបាន ។
    ទិញដីទិញផ្ទះទិញវិឡា ទិញឡានគ្រប់គ្នាខ្ពស់តម្លៃ
    បោកថាជួយជាតិជួយក្រក្រី ពិតទាល់យូរថ្ងៃបានវាជួយ ។
    វាសង្គ្រោះដែរ សង្គ្រោះកេរ្តិ៍ម៉ែ ផស់ពួកស្រីៗ
    ស្រីជួយបុរស សង្គ្រោះពងបី ឲ្យស្គាល់ជាតិថ្មី
    ក្បត់ប្តីប្រពន្ធ ។
    យល់ទេអាមូស(Anonymous) ពាក្យទាំងអស់នេះ អញសង្ខេបខ្លី
    ប្រាប់ឲ្យអ្ហែងយល់ ពីរៀងចង្រៃ បោកអ្ហែងរាល់ថ្ងៃ
    នេះអាស៊ី-ខា ៕