ពលករ​ខ្មែរ​ប្រមាណ​ ១០០​នាក់​ចូល​រួម​បូជា​សព​ពលករ​ម្នាក់​​ស្លាប់​នៅ​ប្រទេស​ថៃ

ដោយ មួង ណារ៉េត
2019-08-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រមាណ​ ១០០​នាក់ ​ចូលរួម​បូជា​សព​ពលករ​​ខ្មែរ​​​ឈ្មោះ វែង សំណាង ដែល​ស្លាប់​នៅ​ខេត្ត​ប្រាក់ធុមថានី​ (Phrathumthani)​ ជាប់​ទី​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​១០ ខែ​​សីហា ឆ្នាំ២០១៩​។ រូប៖ ពលករ​ផ្ដល់​ឱ្យ
ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រមាណ​ ១០០​នាក់ ​ចូលរួម​បូជា​សព​ពលករ​​ខ្មែរ​​​ឈ្មោះ វែង សំណាង ដែល​ស្លាប់​នៅ​ខេត្ត​ប្រាក់ធុមថានី​ (Phrathumthani)​ ជាប់​ទី​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​១០ ខែ​​សីហា ឆ្នាំ២០១៩​។ រូប៖ ពលករ​ផ្ដល់​ឱ្យ


ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រមាណ​ ១០០​នាក់ ​នៅ​រសៀល​ថ្ងៃ​ទី​១១ ​សីហា នាំ​គ្នា​ចូលរួម​បូជា​សព​ពលករ​​ខ្មែរ​​ម្នាក់​​​ ដែល​ស្លាប់​នៅ​ខេត្ត​ប្រាក់ធុមថានី​ (Phrathumthani)​ ជាប់​ទី​ក្រុង​បាងកក។

ពលករ​ម្នាក់​ឈ្មោះ ជឹម ផាត ដែល​បាន​ចូល​រួម​បូជា​សព ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១១​ សីហា​ថា ពលករ​ដែល​ស្លាប់​នោះ​មាន​ឈ្មោះ វែង សំណាង អាយុ ៣៦ឆ្នាំ​ ស្លាប់​ដោយ​ជំងឺ​គាំង​បេះដូង ​កាល​ពី​យប់​ម៉ោង​ ១២​យប់​ថ្ងៃ​ទ​១០ សីហា។

សព លោក​ វែង សំណាង មាន​ស្រុក​កំណើត​នៅ​ភូមិ​បុស្ស​ស្បូវ​ឃុំ​ភ្នំដី​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ជា​ពលករ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ប្រមូល​ទិញ​អេតចាយ​នៅ​ខេត្ត​ប្រាក់ធុមថានី ​(Phrathumthani)។សព​របស់​លោក​ត្រូវ​បាន​បូជា​នៅ​រសៀល​ថ្ងៃ​ទី​១១ ​សីហា៖ «បងប្អូន​ពលករ​ថ្ងៃ​ណេះ​គាត់​សម្រាក​ធ្វើ​ការងារ​ទាំង​អស់​គ្នា​ សូម្បី​តែ​ជា​ថ្ងៃ​ដែល​ធ្វើ​ការ​ក៏​ដោយ​ ព្រោះ​ទាំង​ខ្ញុំ​ទាំង​គេ​ពេល​ដឹង​បង​ណាង​ដេក​ស្លាប់​ធ្វើ​ឱ្យ​ខ្ញុំ​ស្លុតចិត្ត​ ព្រោះ​លោក​ធ្លាប់​រួម​ការងារ​ជា​មួយ​គ្នា​ ទើប​ពួកគាត់​សម្រាក​ពី​ការ​ហើយ​នាំគ្នា​ជិះ​ឡាន​ទៅ​ចូល​រួម​បូជា​សព​នៅ​ក្នុង​វត្ត​នៅ​ខេត្ត​ប៉្រាក់ធុមធានី​នេះ​តែ​ម្ដង​»

ពលករ​រូប​នេះ​បន្ត​ថា មូលហេតុ​ដែល​ប្រញាប់​បូជា​សព​ដោយសារ​សាច់​ញាតិ​ក្រីក្រ​ ហើយ​មិន​មាន​ប្រាក់​ ដើម្បី​ដឹក​សព​យក​ទៅ​ធ្វើ​ទៅ​បុណ្យ​នៅ​ស្រុក​កំណើត​បាន​ទេ​ ទើប​​បូជា​សព​នៅ​ប្រទេស​ថៃ រួច​យក​ធាតុ​ទៅ​ធ្វើ​បុណ្យ​នៅ​កម្ពុជា​​តាម​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles