សមាជិកសភាអាមេរិក បញ្ជាក់ជាថ្មីថា ទណ្ឌកម្មលើមន្រ្តីរបបលោក ហ៊ុន សែន គឺដើម្បីស្តារប្រជាធិបតេយ្យ និង សិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា

មួង ណារ៉េត
2019-08-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិកសភា​អាមេរិក​លោក ស្ទីវ ឆែបុត្រ (Steve Chabot)(រូប​ឆ្វេង) និងលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal)(រូប​ស្តាំ)ជា​សហប្រធានក្រុមគាំទ្រកម្ពុជានៅក្នុងរដ្ឋសភាអាមេរិក (the Congressional Cambodia Caucus) (រូប​ភាព​ពី​ហ្វេសប៊ុកតំណាងរាស្រ្ត​ទាំងពីរ)
សមាជិកសភា​អាមេរិក​លោក ស្ទីវ ឆែបុត្រ (Steve Chabot)(រូប​ឆ្វេង) និងលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal)(រូប​ស្តាំ)ជា​សហប្រធានក្រុមគាំទ្រកម្ពុជានៅក្នុងរដ្ឋសភាអាមេរិក (the Congressional Cambodia Caucus) (រូប​ភាព​ពី​ហ្វេសប៊ុកតំណាងរាស្រ្ត​ទាំងពីរ)


សមាជិកសភាអាមេរិក ថ្លែងការណ៍រួមគ្នា នៅសប្តាហ៍នេះ បញ្ជាក់ជាថ្មីទៀតថា ​ទណ្ឌកម្មលើ​​មន្រ្តីរបបលោក ហ៊ុន សែន គឺដើម្បីស្តារប្រជាធិបតេយ្យ និង សិទ្ធិមនុស្សសម្រាប់​ទាំងអស់គ្នា។

លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) ពីខាង​គណបក្សប្រឆាំង និងលោក ស្ទីវ ឆែបុត្រ (Steve Chabot) ពីខាង​គណបក្សកាន់អំណាច ផ្តល់សេចក្តីថ្លែងការណ៍នេះ មកអាស៊ីសេរី​តាម​សារអេឡិចត្រូនិច ដោយ​សង្កត់​ធ្ងន់ថា ប្រជាពលរដ្ឋខ្មែរ​ទាំងអស់ ត្រូវ​តែ​មានសិទ្ធិសម្រេចជោគវាសនា អនាគត​នយោបាយស្រុកទេសរបស់ខ្លួន ដោយ​ខ្លួន​ឯង ហើយ​ការ​សម្រេចនេះ ត្រូវ​ធ្វើឡើង​តាម​រយៈ​ការ​បោះឆ្នោត​ មួយ​ដែលសេរី ត្រឹមត្រូវ​ និង យុត្តិធម៌។

ជាអកុសល ប្រជាពលរដ្ឋខ្មែរ មិន​ទទួលបានការ​បោះឆ្នោត​ ដោយ​សេរី​ ត្រូវ​ត្រូវ​ និង យុត្តិធម៌​ នោះទេ ដោយសារ​ក្បាលម៉ាស៊ីនដឹកនាំបក្សកាន់អំណាច នៃរបបលោក ហ៊ុន សែន ដែល​មាន​មន្រ្តីស្មោះស្ម័គ្របក្សនេះ នៅក្នុង​ជួរមន្រ្តីតុលាការជាតិ​ផង បាន​រួម​គ្នា​រម្លាយ​គណបក្សសង្គ្រោះជាតិ និង រៀបចំការបោះឆ្នោត​ក្លែងក្លាយ​មួយ ដែល​គ្មាន​បក្សប្រឆាំង​ចូលរួម។

តំណាងរាស្រ្តទាំងពីរ បន្ត​ទៀតថា ឧបសគ្គ​ធំបំផុត ដែល​ពលរដ្ឋ​ខ្មែរ​មិន​អាច​សម្រេចជោគវាសនា​ខ្លួន ដោយ​ខ្លួន​ឯង​បាននេះ គឺដោយសារ​តែរបៀបដឹកនាំ​បែបផ្តាច់ការ​របស់​លោក ហ៊ុន សែន ដែលបន្តក្រាញអំណាច​ រហូតហ៊ាន​បំពាន​រដ្ឋធម្មនុញ្ញ​ ដែលជាច្បាប់​កំពូល​របស់​កម្ពុជា​ថែមទៀត​ផង។

សេចក្តីថ្លែងការណ៍ដដែល បន្ថែមថា​ ច្បាប់​ស្តីពីប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ ២០១៩ គឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បី​ធ្វើ​ឲ្យ​យ៉ាង​ ដាក់មន្រ្តីរបបលោក ហ៊ុន សែន រួមទាំងលោក ហ៊ុន សែន ផងឲ្យ​ទទួលខុសត្រូវ ចំពោះការ​រំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យ​នៅកម្ពុជា។

​លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) និង លោក ស្ទីវ ឆែបុត្រ (Steve Chabot) ដែលជា​សហប្រធាន​ក្រុមគាំទ្រ​​កម្ពុជា នៅក្នុងរដ្ឋសភាអាមេរិក (the Congressional Cambodia Caucus) និង ជាអ្នកចុះហត្ថលេខាគាំទ្រ សេចក្តីស្នើច្បាប់​ស្តីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R 529 ផងនោះ បន្ថែមថា គោលបំណង​ដ៏ងាយស្រួល​យល់បំផុត របស់​ច្បាប់​នេះ គឺដើម្បីប្រយោជន៍របស់​ប្រជាពលរដ្ឋខ្មែរទូទៅ​ គ្រប់និន្នាការ​នយោបាយ មិនថាបក្សណានោះឡើយ។ អ្វីដែលជាសេចក្តីប្រាថ្នា​នៅក្នុង​ច្បាប់​នេះ គឺចង់​ឃើញប្រទេសកម្ពុជា ងាក​ទៅរក​ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងកិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស និង រដ្ឋធម្មនុញ្ញ​កម្ពុជា។

សេចក្តី​ថ្លែងការណ៍ ធ្វើ​ឡើង​ក៏ដើម្បី​ឆ្លើយតបទៅនឹង ​ជនជាតិ​អាមេរិក​ម្នាក់ ដែល​ជា​អតីត​មេធាវី​ការពារ​ក្ដី​លោក ហ៊ុន ម៉ាណែត គឺលោក គ្រីស្តូហ្វ៊ើ ប៊ែរេះស៍ (Christopher Beres) ដែល​ថ្មីៗនេះ បាន​រិះគន់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន​។ លោក គ្រីស្តូហ្វ៊ើ ប៊ែរេះស៍ (Christopher Beres) អះអាង ការពារ​ចំណាត់​ការ​របប​លោក ហ៊ុន សែន ដែល​បង្ក្រាប​បក្ស​ប្រឆាំង និង​ថាច្បាប់​ដាក់ទណ្ឌកម្ម មន្ត្រី​របប​លោក ហ៊ុន សែន ធ្វើ​ឡើង​ដោយ​សមាជិកសភា​មួយ​ក្រុម ដែល​មាន​ទោសាគតិ គឺ​សេចក្ដី​លម្អៀង​ព្រោះ​ស្អប់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ។ ជាង​នេះទៅទៀត លោកថា ច្បាប់​នេះ​​ធ្វើឲ្យ​​ខូចប្រយោជន៍​យុទ្ធសាស្ត្រ​អាមេរិក​។

ទោះជាយ៉ាងនេះក្តី តំណាងរាស្ត្រ​អាមេរិក ដែល​ស្នើ​ច្បាប់​នេះ​ថា ច្បាប់​នេះ​ធ្វើឡើង សមស្រប​តាម​សភាពការណ៍​ពិត នៅ​កម្ពុជា និង តាម​គោលការណ៍​ស្រលាញ់​ប្រជាធិបតេយ្យ​របស់​អាមេរិក និង​ ពលរដ្ឋខ្មែរ​ដែលនិយម​ប្រជាធិបតេយ្យ។

ច្បាប់​ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង​មន្រ្តីរបបលោក​ ដែលមានឈ្មោះថា ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០១៩ ឬ H.R ៥២៦ បានរំកិលផុត​ពីដៃរដ្ឋសភា ទៅព្រឹទ្ធសភាអាមេរិក​ ពោលគឺ​ភ្លាមៗ ក្រោយ​ ត្រូវ​បាន​អនុម័តរួច កាលពីថ្ងៃទី១៦ ខែ​កក្កដា។ នីតិវិធីបន្ទាប់ គឺគណៈកម្មាធិការ​ព្រឹទ្ធសភា​នេះ នឹង​ដាក់​ច្បាប់​នេះ ទៅក្នុង​របៀបវារៈ ដើម្បី​បោះឆ្នោតនៅកម្រិត​គណៈកម្មាធិការនេះសិន មុននឹង​បញ្ចូន​បន្ត​ទៅ​សភាពេញអង្គ​របស់​ព្រឹទ្ធសភា ដើម្បី​អនុម័ត។

ច្បាប់នេះ នឹង​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្រ្តីជាន់ខ្ពស់​​ក្នុង​ជួរ​របប​សព្វថ្ងៃ និង​មន្រ្តីយោធា ឬ​កងសន្តិសុខ ដែល​បាន​ចូល​ដៃ​ក្នុង​ការ​រំលោភសិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅកម្ពុជានោះ។ ទណ្ឌកម្ម​ទាំងនោះ រួមមាន​បង្កក​ទ្រព្យសម្បត្តិ និង​​បិទទិដ្ឋាការមន្រ្តីទាំងនោះ ដោយ​មិនឲ្យ​ជាន់ទឹកដី​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "សមាជិកសភាអាមេរិក បញ្ជាក់ជាថ្មីថា ទណ្ឌកម្មលើមន្រ្តីរបបលោក ហ៊ុន សែន គឺដើម្បីស្តារប្រជាធិបតេយ្យ និង សិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា"

  1. so socheath says:

    បទ : ស្អែក !
    I- ស្អែកហើយស្អែកទៀតស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកមានគ្រប់គ្នា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅកុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។

  2. so socheath says:

    send to facebooK
    មន្ត្រីខ្សោយ !
    …….
    ភាពកំសោយរបស់មន្ត្រី គេអាចថ្លឹងថ្លែងបានតាមរយះ
    ការអនុវត្តន៍ការងារចំពោះមុខ មិនមែនផ្អែកលេីសញ្ញាបត្រ
    នោះទេ ។ ព្រោះថាសញ្ញាប័ត្រ ជួនកាលវាមិនស្មេីនឹង
    សញ្ញាឃេីញនោះឡេីយ ។
    មានមន្ត្រីខ្លះ អាងលេីសញ្ញាបត្រ ឈរទះទ្រូងអួតពីបិរិញ្ញាបត្រ
    អួតខ្លួនអនុបណ្ឌឹត ជាខ្លួនបណ្ឌឹត តែទីបំផុតប្រគល់ភារកិច្ចឲ្យ
    បំពេញទទេស្អាតសូន្យសុង។ និយាយរូមខ្លះចាប់ផ្តេីមសរសេរ
    ខ្វោក មួយបន្ទាត់ខុសបី បួនអក្សរ ងាកខាងកំព្យូទ័រ ទទេស្អាត
    ចំណែកភាសា កុំថាឡេីយភាសាបរទេស សូម្បីភាសាជាតិ
    តែហ៊ានសរសេរព្យាង្គតម្រួត ដឹងតែដេក សរសេរមិនកេីត
    អានលែងចេញតែម្តង ។
    សម្រាប់ការស្តីបន្ទោស ពួកគេតែងមានហេតុផលគ្រប់
    បែបយ៉ាង ។ ខ្លះឆ្លេីយថាខ្ញុំមិនធ្លាប់បួស សរសេរតាមនិយាម
    គរុកោសល្យឥឡូវ ខ្លះថាសរសេរបែបខេមរៈយានកម្ម សម័យ
    លន់ណុល តែការពិត ទោះបីមានការប្រែប្រួលផ្នែក
    អក្សសាស្ត្រ ឲ្យរត់របត់ជាមួយសម័យបច្ចេកវិទ្យា ដែលប្រេី
    ពាក្យបច្ចេកទេសពិបាកយល់យ៉ាងណាក្តី ក៏សូរសៀង នៅតែ
    ប្រកបជាមួយស្រៈ ព្យញ្ជនៈ តាងដល់ជាព្យាង្គតម្រួត
    ដដែលទេ ។
    ខ្លះដោះសារ ពីកាលនៅរៀនមិនសូវពូកែខាងភាសាខ្មែរ ដូច្នេះ
    ខំស្រូតរៀនតែពីភាសាបរទេស តែដល់ប្រគល់កិច្ចការឲ្យកាន់
    លទ្ធផលសូន្យ ថាមកពីសំណេរសរសេរវាជ្រៅពេក ទាក់ទង
    កិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គម ។ល។គាត់
    ចេះមិនដល់ ចេះត្រឹមនិយាយ សរសេរ នាយអាយប៉ុណ្ណោះ។
    ជាតិថ្កេីងរុងរឿង ទៅបាន គឺអាស្រ័យលេីធនធានមនុស្ស ។
    ចាស់បុរាណបានរម្លឹកថា ចេះមកពីរៀន មានព្រោះការរក។
    សម្រាប់ការសិក្សារៀនសូត្រ មិនថាវ័យប៉ុណ្ណា ការសិក្សា
    មិនចេះចប់ទេ។ យ៉ាងណាមុិញ មនុស្សនៅរស់ពោះវាឃ្លាន
    ដូចនេះរកសុីដេីម្បីហូប ក៏វាមិនប្រកែកពីវ័យដែរ។
    សម្រាប់មន្ត្រីខ្សោយ បេីមិនតាំងចិត្តប្រព្រឹត្តបែបនេះទេ អនាគត
    អ្នកមិនប្រាកដថាប្រសេីរទេ ព្រោះរដ្ឋាភិបាល
    បានដាក់ឲ្យអនុវត្តន៍រួចហេីយនូវអភិក្រមទាំង ៥ ដែល
    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចុះ។
    ជាការពិតណាស់ មន្រ្តី ដែលទះទ្រូងខ្លួនហេីយ អួតពី
    សញ្ញាបត្រកន្លងមកខ្លាំងជាងគេ គឺពួកអតីតបក្សសង្គ្រោះជាតិ
    គឺពីលេីដល់ក្រោមតែម្តង។
    តែការពិត ពពួកជនទាំងនេះ សុទ្ធតែជាពពួកជនចោលម្សៀត
    អត់បានការ ពូកែតែខាងអួត ភូតភរ បោកប្រាស ញុះញង់
    អុចអាល បង្ករតែភាពចលាចល វឹកវរដល់សង្គមជាតិ
    រហូតដល់ហ៊ានប្រព្រឹត្តអំពេីក្បត់ជាតិ លក់ទឹកដី លក់
    អធិបតេយ្យជាតិឲ្យជនបរទេស រហូតជាប់ទោសទណ្ឌ
    ពីបទក្បត់ជាតិទៀតផង ។
    សម្រាប់គំរូអាក្រក់ដូចលេីកឡេីង សូមមន្ត្រីខ្សោយភ្ញាក់
    រលឹកឡេីង ហេីយដុះខាត់ស្មារតីខ្លួនរត់ឲ្យទាន់សភាពការណ៍ ពុំនោះ
    សោតទេ ភាពកំសត់នឹងរត់មករកអ្នកជាមិនខាន ៕