តំណាងរាស្រ្តអាមេរិក ៥ រូបស្នើឲ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ លើអតីតអ្នកយកព័ត៌មានអាស៊ីសេរី

លោក មួង ណារ៉េត
2019-09-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិកសភាអាមេរិក (រូបជួរលើពីឆ្វេងទៅស្ដាំ) លោក ស្ទីវ ឆាបុត (Steve Chabot) លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) លោក ថិត យ៉ូហូ (Ted Yoho) លោក ប្រ៊ែដ ស៊ើម៉ែន (Brad Sherman) និង លោក អាដាម ស៊ិហ្វ (Adam Schif)។ រូបខាងក្រោម គឺលោក អ៊ួន ឈិន និង លោក យាង​ សុធារិន្ទ អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី។ Those congressmen's Facebook
សមាជិកសភាអាមេរិក (រូបជួរលើពីឆ្វេងទៅស្ដាំ) លោក ស្ទីវ ឆាបុត (Steve Chabot) លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) លោក ថិត យ៉ូហូ (Ted Yoho) លោក ប្រ៊ែដ ស៊ើម៉ែន (Brad Sherman) និង លោក អាដាម ស៊ិហ្វ (Adam Schif)។ រូបខាងក្រោម គឺលោក អ៊ួន ឈិន និង លោក យាង​ សុធារិន្ទ អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី។ Those congressmen’s Facebook


តំណាងរាស្រ្តអាមេរិក ៥ រូប រួមគ្នា​ស្នើឲ្យ​របបលោក ហ៊ុន សែន ​ទម្លាក់ចោលបទចោទប្រកាន់​ លើអតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន​ និង លោក យាង​ សុធារិន្ទ។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន កាលពីថ្ងៃទី ០៦ ខែ សីហា សមាជិកសភា​អាមេរិក រួមមានលោក ស្ទីវ ឆាបុត (Steve Chabot) លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) លោក ថិត យ៉ូហូ (Ted Yoho) លោក ប្រ៊ែដ ស៊ើម៉ែន (Brad Sherman) និង លោក អាដាម ស៊ិហ្វ (Adam Schif) ចាត់ទុកការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន​ទាំងពីរ​រូប ជាផ្នែកមួយនៃរឹតត្បិត​សិទ្ធិសេរីភាព​។

តំណាងរាស្រ្តទាំងនេះ លើកឡើងថា៖ “អ្នកយកព័ត៌មានខ្មែរពីររូប​គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ត្រូវ​បាន​ចោទប្រកាន់ពីបទ“ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស” គឺ​ដោយសារ​តែ​ផ្សាយ​ព័ត៌មានមួយ នៅ​បីថ្ងៃក្រោយ​វិទ្យុអាស៊ីសេរីបង្ខំចិត្តបិទការិយាល័យ​នៅភ្នំពេញ ​កាលពីឆ្នាំ ២០១៧។ ការបិទការិយាល័យ​វិទ្យុអាស៊ីសេរីនោះទៀតសោត​ គឺក្រោយ​រងសម្ពាធ​ឥត​ស្រាកស្រាន្ត ​ពី​លោកនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន។ ការចោទប្រកាន់ទាំងនេះ គឺរបបលោក ហ៊ុន សែន ប្រឌិតឡើង​ទាំងស្រុង និង​ជាផ្នែកមួយនៃការ​វាយប្រហារលើសិទ្ធិ និងសេរីរីភាព​របស់​ប្រជាពលរដ្ឋខ្មែរ

អ្នកទាំងប្រាំរូប​បន្ត​ទៀតថា៖ “លោក ហ៊ុន សែន បានកាន់អំណាចរាប់​ទសវត្សន៍​មកហើយ ដោយ​មិន​ឲ្យ​ប្រជាពលរដ្ឋខ្មែរ សម្រេចជោគវាសនាអនាគតរបស់​ប្រទេសខ្លួនដោយ​ខ្លួន​ឯង។ លោក ហ៊ុន សែន គ្មានចេតនាការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្លួន​នោះទេ។ ជាងនេះទៅទៀត ក្នុង​ពេលថ្មីៗនេះ ដោយសារ​តែ​ការ​បន្ត​ក្តោបក្តាប់ និង ក្រាញអំណាច​នេះ ទើប​របបនេះ​បន្ត​រំលោភសិទ្ធិមនុស្ស ដូចជាការ​វាយប្រហារលើអង្គការ​សង្គមស៊ីវិល និង បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែលហ៊ាន​រិះគន់របបនេះ មាន​វិទ្យុអាស៊ីសេរីជាដើម។ មិន​តែប៉ុណ្ណោះ ទង្វើបំពាន​របស់​របបនេះ បែរជាគ្មានទោសទៅវិញ។ ដូច្នេះហើយ ទើបសហគមន៍អន្តរជាតិ ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ទាំងនេះ។ រដ្ឋាភិបាល​កម្ពុជា គម្បី​ទម្លាក់បទចោទប្រកាន់​ ដែលគ្មានភ័ស្តុតាងទាំងនេះ រួចហើយ​ផ្តល់សេរីភាពជូនប្រជាពលរដ្ឋ​ខ្មែរវិញ”។

សារ​របស់​សមាជិកសភាអាមេរិកទាំងនេះ ធ្វើឡើងមួយសប្តាហ៍​ក្រោយ​តុលាការ​នៃ​របបលោក ហ៊ុន សែន កាលពី​ចុងខែ សីហា ​លើកពេលប្រកាស​សាលក្រម ឥតមានថ្ងៃកំណត់ ក្នុង​សំណុំរឿង​ចោទប្រកាន់អ្នកទាំងពីរ​។

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ចំនួន​ពីរ​បទ​ចោទ គឺ​ទី​មួយ​បទ “​ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​” និង​ទី​ពីរ​បទ “​ផលិត​វីដេអូ​អាសអាភាស​”​។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង ៩​ខែ មុននឹង​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក៏ប៉ុន្តែ​តុលាការ​នៅតែ​រក្សាទុក​វត្ថុ​ចាប់​យក និង​លិខិតឆ្លងដែន​របស់​អ្នក​ទាំងពីរ​ដដែល។ ចំណាត់​បែបនេះ ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​មិន​មាន​សិទ្ធិ​ដើរហើរ​ពេញលេញ​ឡើយ ហើយ​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ក៏​ជួប​ការ​លំបាក​ដែរ ព្រោះ​គ្មាន​ឧបករណ៍​ប្រើប្រាស់ ក្រោយ​ពី​តុលាការ​ដកហូត​ទុក។

មន្រ្តីរបបក្រុង​ភ្នំពេញឯណោះ ចាត់ទុកការ​ឈឺឆ្អាល​របស់​សមាជិកស​ភា​ទាំងនេះ ថា​ធ្វើ​ឡើង​ដោយ​ខ្វះ​កា​រយល់ដឹង​អំពី​ទម្លាប់​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌លោក ជិន ម៉ាលីន ថ្លែង​ប្រាប់​អាស៊ីសេរី កាលពីថ្ងៃទី ០៧ ខែ កញ្ញា ថា​រដ្ឋាភិបាល​របស់​លោកគ្មាន​អ្វី​ភ្ញាក់ផ្អើល​នោះទេ។ លោក​បាន​ចោទ​តំណាង​រាស្រ្ត​ទាំងនោះ​ ថា​មាន​ចេតនា​នយោបាយប្រឆាំង​នឹង​រដ្ឋាភិបាល​សព្វថ្ងៃ ទើប​ចេញ​សារ​បែបនេះ <<សម្រាប់​រាជរដ្ឋាភិបាល​ ដូច​អត់​មាន​ស្អី​ចម្លែកទេ សម្រាប់​សមាជិកសភា​ប៉ុន្មាន​នាក់​នេះ​ចេញ​ statement ប្រឆាំងនឹង​រដ្ឋាភិបាល ព្រោះ​វាជាអ្វីដែល​ពួកគេ​ធ្លាប់​ធ្វើ នាពេលកន្លង​មកហើយ​ក្រោម​របៀបវារៈនយោបាយ​ ដោយ​មិន​គិត​គូ មិន​ខ្វល់ ធ្វើ​មិន​ដឹង​ពីយន្តការ​នៃការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។ យើង​ធ្លាប់​បាន​ពន្យល់​ជាច្រើន​លើក​ច្រើន​សារ​ហើយ ក៏ប៉ុន្តែទោះយ៉ាង​ណា​ក៏គាត់ ធ្វើ​មិន​ឮ ធ្វើ​មិន​ដឹង ធ្វើ​មិន​យល់​។ ដូច្នេះការចេញ​ statement ដូច​គ្មាន​អ្វី​ចម្លែកទេ សម្រាប់​ពួកគាត់​>>។

របបលោក ហ៊ុន សែន រងការថ្កោលទោសជុំទិសពីសហគមន៍អន្តរជាតិ ជុំវិញ​ការ​រំលោភសិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យធ្ងន់ធ្ងរ​​នៅកម្ពុជា ជាពិសេស​ក្នុង​រយៈពេលពីរឆ្នាំចុងក្រោយនេះ។ ក្នុងការ​រំលោភសិទ្ធមនុស្សនេះ ក៏មានករណីនៃការធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ និង ការ​ចោទប្រកាន់អតីតអ្នកឆ្លើយ​ឆ្លង​ព័ត៌មានអាស៊ីសេរីទាំងពីររូបនេះដែរ។

ចំណាត់ថ្នាក់សេរីភាពនៅកម្ពុជា បាន​បន្ត​ធ្លាក់ចុះក្នុង​ឆ្នាំ ២០១៩ នេះ។ អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន the Reporters Without Borders រកឃើញថា សេរីភាពនៅកម្ពុជា បាន​ធ្លាក់ចុះមួយលេខទៀត ចុះមកនៅលេខ ១៤៣ បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដែលកម្ពុជាឈរ​នៅលេខរៀង ១៤២ ដែលជិត​បាត​តារាង។

ស្របពេលជាមួយគ្នានេះដែរ សភាអាមេរិក​ កាលពីពេលថ្មីៗនេះ បាន​អនុម័តជាឯកឆន្ទលើ​ច្បាប់​ដាក់ទណ្ឌកម្មមន្រ្តីរបបលោក ហ៊ុន សែន ដើម្បីដាក់សម្ពាធឲ្យ​របបនេះ ងាកមករកគន្លង​ប្រជាធិបតេយ្យ​ឡើងវិញ។ ឥឡូវច្បាប់​នេះ​ កំពុងរង់ចាំព្រឹទ្ធសភាអនុម័ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "តំណាងរាស្រ្តអាមេរិក ៥ រូបស្នើឲ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ លើអតីតអ្នកយកព័ត៌មានអាស៊ីសេរី"

  1. so socheath says:

    this is they dogs,
    ស្ទីវ ឆាបុត (Steve Chabot) អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) ថិត យ៉ូហូ (Ted Yoho)
    ប្រ៊ែដ ស៊ើម៉ែន (Brad Sherman) លោក អាដាម ស៊ិហ្វ (Adam Schif)
    theys Do not know the rules !

  2. so socheath says:

    柬埔寨 向着胜利前进
    柬埔寨 向着法治是柬埔寨
    独立 和平 自由 发展 中立 幸福 和民主

  3. so chết says:

    This comment is intended for the moron HUN SEN and his AMEI ATHONG
    First of all congratulations to this gentleman In medical terms this gentleman has an eidetic memory, it is a photographic memory or absolute memory It is the faculty to remember a large quantity image or ASPERGER syndrome, close to autism
    It is not the first nor the lastWe can quote CHOPIN and another individual who can recite 100,000 digit of the fameu number of gold PI = 3,14
    I am asked the question that this is a human being CAPACITY AND FACILITATE TO ALL UNDERSTAND what is written
    dear SO SOCHEAT I have trouble for you every time I read your comment I said that you and hun sen are not part of the human kingdoms but animal kingdom
    you and hun sen especially the latter is neither skill nor intelligence
    這條評論是針對笨蛋HUN SEN和他的AMEI ATHONG
    首先祝賀這位紳士在醫學術語中,這位紳士有一個極好的記憶,它是一個攝影記憶或絕對記憶它是能夠記住大量圖像或ASPERGER綜合症,接近自閉症的能力
    它不是第一個也不是最後一個我們可以引用CHOPIN和另一個能夠背誦100,000個數字的fameu數量的個人PI = 3,14
    我被問到這個問題,這是一個人的能力,並且有利於所有人理解所寫的內容
    親愛的SO SOCHEAT我每次讀你的評論都會給你帶來麻煩我說你和hun sen不是人類王國的一部分而是動物王國
    你和尤森尤其是後者既不是技巧,也不是智慧

  4. so socheath says:

    ចេះតែមានហ្មង! ពួកអាឡប់
    ***
    មានអាពូជឆ្កែ អ្នកវិភាគឡប់សតិ ខ្លះ
    និយាយលេីកតម្កេីងដូចពួកអាក្បត់ជាតិ
    សមរង្សុីហ្នឹង ហំហែងផុត
    លោកីយណាស់អញ្ចឹង ! ។
    វាថា ស្តេចតេជោហ៊ុនសែន នឹងធ្លាក់ចេញពី
    អំណាច ដោយសារការដឹកនាំកម្លាំងមហាជន
    រុញទម្លាក់ ពីសំណាក់ពួកអាក្បត់ជាតិសមរង្សុី។
    បេីយេីងពិនឹត្យមេីលសេនារីយោដែលពួកវាអួត
    ដេីម្បីគេចវេស ក្នុងការបោកប្រាសលេបលុយ
    មូលនិធិ៣០មុឺនដុល្លារ ពីការឆបោកប្តូរនឹងការ
    សន្យាវិលត្រឡប់គឺកម្លាំងមហាជនស្រឡាញ់
    សន្តិភាពជាតិឯណេះវិញទេដែលត្រៀមសំពងពួកអាក្បត់
    ជាតិ ឲ្យងាប់តៃហោងនោះ។
    ចូរចាំ !
    គ្រាន់តែមានអ្នកចេះធ្មប់ម្នាក់ក្នុងភូមិ ប្រជាជនម៉ាភូមិ
    ព្រួតគ្នាកាប់ចោល ។ ចុះពួកអាក្បត់ជាតិវិញ ! ។
    ព្រោះថាពួកអាក្បត់ជាតិ វាមិនមែន
    ដូចមេធ្មប់ធ្វេីអំពេីម្តង សម្លាប់បានមនុស្សបាន
    តែម្នាក់ឯណា។
    ពួកអាក្បត់ជាតិទង្វេីវា គឹសម្លាប់ប្រជាជនមួយ
    ប្រទេស ។
    ដូច្នេះវាសនាពួកក្បត់ជាតិគ្មានជម្រេីសអីក្រៅតែ
    ពីប្រជាពលរដ្ឋស្រឡាញ់សន្តិភាព ត្រួតគ្នាវ៉ៃពួក
    អាក្បត់ជាតិឲ្យងាប់តៃហោងនោះទេ៕

Leave a Reply

Submit Comment