កម្ពុជា​ដាក់​របាយ​ការណ៍​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស​ទៅ​អឺរ៉ុប ​ដើម្បី​ទប់​ដំណើរ​ការ​ព្យួរ ​EBA

ដោយ វណ្ណ សុគន្ធា
15/08/2019
RFI

media
សហភាពអឺរ៉ុប
@សហការី


រដ្ឋា​ភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការ​បរទេស​កាល​ពីថ្ងៃទី១២ ខែសីហា​កន្លង​ទៅ បាន​ផ្ញើ​របាយ​ការណ៍​លម្អិត​មួយ​ស្តី​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ក៏​ដូច​ជា​ការ​គោរព​សិទ្ធិ​មនុស្ស​ទៅ​កាន់​គណៈ​កម្មការ​អឺរ៉ុប ដើម្បី​ទប់​ស្កាត់​ដំណើរ​ការ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA​។ ការ​ផ្ញើ​របាយការណ៍​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​ការពារ​ផល​ប្រយោជន៍​និយោជក ប្រសិន​បើ​សហភាព​អឺរ៉ុប​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA ពី​កម្ពុជា​។

លោក​កេត សោផាន់ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​អះអាង​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី១៤ ខែសីហា ថា ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឆ្លើយ​តប​ទៅ​គណៈ​កម្មការ​អឺរ៉ុប​រួច​ហើយ​តាម​រយៈ​ការ​ផ្ញើ​របាយការណ៍​លម្អិត​មួយ​ដែល​ជា​ចម្លើយ​ទៅ​នឹង​ការ​ចោទ​សួរ​ជា​ច្រើន​ចំណុច​របស់​គណៈ​កម្មការ​អឺរ៉ុប​នៅ​ក្នុង​ឯកសារ​កម្រាស់​៣០​ទំព័រ​របស់​ខ្លួន​។ បើ​តាម​លោក កេត សោផាន់ របាយ​ការណ៍​ដែល​ដាក់​ទៅ​គណៈ​កម្មការ​អឺរ៉ុប​នេះ គឺ​ជា​លទ្ធ​ផល​នៃ​ការ​អនុវត្ត​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​លំហ​ប្រជា​ធិបតេយ្យ សង្គមស៊ីវិល ការ​គោរព​សិទ្ធិ​មនុស្ស និង ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សូម​ជម្រាប​ជូន​ថា ការ​ដាក់​របាយការណ៍​ឆ្លើយ​តប​ទៅ​នឹង​គណៈ​កម្មការ​អឺរ៉ុប​នា​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​គណៈ​កម្មការ​អឺរ៉ុប​បាន​បញ្ចប់​ដំណើរ​ការ​នីតិ​វិធី​រយៈ​ពេល​៦ខែ​ដំបូង​ក្នុង​ការ​ត្រួត​ពិនិត្យ​ដំណើរ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស​របស់​កម្ពុជា មុន​ឈាន​ទៅ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ជា​ផ្លូវ​ការ​។ ដំណើរ​ការ​នីតិ​វិធី​រយៈ​ពេល​៦ខែ​ដំបូង​នេះ បាន​បញ្ចប់​កាល​ពី​ថ្ងៃទី១២ ខែសីហា ហើយ​ចាប់​ពី​ពេល​នេះ​ត​ទៅ ពោល គឺ​ក្នុង​រយៈ​ពេល​៣បន្ត​ទៀត​នេះ គឺ​ជា​ដំណាក់​ការ​ឆ្លើយ​តប​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​របាយការណ៍​រវាង​រដ្ឋា​ភិបាល​កម្ពុជា និង​គណៈ​កម្មការ​អឺរ៉ុប​។ និយាយ​ឱ្យ​ចំ គឺ​ក្នុង​រយៈ​ពេល​នេះ កម្ពុជា​ត្រូវ​ធ្វើ​របាយការណ៍​ការពារ​ខ្លួន​ទៅ​កាន់​គណៈ​កម្មការ​អឺរ៉ុប ហើយ​គណៈ​កម្មការ​អឺរ៉ុប​នឹង​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លូន​ចំពោះ​ការ​អនុវត្ត​របស់​កម្ពុជា​។

ជា​ការ​កត់​សម្គាល់ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ឈាន​ជើង​ចូល​ក្នុង​ដំណាក់​កាល​ទីពីរ​នៃ​ដំណើរ​ការ​នីតិ​វិធី​ឈាន​ទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ នេះ រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​ដែរ​សម្រាប់​ទប់​ទល់​បើ​សិន​ជា​អឺរ៉ុប​ដក​ EBA​ ពី​កម្ពុជា​។ ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​តាម​រយៈ​អ្នក​នាំ​ពាក្យ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា រដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធាន​ការ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋ​ជិត​២០​ចំណុច ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​ផ្សេងៗ ប្រសិន​បើ​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA​។ ការ​កែ​ទម្រង់​ទាំង​នេះ រួម​មាន​ដូច​ជា ​កាត់​បន្ថយ​ការ​ស្កេន(Scan)ទំនិញ​តាម​ទូ​កុង​តឺន័រដែល​ត្រូវ​ដឹកចេញ ឬ​នាំ​ចូល ការ​កាត់​បន្ថយ​ថ្លៃ​សេវា​លើក​ដាក់​នៅ​តាម​កំពង់​ផែ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ការ​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​បុណ្យ​ជាតិ ការ​កែ​សម្រួល​ស្ថាប័ន​គយ ការ​ដក​កាំកុង​ត្រូល​ចេញ​ពី​តាម​ច្រក​ព្រំដែន និង​ការ​លុប​ចោល​នូវភ្នាក់ងារ​កម្ពុជា​នាវាចរជាដើម។

បើ​ទោះ​ជា​បែប​នេះ​ក្តី សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (​GMAC​) កាល​ដើម​សប្តាហ៍​នេះ​បាន​ចេញ​មក​ព្រមាន​ជា​ថ្មី​ថា បើ​សហភាព​អឺរ៉ុប​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នៅ​ពេល​ខាង​មុខ​នេះ នឹង​ធ្វើ​ឱ្យ​រង​គ្រោះ​ដល់​កម្មករ​៧៥​ម៉ឺន​នាក់ និង​ប៉ះ​ពាល់​ដល់​គ្រួសារ​របស់​ពួក​គេ​៣​លាន​នាក់​ទៀត។ ដូច្នេះ​ហើយ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (​GMAC​) ធ្វើ​ការ​កត់​សម្គាល់​ថា អឺរ៉ុប​ពុំ​គួរ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA ​ពី​កម្ពុជា​នោះ​ទេ​។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃទី១២ ខែសីហា​៕

What Next?

Recent Articles

3 Responses to "កម្ពុជា​ដាក់​របាយ​ការណ៍​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស​ទៅ​អឺរ៉ុប ​ដើម្បី​ទប់​ដំណើរ​ការ​ព្យួរ ​EBA"

  1. so socheath says:

    សំណាញ់ !
    …….
    ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
    ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
    បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
    សមហេតុផល។
    ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
    សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
    ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
    ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
    ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
    តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
    រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
    ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
    ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
    បើសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រើន
    ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក ដែល
    នេះជាការវាយតម្លៃខុស ។
    បើយើងចាំមិនភ្លេច កឹមសុខា
    ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
    សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
    ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
    សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
    ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
    ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
    កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
    កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
    កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
    គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
    ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
    និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
    ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
    ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
    សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
    និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
    លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
    នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
    ហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
    ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
    សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
    ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។

  2. Anonymous says:

    YES…..Cambodia send report to EU which is SO SOCHEATH has write on the top SAM NANH . sorry only me who know that word EU will no nothing on what you said Mr. so sad to see Cambodia having this kind of highly educated animal. I knew Cambodia having a lot of this kind of person that right problem never ending. the last question is>> will I give up to be a Cambodian or not. the answer is up to me because I never owing any one a penny .

  3. Anonymous says:

    YES…..Cambodia send report to EU which is SO SOCHEATH has write on the top SAM NANH . sorry only me who know that word EU will no nothing on what you said Mr. so sad to see Cambodia having this kind of highly educated animal. I knew Cambodia having a lot of this kind of person that right problem never ending. the last question is>> will I give up to be a Cambodian or not. the answer is up to me because I never owing any one a penny .