មន្ត្រី​របប​ភ្នំពេញ​ប្រកាស​ចាប់​ខ្លួន​លោក សម រង្ស៊ី ពេល​វិល​ចូល​ស្រុក ទោះ​ចំ​ថ្ងៃ​បុណ្យ​ជាតិ

ដោយ មួង ណារ៉េត
2019-08-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA


មន្ត្រី​របប​ក្រុងភ្នំពេញ​ប្រកាស​ថា សមត្ថកិច្ច​នឹង​ចាប់ខ្លួន​លោក សម រង្ស៊ី នៅ​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា បើ​ទោះ​ជា​ក្នុង​ពិធីបុណ្យ​ជាតិ​ក៏ដោយ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​យល់ថា នេះ​ជា​សារ​នយោបាយ​គំរាម។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​ក្រុងភ្នំពេញ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បាន​ប្រាប់​ប្រព័ន្ធ​ឃោសនា​របប​ក្រុងភ្នំពេញ (Freshnews) អំពី​ចាប់ខ្លួន​លោក សម រង្ស៊ី បែបនេះ នៅ​ថ្ងៃ​ទី ១៧ សីហា គឺ​មួយថ្ងៃ​បន្ទាប់ពី​គណបក្ស​សង្គ្រោះជាតិ ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក គឹម សន្ដិភាព បាន​ទេ នៅ​ថ្ងៃ​ទី​១៧ សីហា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ តែ​លោក​បាន​ប្រាប់​ប្រព័ន្ធ​ឃោសនា​នៃ​របប​ក្រុងភ្នំពេញ​ថា ការ​ចាប់ខ្លួន លោក សម រង្ស៊ី នឹង​ធ្វើ​ឡើង​ភ្លាមៗ នៅ​ពេល​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​រូប​នេះ ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា ពោល​គឺ​ចាប់ខ្លួន បើ​ទោះ​ថ្ងៃបុណ្យ​ជាតិ​ក៏ដោយ។

គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃ​ទី​១៦ សីហា ប្រកាស​ថា ប្រធាន​ស្ដីទី​នៃ​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ ដែល​នឹង​ចំ​ថ្ងៃ​បុណ្យខួប ៦៦​ឆ្នាំ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​។

មន្ត្រីជាន់ខ្ពស់​ទាំងឡាយ​របស់​បក្សប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស រួម​ទាំង​សមាជិកសភា​អឺរ៉ុប​មួយ​ចំនួន​ផង នឹង​អម​ដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ​។ គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ដំណើរ​វិលត្រឡប់​នេះ គឺ​ដើម្បី​ទៅ​ដោះស្រាយ​ការ​ជាប់គាំង និង​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ជាពិសេស​គឺ​ជួយ​កុំ​ឱ្យ​គេ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

ចំណែក​ស្ថាប័ន​កងកម្លាំង​នៃ​របប​ក្រុងភ្នំពេញ​វិញ ក៏​ប្រកាស​ចាប់ខ្លួន លោក សម រង្ស៊ី នៅ​ថ្ងៃ៩ វិច្ឆិកា​ដែរ​។ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ថ្លែង​ថា លោក សម រង្ស៊ី មាន​សិទ្ធិ​សម្រេច​ចិត្ត​វិល​ត្រលប់ ឬ​អត់ ឬ​ពេលណា​ក៏បាន​។ ក៏ប៉ុន្តែ បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មកដល់​ទឹកដី​កម្ពុជា​ថ្មើរ​ណា នោះ​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​គាត់​តាម​ដីកា​របស់​តុលាការ​ភ្លាម។ ចំណែក​មេដឹកនាំ​ផុត​លេខ​នៃ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​ថា នឹង​ចាប់ខ្លួន លោក សម រង្ស៊ី ភ្លាមៗ​ដែរ បើ​លោក សម រង្ស៊ី ហ៊ាន​ជាន់​ទឹកដី​ទ្វីប​អាស៊ី។ «»

ក៏ប៉ុន្តែ​តាំងពី​លោក ហ៊ុន សែន ប្រកាស​មក គឺ​ជាង ១​ឆ្នាំ​ហើយ ហើយ​លោក សម រង្ស៊ី ក៏​បាន​មក​ទស្សនកិច្ច និង​ជួប​ពលករ​ខ្មែរ នៅ​ទ្វីប​អាស៊ី​ច្រើន​ប្រទេស​មក​ហើយ ដូចជា ប្រទេស​ជប៉ុន ឥណ្ឌូណេស៊ី និង​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​១៦ សីហា​។ របប​ក្រុងភ្នំពេញ មិន​ទាន់​បាន​ចេញទៅ​ចាប់ខ្លួន លោក សម រង្ស៊ី នៅ​ប្រទេស​ទាំង​នោះ​ឡើយ​។ បច្ចុប្បន្ន លោក សម រង្ស៊ី កំពុង​ស្នាក់នៅ​ទីក្រុង​អាដេតឡេត (Adelaide) ប្រទេស​អូស្ត្រាលី ដើម្បី​កៀរគរ ពលរដ្ឋ​ខ្មែរ និង​អ្នក​ប្រជាធិបតេយ្យ​ទូទាំង​ពិភពលោក ឱ្យ​ដាក់​សម្ពាធ​របប​ក្រុងភ្នំពេញ និង​អម​ដំណើរ​លោក​វិល​ទៅ​កម្ពុជា​វិញ។អ្នក​សម្របសម្រួល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក ម៉ោញ សារ៉ាត់ យល់​ថា នេះ​ជា​សារ​គំរាម​របស់​មន្ត្រី​របប​ក្រុង​ភ្នំពេញ។ លោក​ថា របប​ក្រុងភ្នំពេញ​អាច​ចាប់ខ្លួន​លោក សម រង្ស៊ី និង​ពលរដ្ឋ​រាប់​លាន​នាក់​គ្រប់​ពេល មិន​ចាំបាច់​តែ​ថ្ងៃ៩ វិច្ឆិកា​ទេ​។ តែ​របប​នេះ បង្កើត​បទ​ចោទ ចាប់ខ្លួន លោក សម រង្ស៊ី និង​ពលរដ្ឋ​រាប់​លាន​នាក់ មិន​សម​ទំនង​ទេ។

អ្នក​សម្របសម្រួល​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ និង​ជា​ប្រធាន​ប្រតិបត្តិ​បក្ស​សង្គ្រោះជាតិ​ខេត្ត​ឧត្តរមានជ័យ​រូប​នេះ ផ្ដាំ​ទៅ​របប​ក្រុងភ្នំពេញ​ថា សូម​ត្រៀមខ្លួន​កងកម្លាំង និង​ខ្នោះដៃ ឱ្យ​បាន​ច្រើន ចំពោះ​យុទ្ធនាការ​បង្ក្រាប​លោក សម រង្ស៊ី ព្រោះ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ នឹង​ងើប​ទាមទារ​យុត្តិធម៌ ជូន​ជាតិ​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។ «»

បើ​ទោះ​ជា​មានការ​អះអាង​របស់​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ ជា​បន្តបន្ទាប់​តាម​បណ្ដាញ​សារព័ត៌មាន តែ​របប​នេះ មិនទាន់​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ ជុំវិញ​គម្រោង​វិល​ត្រលប់​របស់ លោក សម រង្ស៊ី នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​ខាងមុខ​នៅឡើយ​ទេ​។ លោក សម រង្ស៊ី ឯណោះ​វិញ ប្រកាស​ថា ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង នឹង​វិល​ទៅ​កម្ពុជា​វិញ នៅ​ពេល​សហគមន៍​អន្តរជាតិ វាយ​របប​ក្រុងភ្នំពេញ​ទ្រោម ហើយ​លោក​កំពុង​ប្រើ​សង្គ្រាមចិត្តសាស្ត្រ ធ្វើ​ឱ្យ​របប​ក្រុងភ្នំពេញ​ចលាចល និង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន មាន​បញ្ហា​ផ្លូវចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "មន្ត្រី​របប​ភ្នំពេញ​ប្រកាស​ចាប់​ខ្លួន​លោក សម រង្ស៊ី ពេល​វិល​ចូល​ស្រុក ទោះ​ចំ​ថ្ងៃ​បុណ្យ​ជាតិ"

  1. so socheath says:

    ហាស!ហាស
    វាទាល់តែយូរហើយយារ ដូចពងក្តយារស្តោករបស់វា បានអាពូជឆ្កែ
    សមរង្សីហ៊ានមកដេកគុក ។
    អាក្បត់ជាតិនេះ វាមិនហ៊ានយកក្បាលវាមក លអន្ទាក់ គឺគុកនោះទេ ។
    វាមិនដែលអាណាធ្លាប់ស៊ីហាំបាហ្គឺរ៍ សុខចិត្តរត់មកដេកស៊ីសម្លរត្រគួន
    លាយក្បាលត្រីកញ្ចុះក្នុងគុកនោះទេ ។
    អាក្បត់ជាតិសមរង្ស៊ី វាមិនភ្លើដល់ថ្នាក់ហ្នឹងទេ ។
    បើដេកគុកស្រួលដូចវាចង់ វាមិនមែន មានអ្នកទោស គាស់គុកលួចរត់ចេញពីគុកទេ ។
    ឲ្យចេះពិចារណាផង ពួកលោកល្ងង់ នាងល្ងង់ ដែលចាំតែជឿទាំងឡាយអើយ !
    ទាំងអស់នេះវាគ្រាន់តែជាការឃោសនាអកុសលរបស់
    ក្រុមជនក្បត់ជាតិសមរង្ស៊ីតែប៉ុណ្ណោះ ។
    ក្រុមអាក្បត់ជាតិទាំងនេះ គ្មានវាសនា មកជាន់ទឹកដី
    កម្ពុជាទៀតទេ។ វាមិនហ៊ានមកដេកគុកទេ។
    បើវាហ៊ានដេកគុកវាមិនចាំបាច់រត់គេចចេញពីសំណាញ់
    ច្បាប់ឡើយ។
    ដូចនេះ ត្រូវពិចារណាឲ្យច្បាស់ ។ ច្បាប់មិនអត់អោន
    ចំពោះអ្នកល្មើសច្បាប់ទេ ។
    ពិតណាស់ ! អាក្បត់ជាតិ អាពូជឆ្កែសមរង្ស៊ីចេះត្រឹមលេងល្ខោនអត់រោង តែប៉ុណ្ណោះ ។
    ព្រោះថាអាក្បត់ជាតិសមរង្ស៊ីដែលចេះត្រឹមព្រុសដូចឆ្កែ សម្លេងព្រុសរបស់អាសមរង្ស៊ី
    គឺជាសំនៀងដដែល សំដៅអន្ទងខ្មោចតៃហោងសង្គ្រោះជាតិរបស់វា ឲ្យរស់ឡើងវិញ
    ក្នុងពេលដែលខ្មោចបក្សនេះត្រូវបានដុតក្លាយជាផេះរួចទៅហើយ ។
    ស្តាប់ចំរៀងដដែលៗរបស់អាពូជឆ្កែសមរង្ស៊ីនេះ គ្រប់មជ្ឈដ្ឋានអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា បានដាក់គំនឹតដោយជាក់លាក់ថាអាពូជឆ្កែ សមរង្ស៊ីពេលនេះ
    ស្ថានភាពនយោបាយរបស់វាបានឈានចូលដល់ទីបំផុតហើយ ។
    ពួកគេថា ផ្អែកលើសកម្មភាពនយោបាយដែលចេះត្រឹមព្រុសដូចឆ្កែដដែលៗ
    របស់អាពូជឆ្កែសមរង្សុដោយមិនឈរលើភាពចម្រើនទៅមុខបែបនេះ វាគ្រាន់តែជាសិល្បះមួយដើម្បីលាក់បាំងនូវភាពកំសាក កំសោយខាងនយោបាយពិសេសគឺលាក់បាំងនូវ
    ឧបាយកលទុច្ចរឹតក្នុងការបោកប្រាសយកលុយមូលនិធិ៣០ម៉ឺនដុល្លារជាថ្នូរនិងការសន្យាវិល
    ត្រឡប់ ដែលមិនខុសអីពីលុយមូលនិធិទូរទស្សន៍ព្រះអាទឹត្យជាងលានដុល្លារ ដែលក្លាយទៅជាស្រមោលក្នុងអារម្មណ៍អ្នកគាំទ្រនោះឡើយ។
    ពិតណាស់ មកដល់ពេលនេះអាពូជឆ្កែសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វាគ្មានជំហជាក់លាក់ណាមួយ ខាងផ្នែកនយោបាយទេ។ ដូច្នេះពួកវាបានប្រើប្រាស់ពេលវេលាដង្ហើមចុងក្រោយរបស់ពួកវា ដើម្បីបោកប្រាស តាមរយះការភូតកុហកញុះញង់ អុចអាលក្នុងចំរៀង
    ដដែលៗដែលសូម្បីតែពួកវាដឹងយ៉ាងច្បាស់ថា ទោះពួកវាប្រឹងយ៉ាងណាក៍គ្មានបានផលក្តី ។
    ប៉ុន្តែថា សម្រាប់ចម្រៀងទាល់ទំនុករបស់ពួកវា ថ្វីត្បឹតវាមិនបានផលប្រយោជន៍ខាងនយោបាយ តែវាបានផ្តល់នូវផលចំណេញចំពោះមុខ នោះគឺពួកវា ទទួលបានលុយ
    ដែលបានពីក្រុមជនឆោតល្ងង់ ដែលស្ថិតនៅក្នុងបននយោបាយរបស់ពួកវានេះឯង។
    ដូចនេះ ចង់មិនចង់ អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកវាដាច់ខាតត្រូវតែលេងល្ខោនបែបនេះ
    បើទោះបី វាអត់រោងក្តី៕