តំណាង​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ​និង​កាណាដា​ដាក់​ញត្តិ​ដល់​ទូត​ចិន​សុំឲ្យ​គោរព​ឯករាជ្យ​ភាព​កម្ពុជា​និង​ស្តារ​ប្រជាធិបតេយ្យ

នយោបាយ


ការដើរដង្ហែរក្បួនរបស់ក្រុមពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនិងកាណាដាទៅកាន់ស្ថានទូតខ្មែរប្រចាំរដ្ឋធានីវ៉ាសុីនតោន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។


31 សីហា 2019
សុខ ខេមរា
វីអូអេខ្មែរ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង​នៅ​កាណាដា​ ដែល​មក​ធ្វើ​បាតុកម្ម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ឲ្យមាន​ការ​ស្តារ​ប្រជាធិប​តេយ្យ​កម្ពុជា​ឡើងវិញ​នោះ ​បាន​ចុះហត្ថ​លេខា​លើ​ញត្តិ​រួមគ្នា​មួយ ​ដើម្បី​ស្នើសុំ​ឲ្យ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ហត្ថលេខី​មួយ​ផង​នោះ ​គោរព​សន្ធិ​សញ្ញា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​គោល​ការណ៍​សេរីនិយម ​ពហុបក្ស​ និង​ការ​បើក​ឲ្យមាន​កិច្ចសន្ទនា​នយោបាយ​ជាមួយ​អ្នកនយោបាយ​កម្ពុជា ​រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំផង​ដែរ។ ​នេះ​បើតាម​ការ​អះអាង​របស់​លោក ​រី គា​ អ្នកនាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ប្រចាំ​សហរដ្ឋ​អាមេរិក​ដែល​បាន​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃនេះ។​

«ចំពោះ​ចិន​ដែល​បាន​ក្លាយ​ជា​ប្រទេស​ហត្ថលេខី​ហ្នឹង​ យើង​ដឹង​ស្រាប់​ហើយ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ បាន​បញ្ចប់​សង្គ្រាម​រាំុរ៉ៃ ​ខ្មែរ​សម្លាប់​ខ្មែរ​ប៉ុន្មាន​ឆ្នាំមក​ហ្នឹង​ហើយ​ក្រោយ​មក​ដើម្បី​បញ្ចប់​សង្គ្រាម​ហ្នឹង​ យើង​ត្រូវ​រៀបចំ​ឲ្យមាន​ការ​បោះឆ្នោត​ ត្រឹមត្រូវ ដោយ​សេរី​និង​យុត្តិធម៌​ដើម្បី​ឲ្យមាន​ប្រជាធិបតេយ្យ​នៅក្នុង​ស្រុកខ្មែរ​ឡើងវិញ​ ហេតុ​ដូច្នេះ​ហើយ​អ្វី​ដែល​ចិន​បាន​ធ្វើ​ពី​ឆ្នាំ១៩៩១ ​ហ្នឹង​មក ​សុំឲ្យ​បន្ត​ទៅ​ កុំឲ្យ​បំភ្លេច​ចោល​ពីព្រោះ​ការដែល​មិនព្រម​ធ្វើតាម​នៅអ្វី​ដែលបាន​ព្រមព្រៀង​គ្នានៅ​ក្នុងការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ហ្នឹង​ វា​មាន​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ប្រជារាស្ត្រ​ខ្មែរ​អាច​នឹង​ស្លាប់​តទៅ​ទៀត​អាច​រាប់​លាន​នាក់​តទៅ​ទៀត​ អីចឹង​ហើយ​បានជា​យើង​មកទទូច​ថាឲ្យ​ចិន​ហ្នឹង គោរព​នូវអ្វី​ដែលខ្លួន​ឯង​បាន​ធ្វើ​ក្នុង​កិច្ចព្រម​ព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ព្រោះ​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ហ្នឹង​អស់​លោក​ដឹង​ស្រាប់​ហើយ​វាទាក់​ទងនឹង​ការ​បញ្ចប់​សង្គ្រាម ​វាទាក់​ទង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌ និង​ការ​គោរព​សិទ្ធិ​មនុស្ស»។

លោក​បាន​អះអាង​ថា ចិន​ក៏ត្រូវ​ទទួល​ស្គាល់​អំពី​អធិបតេយ្យភាព ​និង​មោឃភាព​នៃ​សន្ធិសញ្ញា​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម​កាលពី​ទសវត្សរ៍​១៩៨០ ជាច្រើន​នោះ​ដែរ​ ក្រៅពី​លោក​ទទូច​ដល់​ចិន​ត្រូវ​ប្រកាន់​តួនាទី​ឥត​លម្អៀង​ក្នុង​បញ្ហា​នយោបាយ​កម្ពុជា។

«ហើយ​មកទល់​នឹង​ពេល​នេះ​ធ្វើអ្វី​ក៏ដោយ​ យើង​មិនអាច​ចោល​ចិន​បានទេ​ ទោះបី​ជា​សហរដ្ឋ​អាមេរិក​ក្តី​ ហើយ​ការ​រក​ដំណោះ​ស្រាយ​នយោបាយ ​ខាង​ផ្នែក​អន្តរជាតិ​ទាល់​តែ​មាន​ចិន​នៅ​ជាមួយ​ដែរ​ ហើយ​យើង​ចង់​ទទូច​ឲ្យចិន ​កុំឲ្យ​តែគាំទ្រ​គណបក្ស​កាន់​អំណាច​របប​ហ៊ុន សែន​សព្វ​ថ្ងៃនេះ​ ដែល​ជា​របប​ខុស​ច្បាប់​ហ្នឹង ​ចិន​ហាក់បី​ដូចជា​លម្អៀង​ទៅ​ខាង​ហ្នុង​ខ្លាំង​ពេក​ អីចឹង​សុំឲ្យ​មាន​ការ​បន្ធូរបន្ថយ​ឲ្យមាន​ការ​ពិភាក្សា​គ្នា​ដោះស្រាយ​ជាមួយ​ភាគី​ទាំង​សង​ខាង ​មិនឲ្យ​ផ្កាប់​មុខ​ជាមួយ​គណបក្ស​ប្រជាជន​ទេ​អាហ្នឹង​ជារឿង​ពិត»។

ប្រទេស​ចិន​ដែល​ធ្លាប់​គាំទ្រ​របប​ខ្មែរក្រហម​ដែល​ជា​របប​ត្រូវ​ស្តី​បន្ទោស​លើ​ការ​ស្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​ ៧សែន​នាក់​ កាលពី​ទសវត្សរ៍​១៩៧០ ​គឺជា​ប្រទេស​ហត្ថលេខី​សំខាន់​មួយ​ក្នុង​ចំណោម​១៨ប្រទេស។​ លោក​ អ៊ួង រិទ្ធី ​(Rithy Uong )ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ​បាន​ទទូច​ឲ្យចិន​បន្ត​គោរព​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ នៅពេល​ព្យាយាម​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅថ្ងៃ​នេះ។

«ចំណុច​ដែលយើង​ចង់បាន ​គឺសុំ​ឲ្យប្រទេស​ចិនហ្នឹង​គោរព​សិទ្ធិសញ្ញា​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១​ ព្រោះ​ចិន​ជាម្ចាស់​ហត្ថលខី​ដ៏ធំ​កាល​ហ្នុង ​ហើយ​ទី២ ​សុំឲ្យ​គោរព​សិទ្ធិ​សេរីភាព​លទ្ធិ​ប្រជាធិបតេយ្យ ​បូរណភាព​ដែនដី​របស់​យើង​ ព្រោះចិន​ក៏​ទទួល​ស្គាល់​ដែរ​នូវកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង ​អីចឹង​យើង​ចង់​ឲ្យចិន​គោរព​នូវអ្វីៗ​ដែល​ចិន​ព្រម​ព្រៀង​នៅលើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស»។

តំណាង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពី​បណ្តា​រដ្ឋនានា​និង​កាណាដា​ដែល​ស្រឡាញ់​ទឹកដី​កំណើត​របស់​ខ្លួន ​បាន​ធ្វើការ​ប្រមូល​ផ្តុំគ្នា​នៅមុខ​ស្ថាន​ទូត​ចិន​ដើម្បី​ដាក់​ញត្តិ ​និង​បន្ត​ទៅ​ស្ថាន​ទូត​ខ្មែរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ នៅថ្ងៃ​ទី៣១​ ខែ​សីហា​ ឆ្នាំ​ ២០១៩ ​ដើម្បី​ទាមទារ​ឲ្យមាន​ការ​ដោះលែង​លោក ​កឹម សុខា​ និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ។​

បាតុកម្ម​នេះ​ត្រូវ​គេ​បញ្ជាក់​ថា គឺ​ដើម្បី​សុំឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម​ សុខា ​ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំខ្លួន​២ឆ្នាំ​ ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​តែ​ក្រុម​ជំទាស់​ថា​ជា​រឿង​នយោបាយ​និង​អយុត្តិធម៌ ​និង​ទាមទារ​ឲ្យ​ដាក់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ដំណើរការ​ឡើងវិញ។

នៅ​ក្នុង​សារ​ដដែល ​ក្រុម​អ្នក​រៀបចំ​បាន​សរសេរ​ផង​ដែរ​ថា៖ ​«យើងសុំ​ដ៏ទទូច​ដល់​រដ្ឋាភិបាលចិន​ឲ្យ​គោរព​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​កម្ពុជា​គឺចង់​បាន​ប្រជាធិបតេយ្យ​នៅ​លើ​ទឹកដី​របស់​កម្ពុជា»៕

What Next?

Related Articles

2 Responses to "តំណាង​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ​និង​កាណាដា​ដាក់​ញត្តិ​ដល់​ទូត​ចិន​សុំឲ្យ​គោរព​ឯករាជ្យ​ភាព​កម្ពុជា​និង​ស្តារ​ប្រជាធិបតេយ្យ"

  1. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    *******
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វា
    ទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបាន
    ជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើ
    ត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវ៉ា
    រក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
    រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្
    ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែង
    បង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល
    ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា
    ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ
    អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា
    ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួន
    ពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវា
    បោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    ពិតណាស់ ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិ
    ធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិ
    ធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិង
    រស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បាន
    សត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀង
    បោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួម
    ក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា
    ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  2. so socheath says:

    Send to facebook
    Wow ! កឹម សុខា និយាយថា ពលិកម្មរបស់វាមិនមែនល្ងង់នោះទេ ។
    ព្រោះវាត្រូវហ៊ានលះបង់ក្នុងនាមជាអ្នកដឹកនាំ ?
    ហាស ! ហាស
    ពលិកម្មលើស្អីគេអ្ហា !
    ជាប់គុកហ្នឹង គេហៅថាធ្វើពលិកម្មដែរ ?
    អញ្ចឹងឲ្យតែអ្នកជាប់គុក សុទ្ធតែជាអ្នកធ្វើពលិកម្ម ?
    អញ្ចឹង សូមធ្វើពលិកម្មជាប់គុកឲ្យបានយូរទៀតចុះ អាឡប់ ! ដើម្បីការលះបង់ក្នុងនាមជាអ្នកដឹកនាំ
    របស់អ្ហែង !
    អានេះដូចជាបែកព្រីអាម៉េចទេ ?
    ទើបតែជាប់គុកពីរឆ្នាំសោះ អានេះបែរជាឆ្កួតបាត់អញ្ចឹងទៅ វ៉ី !
    កឹមសុខានិយាយបន្តទៀតថា វាស្ម័គ្រចិត្តធ្វើពលិកម្មជូនជាតិនេះ មិនមែនវាមិនចេះខ្លាច មិនមែនវាមិនដឹងពីគ្រោះថ្នាក់ មិនមែនព្រោះវាល្ងង់ទេ ? វាថាក្នុងតួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ។
    វាបញ្ជាក់ថា ចៅហ្វាយឬថៅកែគេជាអ្នកចាំយកលទ្ធផលពីការងារ ។ តែអ្នកដឹកនាំគឺជាអ្នកដែលលះបង់មុនគេនិងច្រើនជាងគេ ដើម្បីជាគំរូដល់អ្នកគាំទ្រ ? ។ គំរូក្នុងការធ្វើបដិវត្តន៍ពណ៍ ?
    សម្រាប់ពាក្យវាថា ក្នុងតួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ ត្រូវបានអ្នកវិភាគខ្លះ ថាគឺជា
    សម្តីរបស់វាឌឺដងឲ្យសមរង្ស៊ី ។ តែវាហាក់មិនស៊ីគ្នា ជាមួយសម្តីដែលកឹមសុខា និយាយអួតពីពលិកម្ម
    របស់វាសោះ ។ វាហាក់ដូចមិនដែលមានសោះ ដែលគ្រប់អ្នកនយោបាយក្នុងលោកនេះ សុខៗ ស្រាប់
    តែដើរចូលគុក ហើយស្រែកថា ស្ម័គ្រចិត្តធ្វើពលិកម្មជូនជាតិ ?
    បើមានមែន ។ មានអ្នកដឹង ជួយប្រាប់ខ្ញុំផងបាទ !