សកម្មជន​បក្ស​ប្រឆាំង​នៅ​បាត់ដំបង​បន្ត​ពង្រឹង​សាមគ្គីភាព​ត្រៀម​ទទួល​លោក សម រង្ស៊ី

ដោយ យន់ សាមៀន
2019-09-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក សម រង្ស៊ី
លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក សម រង្ស៊ី


សកម្មជន​គណបក្សប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​នៅតែ​បន្ត​ជួបប្រជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​ពង្រឹង​សាមគ្គីភាព​ត្រៀមខ្លួន​ទៅ​ចូលរួម​អម​ដំណើរ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាងមុខ។ ពួកគេ​សង្ឃឹមថា នៅ​ពេល​លោក​សម រង្ស៊ី ចូល​ស្រុក​វិញ កម្ពុជា​នឹង​មាន​ដំណោះស្រាយ​នយោបាយ​ដាក់​ជា​មិនខាន។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង លោក រុន ចន្ធី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា ទោះបី​អាជ្ញាធរ​នៅ​តាម​ខេត្ត​មួយ​ចំនួន បាន​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ២០​នាក់ ដាក់​ពន្ធនាគារ ក៏​ពួកគេ​មិន​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក​ទុក្ខបុកម្នេញ​នោះ​ឡើយ​។ លោក​អះអាង​ថា មូលហេតុ​ដែល​ពួកគាត់​ពង្រឹង​សាមគ្គីភាព ដោយសារ​មិន​ពេញចិត្ត​នឹង​របប​ដឹកនាំ​សព្វថ្ងៃ ដែល​បាន​សម្លាប់​ប្រជាធិបតេយ្យ និង​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ លោក​បញ្ជាក់​ទៀត​ថា សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ភាគច្រើន​ពុះកញ្ជ្រោល បន់​ឱ្យ​តែ​ដល់​ថ្ងៃ​ទី​៩ វិច្ឆិកា​មកដល់ ដើម្បី​ទៅ​ទទួល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍ ដើម្បី​ស្ដារ​មុខមាត់​របស់​កម្ពុជា​ឱ្យ​បាន​ល្អ​ឡើងវិញ​នៅ​លើ​ឆាក​អន្តរជាតិ៖ «ពួក​ខ្ញុំ​គឺ​ច្រើន​មិនមែន​តែ​ពួក​ខ្ញុំ​ជា​សកម្មជន​ទេ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន គាត់​ថា​នៅ​ពេល​លោក សម រង្ស៊ី ចូល​ស្រុក ពួកគាត់​សម្រាក​ពី​ការងារ​ទៅ​ទទួល​លោក​ប្រធាន ព្រោះ​ពួកគាត់​ស្រលាញ់​លោក​ប្រធាន និង​ចង់​លោក​ចូល​មក​កម្ពុជា​ឆាប់ៗ»

ចំណែក​សកម្មជន​គណ​បក្ស​ប្រឆាំង​នៅ​ស្រុក​បវេល លោក ឡុង នឹម ថ្លែង​ថា មួយ​រយៈ​ចុងក្រោយ​នេះ ពួកគាត់​បាន​ណាត់​សមាជិក​ប្រឹក្សា​ឃុំ និង​ក្រុមប្រឹក្សា​ស្រុក​ជាប់ឆ្នោត​គណបក្ស​លោក​ជួប​ប្រជុំគ្នា​ដើម្បី​ត្រៀម​កម្លាំង​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ លោក​បន្ត​ថា ពួកគាត់​បាន​ព្រមព្រៀងគ្នា​រួម​ជាស្រេច​ហើយ គឺ​រង់ចាំ​តែ​សញ្ញា​ភ្លើង​ខៀវ​ពី​ខាងក្រៅ​ប្រទេស​មកដល់ ដើម្បី​ប្រមូល​គ្នា​ចេញទៅ​ទទួល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ភ្លាម៖ «បាទ! កម្លាំង​ទាំងអស់​នៅតែ​ស្អិតល្មួត ហើយ​យើង​នៅតែ​រឹងមាំ​បន្ត​ទៀត។ យើង​រឹងមាំ​តាំងពី​សតិអារម្មណ៍ និង​ការ​លះបង់​របស់​យើង​ទាំងអស់​គ្នា ។ អីចឹង​យើង​ពង្រឹង​សាមគ្គី​នេះ​ដោយសារ​ចង់បាន​ប្រជាធិបតេយ្យ​ពេញលេញ​នៅ​ក្នុង​ប្រទេស​របស់​យើង»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា លោក​មិន​ជឿ​ថា លោក សម រង្ស៊ី នឹង​វិល​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​ទេ​។ លោក​បន្ថែម​ថា កន្លង​មក​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​រូប​នេះ ធ្លាប់​ប្រកូក​ប្រកាស​ជាច្រើន​ដង​រួច​មក​ហើយ តែ​លោក​មិន​បាន​ចូល​ស្រុក​ដូច​ការសន្យា​នោះ​ទេ​។ ប៉ុន្តែ​លោក​បាន​គំរាម​ថា ពលរដ្ឋ​ដែល​ទៅ​អម​ដំណើរ​ក្រុម​បក្ស​ប្រឆាំង​នោះ អាច​ប្រឈម​បញ្ហា​ផ្លូវច្បាប់ ព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត​មាន​ដីកាចាប់ខ្លួន​ពី​តុលាការ៖ «អាហ្នឹង​វា​ជា​សិទ្ធិ​របស់​គាត់ ក៏ប៉ុន្តែ​ជា​សិទ្ធិ​ដែល​ខុសច្បាប់ ព្រោះថា ទណ្ឌិត​គ្មាន​តួនាទី​អី ហើយ​មាន​ដីកា​ចាប់ខ្លួន​ពី​តុលាការ​រួចហើយ។ អីចឹង ទៅ​ទទួល​មាន​ទោស​តើ​វា​ត្រូវ​ច្បាប់​ឬ​ខុសច្បាប់​?»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា សកម្មជន​គណបក្សប្រឆាំង​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំគ្នា​សម្ដែង​មតិ របស់​ពលរដ្ឋ​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ កត់​សំគាល់​ថា មូលហេតុ​ដែល​ពលរដ្ឋ​ទាំងនោះ​បន្ត​ជួប​ប្រជុំគ្នា​នេះ​ដោយសារ​ពួកគាត់​យល់​ថា វិធានការ​របស់​អាជ្ញាធរ​ប្រឆាំង​គណបក្ស​សង្គ្រោះជាតិ កន្លង​មក​គឺជា​រឿង​នយោបាយ៖ «បើសិនជា​រឿង​នយោបាយ​គាត់​ថា មិន​មាន​នរណា​ម្នាក់​អាច​រារាំង ឬ​មាន​អ្នកណាម្នាក់​ជាប់គុក​ច្រវាក់​ទេ អីចឹង​ចំពោះ​ថា​រឿង​នយោបាយ​មិន​នយោបាយ​មិនមែន​យើង​ជា​អ្នក​ថា​ទេ គឺ​គេ​អ្នកមើល​មក​គេ​ឱ្យ​តម្លៃ​លើ​រឿង​នេះ ។ ដូចជា​យើង​ថា យើង​ល្អ​ឬ​អាក្រក់​យើង​កុំ​ទៅ​អួត​ខ្លួនឯង ពាក្យចាស់​ធ្លាប់​និយាយ​ហើយ​ថា អត់​អាច​អង្គុយ​លើ​ចង្អេរ​អួត​ថា ខ្លួនឯង​ល្អ​ទេ គេ​ជា​អ្នកជា​អ្នក​វាយ​តម្លៃ គេ​ជា​អ្នក​ដាក់​ពិន្ទុ។ អីចឹង​អ្នក​វាយ​តម្លៃ​ដាក់​ពិន្ទុ​គឺ មតិ​ជាតិ​និង​អន្តរជាតិ គឺ​ប្រជាពលរដ្ឋ​នេះឯង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​សុំ​ឱ្យ​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​មេដឹកនាំ​គណបក្សប្រឆាំង​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដើម្បី​ប្រយោជន៍​ជាតិ​ជា​ធំ ប្រសើរ​ជាង​ការ​យក​ឈ្នះ​យក​ចាញ់​រៀងខ្លួន​នាំ​ឱ្យ​ដល់​សេដ្ឋកិច្ច​ជាតិ។ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤​បាន​ស្នើ​ឲ្យ​ព្រះមហាក្សត្រ យាង​ជា​ព្រះអធិបតី​ដើម្បី​កោះ​ប្រជុំ​រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ចរចា​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ទាត់​ចោល​សំណើ​នេះ។

សកម្មជន​គណបក្សប្រឆាំង​ខេត្ត​បាត់ដំបង​អះអាង​ថា ចាប់​ពី​ពេល​នេះ​ទៅ ពួកគេ​នឹង​ជួបជុំគ្នា​ពង្រឹង​សាមគ្គី​នៅ​តាម​ហាង​កាហ្វេ និង​នៅ​ក្នុង​ពិធី​ផ្សេងៗ​បន្ត​ទៀត ដើម្បី​រៀបចំខ្លួន​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "សកម្មជន​បក្ស​ប្រឆាំង​នៅ​បាត់ដំបង​បន្ត​ពង្រឹង​សាមគ្គីភាព​ត្រៀម​ទទួល​លោក សម រង្ស៊ី"

  1. so socheath says:

    柬埔寨 向着胜利前进
    柬埔寨 向着法治是柬埔寨
    独立 和平 自由 发展 中立 幸福 和民主

  2. so chết says:

    This comment is intended for the moron HUN SEN and his AMEI ATHONG
    First of all congratulations to this gentleman In medical terms this gentleman has an eidetic memory, it is a photographic memory or absolute memory It is the faculty to remember a large quantity image or ASPERGER syndrome, close to autism
    It is not the first nor the lastWe can quote CHOPIN and another individual who can recite 100,000 digit of the fameu number of gold PI = 3,14
    I am asked the question that this is a human being CAPACITY AND FACILITATE TO ALL UNDERSTAND what is written
    Dear SO SOCHEAT I have trouble for you every time I read your comment I said that you and hun sen are not part of the human kingdoms but animal kingdom
    You and hun sen especially the latter is neither skill nor intelligence
    Nhận xét này được dành cho moron HUN SEN và AMEI ATHONG của anh ấy
    Trước hết xin chúc mừng quý ông này Về mặt y học, quý ông này có trí nhớ háo hức, đó là trí nhớ chụp ảnh hoặc trí nhớ tuyệt đối Đó là khoa để nhớ một hình ảnh số lượng lớn hoặc hội chứng ASPERGER, gần với chứng tự kỷ
    Đây không phải là lần đầu tiên cũng không phải là lần cuối cùng. Chúng tôi có thể trích dẫn CHOPIN và một cá nhân khác có thể đọc thuộc lòng 100.000 chữ số của số fameu vàng PI = 3,14
    Tôi được hỏi câu hỏi rằng đây là một con người NĂNG LỰC VÀ TIỆN ÍCH CHO TẤT CẢ MỌI HIỂU những gì được viết
    Gửi SO SOCHEAT Tôi gặp rắc rối cho bạn mỗi khi đọc bình luận của bạn Tôi nói rằng bạn và hun sen không phải là một phần của vương quốc loài người mà là vương quốc động vật
    Bạn và hun sen, đặc biệt là sau này không phải là kỹ năng hay trí thông minh

  3. so socheath says:

    ចេះតែមានហ្មង! ពួកអាឡប់
    ***
    មានអាពូជឆ្កែ អ្នកវិភាគឡប់សតិ ខ្លះ
    និយាយលេីកតម្កេីងដូចពួកអាក្បត់ជាតិ
    សមរង្សុីហ្នឹង ហំហែងផុត
    លោកីយណាស់អញ្ចឹង ! ។
    វាថា ស្តេចតេជោហ៊ុនសែន នឹងធ្លាក់ចេញពី
    អំណាច ដោយសារការដឹកនាំកម្លាំងមហាជន
    រុញទម្លាក់ ពីសំណាក់ពួកអាក្បត់ជាតិសមរង្សុី។
    បេីយេីងពិនឹត្យមេីលសេនារីយោដែលពួកវាអួត
    ដេីម្បីគេចវេស ក្នុងការបោកប្រាសលេបលុយ
    មូលនិធិ៣០មុឺនដុល្លារ ពីការឆបោកប្តូរនឹងការ
    សន្យាវិលត្រឡប់គឺកម្លាំងមហាជនស្រឡាញ់
    សន្តិភាពជាតិឯណេះវិញទេដែលត្រៀមសំពងពួកអាក្បត់
    ជាតិ ឲ្យងាប់តៃហោងនោះ។
    ចូរចាំ !
    គ្រាន់តែមានអ្នកចេះធ្មប់ម្នាក់ក្នុងភូមិ ប្រជាជនម៉ាភូមិ
    ព្រួតគ្នាកាប់ចោល ។ ចុះពួកអាក្បត់ជាតិវិញ ! ។
    ព្រោះថាពួកអាក្បត់ជាតិ វាមិនមែន
    ដូចមេធ្មប់ធ្វេីអំពេីម្តង សម្លាប់បានមនុស្សបាន
    តែម្នាក់ឯណា។
    ពួកអាក្បត់ជាតិទង្វេីវា គឹសម្លាប់ប្រជាជនមួយ
    ប្រទេស ។
    ដូច្នេះវាសនាពួកក្បត់ជាតិគ្មានជម្រេីសអីក្រៅតែ
    ពីប្រជាពលរដ្ឋស្រឡាញ់សន្តិភាព ត្រួតគ្នាវ៉ៃពួក
    អាក្បត់ជាតិឲ្យងាប់តៃហោងនោះទេ៕

Leave a Reply

Submit Comment