ពលករ​ខ្មែរ​នៅ​ថៃ​សន្សំ​ថវិកា ដើម្បី​អម​ដំណើរ​ លោក សម រង្ស៊ី វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា

ដោយ ថន ថារ៉ូ
2019-08-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្មែរ​នៅ​ប្រទេសថៃ (រូប៖ ពលករ​ផ្ដល់​ឱ្យ)
ពលករ​ខ្មែរ​នៅ​ប្រទេសថៃ (រូប៖ ពលករ​ផ្ដល់​ឱ្យ)


ពលករ​ខ្មែរ​នៅ​ថៃ​​សន្សំ​លុយ ដើម្បី​អម​ដំណើរ​ លោក សម រង្ស៊ី វិល​ចូល​ស្រុក​


ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​និយាយ​ថា​ពួកគាត់​កំពុង​នាំ​គ្នា​សន្សំ​ថវិកា ដើម្បី​ធ្វើ​ជា​សោហ៊ុយ​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ខាង​មុខ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ស្រប​តាម​ច្បាប់។

ពលករ​ខ្មែរ​ធ្វើ​រោងចក្រ​អេឡិចត្រូនិក​នៅ​ជាប់​ខេត្ត​ទីក្រុង​បាងកក​ លោក ហួន យ៉ាន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២០ សីហា ពលករ​ខ្មែរ​ធ្វើ​ការ​ក្នុង​រោងចក្រ​ជា​មួយ​លោក​ប្រមាណ ៥០០​នាក់ ​នាំ​គ្នា​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ ដើម្បី​​សន្សំ​ប្រាក់​ធ្វើ​ជា​សោហ៊ុយ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ ពលករ​រូប​នេះ​បន្ត​ថា ​ចាប់ពី​​ទទួល​ដំណឹង​ជាក់លាក់​អំពី​ថ្ងៃ​កំណត់​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី​ មក​លោក​និង​ពលករ​ដទៃ​ទៀត​ ចាប់​ផ្ដើម​សន្សំ​ប្រាក់​ចន្លោះ​ពី​ ២០​ ទៅ​៧០​បាត ឬ​ប្រមាណ ២ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​ដាក់​ក្នុង​ហិប​កូន​ជ្រូក​ ដើម្បី​សន្សំ​ធ្វើ​ជា​សោហ៊ុយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កម្ពុជា។ពលករ​រូប​នេះ​បន្ត​ថា ការ​វិល​ត្រឡប់​​ទៅ​កម្ពុជា​វិញ​នេះ​ គឺ​ពួកគេ​ទាំង ៥០០​នាក់ ហ៊ាន​ប្ដូរ​ផ្ដាច់​គ្រប់​យ៉ាង ដើម្បី​សេរីភាព និង​ស្ដារ​មុខ​មាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ៖ «ការ​ភ័យ​ខ្លាច​ជា​រឿង​ធម្មតា​មួយ​ ប៉ុន្តែ​សំខាន់​គឺ​ប្រទេស​ជាតិ​ជា​ធំ​ យើង​ចង់​មាន​ការ​ផ្លាស់​ប្ដូរ​ ដើម្បី​ឱ្យ​ជា​រីក​ចំរើន​ដូច​ប្រទេស​ជិត​ខាង។ ខ្ញុំ​ឃើញ​ពលរដ្ឋ​មិន​មាន​សេចក្ដី​សុខ​ទេ​ តែង​តែ​យំ​ដោយសារ​ការ​ចាប់​ចង​ស្ទើរ​រាល់​ថ្ងៃ​បែប​នេះ។ ខ្ញុំ​ចង់​ឃើញ​ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ ដោយ​មិន​មាន​ការ​គំរាមកំហែង​ដូច​សព្វ​ថ្ងៃ»

ចំណែក​ពលករ​ធ្វើ​ការ​ផ្នែក​កាត់​ដេរ​នៅ​ទីក្រុង​បាងកក​ឯ​ណោះ​វិញ លោក ចាប់ បូរី ថ្លែង​ថា ​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃ​ចេញ​ដំណើរ​លោក​សន្សំ​ប្រាក់​បាន​យ៉ាង​ហោច​ណាស់​ក៏​ជិត​ ១ម៉ឺន​បាត (១០.០០០) ឬ​ប្រមាណ ៣០០​ដុល្លារ​ដែរ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​អម​ដំណើរ​ជា​មួយ​លោក​ សម រង្ស៊ី។ ពលករ​រូប​នេះ​បន្ត​ថា លោក​នឹង​សមាជិក​គ្រួសារ​ជា​ច្រើន​នាក់​ទៀត​នៅ​ស្រុក​ខ្មែរ​អន្ទះសា​ចង់​ឱ្យ​តែ​ដល់​ថ្ងៃ​កំណត់ ដើម្បី​ចូល​រួម​ដំណើរ​​ជាមួយ​លោក សម រង្ស៊ី ​ទៅ​ដណ្ដើម​យក​ប្រជាធិបតេយ្យ​ពី​របប​ក្រុង​ភ្នំពេញ​ប្រគល់​ឱ្យ​ពលរដ្ឋ​វិញ។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ថវិកា​សន្សំ​មិន​បាន​ច្រើន​ក្ដី​ ក៏​លោក​អាច​តស៊ូ​អម​ដំណើរ​លោក​ សម រង្ស៊ី រហូត​ដល់​គោល​ដៅ ដោយ​មិន​រា​ថយ​នោះ​ទេ៖ «អារម្មណ៍​របស់​ខ្ញុំ​គឺ​ត្រេក​អរ​មែន​ទែន​ពេល​ឮ​លោក​សម រង្ស៊ី​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ព្រោះ​រឿង​ថវិកា​អត់​មាន​បញ្ហា​ទេ​ ខ្ញុំ​នឹង​ទៅ​ទទួល​គាត់​ ពី​ព្រោះ​ខ្ញុំ​យល់​ថា​ មាន​តែ​លោក​ប្រធាន​ទេ​ដែល​អាច​មក​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​បាន​ដូច​ដើម​វិញ​ និង​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន»

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​។ មន្ត្រី​ជាន់ខ្ពស់​ទាំង​ឡាយ​របស់​បក្ស​ប្រឆាំង​ដែល​​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស រួម​ទាំង​សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ផង នឹង​អម​ដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ដំណើរ​វិល​ត្រឡប់​នេះ ​ដើម្បី​ទៅ​ដោះស្រាយ​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ និង​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ជា​ពិសេស គឺ​ជួយ​កុំ​ឱ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហគមន៍​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ​មន្ត្រី​​របប​លោក​ហ៊ុន​ សែន​​ ស្ទើរ​គ្រប់​ស្ថាប័ន​ ក៏​បាន​ត្រៀម​ចាត់​វិធាន​មក​លើ​​លោក សម រង្ស៊ី នឹង​អ្នក​អម​ដំណើរ​ដែល​មាន​ដីកា​​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ពេល​ដែល​ពួកគេ​មក​ដល់​កម្ពុជា​វិញ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន​ មាន​ប្រសាសន៍​ថា លោក​គ្មាន​ជំនឿ​នឹង​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នោះ​ទេ។ លោក​មាន​ហៅ​លោក សម រង្ស៊ី ថា ជា​មាន់​សម្ល​និយាយ​បាន​តែ​មាត់​ដើម្បី​ទាក់ទាញ​ប្រជាប្រិយ​របស់​ខ្លួន​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​​ ។ លោក​បន្ថែម​ថា​ កន្លង​មក​ប្រធាន​ស្ដី​ទី​គណបក្ស​ប្រឆាំង​រូប​នេះ ប្រកូកប្រកាស​ជា​ច្រើន​ដង​រួច​មក​ហើយ​ តែ​លោក​​មិន​បាន​ចូល​ស្រុក​ដូច​ការ​សន្យា​នោះ​ទេ។ទោះ​ជា​យ៉ាង​ណា​លោក​អះអាង​ថា ពលរដ្ឋ​ដែល​ទៅ​អម​ដំណើរ​នោះ​ អាច​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់ ព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ៖ «ហើយ​ទី២​ ទណ្ឌិត​ដែល​ទៅ​នឹង​ក្នុង​នាម​ខ្លួន​ឯង​ជា​ប្រធាន​ស្ដីទី​គណបក្ស​ អីចឹង​គណបក្ស​នឹង​ត្រូវ​រំលាយ​រួច​ហើយ វា​អត់​មាន​ត្រូវ​ច្បាប់​ទេ ពី​ព្រោះ​យើង​ដឹង​ថា​សាលដីកា​របស់​តុលាការ​កំពូល​ជា​សាលដីកា​ស្ថាពរ​និង​បិទ​ផ្លូវ​តវ៉ា ដូច្នេះ​រាល់​អ្នក​ណា​គាំទ្រ​ជន​ណា​ដែល​មាន​ដីកា​ពី​តុលាការ​ជន​នោះ​គឺ ផ្ទុយ​ពី​សាលដីកា​តុលាការ​ហើយ»

អ្នក​សម្រប​សម្រួល ​និង​អង្កេត​នៃ​អង្គការ​ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើក​ឡើង​ថា​ ការ​ទៅ​ទទួល​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ស្រលាញ់​បុគ្គល​ណា​ម្នាក់​ ដោយ​មិន​ខុស​ច្បាប់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​បន្ត​ថា ការ​វិល​ចូល​ស្រុក​ឬ​មិន​ចូល​ស្រុក​មិន​មែន​ជា​​ដំណោះ​ស្រាយ​នយោបាយ​នោះ​ឡើយ ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​មិន​ឆាប់​ចរចា​ត្រូវ​រ៉ូវ​គ្នា​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​នោះ៖ «ខ្ញុំ​គិត​ថា​គួរ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា​មក​ដល់​នេះ​ហើយ​ យើង​ត្រូវ​មើល​ក្បែរ​យើង​ផង​ គេ​បាន​ទ្រព្យសម្បត្តិ​គេ​បាន​លាភសក្ការៈ​យ៉ាង​ច្រើន​ទាញ​ចេញ​ពី​ជម្លោះ​របស់​ខ្មែរ​។ យើង​គួរ​តែ​ល្មម​ដោះដូរ​កែសម្រួល​ការងារ​ចារឹក​នយោបាយ​ឱ្យ​អាច​រក​វិធី​ជជែក​គ្នា​ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​នយោបាយ​ប្រសើរ​ជាង​ កុំ​ឱ្យ​ខ្លាំង​រៀង​ខ្លួន​នាំ​ឱ្យ​ខាត​បង់​ប្រយោជន៍​ជាតិ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​បន្ត​ថា ជម្លោះ​នយោបាយ​របស់​កម្ពុជា​បាន​អូស​បន្លាយ​ពេល​ប្រមាណ​ ២ឆ្នាំមក​នេះ​ បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជា​បន្ត​បន្ទាប់ និង​មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​​ ហើយ​កម្ពុជា​អាច​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ពេល​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធEBA ជា​ផ្លូវ​ការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

4 Responses to "ពលករ​ខ្មែរ​នៅ​ថៃ​សន្សំ​ថវិកា ដើម្បី​អម​ដំណើរ​ លោក សម រង្ស៊ី វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា"

  1. so socheath says:

    ហាស!ហាស
    វាទាល់តែយូរហើយយារ ដូចពងក្តយារស្តោករបស់វា បានអាពូជឆ្កែសមរង្សីហ៊ានមកដេកគុក ។
    អាក្បត់ជាតិនេះ វាមិនហ៊ានយកក្បាលវាមក លអន្ទាក់ គឺគុកនោះទេ កុំឆ្ងល់ពេក ។
    វាមិនដែលអាណាធ្លាប់ស៊ីហាំបាហ្គឺរ៍ សុខចិត្តរត់មកដេកស៊ីសម្លរត្រគួន លាយក្បាលត្រីកញ្ចុះ
    ក្នុងគុកនោះទេ ។
    អាក្បត់ជាតិសមរង្ស៊ី វាមិនភ្លើដល់ថ្នាក់ហ្នឹងទេ ។
    បើដេកគុកស្រួលដូចវាចង់ វាមិនមែន មានអ្នកទោស គាស់គុកលួចរត់ចេញពីគុកទេ ។
    ឲ្យចេះពិចារណាផង ពួកលោកល្ងង់ នាងល្ងង់ ដែលចាំតែជឿទាំងឡាយអើយ !
    ទាំងអស់នេះវាគ្រាន់តែជាការឃោសនាអកុសលរបស់
    ក្រុមជនក្បត់ជាតិសមរង្សុីតែប៉ុណ្ណោះ ទេ។
    ក្រុមអាក្បត់ជាតិទាំងនេះ គ្មានវាសនា មកជាន់ទឹកដី
    កម្ពុជាទៀតទេ។ វាមិនហ៊ានមកដេកគុកទេ។
    បេីវាហ៊ានដេកគុកវាមិនចាំបាច់រត់គេចចេញពីសំណាញ់
    ច្បាប់ទេ។
    ដូចនេះ ត្រូវពិចារណាឲ្យច្បាស់ ច្បាប់មិនអត់អោន
    ចំពោះអ្នកល្មេីសច្បាប់ទេ ចាំឲ្យច្បាស់។

    socheat So, [17.08.19 09:34]

    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
    មានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
    ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
    របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
    សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
    ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
    ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
    បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
    ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
    ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
    ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
    របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
    ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
    ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
    ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
    ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕

  2. អាកូនមីកាដួយស្អុយ so socheath says:

    អាសំគិស ! ជិះមេឆ្កែកំផើម ! ឈ្មោះអាសម​ រង្ស៊ី វាមិនហ៊ានចូលទៅប្រទេសកម្ពុជា​ជាដាច់ខាត… នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ខាងមុខនេះទេ ..???​ ដោយមូលហេតុដូចខាងក្រោមនេះ​ ៖
    ១ – អាក្បត់ជាតិឈ្មោះអានរោត្តម សីហនុ វារើសយកថ្ងៃ ០៩ ខែវិច្ឆិកា ​ឆ្នាំ១៩៥៣ ប្រកាស់ជាថ្ងៃដែលរាជាណាចក្រកម្ពុជាដណ្តើមឯករាជបានពីប្រទេសបារាំង… តាមពីតមិនដឹងជាថ្ងៃណាពីតប្រាកដដែលបារាំងបានប្រគល់ឯករាជមកឧ្យប្រទេសកម្ពុជានោះឡើយ…??? តែអានរោត្តម​ សីហនុ វាជឿរទៅតាមក្បួនចិន ៈ វាជឿរថាថ្ងៃទី ៩​ជាថ្ងៃជោគជ័យ ៕ ឯឆ្នាំ១៩៥៣​ ក៏ជាឆ្នាំជោគជ័យដែរ ទៅតាមក្បួនហោរាចិន ឬ ក្បួនចិន​ ។ ឆ្នាំ១៩៥៣—>> ដកលេខធំ”៩”ចេញ—>>នៅសល់ៈ ១-៥-៣ៈ—>> ១+៥+៣​=៩ ដូច្នេះថ្ងៃឯករាជនៃរាជាណាចក្រកម្ពុជា ៈ​នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃជោគជ័យដែលអានរោត្តម សីហនុ វាមានជំនឿរ…??? ។

    ២ -កាលពីចម្បាំងលោកលើកទី២ ជប់ូនបានឡោមព័ទចាប់បារាំងបានទាំងអស់នៅក្នុងឥណ្ឌូចិន​នៅថ្ងៃទី៩ ខែមិនា ឆ្នាំ១៩៤៥ ។ ថ្ងៃនឹងឆ្នាំសុទ្ធតែមានលេខ​”៩” ជាជោគជ័យរបស់ជប៉ុនដែរ…??? ។

    ៣ – អាហុក ឡង់ឌី ងាប់ដោយសារគ្រោះថ្នាក៉ធ្លាក់ឧត្ថមភក្រចក្រ កាលពីថ្ងៃទី​ “៩”​ខែវិច្ឆិកា ឆ្នាំ២០០៨–>> មានថ្ងៃជាលេខ”៩”​តែឆ្នាំមានលេខៈ ២+៨ = ១០ ជាថ្ងៃអាក្រក់បំផុត​ធ្វើឧ្យអាហុក ឡង់ឌីងាប់តៃហោង…??? ​។

    ៤ – អាសម រង្ស៊ី​មានគម្រោងចូលទៅប្រទេសកម្ពុជា​នៅថ្ងៃទី “៩”​ ខែវិច្ឆិកា ​ឆ្នាំ២០១៩–>> ១+៩ = ១០​ ជាឆ្នាំអាក្រក់បំផុតដែរ ដូច្នេះអាឆ្កែកន្ទុយខ្វៀនឈ្មោះអាសម រង្ស៊ី​ ក៏វាមិនហ៊ានអើតក្បាលចូលទៅធ្វើឡេមឡឹមនៅប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះជាប្រាកដវាមិនហ៊ានចូលទៅដែរ…??? ។

    សូមកូនខ្មែរសប្បាយរិករាយ នឹង ពីចារណាទៅលើអរូបិយជំនឿរ ឥតចំណេញនេះតាមការគួរទៅចុះ…??? ៕

  3. so socheath says:

    កូនមីអាយះ កាដួយមាត់ច្រាស ដែកដុះបង្គន់
    អាអត់ត្រកូល យ៉ាប់អាស្កន់ជាន់ ធ្វើមនុស្សពិតអន់
    ពូជត្រកូលហៅ ។
    នេះពីម៉ែវា ត្បឹតសម្បូរណ៍ក្ត តែក្តចងបាច់
    ទឹកក្តវ៉ល់វ៉ក់ឈ្លក់អាប៉ាកាច់ ទើបវង្វេងភ្លេច
    ឈ្មោះជាតិត្រកូល ។
    យកឈ្មោះអញប្រើ ដូចវាគ្រាន់បើ តែអានេះភ្លេច
    ថាអញឪអ្ហែង ក្តឹតម៉ែអ្ហែងរិច អញជាន់ឈ្លីសាច់
    តាពោកផស់វា ។
    បញ្ចូលទឹកក្ត ដាក់មាត់ចំហរ អ្ហែងបៅបឺតខ្ទេច
    ទើបបានអ្ហែងឡប់ ចាំអញអត់ភ្លេច ទើបអ្ហែងសម្រេច
    នឹកប្រើឈ្មោះអញ ?

    ហាស ! ហាស
    មើលវាស្រែក ? អ្ហែងភ្លើទេអ្ហី អញមិនមែនឪអ្ហែងទេ
    អញនិយាយលេង បោកអ្ែងថាអញឪអ្ហែងអីតើ !
    ម៉ែអ្ហែងអញជិះតែជាងម៉ារយដងហ្នឹង ថាអញឪអ្ហែងដែរ !
    ***

    (អាកូនមីកាដួយស្អុយ so socheath)
    August 21, 2019 at 5:25 pm
    ខ្ញុំជាកូនមីកាដួយស្អុយ ឪខ្ញុំឈ្មោះ so socheath ខាងលើខ្ញុំសរសេរខុសទេ
    August 21, 2019 at 5:25 pm

  4. so socheath says:

    ចប់ហើយៗអាក្បត់ជាតិ ហ៊ុនសែន !អញទៅទទួលលោកប្រធាន សម រង្ស៊ីវិញហើយ។

Leave a Reply

Submit Comment