សាលាឧទ្ធរណ៍​មិន​ឲ្យ​យុវជន កែម ឡីនិយម ពីរ​នាក់​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើសុំ​ទេ

ដោយ អាស៊ីសេរី
2019-08-13
RFA

យុវជន គង់ រ៉ៃយ៉ា (រូបខាងឆ្វេង)និង យុវជន សួង នាគព័ន្ធ (រូបខាងស្តាំ)។ រូបភាពពី បណ្តាញសង្គមហ្វេសប៊ុក
យុវជន គង់ រ៉ៃយ៉ា (រូបខាងឆ្វេង)និង យុវជន សួង នាគព័ន្ធ (រូបខាងស្តាំ)។ រូបភាពពី បណ្តាញសង្គមហ្វេសប៊ុក


សាលាឧទ្ធរណ៍ ​សម្រេច​បដិសេធ​សំណើរ​សុំនៅ​ក្រៅឃុំ​បណ្តោះអាសន្ន​របស់យុវជន​កែម ឡី​និយម​ពីរ​រូប​គឺលោក​ គង់ ​រ៉ៃយ៉ា ​និង ​លោក ​សួង ​នាគព័ន្ធ ​នៅព្រឹក​ថ្ងៃ​ទី១៣ ​ខែសីហា ​ដោយ​សម្រេច​តម្កល់​សាលដីការ​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ ទុកជា​បាន​ការ​ដដែល។ មេធាវី​ការពារក្តី ​និង​ សង្គម​ស៊ីវិល​ លើក​ឡើងថា ​ការ​សម្រេចនេះ ​មិនអាច​ទទួល​យក​បានទេ​ និង​ជារឿង​អយុត្តិធម៌។

សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​លើ​សំណុំរឿង​យុវជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា គឺ​ពុំ​មាន​អ្វី​ប្រែប្រួលខុស​ពី​ការ​សម្រេច​របស់​សាលាដំបូង​ឡើយ ដោយ​ចាត់​ថា ការ​សម្រេច​នោះ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

មេធាវីការពារក្តី​ឲ្យយុវជន​ទាំងពីរ​គឺលោក ​សំ​ សុគង់​ ប្រាប់​អាស៊ីសេរីថា ​ក្នុង​សវនាការព្រឹក​មិញ​នេះមិន​មាន​វត្តមានកូនក្តី​របស់​លោក​នោះ​ទេ។ សាលាឧទ្ធរណ៍ លើក​ហេតុផល​ថា ​មូលហេតុ​ដែល​មិន អាច​ដោះលែង​បាន ​ដោយសារ​សំណុំរឿង​របស់​យុវជន​ទាំងពីរ ​ទើបតែ​បើកការ​ស៊ើប​អង្កេតថ្មីៗ ​និង ខ្លាច​ពេល​ដោះ​លែងទៅ​ គឺ ​យុវជន​ទាំងពីរ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អ្នកដទៃទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹងបទ ល្មើស​នេះ ព្រមទាំង​ខ្លាច​យុវជនទាំងពីរ​ធ្វើ​ឲ្យប៉ះ​ពាល់​របៀប​រៀប​រយ​សង្គម។ មេធាវី​ការពារ​ក្តី ថ្លែង​ថា​ ការលើក​ហេតុផល​ទាំង ៣នេះ​ មិនអាច​ទទួល​យក​បាន​ទេ ព្រោះ​ផ្ទុយពី​គោលការណ៍​ច្បាប់ជាតិ​ និង​អន្តរជាតិ ​ដោយសារ​ករណី​របស់​យុវជនទាំង​ពីរ​នេះ​គ្មាន​ភាព​ចាំបាច់​ក្នុង​ការ​ឃុំខ្លួន​ដើម្បី​រងចាំ​ សវនាការ​នោះ​ទេ។ លោក​ពន្យល់ថា​ ការ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ក្នុង​ពន្ធនាគារ ដើម្បី​រង់ចាំ​សវនាការគឺ​លុះ​ត្រា​តែជា​បទ​ល្មើស​ធ្ងន់ធ្ងរ​ ឬ​ជា​ឧក្រិដ្ឋកម្ម​សាហាវ​ឃោឃៅ​ ដែល​គេ​គិត​ថា ​ប្រសិនបើ​ឲ្យជនជាប់​ចោទ​ប្រភេទនេះ ​នៅក្រៅឃុំ​នឹងបង្ក​ឲ្យមាន​បញ្ហា​សន្តិសុខ​សង្គម​ឬបង្ក​បញ្ហា​ដល់​សាក្សី ជាដើម ប៉ុន្តែ​កូនក្តី​របស់​លោក​ទាំងពីរ ​ពុំបាន​ប្រព្រឹត្ត​បទល្មើស​អ្វីធ្ងន់​ធ្ងរ​ឡើយ«ក្នុង​ករណី​របស់​យុវជន​ទាំង​ពីរ​រូប​នេះ គឺ​ជា​បទ​ល្មើស​មជ្ឈិម ដែល​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​ញុះញង់ ដែល​មាន​កម្រិត​ទោស​ពី ៦ខែ​ទៅ ២ឆ្នាំ ដូច្នេះ​កម្រិត​ទោស​នេះ​ជា​កម្រិត​ស្រាល អ៊ីចឹង​តុលាការ​គួរ​តែ​ពិចារណា​អំពី​សេរីភាព​ជា​ជាង​ការ​ឃុំ​ខ្លួន ដើម្បី​រង់ចាំ​សវនាការ។ ពួក​គាត់​ទាំង​ពីរ​នាក់​សុទ្ធតែ​ជា​និស្សិត និង​សុទ្ធ​តែ​មាន​ក្រុម​គ្រួសារ របស់​គាត់ ដែល​ចាំបាច់​គាត់​ត្រូវ​ជួយ»

វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ​ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គេ​ដឹង​ថា សំណុំ​រឿង​​អ្នក​​រិះគន់​​រដ្ឋាភិបាល​​ភាគ​​ច្រើន​​ឲ្យ​​តែ​​សាលា​​ដំបូង​​សម្រេច​​យ៉ាង​​ណា​​ហើយ ពេល​ទៅ​ប្ដឹង​បន្ត​នៅ​សាលា​ឧទ្ធរណ៍ ឬ​តុលាការ​កំពូល​នោះ លទ្ធផល​ភាគ​​ច្រើន​អាច​នៅ​ដដែល ឬ​ជួនកាល​អាច​ធ្វើ​ឲ្យ​ផុង​ខ្លួន​ជាង​មុន​ទៀត​ផង។

ភរិយា​របស់​យុវជន ​គង់ ​រ៉ៃយ៉ា​ គឺលោកស្រី សុខ ស្រីនិច ខកចិត្ត​យ៉ាង​ខ្លាំង និង​ចាត់​ទុកថា​ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ គឺ​អយុត្តិធម៌​សម្រាប់​ស្វាមី។ លោកស្រី​យល់​ថាសាលា​ឧទ្ធរណ៍​​មិន​បាន​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​នោះ​ទេ៖ «វា​ជា​រឿង​ដែល​​អយុត្តិធម៌​មែន​ទែន ដែល​នៅ​បន្ត​ឃុំ​ខ្លួន​ស្វាមី​របស់​ខ្ញុំ​រហូត ដែល​គាត់ និង​បង​នាគព័ន្ធ​មិន​មាន​ខុស​អី​សោះ។ ព្រឹក​មិញ​នេះ ខ្ញុំ​ទៅ​ក៏​គិត​ថា ចង់​ជួប​ស្វាមី​ផ្ទាល់​តែ​អត់​បាន​ជួប​ទេ ដោយ​សារ​គេ​ជំនុំជម្រះ​តែ​ជា​មួយ​មេធាវី ដោយ​សារ​កូន​ក្តី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​សាលា​ឧទ្ធរណ៍​ទេ»

សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​លោក​ គង់​ រ៉ៃ​យ៉ា​ អាយុ​ ២៨ឆ្នាំ​កាល​ពីថ្ងៃ​ទី៩ ខែ​កក្កដា​ ដោយ​​ចោទ​ប្រកាន់​​ពី​​បទ​​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជា​អាទិ៍​ តាម​មាត្រា៤៩៤ និង​ ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ ក្រោយ​​ពេល​លោក​​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​​រូប​ និង​ទស្សនៈ​បណ្ឌិត​ កែម​ ឡី​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក (Facebook) សម្រាប់​ខួប​ ៣​ឆ្នាំ ​នៃ​​អំពើ​​​ឃាតកម្ម​​លើ​​បណ្ឌិត កែម ឡី។ មួយថ្ងៃ​បន្ទាប់មក​ សមត្ថកិច្ច​​បាន​ចាប់ខ្លួន​លោក ​សួង​ នាគព័ន្ធ​ ដោយ​ចោទប្រកាន់​ដូច​លោក ​គង់​ រ៉ៃ​យ៉ា ​ដែរ​ដោយសារ​លោក​​ចែក​ខិត​បណ្ណ​​មាន​សារ​អំពាវនាវ​កុំ​ឱ្យ​សម្លាប់​មនុស្សក្រៅ​ប្រព័ន្ធ​ច្បាប់ ​​ក្នុង​ពេល​ដែល​លោក​ចូលរួម​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណ​ក្ខន្ធប​ណ្ឌិ​ត កែម ​ឡី​ នៅ​បរិវេណ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល​តិច​ស្តុ​បបូ​កគោ​ ​ជាទី​តាំង​ឃាតកម្ម​បណ្ឌិត ​កែម​ ឡី។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ​លោក ​អំ​ សំអាត​ សម្តែង​ការ​សោក​ស្តាយ ​ដែល​​សាលា​ឧទ្ធរណ៍​​មិន​អនុញ្ញាត​ឲ្យ​យុវជន ​កែម ឡី​និយម ​ទាំង​ពីរ​​នាក់ ​បាន​​នៅ​​ក្រៅ​​ឃុំ​​បណ្តោះអាសន្ន​ ខណៈ​មជ្ឈដ្ឋាន​ជាតិ​ និងអន្តរជាតិ​ រិះគន់​ថា​ ការ​​ចាប់​​ឃុំ​ខ្លួន ​និង​​ការចោទប្រកាន់​លើ​យុវជន​​ទាំងពីរ​នាក់ ​គឺ​​គ្មាន​ភស្តុតាង ​និង​​គ្មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់«ការ​ដែល​បន្ត​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​លើ​យុវជន​ទាំង​ពីរ​របស់​សាលា​ឧទ្ធរណ៍​នឹង​បង្កើន​ការ​រិះគន់​បន្ថែម​ទៀត ពី​សហគមន៍​អន្តរជាតិ ជា​ពិសេស​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិករឿង​ទាំង​អស់​នេះ ខ្ញុំ​បារម្ភ​ថា វា​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​បញ្ហា EBA គឺ​ការ​អនុគ្រោះ​ពន្ធ​សហគមន៍​អឺរ៉ុប ដែល​គេ​ទាមទារ​ឲ្យ​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្សការ​ឃុំ​ខ្លួន​នេះ​ទៀត ក៏​ប៉ះពាល់​ដល់​ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់បើ​យើង​មើល​ទៅ​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​នេះ វា​មិន​មាន​ភស្តុតាង ឬ​មូលដ្ឋាន​ច្បាប់​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ទៅ​វិញ»

អង្គការសហប្រជាជាតិ​សហរដ្ឋ​អាមេរិក​ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ផ្សេងទៀត​ បាន​ចេញ​សេច​ក្ដី​ថ្លែងការណ៍​ថ្កោលទោស​ជាបន្តបន្ទាប់​ថា ​ចំណាត់ការ​របស់​អាជ្ញាធរ​របប​នេះ​​ កំពុង​មាន​គោលដៅ​ធ្វើទុក្ខ​បុកម្នេញ​អ្នក​​ដែល​​ហ៊ាន​បញ្ចេញ​មតិ ​និង​​ការ​​ជួប​​ប្រជុំ​​គ្នា​​ដោយ​សន្តិវិធី​។ ពួក​គេ​​អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ​ដោះលែង​យុវជន​ទាំង​ពីរ​​នាក់ ​និង​​បញ្ឈប់​​ការ​​រឹតត្បិត​​សិទ្ធិ​សេរីភាព​​ប្រជា​ពលរដ្ឋ​​ដូច្នេះ​​ត​ទៅ​ទៀត។

ទោះយ៉ាងណាក្តី ​ក្រុមមេធាវី​ការពារក្តី​ឲ្យយុវជន​ទាំងពីរ​​ឲ្យ​ដឹង​ថា នឹង​ទៅ​ជួប​កូនក្តី​នៅក្នុង​​ពន្ធនាគារ ​នៅ​ពេល​​ខាង​មុខ​ ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ដាក់​បណ្តឹង​សារទុក្ខ​ទៅតុលាការ​កំពូលបន្ត​ទៀត ​ដើម្បី​​ស្នើសុំ​​ឲ្យ​បាន​​នៅ​ក្រៅ​​ឃុំ​ប​ណ្តោះ​អាសន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "សាលាឧទ្ធរណ៍​មិន​ឲ្យ​យុវជន កែម ឡីនិយម ពីរ​នាក់​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើសុំ​ទេ"

  1. Anonymous says:

    my massage to HUN SEN >> you are over kill Mr did you knew that?? GOD will be a wideness soon.

  2. so socheath says:

    សំណាញ់ !
    …….
    ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
    ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
    បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
    សមហេតុផល។
    ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
    សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
    ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
    ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
    ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
    តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
    រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
    ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
    ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
    បសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រេីន
    ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក។
    នេះជាការវាយតម្លៃខុស ។ បើយើងចាំមិនភ្លេច កឹមសុខា
    ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
    សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
    ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
    សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
    ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
    ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
    កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
    កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
    កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
    គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
    ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
    និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
    ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
    ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
    សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
    និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
    លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
    នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
    ហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
    ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
    សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
    ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

  3. so socheath says:

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។