លោក សម រង្ស៊ី ​នឹង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​នៅ​ ថ្ងៃ​ទី០៩ ​វិច្ឆិកា ​ខណៈ​អាជ្ញាធរ​កម្ពុជា​ប្រកាស​ត្រៀម​ចាប់​ខ្លួន​

ដោយ វ៉ា សំណព្វ
16/08/2019
RFI

media
លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍នាពេលខាងមុខនេះ
@RFI


នៅ​ទីបំផុត​ទៅ លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យក​ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ ២០១៩នេះ ដើម្បី​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​តស៊ូ​ដោយ​និរទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជា​យូរ។ ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​នេះ នឹង​ធ្វើ​ឡើង​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ល្ងាច​ថ្ងៃទី ១៦ សីហា។

ការ​កំណត់​កាល​បរិច្ឆេទ​នេះ គឺ​បន្ទាប់​ពី​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន ក្រោម​ការ​ចូល​រួម​ពី​លោក សម រង្ស៊ី នៅ​វេលា​ម៉ោង​១០ព្រឹក ថ្ងៃទី ១៦ សីហា​នេះ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ បាន​សម្រេច​ដោយ​កំណត់​យក​ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៩ ជា​ថ្ងៃ​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ របស់​ថ្នាក់​ដឹក​នាំ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ល្ងាច​ថ្ងៃទី ១៦ សីហា នេះ​។

គួរ​ជំរាប​ជូន​ថា លោក សម រង្ស៊ី ដែល​អះអាង​ថា ជា​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​គូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នៅថ្ងៃទី ១៦ សីហា​នេះ ដើម្បី​ជួប​ប្រជុំ​ជាមួយ​នឹង​យុវជន​អ្នក​គាំទ្រ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​ដំណើរ​ទៅ​ពី​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី លោក សម រង្ស៊ី បាន​អំពាវ​នាវ​ឲ្យ​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គាំទ្រ​រូប​លោក ត្រៀម​មក​ទទួល​ស្វាគមន៍​នៃ​មាតុភូមិ​និវត្តន៍​លោក និង​ថ្នាក់​ដឹក​នាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

សូម​បញ្ជាក់​ដែរ​ថា ការ​ប្រកាស​ពី​កាល​បរិច្ឆេទ​នៃ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​នៅ​ថ្ងៃទី ០៩ វិច្ឆិកា ខាង​មុខ​នេះ គឺ​ជា​ការ​កំណត់​លើក​ទី០១​ហើយ បន្ទាប់​ពី​លោក សម រង្ស៊ី និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​តស៊ូ​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស អស់​រយៈ​ពេល​ដ៏​យូរ​។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ តាម​រយៈ​សេចក្តី​ប្រកាស​មួយ កាលពីថ្ងៃទី ២៧ កក្កដា អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​បាន​ប្រកាស​ថា អាជ្ញាធរ​កម្ពុជា​នឹង​ប្រើ​មធ្យោបាយ​គ្រប់​រូប​ភាព​ទាំង​អស់ ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី ដាក់​ពន្ធនាគារ​។ ដោយ​ឡែក​ជុំវិញ​ការ​លេច​មុខ​របស់​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅថ្ងៃទី ១៦ ខែសីហា​នេះ​វិញ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន បាន​អះអាង​ថា កម្ពុជា​មិន​ទាន់​បាន​ស្នើ​សុំ​ឲ្យ​ម៉ាឡេស៊ី​ចាប់​ខ្លួន លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ​ទេ ខណៈ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី ថា អាជ្ញា​ធរ​កម្ពុជា មិន​ចាំ​បាច់​ទៅ​ចាប់​ខ្លួន​លោក សម រង្ស៊ី ដល់​ប្រទេស​ម៉ាឡេស៊ី​នោះ​ទេ ត្បិត​លោក ​សម រង្ស៊ី នឹង​ដើរ​ចូល​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​នៅ​ពេល​ខាង​មុខ​នេះ​៕

What Next?

Recent Articles

4 Responses to "លោក សម រង្ស៊ី ​នឹង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​នៅ​ ថ្ងៃ​ទី០៩ ​វិច្ឆិកា ​ខណៈ​អាជ្ញាធរ​កម្ពុជា​ប្រកាស​ត្រៀម​ចាប់​ខ្លួន​"

  1. so socheath says:

    ចម្រៀងបទ: កុហក
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕

  2. so socheath says:

    ទាល់តែយូរហើយយារ ដូចពងក្តយារស្តោករបស់វា បានអាពូជឆ្កែសមរង្សីហ៊ានមក ។
    អាក្បត់ជាតិនេះ វាមិនហ៊ានយកក្បាលវាមកលអន្ទាក់ គឺគុកនោះទេ កុំឆ្ងល់ពេក ។
    វាមិនដែលអាណាធ្លាប់ស៊ីហាំបាហ្គឺរ៍ សុខចិត្តរត់មកដេកស៊ីសម្លរត្រគួន លាយក្បាលត្រីកញ្ចុះ
    ក្នុងគុកនោះទេ ។
    អាក្បត់ជាតិសមរង្ស៊ី វាមិនភ្លើដល់ថ្នាក់ហ្នឹងទេ ។
    បើស្រួលដូចវាចង់ វាមិនមែន មានអ្នកទោសគាស់គុកលួចរត់ចេញពីគុកទេ ។
    ឲ្យចេះពិចារណាផង ពួកអាល្ងង់ មីល្ងង់ ទាំងឡាយអើយ !

  3. Anonymous says:

    this is a good Cambodia educated man ….. TAUL TE YOU YEA .. this was the word from those killing field regime. it is the same his master speaking CHAM YOU, AH LNHOUNH TOU, AH KEA BANH. HA KUK, ME CHO, AH NES, ME NOUS, these garbage word no one leader in the world like it.

  4. so socheath says:

    ហាស ! ហាស
    អាមូស (Anonymous) ទាល់តែយូរ ចាំយូរ អាល្ងង់ទូរ អាគេបាញ់ អាគុក មីចោរ អានេះ មីនោះ
    វាជាពាក្យសមរម្យសម្រាប់ពួកអាក្បត់ជាតិ មីក្បត់ជាតិ អ្ហែងអស់ហ្នឹង ហើយ !
    អ្ហែងតវ៉ាអាចម៍គោស្អី អាល្ងង់ !
    ពាក្យទាំងនេះនៅររបវាលពិឃាតប្រល័យពូជសាស្ត្រប៉ុលពត វាមិនដែលប្រើទេ អាភ្លើ !
    បើវាយកអ្ហែងទៅវ៉ៃចោល សម្តីវាកាន់តែផ្អែម គឺ អង្គការស្នើមិត្ត ទៅរៀនសូត្រ បីថ្ងៃ
    អង្គការស្នើមិត្តទៅជួយការងារនៅមន្ទីរឃុំ នៅស្រុក
    អង្គការ ស្នើយកប្រពន្ធមិត្ត ទៅជួយការងារស្លរថ្នាំ នៅមន្ទីរពេទ្យ ។ល។
    អាពូជឆ្កែអ្ហែងនេះ មិនដែលរស់ឆ្លងកាត់របបវាលពិឃាត ផង ចេះនិយាយកើតដែរ ?
    អញ្ចឹងតើ បានជានយោបាយអតីតបក្សសង្គ្រោះជាតិ ធ្វើឡើងដូចនយោបាយ
    ពួកប្រល័យពូជសាសន៍ប៉ុលពតបេះដាក់ ។
    ព្រោះថា អាក្បត់ជាតិសមរង្ស៊ីក្តី កឹមសុខាក្តី វាតែងនិយាយឃោសនាថា បើបក្សសង្គ្រោះជាតិឈ្នះ
    វាបិទរោងចក្រដែលជាការវិនិយោគរបស់ជនបរទេសទាំងអស់ ប្រមូលដីធ្លីពីពួកអ្នកមាន
    ពួក អ្នកមានអំណាច ចែកឡើងវិញទាំងអស់ ព្រោះថា ពួកអ្នកមិនគាំទ្របក្សសង្គ្រោះជាតិ
    សុទ្ធតែជាយួន ។
    អញ្ចឹងហើយទើបមានហេតុផលសំពង សមាជិកសភា គណបក្សសង្គ្រោះជាតិ ប៊ិះងាប់ នោះអី ។
    ភ្លើ មែនអាភ្លើមូស !