ទស្សនៈ​ពលរដ្ឋ​ចំពោះ​គម្រោង​វិលត្រឡប់​ទៅ​កម្ពុជា​របស់​លោក សម រង្ស៊ី

ដោយ ទីន ហ្សាការីយ៉ា
2019-08-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ នា​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។ រូប៖ សន ចាន់រដ្ឋា
លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ នា​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។ រូប៖ សន ចាន់រដ្ឋា


ប្រជាពលរដ្ឋ​និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ជឿជាក់​ថា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នឹង​វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា តាម​ការសន្យា។ ពួកគេ​បាន​ត្រៀមខ្លួន​រួច​ជា ស្រេច​ដើម្បី​ទទួល​ស្វាគមន៍​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ឡើយ។

ប្រជាពលរដ្ឋ​និង​សកម្មជន​បក្ស​ប្រឆាំង​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​អំពី​គម្រោង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​មោងឫស្សី លោក អ៊ុត ជឿន សម្ដែង​ក្ដី​ត្រេកអរ​និង​ស្វាគមន៍​ដំណើរ​វិលត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ហើយ​លោក​នឹង​ទៅ​ជួបជុំគ្នា​ដើម្បី​ចាំ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។ លោក​យល់ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នឹង​អាច​ជួយ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ និង​ធ្វើ​ឱ្យ​កម្ពុជា​ជៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ៖ «ខ្ញុំ​គ្មាន​ការ​បារម្ភ​ទេ ព្រោះ​ច្បាប់​រដ្ឋធម្មនុញ្ញ​យើង​អត់​មាន​ចែងថា យើង​ទៅ​ទទួល​អបអរសាទរ​អតីត​មេដឹកនាំ​របស់​យើង​ឱ្យ​មានទោស​មានអី​គឺ​ខ្ញុំ​គ្មាន​ព្រួយបារម្ភ​ទេ។ ប្រជាពលរដ្ឋ​មិនមែន​ត្រឹមតែ​ខ្ញុំ​ទេ គឺ​ទូទាំង​ប្រទេស​ជាពិសេស​ស្រុក​មោងឬស្សី ខ្ញុំ​ត្រៀម​រាប់រយ​រាប់​ពាន់​នាក់​ដើម្បី​ទៅ​ទទួល​លោក​ប្រធាន។ លោក​ប្រធាន​មក​ជួយ​ច្រើន​ណាស់ ទី​១​ជួយ​ឱ្យ លទ្ធិ​ប្រជាធិបតេយ្យ​យើង​ដំណើរការ​ឡើងវិញ ជួយ​ឱ្យ​សិទ្ធិមនុស្ស​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​អាច​បញ្ចេញ​មតិ​ត្រឹមត្រូវ​ឡើងវិញ​ជាពិសេស​ជួយ​រឿង​ការ​អនុគ្រោះ​ពន្ធ»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក សម សារឿន រៀបរាប់​ថា លោក​រីករាយ​ចំពោះ​ដំណឹង​នៃ​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​របស់​លោក សម រង្ស៊ី។ លោក​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង នឹង​ទៅ​រង់ចាំ​ទទួល​លោក សម រង្ស៊ី ចុះ​ពី​ព្រលាន​យន្តហោះ​ទោះបីជា​មានការ​គំរាមកំហែង​បែប​ណា​ក្ដី។ លោក​ថា បើ​ទោះ​បី​ជា ពួក​លោក​នៅ​ស្ងៀម ក៏​របប​ក្រុងភ្នំពេញ​មិន​ឱ្យ​នៅ​សុខ​ដែរ៖ «ការកំណត់​ពេលវេលា​មក​អី​យ៉ាងម៉េច​គឺជា​ យុទ្ធសាស្ត្រ នៃ​ការ​ដើរ​របស់​លោក​ប្រធាន។ ខ្ញុំ​ថា​គាត់​ប្រាកដជា​មក​តែ​ខ្ញុំ​មិន​ច្បាស់​ដែរ​ថា​គាត់​នឹង​មក​តាម​ពេល វេលា​ដែល​កំណត់​១០០​ភាគរយ។ ទាក់ទង​រឿង​បារម្ភ​គឺ​យើង​បារម្ភ​ណាស់​ទៅ​ហើយ​តែ​បើ​យើង​បារម្ភ​ក៏​នៅតែ​ដដែល។ បើ​យើង​មិន​ធ្វើ​អី​សោះ​ដល់​ថ្ងៃ​ណាមួយ​គង់តែ​មក​ប៉ះ​យើង»

ក្រុម​មន្ត្រី​របប​ក្រុងភ្នំពេញ​បាន​ប្រកាស​ជា​បន្តបន្ទាប់​ថា ប្រសិនបើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មក​ដល់​ទឹកដី​កម្ពុជា នោះ​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ភ្លាមៗ​រួម​ទាំង​អ្នក​ហែហម​ផង​ដែរ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​ថៃ ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រ​ជុំ​គ្នា​រួចហើយ ថា​នឹង​ហែហម​លោក សម រង្ស៊ី វិល​ទៅ​កម្ពុជា​វិញ​ទាំងអស់​គ្នា។ លោក​បញ្ជាក់​ថា សូម្បីតែ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​ប្រទេស​ថៃ​ជាដើម​ក៏​បាន​ត្រៀមខ្លួន​ចូលរួម​ហែហម​ប្រតិភូ​គណបក្ស​សង្គ្រោះជាតិ​ដែរ៖ «ពួក​យើង​ត្រៀម​រួចរាល់​ហើយ​រង់ចាំ​តែ​ពេលវេលា​ដែល​លោក​ប្រធាន​មក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ប៉ុណ្ណោះ។ ពលករ​នៅ​ថៃ​ក៏ដូចជា​អ្នក​នៅ​តាម​ខេត្ត​ដូចជា​ខេត្ត​ស្វាយរៀង ខ្ញុំ​គឺ​បាន​រៀបចំ​ក្បួន​ក្នុង​ការ​ចូល​ទៅ​ទទួល​លោក​ប្រធាន​រួចជាស្រេច។ ពួក​ខ្ញុំ​ស្រឡាញ់​យុត្តិធម៌​ស្រឡាញ់​ប្រជាធិបតេយ្យ​គ្មាន​ការ​ព្រួយបារម្ភ​រឿង​លោក ហ៊ុន សែន ចោទ​និង​គំរាម​ដដែល​ៗ​នោះ​ទេ»

ខុស​ពី​ការ​បញ្ចេញមតិ​របស់​សកម្មជន​បក្ស​ប្រឆាំង ប្រជាពលរដ្ឋ​ម្នាក់ លោកស្រី ម៉ៅ រៀបរាប់​ថា លោកស្រី​មិនសូវ​មាន​ជំនឿ​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​កម្ពុជា​វិញ​តាម​ការសន្យា​នោះ​ទេ ព្រោះ លោក សម រង្ស៊ី ធ្លាប់​កុហក​ច្រើនដង​មក​ហើយ។ ទោះ​យ៉ាងណា​ក្ដី លោកស្រី​ជឿ​ថា ប្រសិនបើ លោក សម រង្ស៊ី ពិតជា​ហ៊ាន​វិល​ចូល​កម្ពុជា​មែន នោះ​នឹង​អាច​ជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន៖ «បើសិនជា​គាត់​វិលត្រឡប់​ដូច​គាត់​និយាយ​មែន​ខ្ញុំ​គិត​ថា វា​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​គោរព​ពាក្យសម្ដី​របស់​គាត់ ព្រោះថា​កន្លងមក​គាត់​និយាយ​ថា ត្រឡប់​មក​ថ្ងៃនេះ​ថ្ងៃ​នោះ វា​មិនមែន​ជា​លើក​ទី​១​ទេ ប្រហែលជា​អ្នកនយោបាយ​មាន​ហេតុផល​របស់​គេ តាមរបៀប​នយោបាយ​គឺ​ខ្ញុំ​អត់​ដឹង តែ​ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ថា ក្នុងនាម​ជា​មេដឹកនាំ​កាលណា​តែ​យើង​និយាយ​ហា​មាត់​ថា អ្វី​ត្រូវតែ​មាន​ប្រសិទ្ធភាព​និង​ត្រូវតែ​ធ្វើ​ឱ្យ​បាន​បើ​យើង​ធ្វើ​មិនបាន យើង​មិន​ចេះតែ​និយាយ​ទេ ព្រោះ​បានន័យ​ថា វា​ស្មើនឹង​អ្វី​ដែល​យើង​សន្យា​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ហើយ​ធ្វើ​អត់​បាន​វា​ដូចជា រដ្ឋាភិបាល​សព្វថ្ងៃ​និយាយ​ហើយ​ចោល​និយាយ​ហើយ​ចោល​ម្លោះ​ហើយ​អស់​ការ​ជឿ​ជាក់។អ៊ីចឹង​គាត់​ក៏​ដូចគ្នា​ដែរ»

ដោយឡែក​និស្សិត​ផ្នែក​ច្បាប់​មួយ​រូប​គឺ​យុវជន វ៉ន ចាន់ឡូត លើក​ឡើង​ថា ការប្រកាស​កំណត់​ថ្ងៃ​វិល​ចូល​កម្ពុជា​របស់​លោក សម រង្ស៊ី លើក​នេះ​មាន​ភាព​ប្រាកដ​ប្រជា​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ពីព្រោះ​នៅ ខែ​វិច្ឆិកា ខាងមុខ​គឺជា​ពេលវេលា​នៃ​ការសម្រេច​ដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ដូច្នេះ​រដ្ឋាភិបាល​មិន​អាច​ចាប់ខ្លួន​លោក សម រង្ស៊ី ឡើយ​។ លោក​អំពាវនាវ​ឱ្យ​មេដឹកនាំ​នយោបាយ​ខ្មែរ​នាំគ្នា​ថយ​ក្រោយ​បន្តិច ដោយ​ធ្វើ​សម្បទាន​នយោបាយ​ទៅវិញទៅមក​ដើម្បី​ជជែក​គ្នា​បង្កើត​នូវ​ដំណោះស្រាយ​រួម​សម្រាប់​ផលប្រយោជន៍​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ៖ «ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៃ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​ល្អ​ត្រឹមត្រូវ​ហើយ វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ខ្មែរ​អាច​នឹង​មាន​ដំណោះស្រាយ។ ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ហ៊ាន​ចាប់​ឯកឧត្ដម សម រង្ស៊ី ឬ​ក៏​អ្នក​ដែល​ហែហម​គាត់​មក​ទេ ដោយសារ​តែ​យើង​ដឹង​ហើយ​ថា ទោះបីជា​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មាន​ស្ងប់ស្ងាត់​យ៉ាងម៉េច​ក៏ដោយ តែ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅតែ​មាន​ឆន្ទៈ និង​មាន​ទឹកចិត្ត​ដដែល»

គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​ទាំងឡាយ​របស់​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស រួម​ទាំង​សមាជិកសភា​អឺរ៉ុប​មួយ​ចំនួន​ផង​នឹង​អម​ដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ។ គណបក្ស​សង្គ្រោះជាតិ​បញ្ជាក់​ថា ដំណើរ​វិលត្រឡប់​នេះ​គឺ​ដើម្បី​ទៅ​ដោះស្រាយ​ការ​ជាប់​គាំង និង​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ​ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ជាពិសេស​គឺ​ជួយ​កុំ​ឱ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "ទស្សនៈ​ពលរដ្ឋ​ចំពោះ​គម្រោង​វិលត្រឡប់​ទៅ​កម្ពុជា​របស់​លោក សម រង្ស៊ី"

  1. អាចារតែថេះ says:

    តើអ្នកណាខ្លះនៅជឿលោកប្រធានដូចមុនទៀត?បើសិនយើងចូលក្នុង Google search ហើយវាយថា លោកប្រធានសមរង្សីចូលស្រុកនោះនិងមានតិការមិនតិចជាង១០០ទេលោតចេញមក!ហើយមានហូហែរតាំងពីដើមឆ្នាំរហូតមកដល់ឥឡូវ។និយាយតាមត្រង់ចុះ សូម្បីតែសារពត៌មានក៏ប្រហែរជាធុញនិងសរសេរពត៌មានទាក់ទងនិងការចូលស្រុករបស់លោកប្រធានដែរ។ពីមុនលោកប្រធាននិយាយអ្វី មានគម្រោងអ្វី គឺមនុស្សគ្រប់គ្នាតែងតែភ្ញាក់ផ្អើលនិងចង់តាមដាន។តែឥឡូវសម្តីរបស់លោកប្រធានប្រៀបដូចជាអំបិលមួយក្តាប់បង់ចូលក្នុងទន្លេចឹង គ្មានរសជាតិ គ្មានឥទ្ធិពលអ្វីទៀតឡើយ។លើកនេះបើលោកប្រធាននៅតែប្រែក្រឡាស់ទៀតគួរតែប្តូរឈ្មោះទៅដាក់ឈ្មោះថា”…”ចាំដល់ពេលហ្នឹងចាំប្រាប់ចុះ។

  2. Anonymous says:

    well I know what you mean but please give him a change . as we knew to fight whit that kind of evil is not that easy as what you think. please just look at HUN SEN attitude and his evil act even you also scare. I tell you what this guy if he want to touch my grand kid I think he will crying none stop. this time the whole world know what is SAM RANSY commitment they are also support him. I just want to see these two men fight on the ring not the action that HUN SEN doing every day . come on be a man come face to face and debate in international media . please do it I will give HUN SEN a gold metal if he can do it. but please do not come whit a madness cow sickness .

  3. so socheath says:

    ហាស!ហាស
    វាទាល់តែយូរហើយយារ ដូចពងក្តយារស្តោករបស់វា បានអាពូជឆ្កែសមរង្សីហ៊ានមកដេកគុក ។
    អាក្បត់ជាតិនេះ វាមិនហ៊ានយកក្បាលវាមក លអន្ទាក់ គឺគុកនោះទេ កុំឆ្ងល់ពេក ។
    វាមិនដែលអាណាធ្លាប់ស៊ីហាំបាហ្គឺរ៍ សុខចិត្តរត់មកដេកស៊ីសម្លរត្រគួន លាយក្បាលត្រីកញ្ចុះ
    ក្នុងគុកនោះទេ ។
    អាក្បត់ជាតិសមរង្ស៊ី វាមិនភ្លើដល់ថ្នាក់ហ្នឹងទេ ។
    បើដេកគុកស្រួលដូចវាចង់ វាមិនមែន មានអ្នកទោស គាស់គុកលួចរត់ចេញពីគុកទេ ។
    ឲ្យចេះពិចារណាផង ពួកលោកល្ងង់ នាងល្ងង់ ដែលចាំតែជឿទាំងឡាយអើយ !
    ទាំងអស់នេះវាគ្រាន់តែជាការឃោសនាអកុសលរបស់
    ក្រុមជនក្បត់ជាតិសមរង្សុីតែប៉ុណ្ណោះ ទេ។
    ក្រុមអាក្បត់ជាតិទាំងនេះ គ្មានវាសនា មកជាន់ទឹកដី
    កម្ពុជាទៀតទេ។ វាមិនហ៊ានមកដេកគុកទេ។
    បេីវាហ៊ានដេកគុកវាមិនចាំបាច់រត់គេចចេញពីសំណាញ់
    ច្បាប់ទេ។
    ដូចនេះ ត្រូវពិចារណាឲ្យច្បាស់ ច្បាប់មិនអត់អោន
    ចំពោះអ្នកល្មេីសច្បាប់ទេ ចាំឲ្យច្បាស់។

    socheat So, [17.08.19 09:34]

    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
    មានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
    ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
    របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
    សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
    ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
    ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
    បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
    ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
    ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
    ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
    របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
    ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
    ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
    ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
    ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕