មេធាវី​៖ ​លោក សម រង្ស៊ី ​នឹង​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​និង​ឧក្រិដ្ឋ​កម្ម​ លោក ហ៊ុន សែន ​ប្រាប់​តុលាការ​បារាំង​

ដោយ វណ្ណ សុគន្ធា
23/08/2019
RFI

media
លោក​ សម រង្ស៊ី
@សហការី


សហ​មេធាវី​ពីរ​រូប​របស់​លោក​ សម រង្ស៊ី នៅ​ថ្ងៃ​ទី២៣ ខែ​សីហា​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ការ​ប្រកាស​ស្វាគមន៍​របស់​លោក​ សម រង្ស៊ី ចំពោះ​ការ​ប្តឹង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​។ តាម​ក្រុម​មេធាវី ក្រៅ​ពី​ប្រកាស​ស្វាគមន៍ លោក​ សម រង្ស៊ី ក៏​នឹង​ដាក់​ភស្តុតាង​មួយ​ចំនួន​ស្តី​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ឧក្រិដ្ឋ​កម្ម​ផ្សេងៗ ដែល​លោក​ចោទ​ថា បាន​ប្រព្រឹត្ត​ឡើង​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ទៅ​កាន់​តុលាការ​នា​ពេល​ខាង​មុន​នេះ​ផង​ដែរ​។

ក្រុម​មេធាវី​របស់​លោក​ សម រង្ស៊ី បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័តមាន​របស់​ខ្លួន​ថា លោក​ សម រង្ស៊ី នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈ​មួយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តឹង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​នៅ​តុលាការ​បារាំង​។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ ក្រុម​មេធាវី​អះអាង​ថា លោក​សម រង្ស៊ី​នឹង​ពាំ​នាំ​នូវ ភស្តុ​តាង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​របស់​លោក​ ហ៊ុន សែន។ ភស្តុ​តាង​នេះ គឺ​យក​ចេញ​ពី​របាយ​ការណ៍​របស់​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (Human Rights Watch)។ បើ​តាម​ក្រុម​មេធាវី ភស្តុ​តាង​ ដែល​បាន​ពី​ក្រុម​អ្នក​ជំនាញ និង អង្គការ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត នឹង​នាំ​យក​ទៅ​ធ្វើ​ជា​តឹក​តាង និង​បំភ្លឺ​ពី​ការ​ពិត​នៃ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ សម រង្ស៊ី អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​។

បន្ថែម​លើ​នេះ ក្រុម​មេធាវី​ក៏​បាន​លើក​ឡើង​ដែរ​ថា លោក ​សម រង្ស៊ី នឹង​លើក​បង្ហាញ​ពី​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​របស់​លោក ហ៊ុន សែន នៅ​ប៉ុន្មាន​ទស្សវត្សរ៍​នេះ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស អ្នក​នយោ​បាយ​បក្ស​ប្រឆាំង រួម​ទាំង​លោក​ សម រង្ស៊ី ខ្លួន​ឯង​ផង​។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ក្រុម​មេធាវី​លោក ​សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា នៅ​ពេល​នេះ លោក ហ៊ុន សែន កំពុង​ប៉ុន​ប៉ង​ប្រើ​ប្រាស់​តុលាការ​បារាំង ដើម្បី​បន្ថែម​ការ​គាប​សង្កត់​ទៅ​លើ​គូ​ប្រជែង​នយោបាយ​របស់​លោក​។

ក្រៅ​ពី​បញ្ហា​នេះ លោក ​សម រង្ស៊ី ក៏​នឹង​លើក​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ចំពោះ​ឧក្រិដ្ឋ​កម្ម​ធ្ងន់​ធ្ងរ​ផ្សេងៗ ដូច​ជា ករណី​ផ្ទុះ​គ្រាប់​បែក​ក្នុង​ឆ្នាំ​១៩៩៧ ដែល​សម្លាប់​មនុស្ស​១៥​នាក់ និង ១៥០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​មេធាវី​លោក​សម រង្ស៊ី​។

សូម​បញ្ជាក់​ថា សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​មេធាវី​របស់​លោក​ សម រង្ស៊ី​ នា​ពេល​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហ​មេធាវី​ជន​ជាតិ​បារាំង​៣រូប របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន និង លោក ឌី វិជ្ជា ដែល​ជា​កូន​ប្រសារ​កាល​ពី​ថ្ងៃទី២០ ខែ​សីហា​កន្លង​ទៅ ដែល​បាន​បញ្ជាក់​ពី​ការ​ប្តឹង​លោក​ សម រង្ស៊ី ពី​បទ «​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​»ទៅ​កាន់​តុលា​ការ​បារាំង​។ បណ្ដឹង​នេះ ធ្វើ​ឡើង​ជុំ​វិញ​សំណុំ​រឿង​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី កាល​ពី​១១​ឆ្នាំ​មុន ដែល​លោក​ សម រង្ស៊ី ចោទ​ប្រកាន់​លោក ហ៊ុន សែន​ ថា ជា​មេ​ខ្លោង​នៅ​ពី​ក្រោ​យ​​ការ​ស្លាប់​នេះ ហើយ​អះអាង​ទៀត​ថា លោក ឌី វិជ្ជា ដែលជាកូន​ប្រុស​លោក ហុក ឡងឌី កំពុង​រៀប​គម្រោង​ការ​សង​សឹក​លោក ហ៊ុន សែន​ វិញ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ក្រុម​មេធាវី​របស់​លោក​ ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា លោក​ ហ៊ុន​ សែន មិន​ចង់​ប្តឹង​លោក​ សម រង្ស៉ី ដែល​ជា​ជន​រួម​ជាតិ​ជាមួយ​ខ្លួន​នៅ​តុលាការ​បរទេស​បែប​នេះ​នោះ​ទេ​។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​របស់​លោក​ សម រង្ស៊ី​ នេះ គឺ​មិន​អាច​អត់​ឱន​ឱ្យ​បាន​ឡើយ​៕

What Next?

Recent Articles

3 Responses to "មេធាវី​៖ ​លោក សម រង្ស៊ី ​នឹង​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​និង​ឧក្រិដ្ឋ​កម្ម​ លោក ហ៊ុន សែន ​ប្រាប់​តុលាការ​បារាំង​"

  1. so socheath says:

    ហាស ! ហាស
    អាឡប់ខុសសាច់រឿងហើយ !
    អ្ហែងមិនដឹង ថាគេប្តឹងអ្ហែងពីរឿងអីទេឬយ៉ាងម៉េច ?
    គឺពីបទ «​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​» យល់ទេអាពូជឆ្កែ !

  2. so chết says:

    The G7 will decide to install an International Tribunal of Ecocide

  3. Anonymous says:

    I said I hate the word NHOUS NHOUNG…… now it come to the word BORIHA KE….. what is that ?? this word must have been coming from the killing field if I’m nor wrong.

Leave a Reply

Submit Comment