លោក សម រង្ស៊ី ជួប​សមាជិក​សភា និង​ព្រឹទ្ធសភា​អូស្ត្រាលី

ដោយ មួង ណារ៉េត
2019-08-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ពេល​ទៅ​ដល់​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ២០១៩ ហើយ​បាន​ជួប​ឥស្សរជន​អូស្ត្រាលី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន នៅ​មណ្ឌលបោះឆ្នោតរបស់​លោក Mark Butler តំណាងរាស្ត្រសហព័ន្ធ។ អ្នកស្រី ផេននី វង់ Penny Wong (ខាង​ឆ្វេង​ដៃ​លោក សម រង្ស៊ី) សមាជិកា​ព្រឹទ្ធសភា​សហព័ន្ធ ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង ទាក់ទង​កិច្ចការ​បរទេស និង​លោក ម៉ាក បាត់ល័រ (Mark Butler) និង​លោក នីក ឆាមភៀន (Nick Champion) (ខាង​ស្ដាំ​ដៃ​លោក) ជា​តំណាងរាស្ត្រសហព័ន្ធ និង​តំណាងរាស្ត្រ​សហព័ន្ធ(ឆ្វេងដៃ Mark Butler) នៅ Port Adelaide (មណ្ឌលបោះឆ្នោតរបស់ Mark Butler)។ រូប៖ ហ្វេសប៊ុក Sam Rainsy
លោក សម រង្ស៊ី ពេល​ទៅ​ដល់​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ២០១៩ ហើយ​បាន​ជួប​ឥស្សរជន​អូស្ត្រាលី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន នៅ​មណ្ឌលបោះឆ្នោតរបស់​លោក Mark Butler តំណាងរាស្ត្រសហព័ន្ធ។ អ្នកស្រី ផេននី វង់ Penny Wong (ខាង​ឆ្វេង​ដៃ​លោក សម រង្ស៊ី) សមាជិកា​ព្រឹទ្ធសភា​សហព័ន្ធ ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង ទាក់ទង​កិច្ចការ​បរទេស និង​លោក ម៉ាក បាត់ល័រ (Mark Butler) និង​លោក នីក ឆាមភៀន (Nick Champion) (ខាង​ស្ដាំ​ដៃ​លោក) ជា​តំណាងរាស្ត្រសហព័ន្ធ និង​តំណាងរាស្ត្រ​សហព័ន្ធ(ឆ្វេងដៃ Mark Butler) នៅ Port Adelaide (មណ្ឌលបោះឆ្នោតរបស់ Mark Butler)។ រូប៖ ហ្វេសប៊ុក Sam Rainsy


ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី លោក សម រង្ស៊ី បាន​ជួប​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា​សហព័ន្ធ​នៃ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា​នេះ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ទៅ​ដល់​ទីក្រុង​អាដេតលេត (Adelaide) រដ្ឋ​អូស្ត្រាលី​ខាងត្បូង ហើយ​បាន​ជួប​សមាជិកា​ព្រឹទ្ធសភា​សហព័ន្ធ គឺ​អ្នកស្រី ផេននី វុង (Penny Wong) ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង ទាក់ទង​កិច្ចការ​បរទេស និង​តំណាងរាស្ត្រ​សហព័ន្ធ លោក ម៉ាក បាត់ល័រ (Mark Butler)។ ក្រៅ​ពី​នេះ គេ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ដែល​ជា​អ្នកគាំទ្រ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ ក៏​ទៅ​ទទួល​លោក​ដែរ។

លេខា​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ទីក្រុង Adelaide រដ្ឋ​អូស្ត្រាលី​ខាងត្បូង ខៀវ តារា ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្នុង​ជំនួប​នោះ សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​អូស្ត្រាលី បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​ប្រទេស​កម្ពុជា ខណៈ​ឃើញ​មាន​សារព័ត៌មាន​ចុះផ្សាយ​ថា ចិន​បាន​ដាក់​មូលដ្ឋានទ័ព​នៅ​ក្នុង​តំបន់​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ ហើយ​ពួកគេ​កំពុង​តាមដាន​រឿង​នេះ​យ៉ាង​ចិត្ត​ទុកដាក់​។ លោក​ឱ្យ​ដឹង​ទៀត​ថា សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​អូស្ត្រាលី នឹង​ជំរុញ​រដ្ឋាភិបាល​អូស្ត្រាលី​ឱ្យ​ដាក់ទណ្ឌកម្ម​លើ​ក្រុម​លោក ហ៊ុន សែន ដូចដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​របប​នេះ​។ ចំណែក​ការ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​របស់​លោក សម រង្ស៊ី នា​ពេល​ខាងមុខនេះ លោក ខៀវ តារា ប្រាប់​ថា សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​អូស្ត្រាលី គាំទ្រ​ជំហរ​នេះ និង​តាមដាន​ព្រឹត្តិការណ៍​នោះ​ដោយ​ចិត្ត​ទុក​ដាក់។ «»

ការ​បំពេញ​ទស្សនកិច្ច​របស់​លោក សម រង្ស៊ី ក្នុង​ពេលនេះ ក្រៅ​តែ​ជួប​អ្នកនយោបាយ​អូស្ត្រាលី លោក​ក៏​ជួប​អ្នកគាំទ្រ​របស់​លោក​ដែរ ដើម្បី​បញ្ជាក់​ជំហរ និង​គោលបំណង​នៃ​ការ វិល​ចូល​ស្រុក​វិញ​របស់​លោក នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នោះ។

តាម​គម្រោង លោក សម រង្ស៊ី នៅ​អូស្ត្រាលី​ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​សីហា គឺ​នៅ​ទីក្រុង​សំខាន់ៗ មួយ​ចំនួន ដែល​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន ដូចជា ទីក្រុង​ស៊ីដនី Sydney ទីក្រុង​អាដេលេត និង​ទីក្រុង​ម៉ែលប៊ន (Melbourne) ជាដើម។ ក្រៅ​ពី​នេះ លោក​ក៏​នឹង​ទៅ​ប្រទេស នូវែលហ្សេឡង់ (New Zealand) ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ជួប​សមាជិក​សភា និង​ព្រឹទ្ធសភា​អូស្ត្រាលី"

  1. so socheath says:

    ហាស!ហាស
    វាទាល់តែយូរហើយយារ ដូចពងក្តយារស្តោករបស់វា បានអាពូជឆ្កែ
    សមរង្សីហ៊ានមកដេកគុក ។
    អាក្បត់ជាតិនេះ វាមិនហ៊ានយកក្បាលវាមក លអន្ទាក់ គឺគុកនោះទេ ។
    វាមិនដែលអាណាធ្លាប់ស៊ីហាំបាហ្គឺរ៍ សុខចិត្តរត់មកដេកស៊ីសម្លរត្រគួន
    លាយក្បាលត្រីកញ្ចុះក្នុងគុកនោះទេ ។
    អាក្បត់ជាតិសមរង្ស៊ី វាមិនភ្លើដល់ថ្នាក់ហ្នឹងទេ ។
    បើដេកគុកស្រួលដូចវាចង់ វាមិនមែន មានអ្នកទោស គាស់គុកលួចរត់ចេញពីគុកទេ ។
    ឲ្យចេះពិចារណាផង ពួកលោកល្ងង់ នាងល្ងង់ ដែលចាំតែជឿទាំងឡាយអើយ !
    ទាំងអស់នេះវាគ្រាន់តែជាការឃោសនាអកុសលរបស់
    ក្រុមជនក្បត់ជាតិសមរង្ស៊ីតែប៉ុណ្ណោះ ។
    ក្រុមអាក្បត់ជាតិទាំងនេះ គ្មានវាសនា មកជាន់ទឹកដី
    កម្ពុជាទៀតទេ។ វាមិនហ៊ានមកដេកគុកទេ។
    បើវាហ៊ានដេកគុកវាមិនចាំបាច់រត់គេចចេញពីសំណាញ់
    ច្បាប់ឡើយ។
    ដូចនេះ ត្រូវពិចារណាឲ្យច្បាស់ ។ ច្បាប់មិនអត់អោន
    ចំពោះអ្នកល្មើសច្បាប់ទេ ។
    ពិតណាស់ ! អាក្បត់ជាតិ អាពូជឆ្កែសមរង្ស៊ីចេះត្រឹមលេងល្ខោនអត់រោង តែប៉ុណ្ណោះ ។
    ព្រោះថាអាក្បត់ជាតិសមរង្ស៊ីដែលចេះត្រឹមព្រុសដូចឆ្កែ សម្លេងព្រុសរបស់អាសមរង្ស៊ី
    គឺជាសំនៀងដដែល សំដៅអន្ទងខ្មោចតៃហោងសង្គ្រោះជាតិរបស់វា ឲ្យរស់ឡើងវិញ
    ក្នុងពេលដែលខ្មោចបក្សនេះត្រូវបានដុតក្លាយជាផេះរួចទៅហើយ ។
    ស្តាប់ចំរៀងដដែលៗរបស់អាពូជឆ្កែសមរង្ស៊ីនេះ គ្រប់មជ្ឈដ្ឋានអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា បានដាក់គំនឹតដោយជាក់លាក់ថាអាពូជឆ្កែ សមរង្ស៊ីពេលនេះ
    ស្ថានភាពនយោបាយរបស់វាបានឈានចូលដល់ទីបំផុតហើយ ។
    ពួកគេថា ផ្អែកលើសកម្មភាពនយោបាយដែលចេះត្រឹមព្រុសដូចឆ្កែដដែលៗ
    របស់អាពូជឆ្កែសមរង្សុដោយមិនឈរលើភាពចម្រើនទៅមុខបែបនេះ វាគ្រាន់តែជាសិល្បះមួយដើម្បីលាក់បាំងនូវភាពកំសាក កំសោយខាងនយោបាយពិសេសគឺលាក់បាំងនូវ
    ឧបាយកលទុច្ចរឹតក្នុងការបោកប្រាសយកលុយមូលនិធិ៣០ម៉ឺនដុល្លារជាថ្នូរនិងការសន្យាវិល
    ត្រឡប់ ដែលមិនខុសអីពីលុយមូលនិធិទូរទស្សន៍ព្រះអាទឹត្យជាងលានដុល្លារ ដែលក្លាយទៅជាស្រមោលក្នុងអារម្មណ៍អ្នកគាំទ្រនោះឡើយ។
    ពិតណាស់ មកដល់ពេលនេះអាពូជឆ្កែសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វាគ្មានជំហជាក់លាក់ណាមួយ ខាងផ្នែកនយោបាយទេ។ ដូច្នេះពួកវាបានប្រើប្រាស់ពេលវេលាដង្ហើមចុងក្រោយរបស់ពួកវា ដើម្បីបោកប្រាស តាមរយះការភូតកុហកញុះញង់ អុចអាលក្នុងចំរៀង
    ដដែលៗដែលសូម្បីតែពួកវាដឹងយ៉ាងច្បាស់ថា ទោះពួកវាប្រឹងយ៉ាងណាក៍គ្មានបានផលក្តី ។
    ប៉ុន្តែថា សម្រាប់ចម្រៀងទាល់ទំនុករបស់ពួកវា ថ្វីត្បឹតវាមិនបានផលប្រយោជន៍ខាងនយោបាយ តែវាបានផ្តល់នូវផលចំណេញចំពោះមុខ នោះគឺពួកវា ទទួលបានលុយ
    ដែលបានពីក្រុមជនឆោតល្ងង់ ដែលស្ថិតនៅក្នុងបននយោបាយរបស់ពួកវានេះឯង។
    ដូចនេះ ចង់មិនចង់ អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកវាដាច់ខាតត្រូវតែលេងល្ខោនបែបនេះ
    បើទោះបី វាអត់រោងក្តី៕

  2. Anonymous says:

    so sad HUN SEN going some where unless he has meeting if not he just stay home and making problem. how about SAM RANSY he can going every where he wanted except in that killing field. I hope that killing field will turn to be a peaceful field for all human being .