លោក ​សម រង្ស៊ី កំណត់​យក​ថ្ងៃ​ឯករាជ្យ​ជាតិ​ ៩ វិច្ឆិកា ​ត្រឡប់​ទៅ​កម្ពុជា​វិញ

កម្ពុជា


រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)


16 សីហា 2019
សុខ ខេមរា
វីអូអេខ្មែរ

មេដឹកនាំ​មួយរូប​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​រំលាយ​ហើយ​កំពុង​និរទេស​ខ្លួន​គឺ​លោក​ សម រង្ស៊ី ​បាន​កំណត់​យក​ថ្ងៃ៩ ​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ជា​ថ្ងៃ​ដែល​លោក​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ ​ដើម្បី​អ្វីមួយ​ដែល​លោក​បាន​អះអាង​ថា​ នឹងស្តារ​ប្រជាធិបតេយ្យ​កម្ពុជា។ ​នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បញ្ជាក់​ថា ការ​សម្រេច​នេះ​គឺ​កើត​ឡើង​ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស។

«បាទគឺ​ជា​ការ​ពិត ព្រោះ​យើង​ទើបតែ​ជួប​ប្រជុំ​គណៈអចិន្ត្រៃយ៍​គណបក្ស​ទើប​តែ​ជួប​ប្រជុំ​កាលពី​វេលា​ម៉ោង​១០ព្រឹក​មិញ​នេះ​ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ យើង​បាន​សម្រេច​ គឺ​ថា​យើង​នឹង​យក​ថ្ងៃទី៩ ​ខែវិច្ឆកា​ឆ្នាំ២០១៩​នេះ សម្រាប់​ការវិលត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស‍»។

នៅពេល​សួរពី​ការ​ចរចា​សម្រុះ​សម្រួល​នយោបាយ​ លោក​ ឆៃអ៊ាង​ មិនបាន​បញ្ជាក់​ចំៗ​ទេ​ តែ​ថា​នេះ​ជា​ការសម្រេច​ចិត្តវិល​ត្រឡប់​របស់​លោក​សម រង្ស៊ី ​ដោយ​ឥត​ងាករេ ហើយ​មិន​ខ្លាច​នឹង​ការ​ចាប់ខ្លួន​របស់​អាជ្ញាធរ​ទេ។​ លោក​ថា​ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​ទៅច្បាំង​នោះ​ទេ គឺ​ទៅ​ដើម្បី​សម្រួល​ស្ថានការ​ណ៍​និងធ្វើ​ឲ្យ​កម្ពុជា​មាន​សន្តិភាព​ចាប់​ពីថ្ងៃ​៩ វិច្ឆិកា​តទៅ​ ដែល​ថ្ងៃនេះ​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ​និង​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ។​

ក្នុង​ប្រទេស​កម្ពុជា​វិញ​ រដ្ឋាភិបាល​បាន​តែង​តាំង​សមាសភាព​១៤រូប​ ដើម្បី​តាមដាន​ដំណឹង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​ដឹក នាំ​ដោយ​លោក​ ហ៊ុយ វណ្ណះ​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ៕


បទសម្ភាសន៍ VOA៖ លោក សម រង្ស៉ី កំណត់ថ្ងៃ ៩ វិច្ឆិកាត្រឡប់ទៅកម្ពុជាវិញ


បទ​សម្ភាសន៍
16 សីហា 2019

មេដឹកនាំមួយរូបគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយហើយកំពុងនិរទេសខ្លួនគឺលោក សម រង្ស៉ី បានកំណត់យកថ្ងៃ៩ ខែវិច្ឆិកាឆ្នាំ២០១៩ ជាថ្ងៃដែលលោកវិត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដើម្បីអ្វីមួយដែលលោកបានអះអាងថានឹងស្តារប្រជាធិបតេយ្យកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែលបានបញ្ជាក់ថាការសម្រេចនេះគឺកើតឡើងក្រោយពីកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិនិងការបញ្ជាក់បន្ថែមពីលោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស។ លោក សុខ ខេមរា នៃ VOA បានធ្វើកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សដែលត្រូវរំលាយអំពីគម្រោងការវិលត្រឡប់របស់លោក សម រង្ស៉ីនេះ៕

ចុច​​ស្តាប់​ឬ​ទស្សនា


What Next?

Recent Articles

2 Responses to "លោក ​សម រង្ស៊ី កំណត់​យក​ថ្ងៃ​ឯករាជ្យ​ជាតិ​ ៩ វិច្ឆិកា ​ត្រឡប់​ទៅ​កម្ពុជា​វិញ"

  1. so socheath says:

    ចម្រៀងបទ: កុហក
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕

  2. so socheath says:

    ទាល់តែយូរហើយយារ ដូចពងក្តយារស្តោករបស់វា បានអាពូជឆ្កែសមរង្សីហ៊ានមក ។
    អាក្បត់ជាតិនេះ វាមិនហ៊ានយកក្បាលវាមកលអន្ទាក់ គឺគុកនោះទេ កុំឆ្ងល់ពេក ។
    វាមិនដែលអាណាធ្លាប់ស៊ីហាំបាហ្គឺរ៍ សុខចិត្តរត់មកដេកស៊ីសម្លរត្រគួន លាយក្បាលត្រីកញ្ចុះ
    ក្នុងគុកនោះទេ ។
    អាក្បត់ជាតិសមរង្ស៊ី វាមិនភ្លើដល់ថ្នាក់ហ្នឹងទេ ។
    បើស្រួលដូចវាចង់ វាមិនមែន មានអ្នកទោសគាស់គុកលួចរត់ចេញពីគុកទេ ។
    ឲ្យចេះពិចារណាផង ពួកអាល្ងង់ មីល្ងង់ ទាំងឡាយអើយ !