ប៉ូលិស​ខេត្ត​បាត់ដំបង​ចាប់​ផ្ដើម​គំរាម​ពលរដ្ឋ​មិន​ឱ្យ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

ដោយ សេក បណ្ឌិត
2019-09-03
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង។ រូប៖ ហ្វេសប៊ុក លោក អ៊ាវ ចំរើន
លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង។ រូប៖ ហ្វេសប៊ុក លោក អ៊ាវ ចំរើន


មេ​ប៉ូលិស​ខេត្ត​បាត់ដំបង​ចាប់​ផ្ដើម​គំរាម​កំហែង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ទៅ​ទទួល​ប្រធាន​ស្ដីទី គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ។ ស្នងការ​នគរ​បាល​ខេត្ត​បាត់ដំបង​ អះអាង​ថា ការ​ទៅ​ចូលរួម​ពិធី​ទាំង​ឡាយ​ជា​មួយ​មេ​បក្ស​ប្រឆាំង​រួប​នេះ​ ជា​ទង្វើ​ខុស​ច្បាប់។ ក៏ប៉ុន្តែ ​ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា ទោះ​បី​ជា​មាន​ការ​បំភិតបំភ័យ​ពី​មេ​ប៉ូលិស​​យ៉ាង​នេះ​ក្ដី​ ក៏​ពួកគេ​នៅ​តែ​បន្ត​ទៅ​ទទួល​លោក សម រង្ស៊ី ដោយ​មិន​មាន​ការ​រួញរា​ឡើយ។

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​លោក​ អ៊ុច សុខុន​ ថ្លែង​ថា​ ការ​ចូល​រួម​ក្នុង​សកម្មភាព​ណាមួយ​ពាក់ព័ន្ធ​នឹង​លោក​សម​រង្សី​ គឺ​ជា​អំពើ​ខុសច្បាប់​។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ត្រចៀក​ស្រាល​ទៅ​ចូលរួម​តាម​ការ​ញុះញង់​ បញ្ចុះ​បញ្ចូល​ពី​ក្រុម​បក្ស​ប្រឆាំង​ ដើម្បី​ទៅ​ទទួល​លោក​ សម​ រង្សី​ ដោយ​លោក​ថា នេះ​គឺ​ជា​សកម្មភាព​ល្មើស​ច្បាប់ ​ពី​ព្រោះ​សម​ រង្សី​ គឺ​ជា​ទណ្ឌិត​ដែល​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ។ លោក​បញ្ជាក់​ទៀត​ថា​ ប្រសិន​បើ​លោក​សម រង្ស៊ី​ ចូល​មក​ដល់​កម្ពុជា​កងកម្លាំង​នគរបាល​ជាតិ​ នឹង​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ​ភ្លាម​​ ដោយ​គ្មាន​ការ​រាថយ​ឡើយ។ លោក​ អ៊ុច សុខុន​ ថ្លែង​បែប​នេះ​ នៅ​ក្នុង​​ពិធី​បុណ្យ​ឆ្លង​ចេតិយ​នៅ​វត្ត​សុវណ្ណគីរី​តាស្តា ​​ក្នុង​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅលូន ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃ​ទី២ កញ្ញា​កន្លង​ទៅ។

សារ​គំរាម​របស់​មេ​ប៉ូលិស​ខេត្ត​បាត់​ដំបូង​នេះ គឺ​ជា​ការ​បន្ទរ​តាម​ក្រុម​មេ​ដឹក​នាំ​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ។ ថ្មីៗនេះ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​គំរាមកំហែង​បែប​ចំអក​ឡកឡឺយ​​ រឿង​​ជាប់​គុក​ច្រវាក់​ដាក់​លោក​ សម រង្ស៊ី ប្រសិន​បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ហ៊ាន​វិល​ចូល​ស្រុក​វិញ​​នៅ​ពេល​ខាង​មុខ​មែន​នោះ។ រីឯ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង វិញ​ ក៏​បាន​ព្រមាន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ មិន​ឱ្យ​ពួកគេ​នាំ​គ្នា​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​របប​ដឹក​នាំ​សព្វ​ថ្ងៃ​នោះ​ឡើយ។ ស្រដៀង​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​ ទៀ បាញ់ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ កុំ​ឱ្យ​ចាញ់បោក​ក្រុម​បក្ស​ប្រឆាំង​ទៅ​ចូលរួម​ផ្ដួល​រំលំ​របប​លោក​ដែរ។ ​

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ​ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​អះអាង​ថា ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ទៅ​ចូល​រួម​ទទួល​លោក​ សម រង្ស៊ី វិល​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូរចារ​ក្រុង​បាត់ដំបង​ម្នាក់ លោក​ រុន ចន្ទី ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៣​កញ្ញា​ថា ការ​លើក​របស់​លោក​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​នេះ គ្រាន់​តែ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ខ្លាច ដើម្បី​កុំ​ឱ្យ​ពួក​គេ​ហ៊ាន​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ប៉ុណ្ណោះ។លោក​បញ្ជាក់​ថា បើ​ទោះ​បី​ជា​មាន​ការ​បំភិតបំភ័យ​យ៉ាង​​នេះ​ក្ដី ក៏​មិន​អាច​រារាំង​​ពួកគាត់​បាន​ដែរ ពី​ព្រោះ​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ចង់​ឱ្យ​ប្រទេស​មាន​​ប្រជាធិបតេយ្យ​ពេញលេញ។​​លោក​សង្ឃឹម​ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នឹង​អាច​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ​បាន៖ «ព្រោះ​ខ្ញុំ​គិត​ថា​អ្វី​ក៏​ដោយ​បើ​យើង​មិន​លះបង់​ ដែល​យើង​មិន​ហ៊ាន​ខ្ញុំ​ជឿ​ថា​ការ​ប្ដូរ​ផ្លាស់​ក៏​មិន​អាច​កើត​មាន​ដែរ​។អីចឹង​បើ​យើង​គ្រប់​គ្នា​ពុះពារ​មិន​ខ្លាច​ យើង​គ្រាន់​តែ​ធ្វើ​អី​ទៅ​តាម​ច្បាប់​មិន​ទៅ​រំលោភ​បំពាន​ជន​ណា​ គឺ​យើង​គ្រាន់​តែ​ទៅ​ទទួល​ហើយ​ខុស​ច្បាប់​ក៏​ខុស​ទៅ​ចុះ​។ប៉ុន្តែ​ខ្ញុំ​គិត​ថា​មិន​ដល់​ថ្នាក់​មាន​ទោស​ទណ្ឌ​នោះ​ទេ​ ព្រោះ​ខ្ញុំ​គិត​ថា​ចលនា​នៃ​ការ​ទៅ​គាំទ្រ​លោក​ សម រង្ស៊ី នេះ​គឺ​ច្រើន​ហើយ​គុក​ស្រុក​ខ្មែរ​មិន​អាច​ដាក់​អស់​ទេ​បើ​សិន​មាន​ការ​ចាប់​ចង​មែន​នោះ»

ចំណែក​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ឯណោះ​វិញ លោក ឆម ហ៊ ថ្លែង​ថា ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​នៅ​ស្រុក​របស់​លោក ​មិន​ចាប់​អារម្មណ៍​នឹង​ការ​គំរាមកំហែង​របស់​មេ​ប៉ូលិស​ខេត្ត​បាត់ដំបង​នោះ​ទេ ព្រោះ​ពួកគាត់​យល់​ថា ​ការ​ទៅ​ទទួល​លោក​ សម រង្ស៊ី​ ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ គឺ​មិន​មាន​អ្វី​ខុស​ច្បាប់​ឡើយ៖ «អីចឹង​នៅ​ពេល​ដែល​គាត់​មក​នៅ​ពេល​ខាង​មុខ​ គឺ​ខ្ញុំ​នឹង​ទៅ​ទទួល​ហើយ​ ខ្ញុំ​​អត់​មាន​បារម្ភ​ភ័យ​ខ្លាច​ទេ។ ខ្ញុំ​ទៅ​ទទួល​លោក​ សម រង្ស៊ី​ ដោយសារ​ចង់​ឱ្យ​វិល​ចូល​ស្រុក​ ដើម្បី​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ពីព្រោះ​កម្លាំង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​វា​ច្រើន​មែន​ទែន​។អីចឹង​ចង់​ឱ្យ​បាន​គាត់​មក​វិញ​ ដើម្បី​គាត់​ធ្វើ​តាម​ពលរដ្ឋ​ចង់​បាន​ គឺ​ការ​បោះឆ្នោត​ឡើង​វិញ​ ព្រោះ​ពលរដ្ឋ​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង​លោក​ យិន ម៉េងលី​ មាន​ប្រសាសន៍​ថា​ ការ​ឈឺឆ្អាល​រឿង​​កិច្ចការ​នយោបាយ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ស្របច្បាប់ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ភាគច្រើន​យល់​ច្បាប់​ និង​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា ដូច្នេះ​លោក​ជឿជាក់​ថា​ពួកគេ​នឹង​ការ​គំរាម​កំហែង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​បន្ត​បន្ទាប់​នោះ​ឡើយ៖ «ខ្ញុំ​មើល​ឃើញ​ថា​ អាជ្ញាធរ​ក៏​ដូច​ជា​រដ្ឋាភិបាល​ដែរ គឺ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ថា​ លោក​នឹង​វិល​ចូល​ស្រុក​ចូល​អី​ហ្នឹង​ ព្រោះ​លោក​ដូច​ជា​គ្រប់គ្រង​ប្រជាពលរដ្ឋ​អត់​បាន​ទេ​ គឺ​មិន​អាច​ដឹង​ទឹក​ចិត្ត​របស់​ពលរដ្ឋ​ទេ។ ការ​មិន​អាច​ដឹង​ទឹក​ចិត្ត​របស់​ពលរដ្ឋ​នេះ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ភ័យ​ព្រួយ អីចឹង​រដ្ឋាភិបាល​តែង​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ ដើម្បី​លួងលោម​ផង​មាន​ការ​គំរាម​កំហែង​ផង ដើម្បី​កុំ​ពលរដ្ឋ​ទៅ​ទទួល​លោក​ សម រង្ស៊ី»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​ និង​ គណបក្ស​ប្រឆាំង​ គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​​ ហើយ​នាំ​គ្នា​ងាក​មក​រក​តុ​ចរចា​ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ប្រសើរជាង​ការ​ឈ្លោះ​ទាស់ទែង​គ្នា​នាំ​ឱ្យ​ខូច​ដល់​សេដ្ឋកិច្ច​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Related Articles

9 Responses to "ប៉ូលិស​ខេត្ត​បាត់ដំបង​ចាប់​ផ្ដើម​គំរាម​ពលរដ្ឋ​មិន​ឱ្យ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ"

  1. so chết says:

    COMPARISON IS NOT REASON
    Before they are foreign mercenaries engaged by hun senqui have massacred the Khmer people
    that this time the police forces weapons will not have to kill or wound the demonstrators The responses will be immediate and we will be unable to know the degree of violence
    These oppmies have suffered too much physically morally from the criminals Hun Sen
    the frustrations of injustices in the police the soldiers are pushing to return weapons against their commanders
    Of course this rank has threatened if the liberty walkers came by battambang but how to contain the sympathizers at ppenh same and other provinces join them CPP are not blind either It seems inside the central committee the members have had enough of hun sen his family and this group of proietur
    The Chinese are behind HUNSEN and certainly who will fall first

  2. so socheath says:

    Send to facebook
    Wow ! កឹម សុខា និយាយថា ពលិកម្មរបស់វាមិនមែនល្ងង់នោះទេ ។
    ព្រោះវាត្រូវហ៊ានលះបង់ក្នុងនាមជាអ្នកដឹកនាំ ?
    ហាស ! ហាស
    ពលិកម្មលើស្អីគេអ្ហា !
    ជាប់គុកហ្នឹង គេហៅថាធ្វើពលិកម្មដែរ ?
    អញ្ចឹងឲ្យតែអ្នកជាប់គុក សុទ្ធតែជាអ្នកធ្វើពលិកម្ម ?
    អញ្ចឹង សូមធ្វើពលិកម្មជាប់គុកឲ្យបានយូរទៀតចុះ អាឡប់ ! ដើម្បីការលះបង់ក្នុងនាមជាអ្នកដឹកនាំ
    របស់អ្ហែង !
    អានេះដូចជាបែកព្រីអាម៉េចទេ ?
    ទើបតែជាប់គុកពីរឆ្នាំសោះ អានេះបែរជាឆ្កួតបាត់អញ្ចឹងទៅ វ៉ី !
    កឹមសុខានិយាយបន្តទៀតថា វាស្ម័គ្រចិត្តធ្វើពលិកម្មជូនជាតិនេះ មិនមែនវាមិនចេះខ្លាច មិនមែនវាមិនដឹងពីគ្រោះថ្នាក់ មិនមែនព្រោះវាល្ងង់ទេ ? វាថាក្នុងតួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ។
    វាបញ្ជាក់ថា ចៅហ្វាយឬថៅកែគេជាអ្នកចាំយកលទ្ធផលពីការងារ ។ តែអ្នកដឹកនាំគឺជាអ្នកដែលលះបង់មុនគេនិងច្រើនជាងគេ ដើម្បីជាគំរូដល់អ្នកគាំទ្រ ? ។ គំរូក្នុងការធ្វើបដិវត្តន៍ពណ៍ ?
    សម្រាប់ពាក្យវាថា ក្នុងតួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ ត្រូវបានអ្នកវិភាគខ្លះ ថាគឺជា
    សម្តីរបស់វាឌឺដងឲ្យសមរង្ស៊ី ។ តែវាហាក់មិនស៊ីគ្នា ជាមួយសម្តីដែលកឹមសុខា និយាយអួតពីពលិកម្ម
    របស់វាសោះ ។ វាហាក់ដូចមិនដែលមានសោះ ដែលគ្រប់អ្នកនយោបាយក្នុងលោកនេះ សុខៗ ស្រាប់
    តែដើរចូលគុក ហើយស្រែកថា ស្ម័គ្រចិត្តធ្វើពលិកម្មជូនជាតិ ?
    បើមានមែន ។ មានអ្នកដឹង ជួយប្រាប់ខ្ញុំផងបាទ !

  3. so socheath says:

    អាពូជសំផឹង (so chết) នេះ មិនដឹងចង់និយាយស្អីឲ្យប្រាកដ ?
    បើវានិយាយ ត្រឡប់ត្រឡិនយ៉ាងនេះនោះ !

  4. Anonymous says:

    ******* MASSAGE TO ALL CAMBODIAN****** the show time will coming in two month all Cambodian inside the country should be aware of it’s situation. I can see this authority make the move to hurt his own people. I knew it is not the way to solve any problem. I also knew they can not stop all these people to welcome SAM RANSY at any occasion . the reason why I say that?? people having more then enough after thirty five years under HUN SEN regime. my request to this authority is>> just let it go if the people love HUN SEN they will stay home but if they are not like him you can not stop them anyway. I do not think you want to kill your own relative to please HUN SEN. please learn more history about HUN SEN be for you scarifying your life for nothing. the main concern is are you sure HUN SEN was a true Cambodian nationalist?? what did you see in his powers in thirty five years .( I knew 100% Cambodian is going to the year of minus ZERO soon ) please do not criticize my comment just search to see why I said that.

  5. so socheath says:

    អាពូឆ្កែមូស(Anonymous) និយាយម៉ោអត់មានយល់ពីច្បាប់ស្អីម៉ាបន្តិច ?
    អ្ហែងឡប់ទេដឹងអាពូជឆ្កែ !

  6. Anonymous says:

    I do not want to fighting whit you Mr SO SOCHEATH . the reason why you are not a type of person I want to talk to. you know what ?? if I’m HUN SEN I will put you in jail first the reason why?? you make HUN SEN as cheap as animal like you.

  7. so socheath says:

    ហាស ! ហាស
    អាពូជឆ្កែមូស ! (Anonymous)
    កុំឆេវឆាវ មើលសម្តីអាពូជឆ្កែអែងហ្នឹងឡើងវិញ ថាវាឡប់សតិបែបណា អាឡប់ !
    យ៉ាប់អាល្ងង់ ! ដេកសរសេរតាមនឹកឃើញ អាពូជឆ្កែ

  8. so socheath says:

    ្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
    គឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ជានិច្ចកាល ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគម
    និងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យ
    របស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និង
    ប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថា
    កម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ ដែលទាក់ទងជាមួយ
    ស្ថាប័នមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា ដែលបានផ្តល់ឥណទាន ជូនប្រជាពលរដ្ឋខ្ចីដើម្បីធ្វើកិច្ចអភិវឌ្ឍ
    គ្រួសារ ការធ្វើអាជីវកម្ម ខ្នាតតូច ឬធំ ដែលវាដូចជាសំណុំនៃការរីកចម្រើនក្នុងជីវភាពរស់នៅរបស់
    ប្រជាពលរដ្ឋ បានក្លាយទៅជាសំណុំភ្លើងដុតក្បាលពួកគេ ឲ្យគេចផុតពីពាក្យភូតភរ បោកប្រាស
    ដែលពួកគេបានបង្ករឡើង ។
    បញ្ហាទំនាស់ដីធ្លី ក្នុងសកម្មភាព ឲ្យមានការលួចដីរដ្ឋ ប្លន់ដីរាស្ត្រ ស្ថិតនៅក្រោមទិសស្លោក ឈ្នះបានដី
    ចាញ់បានលុយ ដែលបង្ករឡើងដោយពួកក្រុមសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
    បានក្លាយជាដំបៅ ដែលត្រូវធ្វើការព្យាបាលរាល់ថ្ងៃ ជាមួយការបំផុសបន្ថែមរបស់ពួកគេ សម្រាប់បង្កររឿងហេតុ ។
    ដោយឡែក សម្រាប់រឿងដែល សម រង្ស៊ី សន្យាថានឹងវិលត្រឡប់ទៅស្រុកខ្មែរវិញនាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ពួកនេះបានប្រើប្រាស់ភាពសកម្ម ក្នុងការបំផុសឲ្យមានការប្រមូលផ្តុំកម្លាំងមនុស្ស ដើម្បី
    ចាំទទួលសមរង្សី ដែលសូម្បីពួកគេដឹងយ៉ាងច្បាស់ថា សមរង្ស៊ីជាជនកំសាក ជាទណ្ឌឹត ដែលដែលត្រូវតែជាប់គុក ហើយសមរង្ស៊ីពិតជាមិនហ៊ានត្រឡប់មកវិញក្តី ។ តែថា ទោះជាយ៉ាងណា សកម្មភាព
    ដែលធ្វើឡើងដោយពួកគេ ក៏មិនអត់ប្រយោជន៍នោះដែរ ព្រោះពួកគេគឺជាក្រុមតែមួយ ធ្វើសកម្មភាព
    ដើម្បីផលប្រយោជន៍នយោបាយផង និងបានទទួលជំនួយពីបរទេស ដើម្បីទ្រទ្រង់សកម្មភាពអង្គការ
    សមាគម របស់ពួកគេបន្តទៀតផងដែរ ។ដូច្នេះផលប្រយោជន៍ពួកគេ ត្រូវបានទុកជាធំជាងសេចក្តី
    សុខសាន្តរបស់ប្រជាជន ដែលកំពុងរស់នៅក្រោមដំបូលសន្តិភាពដែលរកបានដោយកម្រពីសំណាក់
    សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ។
    ប្រជាជនកម្ពុជា ទទូចស្នើសុំរាជរដ្ឋាភិបាល មេត្តាពិនឹត្យនៅលើផ្លូវច្បាប់ចំពោះ ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលទាំងនេះ ព្រោះថាសកម្មភាពអនុវត្តរបស់ពួកគេ ដូចគ្នានិងក្រុមភេរវកម្ម បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន ដែលច្បាប់មិនត្រូវអត់អោន
    នោះទេ ៕

  9. Anonymous says:

    every one in the whole world are freaking out about HUN SEN leadership words in media. like>> Cambodia have no war of policy only politician was in jail and run for life. it the same word to say I’m not a thief but I just take some thing for myself . I’m not this nation’s treason but I just betraying Cambodian for my benefit. after all I’m so sick about all theses animal word that every one knew from inside out. we already knew all these jungle communist educated people was spoken animal language. just like this dump old man comment in this article . I’m not sour if this old man is a true Cambodian but>> if you ear Vietnamese please do not take my country away let Cambodian living peacefully in their own home town . I knew you leader took a lot my land and helping to destroy my nation’s treasury just about empty. not even that my be love leader HUN SEN gone to liking CHINA ass and let Chinese doing any thing in my home land. my be love leader HUN SEN still saying Cambodia ACHAKRIYAK. my tear is coming because I 100% sure there will be another bloody . some thing have to be change if not this poor nation will be no more in the world. please think over AH CHESS do not just speaking like animal over and over without no brain.

Leave a Reply

Submit Comment