លោក ស ខេង បារម្ភ​ពលរដ្ឋ​ត្រចៀក​ស្រាល​​ចូលរួម​ជាមួយ​បក្ស​ប្រឆាំង​បាតុកម្ម​ប្រឆាំង​របប​ខ្លួន

ដោយ ជុន ច័ន្ទបុត្រ
2019-08-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ (រូប​កណ្ដាល​) ចូលរួម​​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​ឆ្លង​ស្ទឹង​សង្កែ​នៅ​ភូមិ​រូង ឃុំ​ត្បែងមានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក ស ខេង
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ (រូប​កណ្ដាល​) ចូលរួម​​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​ឆ្លង​ស្ទឹង​សង្កែ​នៅ​ភូមិ​រូង ឃុំ​ត្បែងមានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក ស ខេង


លោក ស ខេង ព្រមាន​ពលរដ្ឋ​កុំ​ឲ្យ​ចូលរួម​បាតុកម្ម​​ ដោយ​ចោទ​ថា ជា​ការ​ល្មើសច្បាប់


ទោះជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី មិនទាន់​ឈាន​ជើង​ជាន់​ដី​កម្ពុជា​ក៏ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របប​ក្រុងភ្នំពេញ ហាក់​ភ័យខ្លាច​ទុក​មុន​បាត់​ទៅ​ហើយ​។ ដោយ​បារម្ភ​ខ្លាច​ពលរដ្ឋ​នាំគ្នា​ទៅ​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រឆាំង។ លោក ស ខេង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា កុំ​ត្រចៀក​ស្រាល។ លោក​បន្ត​ថា ការ​ធ្វើ​បាតុកម្ម នាំ​ឱ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ។ ទន្ទឹម​គ្នា​នេះ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ អះអាង​ថា ពួកគេ​ត្រៀម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ឡើងវិញ​។​មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា ការចូលរួម​ផ្នែក​នយោបាយ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដោយ​ស្រប​ច្បាប់។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន​ប្រសាសន៍​ថា របប​ក្រុងភ្នំពេញ​កើត​ចេញ​ពី​ការ​បោះឆ្នោត​ត្រឹមត្រូវ មាន​ប្រជាធិបតេយ្យ ហើយ​មានការ​ទទួលស្គាល់​ពី​បណ្ដាល​ប្រទេស​ច្រើន​នៅ​លើ​ពិភពលោក។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ត្រចៀក​ស្រាល​ឆាប់​ជឿ​តាម​ការឃោសនា​របស់​មេ​ដឹកនាំ​គណបក្សប្រឆាំង ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​របប​ដឹកនាំ​សព្វថ្ងៃ​អី ព្រោះ​លោក​ថា ជា​អំពើ​ខុសច្បាប់ និង​បង្ក​អសន្តិសុខ​នៅ​សង្គម​ទៅវិញ​ទេ៖ «អីចឹង​ហើយ​បាន​ខ្ញុំ​ថ្ងៃនេះ​ខិតខំ​ពង្រឹង​សុខ​សន្តិភាព​ឱ្យ​រឹងមាំ ហើយ​ការដែល​បបួល​ដើម្បី​ផ្ដួល​រដ្ឋាភិបាល​តាមរយៈ​បាតុកម្ម​ដូច​វា​អត់​ត្រូវ។កាលណា​យើង​ធ្វើ​បែបនេះ កម្ពុជា​ដូច​រុះរើ​សាជាថ្មី​ឡើងវិញ ហើយ​រុះរើ​ធ្វើ​សាជាថ្មី​ឡើងវិញ មិន​ដឹង​ថា ពេលណា​យើង​បាន​ដូចដើម​ឡើងវិញ​ទេ នេះ​ជា​ការ​ជាក់ស្ដែង ហើយ​របប​ប្រជាធិបតេយ្យ​មាន​របប​បោះឆ្នោត ៥​ឆ្នាំ​បោះឆ្នោត​ម្ដង ដូច្នេះ​ពេល​បោះឆ្នោត​នាំគ្នា​ធ្វើ​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​ទៅ»

លោក ស ខេង ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​ឆ្លង​ស្ទឹង​សង្កែ​នៅ​ភូមិ​រូង ឃុំ​ត្បែងមានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ អះអាង​ថា ទឹក​ឡើង​ជិត​ដល់​ច្រមុះ​ហើយ​ទើប​លោក​រដ្ឋមន្ត្រី​រូប​នេះ ធ្វើជា​ចិត្តល្អ​ដាក់​ពលរដ្ឋ​បែបនេះ​។ លោក​បន្ត​ថា ការ​ធ្វើ​ជា និយាយ​ល្អ​នេះ គឺជា​ការ​ខំ​លួង​ចិត្ត​ពលរដ្ឋ​កុំ​ឱ្យ​តវ៉ា ដើម្បី​បក្ខពួក​របស់​ខ្លួន​បាន​បន្ត​អំណាច​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ។

ពលករ​ខ្មែរ​ធ្វើការ​ផ្នែក​កាត់ដេរ​នៅ​ទីក្រុង​បាងកក លោក ចាន់ បូរី ប្រាប់​អាស៊ីសេរី​ថា បើ​ទោះ​បី​ជា​មន្ត្រី​រដ្ឋាភិបាល​ធ្វើជា​ចិត្តល្អ​យ៉ាងណាក៏ដោយ ក៏​មិន​អាច​បោក​បញ្ឆោត​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មិន​ឱ្យ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​បាន​ដែរ។ លោក​បញ្ជាក់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយសារ​របប​លោក​ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​សំខាន់​ជាមួយ​គណបក្ស​កាន​អំណាច​នោះ​ចោល ដូច្នេះ​ប្រសិនបើ​ពួកគេ​មិន​ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ គឺ​កម្ពុជា​នៅតែ​ជា​របស់​គ្រួសារ​លោក​ហ៊ុន សែន និង​បក្ស​ពួកគាត់​លោក ជា​រៀង​រហូត​ដដែល៖ «បើ​ទោះ​បី​ជា​លោក ស ខេង គាត់​អំពាវនាវ​ក៏​ពិតមែន ប៉ុន្តែ​ខ្ញុំ​នៅតែ​ប្រកាន់​ជំហរ​ទៅជា​មួយ​លោក សម រង្ស៊ី ព្រោះ​ខ្ញុំ​មិន​ចង់​ឱ្យ​ប្រទេស​យើង​បាត់​ប្រជាធិបតេយ្យ​ទេ ព្រោះ​មើល​ទៅ​អនាគត​កូនចៅ​ខ្ញុំ​ប្រហែល​យ៉ាប់​ហើយ បើ​ស្ថានការណ៍​បច្ចុប្បន្ន​យ៉ាប់យ៉ឺន​យ៉ាង​នេះ។ គាត់​ថា​ស្រួល​តែ​គាត់​ទេ តែ​ចំពោះ​ពលករ​ខ្មែរ​ចេញ​មក​ថៃ​ស្ទើរតែ​អស់ពី​កម្ពុជា​ហើយ មាន​ដល់​រាប់​ម៉ឺន​រាប់​រាន​នាក់​ហើយ​មក​ថៃ»

ចំណែក​ពលករ​នៅ​ប្រទេស​ថៃ​ម្នាក់ទៀត លោក ជីម ផាត ថ្លែង​ថា លោក ស ខេង មិនបាច់​មក​ប្រដៅ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះ​គោរព​ច្បាប់​នោះ​នេះ ព្រោះ​ពលរដ្ឋ​បាន​ត្រៀម​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​តាម​រដ្ឋធម្មនុញ្ញ​មិន​ឱ្យ​ខុសច្បាប់​ឡើយ​។ លោក​សូម​ឱ្យ​តែ​អាជ្ញាធរ​របប​លោក ហ៊ុន សែន កុំ​យក​ច្បាប់​ទៅ​ទ្រាប់​អង្គុយ​ហើយ​នាំគ្នា​វាយ​ធ្វើបាប​ដល់​ពលរដ្ឋ​របស់​ខ្លួន​ទៅ​បាន​ហើយ។ ពលករ​រូប​នេះ​បន្ថែម​ថា ពលករ​ខ្មែរ​នៅ​ថៃ​រាប់​ម៉ឺន​នាក់ ត្រៀមខ្លួន​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។ ម្យ៉ាង​ការ​រួម​ដំណើរ​នេះ បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​បែប​ណា​ក៏​ពួកគាត់​មិន​ស្ដាយក្រោយ​ដែរ៖ «បាទ​ខ្ញុំ​ក៏​សុខចិត្ត​លះបង់​ជីវិត​ដើម្បី​ជួយ​ជាតិ​របស់​ដែរ ហើយ​ខ្ញុំ​អត់​ស្ដាប់​ទេ ការ​អំពាវនាវ​របស់​មន្ត្រី​បក្ស​កាន់អំណាច​នេះ ហើយ​ខ្ញុំ​អត់​ខ្លាច​ទេ ខ្ញុំ​នៅតែ​ជំ​រុញ​ឱ្យ​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស និង​ប្រទេស​ថៃ​ក៏ដោយ​បើ​សិន​មាន​គេ​បើ​ដៃ​ឱ្យ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​ថៃ​បាន ហើយ​ខ្ញុំ​ក៏​អំពាវនាវ​ឱ្យ​ពលករ​ធ្វើបាតុកម្ម​នៅ​ប្រទេស​ដែរ។ ប៉ុន្តែ​នៅ​ថៃ​ខាងមុខ​បើ​សិន​មានការ​តវ៉ា​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​ប្រជាធិបតេយ្យ ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រទេស​ជាតិ​រស់​ឡើងវិញ​ខ្ញុំ​នឹង​ចូលរួម»

អ្នក​សម្របសម្រួល និង​អង្កេត​អង្គការ​ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើង​ថា ការចូលរួម​កិច្ចការ​នយោបាយ និង​ការចូលរួម​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី គឺជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា លោក ស ខេង អំពាវនាវ​ដល់​ពលរដ្ឋ​នេះ ដោយសារ​ព្រួយបារម្ភ​ខ្លាច​សហភាព​អឺរ៉ុប​ផ្ដាច់​ប្រពន្ធ​អនុគ្រោះ​ EBA ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​​ជាតិ ជាពិសេស​កម្មករ​រោងចក្រ​អត់​ការងារ​ធ្វើ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញចិត្ត​រដ្ឋាភិបាល​សព្វថ្ងៃ ហើយ​នាំគ្នា​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​គណបក្ស​ប្រឆាំង ស្រប​ពេល​ដែល​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​នៅ​ឆ្នាំ​២០១៩ និង​បាន​អំពាវនាវ​ពលរដ្ឋ​ចូលរួម​បាតុកម្ម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ៖ «អ៊ីចឹង​រឿង​សំខាន់​ថា តើ​ការបោះឆ្នោត​កន្លងមក​នឹង​វា​មាន​ការ​សុខចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​ហើយ​ឬ​នៅ ហើយ​ហេតុ​អី​បាន​វា​អាច​កើតឡើង​នូវ​បញ្ហា​រឿង​នេះ​។​យើង​ត្រូវ​សម្របសម្រួល​រឿង​នឹង​ឡើងវិញ បើសិនជា​វា​មាន​បញ្ហា​កើត​ឡើងលើ​រឿង​នេះ​មិន​សុខចិត្ត​លើ​រឿង​នឹង ដោយ​ពី​ណា​គេ​ត្រូវ​ដោះស្រាយ ថា​តើ​យើង​ដោះស្រាយ​របៀប​ម៉េច គឺ​មានតែ​អ្នក​នយោបាយ​នឹង​ទេ​ដែល​លោក​អាច​ជជែក ជាពិសេស​យើង​មើល​ឃើញ​ហើយ​សហគមន៍​ជាតិ​និង​អន្តរជាតិ​ទាក់ទង​រឿង​សិទ្ធិមនុស្ស​រឿង​សេរីភាព​នយោបាយ​ជាដើម​នឹង ដែល​ជា​ចំណុច​ត្រូវ​គិត និង​ស្ដារ​ស្ថានការណ៍​ឡើងវិញ»

ថ្មីៗ​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ពិនិត្យ​ឃើញ​ថា ស្ថានការណ៍​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ការ​វិវឌ្ឍ​តិចតួច​បំផុត។ ការ​វិវឌ្ឍ​នោះ គឺ​របប​ក្រុងភ្នំពេញ​បាន​ទម្លាក់​ចោល​បណ្ដឹង​មួយ​ចំនួន​ប្រឆាំង​ថ្នាក់ដឹកនាំ​សហជីព និង​បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ ក៏ប៉ុន្តែ លក្ខខណ្ឌ​ស្ដារ​ប្រជាធិបតេយ្យ ដូចជា ការ​ដោះលែង​លោក កឹម សុខា ការ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរការ ការ​ផ្ដល់​អាសនៈ​ក្រុមប្រឹក្សា​ឃុំសង្កាត់​ដល់​មន្ត្រី​បក្ស​ប្រឆាំង និង​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ របប​លោក ហ៊ុន សែន មិនបាន​បង្ហាញ​ចេតនា​ណាមួយ​ក្នុង​ការ​ដោះស្រាយ​ឡើយ​។ ចំណែក​ឯ​ភាព​ស្របច្បាប់​នៃ​របប​ក្រុងភ្នំពេញ​វិញ ប្រទេស​ប្រជាធិបតេយ្យ​ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម មិន​ទទួលស្គាល់​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ស្របច្បាប់​នោះ​ទេ ដោយសារ​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ រួច​បង្កើត​ឱ្យ​មាន​ការ​បោះឆ្នោត​ក្លែងក្លាយ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ ​កន្លងទៅ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "លោក ស ខេង បារម្ភ​ពលរដ្ឋ​ត្រចៀក​ស្រាល​​ចូលរួម​ជាមួយ​បក្ស​ប្រឆាំង​បាតុកម្ម​ប្រឆាំង​របប​ខ្លួន"

  1. so socheath says:

    សំណាញ់ !
    …….
    ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
    ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
    បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
    សមហេតុផល។
    ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
    សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
    ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
    ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
    ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
    តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
    រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
    ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
    ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
    បើសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រើន
    ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក ដែល
    នេះជាការវាយតម្លៃខុស ។
    បើយើងចាំមិនភ្លេច កឹមសុខា
    ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
    សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
    ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
    សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
    ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
    ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
    កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
    កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
    កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
    គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
    ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
    និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
    ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
    ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
    សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
    និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
    លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
    នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
    ហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
    ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
    សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
    ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។

  2. Anonymous says:

    SOR KHENG can not blaming Cambodian about the problem maker. instate he should blaming to his corrupting party . it is not only corrupted party it also a dictatorship that hurting Cambodian so much. SOR KHENG should not worry if his party was good to Cambodian . any thing happen in the future is up to Cambodian to make their judgment . sorry HUN SEN can not do what he always wanted to Cambodia any more. do not lying to Cambodian any more they knew what HUN SEN has done to them . don’t you dear to murder more Cambodian this time the reason why you can not kill any one is>> your old wound are still fresh that making all Cambodian wonder till this day. just like some one in this group play a joke said>> we are not the murder all we did was get rite of some one who again whit us. that was the same word say I’m not the murder I just kill some one THA and we are a legitimated government but only a few communist nation supporting the rest are not. well do what you want to do Mr time to see black or white