ពលករ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ប្រមូល​ផ្ដុំ​នៅ​ខែ​វិច្ឆិកា​គាំទ្រ​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី

ដោយ សេក បណ្ឌិត
2019-08-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក យឹម ស៊ីណន ប្រធាន​ចលនា​យុវជន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ រូប៖ ហ្វេសប៊ុក លោក យឹម ស៊ីណន
លោក យឹម ស៊ីណន ប្រធាន​ចលនា​យុវជន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ រូប៖ ហ្វេសប៊ុក លោក យឹម ស៊ីណន


តំណាង​ចលនា​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ីណន ប្រកាស​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាលពី​ថ្ងៃ​ទី១៦ សីហា ថា ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង នឹង​ប្រមូល​កម្លាំង រៀបចំ​ធ្វើ​ពិធី​ជួបជុំគ្នា​ធំ​មួយ នៅ​ខែ​វិច្ឆិកា​ខាងមុខ ដើម្បី​ជា​ការ​ជូន និង​រួម​ដំណើរ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ភា្លមៗ ក្រោយ​គណបក្ស​សង្គ្រោះជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ កំណត់​ថ្ងៃ​ជាក់លាក់ សម្រាប់​ការ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ របស់​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត។

លោក យឹម ស៊ីណន បាន​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៦ សីហា​ថា ក្រៅពី​ការ​គាំទ្រ និង​ជួបជុំ​សំដែង​មតិ​នេះ ក៏​មាន​គោលដៅ​ចង់​ឱ្យ​អន្តរជាតិ​ចាប់​អារម្មណ៍ និង​ចូលរួម​ដំណើរ ព្រមទាំង​ឃ្លាំមើល​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ដោយ​យកចិត្តទុកដាក់៖ «ជាពិសេស​ទាញ​ឱ្យ​អ្នក​ការទូត និង​រដ្ឋាភិបាល​កូរ៉េ ចាប់អារម្មណ៍ គាំទ្រ ដើម្បី​បញ្ជូន​ភ្នាក់ងារ ឬ​អ្នក​សារព័ត៌មាន អម​ទៅជា​មួយ ផង នេះ ជា​អ្វី​ដែល​យើង​ចង់​បង្ហាញ​ទៅ​សាធារណជន»

លោក យឹម ស៊ីណន បាន​សរសេរ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែរ​ថា នេះ​ជា​ពេលវេលា​ដែល​គ្រប់គ្នា​ទន្ទឹង​រង់ចាំ​បាន​មក​ដល់​ហើយ៖ «តោះ យើង​ត្រឡប់​ទៅ​កម្ពុជា​វិញ»

ទោះ​យ៉ាងណា ពេលនេះ លោក​មិនទាន់​កំណត់​បាន​ថា នឹង​អាច​កៀរគរ​ពលករ បាន​ចំនួន​ប៉ុន្មាន​ចូលរួម និង​កំណត់​ទីតាំង ព្រមទាំង​ពេលវេលា ឬ​ថ្ងៃ​ណា​ជាក់លាក់​នៅឡើយ​ទេ ដោយ​ក្រុម​អ្នក​សម្រប​ស្រួល​កំពុងតែ​ពិភាក្សា​គ្នា ធ្វើ​ផែនការ និង​កម្មវិធី​ជួបជុំ​នោះ ឱ្យ​បាន​ច្បាស់​ជាមុន​សិន ទើប​ជូន​ដំណឹង​ផ្លូវការ​នៅ​ពេល​ក្រោយ៖ «យើង​អាច​បែងចែក​ជា​ពីរ​ក្រុម ទីមួយ​យើង​អាច​ធ្វើ​មុន​ពេល​លោក​ប្រធាន​អញ្ជើញ​ទៅ ហើយ​យើង​នឹង​ជ្រើសរើស អ្នក​ដែល​ស្ម័គ្រ​ចិត្ត អម​ដំណើរ លោក​ប្រធាន​តាម​យន្តហោះ និង​មាន​ការ​ដើរ​ដង្ហែ​ក្បួន​នៅ​កូរ៉េ​ដើម្បី​បង្ហាញ​សារ​ប្រាប់​ទៅ​ពិភពលោក ឱ្យ​ជួយ​គាំទ្រ ការពារ​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី»

ទោះ​យ៉ាងណា លោក​រំពឹង​ថា នឹង​មាន​ពលករ​ចូលរួម​ច្រើន​កុះករ ជាង​កាលពី​ធ្វើបាតុកម្ម​ភ្លើង​ទៀន​នៅ​កូរ៉េ​ទៅទៀត ដែល​កាលណោះ មាន​អ្នកចូលរួម​ជិត​មួយ​ម៉ឺន​នាក់ ក្នុង​ចំណោម​ពលករ​ខ្មែរ កំពុង​ធ្វើ​ការ​ងារ​នៅ​កូរ៉េ មាន​ប្រមាណ ៦​ម៉ឺន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ពលករ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ប្រមូល​ផ្ដុំ​នៅ​ខែ​វិច្ឆិកា​គាំទ្រ​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី"

  1. so socheath says:

    ហាស!ហាស
    វាទាល់តែយូរហើយយារ ដូចពងក្តយារស្តោករបស់វា បានអាពូជឆ្កែ
    សមរង្សីហ៊ានមកដេកគុក ។
    អាក្បត់ជាតិនេះ វាមិនហ៊ានយកក្បាលវាមក លអន្ទាក់ គឺគុកនោះទេ ។
    វាមិនដែលអាណាធ្លាប់ស៊ីហាំបាហ្គឺរ៍ សុខចិត្តរត់មកដេកស៊ីសម្លរត្រគួន
    លាយក្បាលត្រីកញ្ចុះក្នុងគុកនោះទេ ។
    អាក្បត់ជាតិសមរង្ស៊ី វាមិនភ្លើដល់ថ្នាក់ហ្នឹងទេ ។
    បើដេកគុកស្រួលដូចវាចង់ វាមិនមែន មានអ្នកទោស គាស់គុកលួចរត់ចេញពីគុកទេ ។
    ឲ្យចេះពិចារណាផង ពួកលោកល្ងង់ នាងល្ងង់ ដែលចាំតែជឿទាំងឡាយអើយ !
    ទាំងអស់នេះវាគ្រាន់តែជាការឃោសនាអកុសលរបស់
    ក្រុមជនក្បត់ជាតិសមរង្ស៊ីតែប៉ុណ្ណោះ ។
    ក្រុមអាក្បត់ជាតិទាំងនេះ គ្មានវាសនា មកជាន់ទឹកដី
    កម្ពុជាទៀតទេ។ វាមិនហ៊ានមកដេកគុកទេ។
    បើវាហ៊ានដេកគុកវាមិនចាំបាច់រត់គេចចេញពីសំណាញ់
    ច្បាប់ឡើយ។
    ដូចនេះ ត្រូវពិចារណាឲ្យច្បាស់ ។ ច្បាប់មិនអត់អោន
    ចំពោះអ្នកល្មើសច្បាប់ទេ ។
    ពិតណាស់ ! អាក្បត់ជាតិ អាពូជឆ្កែសមរង្ស៊ីចេះត្រឹមលេងល្ខោនអត់រោង តែប៉ុណ្ណោះ ។
    ព្រោះថាអាក្បត់ជាតិសមរង្ស៊ីដែលចេះត្រឹមព្រុសដូចឆ្កែ សម្លេងព្រុសរបស់អាសមរង្ស៊ី
    គឺជាសំនៀងដដែល សំដៅអន្ទងខ្មោចតៃហោងសង្គ្រោះជាតិរបស់វា ឲ្យរស់ឡើងវិញ
    ក្នុងពេលដែលខ្មោចបក្សនេះត្រូវបានដុតក្លាយជាផេះរួចទៅហើយ ។
    ស្តាប់ចំរៀងដដែលៗរបស់អាពូជឆ្កែសមរង្ស៊ីនេះ គ្រប់មជ្ឈដ្ឋានអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា បានដាក់គំនឹតដោយជាក់លាក់ថាអាពូជឆ្កែ សមរង្ស៊ីពេលនេះ
    ស្ថានភាពនយោបាយរបស់វាបានឈានចូលដល់ទីបំផុតហើយ ។
    ពួកគេថា ផ្អែកលើសកម្មភាពនយោបាយដែលចេះត្រឹមព្រុសដូចឆ្កែដដែលៗ
    របស់អាពូជឆ្កែសមរង្សុដោយមិនឈរលើភាពចម្រើនទៅមុខបែបនេះ វាគ្រាន់តែជាសិល្បះមួយដើម្បីលាក់បាំងនូវភាពកំសាក កំសោយខាងនយោបាយពិសេសគឺលាក់បាំងនូវ
    ឧបាយកលទុច្ចរឹតក្នុងការបោកប្រាសយកលុយមូលនិធិ៣០ម៉ឺនដុល្លារជាថ្នូរនិងការសន្យាវិល
    ត្រឡប់ ដែលមិនខុសអីពីលុយមូលនិធិទូរទស្សន៍ព្រះអាទឹត្យជាងលានដុល្លារ ដែលក្លាយទៅជាស្រមោលក្នុងអារម្មណ៍អ្នកគាំទ្រនោះឡើយ។
    ពិតណាស់ មកដល់ពេលនេះអាពូជឆ្កែសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វាគ្មានជំហជាក់លាក់ណាមួយ ខាងផ្នែកនយោបាយទេ។ ដូច្នេះពួកវាបានប្រើប្រាស់ពេលវេលាដង្ហើមចុងក្រោយរបស់ពួកវា ដើម្បីបោកប្រាស តាមរយះការភូតកុហកញុះញង់ អុចអាលក្នុងចំរៀង
    ដដែលៗដែលសូម្បីតែពួកវាដឹងយ៉ាងច្បាស់ថា ទោះពួកវាប្រឹងយ៉ាងណាក៍គ្មានបានផលក្តី ។
    ប៉ុន្តែថា សម្រាប់ចម្រៀងទាល់ទំនុករបស់ពួកវា ថ្វីត្បឹតវាមិនបានផលប្រយោជន៍ខាងនយោបាយ តែវាបានផ្តល់នូវផលចំណេញចំពោះមុខ នោះគឺពួកវា ទទួលបានលុយ
    ដែលបានពីក្រុមជនឆោតល្ងង់ ដែលស្ថិតនៅក្នុងបននយោបាយរបស់ពួកវានេះឯង។
    ដូចនេះ ចង់មិនចង់ អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកវាដាច់ខាតត្រូវតែលេងល្ខោនបែបនេះ
    បើទោះបី វាអត់រោងក្តី៕