លោក ​សម រង្ស៊ី ​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​បន្ថែម​ថា​នឹង​វិល​ទៅ​កម្ពុជា​នៅថ្ងៃ​ទី៩ ​វិច្ឆិកា

កម្ពុជា


រូបភាព​ឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


19 សីហា 2019
សុខ ខេមរា
វីអូអេខ្មែរ

ថ្លែង​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាលពី​ម្សិលមិញ​ មេដឹកនាំ​មួយរូប​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ហើយ​កំពុង​និរទេស​ខ្លួន​គឺ​លោក​ សម រង្ស៊ី ​បាន​បញ្ជាក់​ជាថ្មី​ដោយ​ផ្ទាល់​មាត់​ថា​លោក​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ដូច​ការ​កំណត់​និង​សម្រេច​របស់​គណៈ អចិន្ត្រៃយ៍​គណបក្ស​លោក​គឺ​យក​ថ្ងៃ៩ ​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ជា​ថ្ងៃ​ដែល​លោក​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ ​ដើម្បី​អ្វីមួយ​ដែល​លោក​បាន​អះអាង​ថា​ នឹង​ស្តារ​ប្រជាធិប​តេយ្យ​កម្ពុជា ​ការពារ​កុំ ឲ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​និង​ GSP ​បាត់បង់ ​ហើយ​នឹង​ជួយ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ដោយ​ផ្ទាល់​ពីក្នុង​ប្រទេស​វិញ។

លោក​បាន​និយាយ​ថា៖​

«ហើយ​សុំហែក​ទ្រូង​ជម្រាប​ជូន​បងប្អូន​ចុះ ​ម្សិលមិញ​នេះ​គឺខ្ញុំ​បាន​ធ្វើ​សេចក្តី​សម្រេច​មួយ ​សំខាន់​ជាង គេបំផុត​ក្នុងជីវិត​របស់​ខ្ញុំថា​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​យើង​វិញ​ទៅជួយ​ប្រជារាស្ត្រ​ខ្មែរ​ឲ្យ​ទាល់ តែ​បាន‍»។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​និរទេស​ខ្លួន​អស់​រយៈពេល​៤ឆ្នាំ​ហើយៗ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ​តុលាការ​ជាច្រើន​ទល់​ជាមួយ​នឹង​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​ ដែល​ពាក់ព័ន្ធ​នឹង​បទ​ចោទរឿង​ព្រហ្មទណ្ឌ​ដែល​អាជ្ញាធរ​តាម​ចាប់​ខ្លួន ​តែ​មេដឹកនាំ​ក្រុម​ជំទាស់​វិញ​បាន​ចាត់​ទុក​ថា​បទចោទ​ទាំងនោះ​ជា​រឿង​នយោបាយ​និង​ប៉ុនប៉ង​បំបិទ​សំឡេង​ក្រុម​ជំទាស់។

លោក​ សម រង្ស៊ី ​នឹងបន្ត​ដំណើរ​របស់​លោក​ ទៅកាន់​ប្រទេស​អូស្ត្រាលី ​និង​ប្រទេស​នូវែលសេឡង់​ទៀត​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី២៦​ខែ​សីហា ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​នយោបាយ​និង​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ពិភាក្សា​បញ្ហា​ស្ថានការណ៍​នយោបាយ​កម្ពុជា​ចុង​ក្រោយ​ ជាពិសេស​ការវិល​ត្រឡប់ ទៅ​កាន់​ប្រទេស​កម្ពុជា​របស់​លោក​នៅថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា​ដែល​ជាថ្ងៃ​ខួប​លើក​ទី៦៦ ​នៃទិវា​ឯករាជ្យ​ជាតិ កម្ពុជា​ ដែល​សម្តេច​ឪ​ ព្រះ​បរមរតន​កោដ ព្រះបាទ​សម្តេច​ព្រះ នរោត្តម ​សីហនុ ​បាន​ដណ្តើម​ពី ប្រទេស​បារាំង​កាល​ពីឆ្នាំ​១៩៥៣ ​ហើយ​ពលរដ្ឋ​កម្ពុជា​គ្រប់គ្នា​បាន​ចងចាំ​ពី​ស្នា​ព្រហស្ថនៃ​ឯករាជ្យ​ដែល​កើត​ឡើង​ដោយ​សារ ​ឯកភាព​ជាតិ ​សាមគ្គីជាតិ ​ការ​បង្រួប​ប្រង្រួម​ជាតិ​ជា​ប្រវត្តិសាស្ត្រ​នេះ៕

What Next?

Recent Articles

3 Responses to "លោក ​សម រង្ស៊ី ​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​បន្ថែម​ថា​នឹង​វិល​ទៅ​កម្ពុជា​នៅថ្ងៃ​ទី៩ ​វិច្ឆិកា"

  1. so socheath says:

    វាទាល់តែយូរហើយយារ ដូចពងក្តយារស្តោករបស់​អ្ហែង បានអាពូជឆ្កែ
    សមរង្សីអ្ហែងហ្នឹងហ៊ានមកដេកគុក ។
    អាក្បត់ជាតិនេះ វាមិនហ៊ានយកក្បាលវាមក លអន្ទាក់ គឺគុកនោះទេ ។
    វាមិនដែលអាណាធ្លាប់ស៊ីហាំបាហ្គឺរ៍ សុខចិត្តរត់មកដេកស៊ីសម្លរត្រគួន
    លាយក្បាលត្រីកញ្ចុះក្នុងគុកនោះទេ ។ កុំចង់បោក អន្ទងពួក អាកាកសំណល់
    អតីតបក្សក្បត់ជាតិសង្គ្រោះឲ្យធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គមនោះ ។
    ពួកអាកាកសំណល់ទាំងនោះ បើងើបមួយ គឺត្រូវសំពង់មួយ មិនឲ្យងើបឡើងជាដាច់ខាត ។
    អាក្បត់ជាតិសមរង្ស៊ី អ្ហែងហ្នឹង អញមិនជឿថាអ្ហែងភ្លើដល់ថ្នាក់​រត់មករកគុកទេ ។
    បើដេកគុកស្រួលដូចវាចង់ វាមិនមែន មានអ្នកទោស គាស់គុកលួចរត់ចេញពីគុកទេ ។
    ដូច្នេះឲ្យចេះពិចារណាផង ពួកលោកល្ងង់ នាងល្ងង់ ដែលចាំតែជឿទាំងឡាយអើយ !
    ទាំងអស់នេះវាគ្រាន់តែជាការឃោសនាអកុសលរបស់
    ក្រុមជនក្បត់ជាតិសមរង្ស៊ីតែប៉ុណ្ណោះ ។
    ក្រុមអាក្បត់ជាតិទាំងនេះ គ្មានវាសនា មកជាន់ទឹកដី
    កម្ពុជាទៀតទេ។ វាមិនហ៊ានមកដេកគុកទេ។
    បើវាហ៊ានដេកគុកវាមិនចាំបាច់រត់គេចចេញពីសំណាញ់
    ច្បាប់ឡើយ។
    ដូចនេះ ត្រូវពិចារណាឲ្យច្បាស់ ។ ច្បាប់មិនអត់អោន
    ចំពោះអ្នកល្មើសច្បាប់ទេ ។
    ពិតណាស់ ! អាក្បត់ជាតិ អាពូជឆ្កែសមរង្ស៊ីចេះត្រឹមលេងល្ខោនអត់រោង តែប៉ុណ្ណោះ ។
    ព្រោះថាអាក្បត់ជាតិសមរង្ស៊ីដែលចេះត្រឹមព្រុសដូចឆ្កែ សម្លេងព្រុសរបស់អាសមរង្ស៊ី
    គឺជាសំនៀងដដែល សំដៅអន្ទងខ្មោចតៃហោងសង្គ្រោះជាតិរបស់វា ឲ្យរស់ឡើងវិញ
    ក្នុងពេលដែលខ្មោចបក្សនេះត្រូវបានដុតក្លាយជាផេះរួចទៅហើយ ។
    ស្តាប់ចំរៀងដដែលៗរបស់អាពូជឆ្កែសមរង្ស៊ីនេះ គ្រប់មជ្ឈដ្ឋានអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា បានដាក់គំនឹតដោយជាក់លាក់ថាអាពូជឆ្កែ សមរង្ស៊ីពេលនេះ
    ស្ថានភាពនយោបាយរបស់វាបានឈានចូលដល់ទីបំផុតហើយ ។
    ពួកគេថា ផ្អែកលើសកម្មភាពនយោបាយដែលចេះត្រឹមព្រុសដូចឆ្កែដដែលៗ
    របស់អាពូជឆ្កែសមរង្សុដោយមិនឈរលើភាពចម្រើនទៅមុខបែបនេះ វាគ្រាន់តែជាសិល្បះមួយដើម្បីលាក់បាំងនូវភាពកំសាក កំសោយខាងនយោបាយពិសេសគឺលាក់បាំងនូវ
    ឧបាយកលទុច្ចរឹតក្នុងការបោកប្រាសយកលុយមូលនិធិ៣០ម៉ឺនដុល្លារជាថ្នូរនិងការសន្យាវិល
    ត្រឡប់ ដែលមិនខុសអីពីលុយមូលនិធិទូរទស្សន៍ព្រះអាទឹត្យជាងលានដុល្លារ ដែលក្លាយទៅជាស្រមោលក្នុងអារម្មណ៍អ្នកគាំទ្រនោះឡើយ។
    ពិតណាស់ មកដល់ពេលនេះអាពូជឆ្កែសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វាគ្មានជំហជាក់លាក់ណាមួយ ខាងផ្នែកនយោបាយទេ។ ដូច្នេះពួកវាបានប្រើប្រាស់ពេលវេលាដង្ហើមចុងក្រោយរបស់ពួកវា ដើម្បីបោកប្រាស តាមរយះការភូតកុហកញុះញង់ អុចអាលក្នុងចំរៀង
    ដដែលៗដែលសូម្បីតែពួកវាដឹងយ៉ាងច្បាស់ថា ទោះពួកវាប្រឹងយ៉ាងណាក៍គ្មានបានផលក្តី ។
    ប៉ុន្តែថា សម្រាប់ចម្រៀងទាល់ទំនុករបស់ពួកវា ថ្វីត្បឹតវាមិនបានផលប្រយោជន៍ខាងនយោបាយ តែវាបានផ្តល់នូវផលចំណេញចំពោះមុខ នោះគឺពួកវា ទទួលបានលុយ
    ដែលបានពីក្រុមជនឆោតល្ងង់ ដែលស្ថិតនៅក្នុងបននយោបាយរបស់ពួកវានេះឯង។
    ដូចនេះ ចង់មិនចង់ អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកវាដាច់ខាតត្រូវតែលេងល្ខោនបែបនេះ
    បើទោះបី វាអត់រោងក្តី៕

  2. ឡាយ says:

    លោក ស៊ីអើយលោកស៊ី បើមានស៊ីហើយរស់ស្រួលហើយ ក៏ល្មមសម្ងំសុខទៅស៊ី។ លោកចាំទេសម្តីលោកបន្តនិយាយភូតភរកុហក់បោកប្រាស់ប្រជាជនខ្មែរប៉ុន្មានសិបដងហើយរឿងចូលស្រុកនោះ? លោកហាក់ដូចជាចាត់ទុកខ្មែរដូចជាក្មេងបៀមដៃមិនដឹងអីមែនទេ? បើមិនសឿងបឿងទេកុំនិយាយ! ចូរចាំថាសម្តីភូតតែងចាញ់អាត្មា!

  3. Anonymous says:

    well I can not blame SAM RANSY that much. the reason why?? every one in the whole world are getting scare if you said I’m a Cambodian. just like HITLER people was scare because they knew those people was the killer. also like Cambodia some of them was the killer that right I said the killer are still at large. HAS ….. HUN SEN said he never kill any one not even slaughter a chicken. my question is do you believe him????? for me I did not believe him at all he never slaughter a chicken or one human life in face he was killed more then one Cambodian no question to ask. I quest in my research about K5 plane of Vietcong in 1979 HUN SEN did another killing field . I quest some people may still alive and wideness what going on at that time. PEN SOVAN was prime minister but HUN SEN took that position because Vietcong trust HUN SEN. I have record what PEN SOVAN spoken about those story. after all who is not scare to the killer like HUN SEN . Dr KEM LAI is gone without justice CHOUP SAMLAB was the killer who can believe that?? that right I said group AH LNGOUNG doing every thing in LNGOUNG way. I tell you what in the history of Cambodia no one Cambodian family give their kid name( meet to kill ) yes you can call HUN SEN >>HAY Mr >>meet to kill sound funny to me. this is only two sample the K5 and Dr KEM LAI how about so many more . I quest every one should run for their life for now and going back to caught the real killer of this century.