លោក សម រង្ស៊ី ​ស្វាគមន៍​បណ្ដឹង​លោក ហ៊ុន សែន នៅ​តុលាការ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​

ដោយ អ៊ឹម រចនា
21/08/2019
RFI

media
លោក សម រង្ស៊ី ពេលវិលមកកម្ពុជាមុនបោះឆ្នោត​២០១៣
@សហការី


លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​សង្គ្រោះជាតិ នៅ​ព្រឹក​ថ្ងៃពុធ ទី​២១​សីហា​នេះ បាន​ប្រកាស​ស្វាគមន៍​បណ្ដឹង​របស់​លោក ហ៊ុន សែន​ និង​លោក ឌី វិជ្ជា ដែល​ប្ដឹង​រូប​លោក​ទៅ​កាន់​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ បណ្ដឹង​របស់​លោក ហ៊ុន សែន និង លោក ឌី វិជ្ជា ធ្វើ​ឡើង​ជុំ​វិញ​សំណុំ​រឿង​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី កាល​ពី​១១​ឆ្នាំ​មុន ដែល​លោក​សម រង្ស៊ី ចោទ​ប្រកាន់​លោក ហ៊ុន សែន​ថា ជា​មេ​ខ្លោង​នៅ​ពី​ក្រោយ​ការ​ស្លាប់​របស់​លោក ហុក ឡងឌី ហើយ​អះអាង​ទៀត​ថា លោក ឌី វិជ្ជា កូន​ប្រុស​លោក ហុក ឡងឌី កំពុង​រៀប​គម្រោង​ការ​សង​សឹក​លោក ហ៊ុន សែន​វិញ។

អ៊ឹម រចនា សូមឆ្លៀតឱកាសនេះ រៀបរាប់ពីដំណើរដើមទង ដែលនាំដល់ការដាក់ពាក្យបណ្ដឹងនេះដូចតទៅ៖
21/08/2019

What Next?

Recent Articles