អាមេរិក​អះអាង​អំពី​កិច្ច​ព្រមព្រៀង​សម្ងាត់​រវាង​កម្ពុជា​និង​ចិន​​ដើម្បី​បើក​ឱ្យ​មាន​ការ​សង់​មូលដ្ឋាន​ទ័ព​ចិន​នៅឆ្នេរសមុទ្រ​រាម

អាមេរិក


ឧត្តមសេនីយ៍ត្រី Joel B. Vowell ប្រធានផែនការយុទ្ធសាស្រ្ត និងគោលនយោបាយប្រចាំបញ្ជាការដ្ឋានទ័ពអាមេរិកក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩ នៅក្នុងទីបញ្ជាការដ្ឋានទ័ពអាមេរិកក្នុងរដ្ឋហាវ៉ៃ។ (រូបថតផ្តល់ឱដោយ Mark Miranda)


23 សីហា 2019
នៅ វណ្ណារិន
វីអូអេខ្មែរ

មន្ត្រី​ជាន់ខ្ពស់​ក្នុង​មូល​ដ្ឋាន​កង​ទ័ព​អាមេរិក​ប្រចាំ​ឥណ្ឌូប៉ាស៊ីហ្វិកនៅ​តែ​អះអាង​ថា​ ​ខ្លូន​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ថា ​ចិន​សាង​សង់​ មូលដ្ឋាន​កងទ័ព​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​វា​នឹង​លេច​ជា​រូបរាង​នៅ​ក្នុង​រយៈ​ពេល​១២​ខែ​ខាង​មុខ។

ថ្មីៗ​នេះ ​កម្ពុជា​បាន​ច្រាន​ចោល​សេចក្តី​រាយ​ការណ៍ ជា​បន្តបន្ទាប់​អំពី​កិច្ចព្រម​ព្រៀង​សម្ងាត់​រវាង​កម្ពុជា​និង​ចិន​ក្នុង​ការ​បើក​ឱ្យ​មាន​មូលដ្ឋាន​កង​ទ័ពចិន​នៅ​កម្ពុជា។ ​យ៉ាង​ណាក៏​ដោយ​ មន្ត្រី​ជាន់ខ្ពស់​ក្នុង​មូល​ដ្ឋាន​កង​ទ័ព​អាមេរិក​ប្រចាំ​ឥណ្ឌូប៉ាស៊ីហ្វិកនៅ​តែ​អះអាង​ថា​ ​ខ្លូន​មាន​ព័ត៌មាន​ច្បាប់​ការ​ថា ​ចិន​សាង​សង់​ មូលដ្ឋាន​កងទ័ព​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​វា​នឹង​លេច​ជា​រូបរាង​នៅ​ក្នុង​រយៈ​ពេល​១២​ខែ​ខាង​មុខ។​

មេ​បញ្ជាការ​ជាន់ខ្ពស់​នៃ​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​បាន​បញ្ជាក់​ឱ្យ​ដឹង​ច្បាស់​ថា ​កម្ពុជា​ពិតជា​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិនដើម្បី​បើក​ឱ្យ​មាន​ការ​សាងសង់​មូល​ដ្ឋាន​កងទ័ព​នៃ​ប្រជាន​ជន​ចិន​ក្នុង​មូលដ្ឋាន​កង​ទ័ព​កម្ពុជា​ក្នុង​ឆក​សមុទ្ររាម។ ទោះ​ជា​យ៉ាងណា​ កម្ពុជា​បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​នេះ​ក៏​ដោយ។​

ឧត្តម​សេនីយ៍ត្រី​ ​Joel B. Vowell​ ​នាយក​រង​ផ្នែក​ផែនការ​យុទ្ធសាស្រ្ត​ ​និង​គោល​នយោបាយ​ប្រចាំ​បញ្ជា​ការ​ដ្ឋាន​ទ័ព​អាមេរិក​ក្នុង​រដ្ឋ​ហាវ៉ៃ​ ​សហរដ្ឋ​អាមេរិកបាន​បញ្ជាក់​ច្បាស់​ថា ការសាង​សង់​និង​ចាប់​ផ្តើម​ចេញ​ជា​រូបរាង​នៅ​ឆ្នាំ​ខាង​មុខ​ ​ហើយ​លោក​ក៏​អះអាង​ផង​ដែរ​ថា ការណ៍​នេះ​នឹង​បើក​ដៃ​ឱ្យ​ចិន​ចូល​ប្រើប្រាស់​ដែន​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា។

រូបឯកសារ៖​ ទិដ្ឋភាពនៃមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

រូបឯកសារ៖​ ទិដ្ឋភាពនៃមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)


ឧត្តម​សេនីយ៍ត្រី​ ​Vowell ថ្លែង​យ៉ាង​ដូច្នោះ​អំឡុង​ពេល​ជួបជាមួយ​ក្រុម​អ្នក​សារ​ព័ត៌មាន​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​រួមទាំង​អ្នក​សារព័ត៌មាន​ ​VOA​ ​ផង​ដែរ​ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​មួយ​ឈ្មោះ​ថា​«ចក្ខុ​វិស័យ​សហ​រដ្ឋ​អាមេរិក​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»​ ​ឬ​ជា​ភាសាអង់​គ្លេស​ថា​ ​«The US Vision for Indo-Pacific Region»។​

ដំណើរ​ទស្សន​កិច្ច​ព័ត៌មាន​នេះ​បានរៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌលសារ​ព័ត៌មាន​អន្តរជាតិនិង​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។

ឧត្តម​សេនីយ៍ត្រី​ ​Joel B. Vowell​ ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«យើង​មាន​ព័ត៌មាន​ដែល​អាច​បង្ហាញ​ឱ្យ​យើង​ដឹង​ថា ​នឹង​មាន​ការ​អភិវឌ្ឍដោយ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ ​ដើម្បី​សម្រួល​ក្នុង​ការប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម។​ ​ព័ត៌មាន​នេះ​ក៏​បានឱ្យ​ខ្ញុំដឹង​ផង​ដែរ​ថា​ ​ពួក​គេ​ចង់​សាងសង់​សំណង់​ផ្សេងៗ​នៅ​ទីនោះ​ ​ដូច​ជា​សំណង់​នា​កំពង់ផែ ​ទី​កន្លែង​ស្នាក់​ ​និង​តំបន់​ការពារ​អចិន្ត្រៃយ៍​សម្រាប់ទ័ព​ជើងទឹក​ដើម្បី​ពង្រឹង​អំណាច​យុទ្ធសាស្ត្រ​ចិន​ចេញ​ពី​តំបន់​រាម»។​

មន្ត្រី​យោធា​អាមេរិក​រូប​នេះ​ក៏​បាន​ហៅ​យុទ្ធសាស្ត្រ​ពង្រីក​កងទ័ព​ចិន​ក្នុង​ប្រទេស​កម្ពុជា​ថា ​ជា«ការ​ព្រួយ​បារម្មណ៍​ដ៏​ចម្បង»សម្រាប់​អាមេរិក​និង​សម្ព័ន្ធ​មិត្ត។​ ​មូលដ្ឋាន​ទ័ពជើង​ទឹក​រាមស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១៨០​គីឡូម៉ែត្រ​ពី​តំបន់​អភិវឌ្ឍន៍​តារា​សាគររបស់​ក្រុម​ហ៊ុនចិន​ ​Union Development Group​ ​ដែល​មាន​តម្លៃ​ជាង​៣​ពាន់លាន​ដុល្លារ​ ​ក្នុង​ខេត្ត​កោះកុង។​ ​តំបន់​កម្សាន្តដ៏​ធំ​ដែល​កំពុង​សាងសង់កន្លែង​ចុះ​ចត​យន្ត​ហោះ​ធន់ធ្ងន់​នេះក៏​ស្ថិត​ក្នុង​ការ​សង្ស័យ​ថា​ អាច​ប្រើប្រាស់​សម្រាប់​យោធា​ចិន​ផង​ដែរ។

ក្រុម​មន្ត្រី​ព័ត៌មាន​នៃ​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​អាមេរិក​គឺ​មន្ទីរ​បញ្ចកោណបដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​បន្ថែម​លើ​អ្វី​ដែល​លោក​ឧត្តម​សេនីយ៍ត្រី​ ​Joel B. Vowell​ ​បាន​បញ្ជាក់​ទេ។​

កាសែត​អាមេរិក​ ​The Wall Street Journal​ ​បាន​រាយ​ការណ៍​មុន​គេ​បង្អស់​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​អំពីកិច្ចព្រម​ព្រៀង​សម្ងាត់​រវាង​កម្ពុជា​និង​ចិន ​ដោយស្រង់​សម្តី​មន្ត្រី​យោធា​ដោយ​មិន​បញ្ចេញ​ឈ្មោះ។ កាសែត​កាមេរិក​ដដែលបាន​ឱ្យ​ដឹង​ថា​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​បើក​ដៃ​ឱ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​កម្ពុជា​រហូត​ដល់​៣០​ឆ្នាំ​ ​ហើយ​ផ្ដល់​សិទ្ធិ​ឱ្យ​ចិន​ក្នុង​ការ​សាងសង់​សំណង់​អគារ​នានា​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ដែល​មាន​ផៃ្ទដី​ប្រមាណ​ជាង​១០០​ហិតា។

ភ្លាមៗ​នោះ​ ​ប្រទេស​ចិន​និង​កម្ពុជា​បាន​ច្រាន​ចោល​ សេចក្តី​រាយ​ការណ៍​របស់​កាសែត​ The Wall Street Journal​ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​សេចក្តី​រាយ​ការណ៍​នោះ​ថា​ ​ជា«ព័ត៌មាន​ក្លែងក្លាយ»​ ​និង​ជា​«ព័ត៌មានដែល​មាន​បំណង​អាក្រក់»​ ប្រឆំាង​នឹង​រដ្ឋា​ភិបាល​កម្ពុជា។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Geng Shuang​ ​បាន​ឆ្លើយ​ពង្វាង​សំណួរអ្នក​សារព័ត៌​មាន​ថា៖

«ភាគី​កម្ពុជា​បាន​បដិសេធ​រឿង​នេះ។​ ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ​ជា​ប្រពៃណី​ ​ប្រទេស​ចិន​និង​កម្ពុជា​មាន​កិច្ច​សហ​ប្រតិបត្តិ​គ្រប់​វិស័យ។​ ​កិច្ច​សហ​ប្រតិ​បត្តិការ​របស់​យើង​គឺ​បើក​ចំហ​ ​មាន​តម្លាភាព​ ​ស្មើ​ភាព​ និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។​ ​យើង​សង្ឃឹម​ថា​ ​រឿង​នេះ​មិន​ត្រូវ​បាន​គេ​បកស្រាយ​ហួស​ហេតុ​ពេក​ទេ»។​

នៅ​ចុង​ខែ​កក្កដា ​ ​ក្រសួង​ការពារ​ជាតិ​និង​ទីស្តី​ការ​គណរដ្ឋ​មន្ត្រី​កម្ពុជា​បាន​រៀបចំ​ដំណើរ​ទស្សន​កិច្ច​ព័ត៌មាន​មួយ​ទៅកាន់​មូល​ដ្ឋាន​ទ័ព​ក្នុង​ឆក​សមុទ្រ​រាម​ ​ដែល​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​ភាគ​ច្រើន​ចូល​រួម។​

ឆ្លើយ​តប​នឹង​សំណួរទាក់ទិន​នឹង​ដំណើរ​ទស្សន​កិច្ច​ក្នុង​មូលដ្ឋាន​ទ័ពរាម​ ​ឧត្តម​សេនីយ៍ត្រី​ ​Vowell​ ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ដំណើរ​ទស្សន​កិច្ច​ព័ត៌មាន​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ថា៖

«សូម​ឱ្យ​គាត់ (មន្ត្រី​រដ្ឋាភិបាល​កម្ពុជា)នាំអ្នក​ទៅ​ទស្សន​កិច្ច​ម្តងទៀត​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​ខាង​មុខ។​ នោះ​អ្នក​នឹង​ឃើញ​អ្វី​ត្រូវ​បាន​សាងសង់​នៅ​ទី​នោះ។​ ​ខ្ញុំ​ជឿ​ជាក់​ទាំងស្រុង​ថា​ ​វានឹង​មិនមាន​ទង់ជាតិ​ខ្មែរ​ ឬ​អាមេរិក​នៅ​លើ​អាគារ​នោះ​ទេ​ ​តែ​វា​នឹង​មាន​ទង់ជាតិ​របស់​ប្រទេស​ចិន​ទៅ​វិញ»។​

មន្ត្រី​យោធា​ដដែល​ក៏​បាន​បង្ហាញ​ពីក្តី​កង្វល់​ទាក់ទិន​នឹង​ការ​សាងសង់​ព្រលាន​យន្តហោះ​ដ៏ធំ​នៅ​ខេត្ត​កោះកុង​ មិនឆ្ងាយពី​មូលដ្ឋាន​ទ័ពរាម​ទេ​គឺធ្វើ​ដំណើរ​តាម​រថយន្ត​ប្រមាណ​ត្រឹម​៣​ម៉ោងប៉ុណ្ណោះ។

«អីច៊ឹងនៅទីនោះមាន​តារាសាគរ រាមនិង​ព្រលាន​យន្តហោះ។​ ​យើង​មាន​ការ​បារម្ភ​ផង​ដែរ​អំ​ពី​តំបន់​នេះ​[តារាសាគរ]​ ​ដែល​ស្ថិត​នៅ​ទិសពាយព្យ។​ ​វា​អាច​ជា​អគារ​យោធា​ផង​ដែរ។​ ​ខ្ញុំមិន​មាន​ព័ត៌មាន​ជាក់លាក់​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ។​ ​យើង​គ្រាន់​តែ​មាន​ពន្លឺ​ខ្លះៗ​ដែល​ធ្វើ​ឱ្យ​យើង​គិត​ថា​ វា​នឹង​អាច​មាន​ការវិវត្តទៅ​ដូច្នោះ។​ ​បច្ចុប្បន្ន​យើង​សង្ឃឹម​ថា​ ​វានឹង​មិន​កើត​ឡើង​ដូច​ការ​គិត​នេះ​ទៅ​ចុះ​ហើយ​វា​នឹង​ជា​រឿង​ល្អ»។

កាល​ពីថ្ងៃ​ទី​២៤ខែ​មិថុនា​ ​កន្លង​ទៅ​នេះ​ ​លោក​ ​Joseph H. Felter​ ​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង​ ​និង​អាស៊ី​អាគ្នេយ៍​ ​បាន​ផ្ញើ​លិខិត​ជូន​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ​ទៀ បាញ់​ ​ដោយ​ដាក់​ការ​សង្ស័យ​ថា​ ប្រ​ទេស​កម្ពុជាច្រាន​ចោល​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​ទីកន្លែង​បណ្តុះ​បណ្តាល​ ​និង​ការថែ​ទាំ​កប៉ាល់​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នេះ​ទំនង​ជា​មាន​ការ​ទាក់​ទង​នឹង​កងទ័ព​ចិន។

ក្នុង​លិខិត​នោះ​ ​លោក​ Joseph H. Felter​ ​បាន​រំឭក​ឡើង​វិញ​អំពីដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​កាលពី​ខែ​មករា។​ ​នៅ​ទីនោះ​ ​លោក​បាន​ទទួល​សំណើពី​មេ​បញ្ជាការ​រង​មួយ​រូប​ ​ដែល​ស្នើ​សុំ​ជំនួយ​សម្រាប់​ជួស​ជុល​និង​ថែទាំ​ទី​កន្លែង​បណ្តុះ​បណ្តាល​ខាង​លើ។​

ឧត្តម​សេនីយ៍ត្រី​ ​Vowell​ បន្ត​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​និង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​លោក​ ​ទៀ បាញ់​ ​មិន​ទាន់​ធ្វើ​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ទៅ​នឹង​លិខិត​របស់​មន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​នៅ​ឡើយ ​ទាក់ទិន​រឿង​មូលដ្ឋាន​ទ័ពចិន​នៅ​កម្ពុជា​នេះ។​ ​ហើយ​ការ​ឆ្លើយ​តប​នឹង​លិខិត​នេះ​គឺ​ជា​រឿង​ចាំបាច់​ណាស់ដើម្បីបន្តទំនាក់​ទំនង​ដ៏​រឹងមាំ​នៃ​ប្រទេស​ទាំង​ពីរ។​

«ខ្ញុំ​គិត​ថា​ នេះ​គឺ​ដូច​ជា​លក្ខខណ្ឌ​បឋម​ ​ដែល​តម្រូវឱ្យ​មាន​ការ​ឆ្លើយ​តប​ ​ព្រោះ​រដ្ឋា​ភិបាល​យើង​បាន​ចេញ​លិខិត​មួយសរសេរ​ថា៖​ «ពួក​យើង​បារម្ភ​ ​ហើយ​យើង​ចង់ឱ្យ​អ្នក​ឆ្លើយ​តប​អំពីអ្វី​ដែល​អ្នក​គិត​ថា​ ជាដំណោះស្រាយ​ទៅមុខទៀត‍ មុន​ពេល​យើងនៅមូល​ដ្ឋាន​កងទ័ព​ប្រចាំ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​អាច​ធ្វើ​នៅទីនេះ។ ខ្ញុំ​គិត​ថា​ ពួក​យើង​គួរ​ទទួល​បាន​ចម្លើយ​ ​ដែល​អាច​ធ្វើ​ឱ្យ​ថ្នាក់​លើ​របស់​យើង​ស្ងប់​ចិត្ត​ គឺ​ការ​រិយាល័យ​នៃ​ក្រសួង​ការពារ​ជាតិ។​ ​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​នេះគឺ​ពិត​ជា​សំខាន់​ណាស់»។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​លោក​ ​ឈុំ សុជាតិ​ ​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ​ក្នុង​កិច្ច​សម្ភាសន៍​ផ្ទាច់​មុខ​ក្នុង​សប្តាហ៍​នេះ​ថា ​ក្រ​សួង​ការពារ​ជាតិ​កោះ​ហៅ​មន្ត្រី​នៃ​អនុពន្ធ​យោធា​អាមេរិក​ប្រចាំ​កម្ពុជា​មក​បញ្ជាក់​ច្បាស់​ផង​ដែរកាលពី​ថ្ងៃ​១ខែ​កក្កដា​ ​គឺ​ភ្លាមៗ​ក្រោយ​ពី​ទទួល​បាន​លិខិត​របស់​លោក​ ​Joseph H. Felter​ ​ឧបការី​រង​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា ​ប្រ​ទេស​កម្ពុជា​មិន​បាន​អនុញ្ញាតក៏​គ្រោង​បើក​ឱ្យ​មាន​វត្តមាន​កង​ទ័ព​បរទេស​ណាមួយ​នៅ​ក្នុង​ទឹកដី​នៃប្រទេស​ខ្លួន​នោះទេ ទោះ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ។​

«ទី១​ ​ខ្ញុំ​សូម​ជំរាប​គាត់​ថា​ រដ្ឋ​ធម្មនុញ្ញ​បាន​ហាម​ហើយ។​ ​ទី២​បើ​និយាយ​ពី​ការ​ប្រើ​ប្រាស់​ទីតាំង​យោធា​នៅស្រុក​ខ្មែរ​ ​ខ្ញុំ​ឃើញ​ថា​ ​បើ​ប្រើប្រាស់​នៅ​កោះ​ហៃណានគឺ​នៅ​ជិតជាង​យើង​ផង​ ​ហើយ​ជា​សមុទ្រ​ទឹក​ជ្រៅ​ទៀត។​ ​នៅ​កន្លែង​នេះ(មូល​ដ្ឋានទ័ព​សមុទ្ររាម)​ ​វា​តូចណាស់​ ហើយ​មិនចាំ​បាច់​ផង។​ ​អីច៊ឹង​ចម្លើយ​របស់​ខ្ញុំ​គឺ​មិន​មាន​ដាច់​ខាត ​អាមេរិក​កាំងក្តី​ ចិន​ក្តី​ ឬ​វៀតណាម​ក្តី​គឺ​មិន​ឱ្យ​ដាច់​ខាត»។​

ស្រដៀង​គ្នា​នោះ​ដែរ​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ ​ផៃ ស៊ីផាន​ ​បាន​ប្រាប់​ ​វីអូអេ​ខ្មែរ​តាម​ទូរស័ព្ទ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​រាល់​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស​ក្នុង​សកល​លោក​ តែ​មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កងទ័ព​បរទេស​ក្នុង​ប្រទេស​នោះ​ឡើយ ​ដោយ​សារតែ​វា​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

លោក​ ​ផៃ ស៊ីផាន​បាន​វា​បក​ចំពោះ​ការ​លើក​ឡើង​របស់​ឧត្តម​សេនីយ៍ត្រី​ ​Vowell​ ​ថា៖​

«ហ្អា​ហ្នឹង​ខ្ញុំឆ្លើយ​តប​ទៅ​វិញ​ថា​ យើង​បាន​ធ្វើ​ការ​ឆ្លើយ​តប​គ្រប់គ្រាន់​ហើយ​ដែលឯក​ឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ​Mike Pompeo​ ​ក៏​បាន​និយាយ​រួមស្រេច​មក​ហើយ ​ដូច្នេះ​និយាយ​នេះ​ គឺស្រាប់​គាត់​ ​(Vowell)​ គឺ​វា​ដូច​ជា​ nightmare​ ​(សុបិន្ត​អាក្រក់)។​ ​ហេតុ​ដូច្នេះ​សូម​ឱ្យគាត់​និយាយ​ជាមួយ​ចិន​ទៅ​ ឯ​ខ្មែរ​គឺ​មិន​មាន​អី​និយាយ​ទៀត​នោះ​ទេ»។

នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាស៊ាន​ការ​ពី​ថ្ងៃទី​១ខែ​សីហា​កន្លង​ទៅ​ ​លោក​ ​Mike Pompeo​ ​បាន​ស្វាគមន៍​ដែល​កម្ពុជា​បាន​បដិសេធ​សេច​ក្តី​រាយ​ការណ៍​ដែល​ថា​ ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​ចិន​ក្នុង​ទឹកដី​របស់​ខ្លួន។​

​លោក​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«សហ​រដ្ឋ​អាមេរិក​ស្វាគមន៍​ការ​ការពារ​អធិបតេយ្យ​ភាព​(បូរណភាព​ដែនដី)​ដ៏​ខ្លាំង​ក្លា​របស់​កម្ពុជា​ ហើយ​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ឲ្យ​ធ្វើតាម​លំនាំ​កម្ពុជា»។

លោក​ ​Donald Emmerson​ ​នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​ប៉ាស៊ីហ្វិក Shorenstein​ ​របស់​សកល​វិទ្យាល័យ​ ​Stanford​ ​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា​ ​ការ​បដិសេធ​របស់​រដ្ឋា​ភិបាល​កម្ពុជា​អាច​ជា​ការ​បើក​បង្ហាញ​ឱ្យ​ដឹង​ថា​កម្ពុជា​មាន​មូលដ្ឋាន​ទ័ពរាម​ ដែល​អាច​ធ្វើ​ជា​ទីតាំង​សម្រាប់​កងទ័ព​ជើង​ទឹក​ចិន​និង​ទទួល​កងទ័ព​របស់​ចិន​បាន ​ដោយ​សារ​តែ​ព័ត៌មាន​នេះ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ណាស់។​ ​លោក​ថា​ ​ប្រសិន​បើ​ការណ៍​នេះ​ពិត​នោះ​ កម្ពុជា​អាច​ប្រឈម​នឹង​បញ្ហាធំ​ ជា​ពិសេស​ជាមួយ​មហា​អំណាច​អាមេរិក។​

លោក​សាស្ត្រា​ចារ្យ Emmersion​ ​ប្រាប់​វីអូអេ​ក្នុង​ន័យ​ដើម​ថា៖​

«រឿង​នេះ​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់!​ តែអ្វី​ដែល​យើង​ដឹង​គឺ​អាច​ជា​ការ​ប្រឌិត​ ដោយ​សារ​តែ​ប្រភព​ព័ត៌មានមិនសូវ​មាន​ព័ត៌មាន​ល្អ​ដែល​គួរ​ទុក​ចិត្ត​បាន។ ប៉ុន្តែ​នេះ​ជា​រឿង​មហន្តរាយ​ ​ប្រសិន​បើ​អ្នក​ធ្វើ​អី​ច៊ឹង​មែន​នោះ។​ អ្នក​គួរ​បំបាត់​បញ្ហា​នេះ​ពី​ប្រទេស​ ​(កម្ពុជា)​ ​ដោយ​សារ​តែ​បញ្ហា​នេះ​ជាង​ក្តី​កង្វល់​យ៉ាង​ខ្លាំងរបស់​សហ​រដ្ឋ​អាមេរិក»។​

រដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ហាក់​បើក​ចំហយ៉ាង​ខ្លាំង​ទទួល​វិនិយោគ​ចិន​ ​និង​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត ​ដែល​ធ្លាប់​ជាខ្នង​បង្អែក​ដ៏​ធំ១​របស់​របប​ខ្មែរ​ក្រហម។ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​និង​ចិន​ ​បាន​ធ្វើ​ឱ្យ​មាន​មន្ទិល​ជា​ច្រើន​ពី​អ្នក​តាម​ដាន​ការ​វិវត្តស្ថាន​ការណ៍​ក្នុង​តំបន់៕

What Next?

Related Articles

3 Responses to "អាមេរិក​អះអាង​អំពី​កិច្ច​ព្រមព្រៀង​សម្ងាត់​រវាង​កម្ពុជា​និង​ចិន​​ដើម្បី​បើក​ឱ្យ​មាន​ការ​សង់​មូលដ្ឋាន​ទ័ព​ចិន​នៅឆ្នេរសមុទ្រ​រាម"

  1. Anonymous says:

    I knew it is very true as what I said . you can run right now Mr HUN SEN but I do not think you can hiding in the future. I tell you what the US satellite can see any activity on the ground.

  2. Anonymous says:

    These days everything can’t hide ‘ only people in the well seem to live in old time ‘ . This case must tell So so cheat because he know everything in cambodia or in the puppet government

  3. so socheath says:

    ជនក្បត់ជាតិ ត្រូវតែផ្តន្ទារទោសតាមច្បាប់ !
    …….
    ប៉ុន្មានថ្ងៃមកនេះសមរង្សុីនិងគូកនក្បត់ជាតិ បានប្រេីពាក្យ
    ទន្ទេញដដែលៗដែលធ្លាប់បានប្រេីប្រាសកន្លងមក ដោយ
    ចោទប្រកានលេីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
    នាយករដ្ឋមន្ត្រីនៃកម្ពុជាថាជាជនផ្តាច់ការ ហេីយបានផ្តល់
    នូវភាសាព្រមានដល់សម្តេចនាយកថា នឹងមានវាសនាដូច
    សាដាមហ៊ូសេនប្រធានាធិបតីអុីរ៉ាក់ ហ្កាដាហ្វី ប្រធានាធិបតី
    នៃប្រទេសលីប៊ី ដែលចោទថាជាជនផ្តាច់ការ តែតាមការពិត
    អ្នកទាំងពីរដែលគេចោទថាជាជនផ្តាច់ការគឹជាបិតាអភិវឌ្ឍ
    ជាតិនាំមកនូវសុខសន្តិភាពដល់ប្រទេសអុីរ៉ាក់និងលីប៊ីដោយប្រាកដ
    ហេីយដែលគ្មានជនណាមកជំនួសបាន។
    យេីងសុំដាក់សំនួរទៅកាន់ក្រុមក្បត់ជាតិទាំងនោះវិញថា
    ចុះទង្វេីជ្រុលនិយមបំពានច្បាប់របស់ក្រុមអ្នកវិញយ៉ាណាដែរ?
    តេីល្អផូរផងមែនទេ ?
    និយាយដោយត្រង់ចុះ សមរង្សីក្តី កឹមសុខាក្តី គូកនក្បត់ជាតិ
    របស់សមរង្សុី និងកឹមសុខាក្តី ក្រុមជនទាំងនេះ មិនត្រឹមជា
    ជនផ្តាច់ការក្បត់ជាតិ លក់ជាតិទេ តែគឺជាជនប្រល័យ
    ពូជសាសន៍ទៀតផង ព្រោះនយោបាយដែលសមរង្សុី និង
    កឹមសុខាប្រេីប្រាស គឹជានយោបាយខ្មែរក្រហមប៉ុលពត។
    ជាក់ស្តែង អ្នកណាដែលមិនបោះឆ្នោតឲ្យអតីតបក្សសង្គ្រោះ
    ជាតិគឹយួន ជាមនុស្សក្បាលខ្លួនខ្មែរ ឈ្នះរឹបអូសដីពីអ្នកមាន
    ចែកអ្នកក្រ រំាយចោលរោងចក្រ សហគ្រាស បំផ្លាញចោល
    រាល់សមិទ្ធិផលនានាដែកេីតចេញពីស្នាដៃតេជោសែន
    ។ល។និង។ល។ ដែគ្រប់ពាក្យឃោសនាដែលក្រុមក្បត់ជាតិ
    ទាំងនេះឡេីង សុទ្ធតែមានចាក់ផ្សាយក្នុងវិទ្យុសំបុកឃ្មុំ
    របស់ម៉មសូណន់ដូ ហេីយដែលអ្នកណាក៏ស្តាប់ឮគ្រប់គ្នា។
    ក្នុងបច្ចុប្បន្ននេះទៀតសោត តាមរយះគេហទំព័រ
    camnews.org សមរង្សុី បានប្រេីសារអំពាវនាវទៅកាន់ពលករខ្មែរនៅកូរ៉េ
    នៅជប៉ុន
    នៅថៃ ថាយេីងនាំគ្នាទៅផ្ទះយេីងវិញ ទៅយកដីយេីងវិញ
    ដែលមានន័យថា ឲ្យមកដណ្តេីមយកដី តេីនេះជានយោបាយ
    បែបលោកសេរី ឬជានយោបាយខ្មែរក្រហមប្រល័យ
    ពូជសាសន៍។
    សមរង្សីនិងកឹមសុខា ជានិច្ចកាល ដែលដឹកនាំបក្សពួក
    ក្បត់ជាតិ ប្រព្រឹត្តអំពេីជ្រុលនិយម បំពានច្បាប់ ។
    មូលដ្ឋាននៃនយោបាយពួកនេះ គឺភូតភរ បោកប្រាស ញុះញង់
    អុចអាល លាបពណ៌ បង្កេីតរឿង គឺធ្វេីយ៉ាងណាដេីម្បីបង្កេីត
    ភាពវឹកវរដល់សន្តិសុខ សណ្តាប់សង្គម បំផ្លាញការរស់នៅ
    ក្រោមដំបូលសន្តីភាពដែលរកបានដោយកម្ររបស់ប្រជាជន
    សំដៅប្រមូលកម្លាំងប្លន់យកអំណាចមិនតាមបែប
    ប្រជាធិបតេយ្យ ពោលគឹតាមទម្រង់បដិវត្តន៍ព័ត៍តាមខ្សែញាក់
    នៃការចង់បានរបស់ជនបរទេស ហេីយដែលជនក្បត់ជាតិ
    ទាំងនេះ សមរង្សុីបានកាត់ដីលក់ឲ្យយួន ឯកឹមសុខាលក់
    អធិបតេយ្យភាពជាតិដោយដាក់ប្រទេសជាតិឲ្យស្ថិតនៅក្រោម
    អាណានិគមបរទេស ដែលជាអាណានិគមបែបថ្មី នាសតវត្សរ៍
    ទី២១នេះ។
    សម្រាប់ជនក្បត់ជាតិ មិនអាចសណ្តោសប្រណីបានទេ។
    ជនក្បត់ជាតិត្រូវតែផ្តន្ទារទោសតាមច្បាប់ ៕

Leave a Reply

Submit Comment