ខ្មែរ​នៅ​អាមេរិក កាណាដា និង​កូរ៉េ​ ទៅ​ចូលរួម​បាតុកម្ម​ជាមួយ​អ្នក​នៅ​ជប៉ុន​តវ៉ា​ប្រឆាំង​របប​ភ្នំពេញ

ដោយ ហេង រស្មី
2019-08-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ខ្មែរ​រស់នៅ​ជប៉ុន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នា​ទីក្រុង​តូក្យូ នៅ​ថ្ងៃអាទិត្យ ទី​៧ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hay Vanna Facebook
ពលរដ្ឋ​ខ្មែរ​រស់នៅ​ជប៉ុន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នា​ទីក្រុង​តូក្យូ នៅ​ថ្ងៃអាទិត្យ ទី​៧ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hay Vanna Facebook


ទាក់ទង​នឹង​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ថ្ងៃ​ទី​១២ ខែ​សីហា ស្អែក​នេះ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក កាណាដា និង​កូរ៉េខាងត្បូង​ក៏​នឹង​ទៅ​ចូលរួម ដែរ​ដើម្បី​ប្រឆាំង​របប​ក្រុងភ្នំពេញ​។ អ្នកវិភាគ​ថា បាតុកម្ម​នេះ​ជា​សារ​មាន​ឥទ្ធិពល​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

តាម​គម្រោង​បាតុកម្ម​នេះ​ចែក​ចេញ​ជា​ពីរ​វគ្គ ចាប់ផ្ដើម​ពី​ម៉ោង ១០ ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃត្រង់ ដែល​ជា​ការ​ធ្វើ​វេទិកា​សាធារណៈ បន្ទាប់​មក​ក្រុម​បាតុករ​នឹង​ដើរ​ហែ​ក្បួន​ពី​ម៉ោង​២ ដល់​ម៉ោង​៣​រសៀល នៅ​កណ្ដាល​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ដែល​មាន​មនុស្ស​រាប់​រយ​ចូលរួម។

អ្នកដឹកនាំ​បាតុកម្ម និង​ជា​ប្រធាន​ចលនា​យុវជន​សង្គ្រោះជាតិ នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ប្រាប់​ថា នឹង​មាន​បាតុករ​ចូលរួម​ធ្វើបាតុកម្ម​ចន្លោះ​ពី​៣០០ ទៅ​៥០០​នាក់​។ លើស​ពី​នេះ ក៏​មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​សហរដ្ឋអាមេរិក ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​កាណាដា ចូលរួម​គាំទ្រ​បាតុកម្ម​នេះ​ដែរ​។ លោក ហៃ វណ្ណា អំពាវនាវ​ដល់​ពលករ និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ឱ្យ​ចូលរួម​បាតុកម្ម​នេះ​បាន​ច្រើន៖ «ជា​កិត្តិយស​របស់​យើង​ជា​អ្នក​រៀបចំ​ព្រោះ​កន្លងមក​អត់​ដែល​មាន​ភ្ញៀវ​ពី​ប្រទេស​ផ្សេងៗ​ចូលរួម​ទេ ហើយ​នៅ​ពេល​នេះ​គាត់​មក​ចូលរួម យើង​សូម​ថ្លែងអំណរគុណ​ពេលវេលា​ដ៏​មានតម្លៃ​របស់​ពួកគាត់​ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​ចូលរួម​សកម្មភាព​ទាំងអស់​ដើម្បី​ធ្វើ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា ធ្វើ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស»

វត្ថុបំណង​នៃ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា នេះ គឺ​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ហត្ថលេខី នៃ​កិច្ច ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ជួយ​ជ្រោមជ្រែង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ និង​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា

ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចំអក​ថា បាតុកម្ម​នេះ​ធ្វើ​ច្រើនដង​មក​ហើយ​មិនបានការ​អ្វី​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​មិន​ចាប់អារម្មណ៍ នឹង​បាតុកម្ម​នេះ​ទេ៖ «យើង​មិន​មាន​ការចាប់អារម្មណ៍​អី​ទេ គាត់​ធ្វើ​អី​ក៏​ធ្វើ​ទៅជា​សិទ្ធិ​របស់​គាត់​នៅ​ក្រៅ​ទេ មាន​បញ្ហា​អី​មាន​ឥទ្ធិពល​ដល់​ក្នុងស្រុក»

ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ចលនា​យុវជន​សង្គ្រោះជាតិ នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា បាតុកម្ម​នេះ​មានតម្លៃ​ណាស់ ហើយ​សកម្មភាព​ទាមទារ​នេះ​ក៏​ធ្វើ​ជំនួស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ដែល​គ្មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដូច​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​។ មេដឹកនាំ បាតុកម្ម​រូប​នេះ​ថា លោក​នៅតែ​បន្ត​ដឹកនាំ​ធ្វើបាតុកម្ម​រហូតដល់​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា៖ «រាល់​ទង្វើ​ដែល​យើង​ធ្វើ​សុទ្ធ​សឹង​ជា​ទង្វើ​ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ មិនមែន​អត់​តម្លៃ​ទេ អ្វី​ដែល​គាត់​មានប្រសាសន៍​គឺ​ផ្ទុយ​ស្រឡះ ហើយ​បើ​បាតុកម្ម​នេះ​មាន​អ្នកចូលរួម​ច្រើន​លើស ពី​៥០០​នាក់ បញ្ជាក់​ថា លោក ហ៊ុន សែន គាត់​អស់លក្ខណ៍​ហើយ»

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់ថា បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជា​ការ​បង្ហាញ​ថា ពួកគេ​មិន​បោះបង់​គោលដៅ​ដើម្បី​ប្រជាធិបតេយ្យ និង​ការប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​កែប្រែ​ខ្លួន​ឡើងវិញ​។ លោក​បន្ត​ថា ការ​មិន​បោះបង់​សកម្មភាព​នេះ គឺ​មាន​ទម្ងន់​ធ្វើ​ឱ្យ​ក្រុម​លោក ហ៊ុន សែន ពិនិត្យ​ពិចារណា​វិល​ទៅ​រក​ផ្លូវ​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «ដូច្នេះ​រឿង​អី​ថា គ្មាន​ឥទ្ធិ​ពលរដ្ឋ​វា​សម្ពាធ​ធំ​រួម​ដើម្បី​ឱ្យ​របប​ក្រុងភ្នំពេញ​ត្រូវតែ​ពិចារណា»

មេដឹកនាំ​បាតុកម្ម​ប្រទេស​ជប៉ុន​ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ​ដែល​គ្រោង​ចូលរួម​បាតុកម្ម​នេះ ឱ្យ​ត្រៀម​ឆត្រ ទឹក និង​ម្ហូបអាហារ​មក​ជា​មួយ​ផង​ក្នុង​ពេល​ធ្វើបាតុកម្ម​នេះ ពេល​នេះ​នៅ​ប្រទេស​ជប៉ុន​ជា​រដូវ​ក្ដៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "ខ្មែរ​នៅ​អាមេរិក កាណាដា និង​កូរ៉េ​ ទៅ​ចូលរួម​បាតុកម្ម​ជាមួយ​អ្នក​នៅ​ជប៉ុន​តវ៉ា​ប្រឆាំង​របប​ភ្នំពេញ"

  1. so socheath says:

    បទ : ស្អែក !
    I- ស្អែកហើយស្អែកទៀតស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកមានគ្រប់គ្នា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅកុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។

  2. so socheath says:

    មន្ត្រីខ្សោយ !
    …….
    ភាពកំសោយរបស់មន្ត្រី គេអាចថ្លឹងថ្លែងបានតាមរយះ
    ការអនុវត្តន៍ការងារចំពោះមុខ មិនមែនផ្អែកលេីសញ្ញាបត្រ
    នោះទេ ។ ព្រោះថាសញ្ញាប័ត្រ ជួនកាលវាមិនស្មេីនឹង
    សញ្ញាឃេីញនោះឡេីយ ។
    មានមន្ត្រីខ្លះ អាងលេីសញ្ញាបត្រ ឈរទះទ្រូងអួតពីបិរិញ្ញាបត្រ
    អួតខ្លួនអនុបណ្ឌឹត ជាខ្លួនបណ្ឌឹត តែទីបំផុតប្រគល់ភារកិច្ចឲ្យ
    បំពេញទទេស្អាតសូន្យសុង។ និយាយរូមខ្លះចាប់ផ្តេីមសរសេរ
    ខ្វោក មួយបន្ទាត់ខុសបី បួនអក្សរ ងាកខាងកំព្យូទ័រ ទទេស្អាត
    ចំណែកភាសា កុំថាឡេីយភាសាបរទេស សូម្បីភាសាជាតិ
    តែហ៊ានសរសេរព្យាង្គតម្រួត ដឹងតែដេក សរសេរមិនកេីត
    អានលែងចេញតែម្តង ។
    សម្រាប់ការស្តីបន្ទោស ពួកគេតែងមានហេតុផលគ្រប់
    បែបយ៉ាង ។ ខ្លះឆ្លេីយថាខ្ញុំមិនធ្លាប់បួស សរសេរតាមនិយាម
    គរុកោសល្យឥឡូវ ខ្លះថាសរសេរបែបខេមរៈយានកម្ម សម័យ
    លន់ណុល តែការពិត ទោះបីមានការប្រែប្រួលផ្នែក
    អក្សសាស្ត្រ ឲ្យរត់របត់ជាមួយសម័យបច្ចេកវិទ្យា ដែលប្រេី
    ពាក្យបច្ចេកទេសពិបាកយល់យ៉ាងណាក្តី ក៏សូរសៀង នៅតែ
    ប្រកបជាមួយស្រៈ ព្យញ្ជនៈ តាងដល់ជាព្យាង្គតម្រួត
    ដដែលទេ ។
    ខ្លះដោះសារ ពីកាលនៅរៀនមិនសូវពូកែខាងភាសាខ្មែរ ដូច្នេះ
    ខំស្រូតរៀនតែពីភាសាបរទេស តែដល់ប្រគល់កិច្ចការឲ្យកាន់
    លទ្ធផលសូន្យ ថាមកពីសំណេរសរសេរវាជ្រៅពេក ទាក់ទង
    កិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គម ។ល។គាត់
    ចេះមិនដល់ ចេះត្រឹមនិយាយ សរសេរ នាយអាយប៉ុណ្ណោះ។
    ជាតិថ្កេីងរុងរឿង ទៅបាន គឺអាស្រ័យលេីធនធានមនុស្ស ។
    ចាស់បុរាណបានរម្លឹកថា ចេះមកពីរៀន មានព្រោះការរក។
    សម្រាប់ការសិក្សារៀនសូត្រ មិនថាវ័យប៉ុណ្ណា ការសិក្សា
    មិនចេះចប់ទេ។ យ៉ាងណាមុិញ មនុស្សនៅរស់ពោះវាឃ្លាន
    ដូចនេះរកសុីដេីម្បីហូប ក៏វាមិនប្រកែកពីវ័យដែរ។
    សម្រាប់មន្ត្រីខ្សោយ បេីមិនតាំងចិត្តប្រព្រឹត្តបែបនេះទេ អនាគត
    អ្នកមិនប្រាកដថាប្រសេីរទេ ព្រោះរដ្ឋាភិបាល
    បានដាក់ឲ្យអនុវត្តន៍រួចហេីយនូវអភិក្រមទាំង ៥ ដែល
    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចុះ។
    ជាការពិតណាស់ មន្រ្តី ដែលទះទ្រូងខ្លួនហេីយ អួតពី
    សញ្ញាបត្រកន្លងមកខ្លាំងជាងគេ គឺពួកអតីតបក្សសង្គ្រោះជាតិ
    គឺពីលេីដល់ក្រោមតែម្តង។
    តែការពិត ពពួកជនទាំងនេះ សុទ្ធតែជាពពួកជនចោលម្សៀត
    អត់បានការ ពូកែតែខាងអួត ភូតភរ បោកប្រាស ញុះញង់
    អុចអាល បង្ករតែភាពចលាចល វឹកវរដល់សង្គមជាតិ
    រហូតដល់ហ៊ានប្រព្រឹត្តអំពេីក្បត់ជាតិ លក់ទឹកដី លក់
    អធិបតេយ្យជាតិឲ្យជនបរទេស រហូតជាប់ទោសទណ្ឌ
    ពីបទក្បត់ជាតិទៀតផង ។
    សម្រាប់គំរូអាក្រក់ដូចលេីកឡេីង សូមមន្ត្រីខ្សោយភ្ញាក់
    រលឹកឡេីង ហេីយដុះខាត់ស្មារតីខ្លួនរត់ឲ្យទាន់សភាពការណ៍ ពុំនោះ
    សោតទេ ភាពកំសត់នឹងរត់មករកអ្នកជាមិនខាន ៕