“កម្ពុជា​ជួប​វិបត្តិ​ចាក់​ស្រេះ ១​ឆ្នាំ ក្រោយ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​ខ្វះ​ភាព​ស្រប​ច្បាប់”

ដោយ មាន ឫទ្ធិ
2019-09-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។ RFA
លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។ RFA


អស់​រយៈពេល ១​ឆ្នាំ​ហើយ ដែល​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន បាន​ជម្នះ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​អាណត្តិ​ទី​៦ ក្រោយពី​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត «​ក្លែងក្លាយ​» ធ្វើឡើង​ដើម្បី​តែ​បង្គ្រប់​កិច្ច ហើយ​ត្រូវ​រង​ការរិះគន់ និង​ថ្កោលទោស​ជុំ​ទិស​នោះ​។ សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក របប​ថ្មី​នេះ ថា ខ្វះ​ភាព​ស្របច្បាប់ ហើយ​កំពុង​ទាមទារ​ឱ្យ​របប​នេះ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ។

តើ​អ្នក​ជំនាញ​វាយតម្លៃ​យ៉ាង​ដូចម្តេច​ដែរ ចំពោះ​ស្ថានភាព​ដែល​កម្ពុជា​បាន​ជួបប្រទះ ក្នុង​រយៈពេល​១​ឆ្នាំក្រោយ​ការ​បង្កើត​រដ្ឋសភា​ឯក​បក្ស និង​រដ្ឋាភិបាល​អាណត្តិ​ទី​៦​ខ្វះ​ភាព​ស្របច្បាប់​នេះ?

មួយ​ឆ្នាំ​ក្រោយ​របប​ឯក​បក្ស​របស់​លោក ហ៊ុន សែន ជម្នះ​ដំណើរការ បើ​ទោះ​បី​ជា​ខ្វះ​ការ​ទទួល​ស្គាល់​ពេញមុខ​ពេញមាត់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​នោះ អ្នក​ជំនាញ​មើល​ឃើញ​ថា កម្ពុជា​កំពុងតែ​ញាំញី​ដោយ​បញ្ហា​ចាក់​ស្រេះ​ស្ទើរ​គ្រប់​វិស័យ។ ពួកគេ​យល់ស្រប​គ្នា​ថា ប្រសិនបើ​គ្មាន​ចំណាត់​ការ​ជាក់លាក់​ណាមួយ​ក្នុង​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ ទាំង​ពី​សហគមន៍​អន្តរជាតិ និង​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង​នោះ​ទេ នោះ​ហេតុការណ៍​នេះ នឹង​រឹត​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ស្ថានភាព​កាន់តែ​អាក្រក់ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ អាច​ផុងខ្លួន​ចូល​ក្នុង​អន្ទាក់​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​សាជាថ្មី ដូចដែល​កម្ពុជា​បាន​ហែល​ឆ្លង​កាល​ពី​ពេល​អតីតកាល។

លោក គល់ បញ្ញា អតីត​នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) មើល​ឃើញ​ថា កម្ពុជា បាន​ហែល​ឆ្លង​នូវ​បញ្ហា និង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ចំនួន​៥ ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក​នេះ។ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​០៦ កញ្ញា ចំ​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ជម្នះ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នោះ លោក គល់ បញ្ញា ថា ផល​ប៉ះពាល់​ទាំង​៥​នោះ រួមមាន​ដូចជា ផល​ប៉ះពាល់​ផ្នែក​ច្បាប់ ដោយសារតែ​ការ​មិន​គោរព​រដ្ឋធម្មនុញ្ញ​ជាតិ និង​ច្បាប់​អន្តរជាតិ ព្រោះ​គ្មាន​ភាព​សេរី​ពហុបក្ស ការ​បន្ត​អូស​បន្លាយ​វិបត្តិ​នយោបាយ ការ​រុញច្រាន​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​វិបត្តិ​សេដ្ឋកិច្ច និង​អស្ថិរភាព​ផ្នែក​សន្តិសុខ​ទាំង​ក្នុង​ប្រទេស និង​ក្នុង​តំបន់​ជាដើម៖ «ប្រជាពលរដ្ឋ​ម្នាក់ៗ​ជា​បុគ្គល​ពី​គណបក្ស​ប្រឆាំង ពី​សង្គម​ស៊ីវិល ពី​អ្នក​សារព័ត៌មាន គឺថា​ជួប​នូវ​ការ​គំរាមកំហែង​ជានិច្ច​ពី​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន នេះ​ជា​រឿង​ដែល​កើតឡើង ហើយ​ការ​គំរាមកំហែង​ចេះតែ​កើន​ឡើង​ជានិច្ច​។ មួយវិញទៀត​បញ្ហា​សន្តិសុខ​ជម្លោះ​ក្នុង​តំបន់​ក៏​ចេះតែ​កើន​ឡើង​ដែរ ព្រោះ​បាន​រុញ​ប្រទេស​កម្ពុជា​យើង​ធ្លាក់ ឬ​អាច​ប្រឈម​ទៅ​ក្នុង​ជម្លោះ​នៅ​ក្នុង​តំបន់ ធ្វើ​ឱ្យ​មានការ​បារម្ភ​ក្នុងចំណោម​ប្រទេស​អាស៊ាន ឬ​ប្រទេស​នានា​ថា ប្រទេស​កម្ពុជា​យើង​ងាក​ទៅ​រក​ចិន ហើយ​បាន​បង្កើន​នូវ​ការ​ទំនាក់ទំនង​ខាង​វិស័យ​ការពារ​អី​ជាដើម ធ្វើ​ឱ្យ​ប្រទេស​ក្នុង​អាស៊ាន​មួយ​ចំនួន គេ​មិន​សប្បាយចិត្ត»

បើ​តាម​លោក គល់ បញ្ញា ដដែល បញ្ហា​អវិជ្ជមាន​ចុងក្រោយ​ដែល​លោក​មើល​ឃើញ ១​ឆ្នាំក្រោយ​ការ​ជម្នះ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​ខ្វះ​ភាព​ស្របច្បាប់​នេះ នោះ​គឺ​មាន​ការ​កើន​ឡើង​ការរំលោភ​អំណាច​កាន់តែ​ខ្លាំង​ទៅលើ​ស្ថាប័នរដ្ឋ ជាពិសេស​ការរំលោភ​ដែន​អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ៖ «គឺ​រឿង​បញ្ហា​នៃ​ការ​កើន​ឡើង​ការរំលោភ​អំណាច​របស់​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ស្ថាប័ន​ទាំងអស់​នេះ ហើយ​នឹង​ការ​កើន​ឡើង​នៃ​អំពើពុករលួយ និង​ការ​កើន​ឡើង​នៃ​ការ​លម្អៀង​ខាង​នយោបាយ ទាំង​ខាង​តុលាការ កងកម្លាំងប្រដាប់អាវុធ គឺ​ថា​មាន​បញ្ហា​លម្អៀង​ទៅ​ខាង​នយោបាយ ធ្វើ​ឱ្យ​ស្ថាប័ន​ដំណើរការ​មិន​មាន​ប្រសិទ្ធភាព»

បន្ថែម​លើ​ការវាយតម្លៃ​របស់​លោក គល់ បញ្ញា នេះ បណ្ឌិត មាស នី មើល​ឃើញ​ពី​កត្តា​ពីរ​ធំៗ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​ការ​ជម្នះ​បង្កើត​រដ្ឋសភា និង រដ្ឋាភិបាល​ថ្មី​មកនេះ​។ កត្តា​ធំៗ​ទាំងពីរ​នោះ លោក​ថា បញ្ហា​ប្រទាញប្រទង់​នៃ​ការរៀបចំ​ការបោះឆ្នោត បង្ក​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​នៅតែ​មិន​សប្បាយចិត្ត និង​ការដឹកនាំ​ប្រទេស​តាម​បែប​ឯក​បក្ស​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ប្រញាប់ប្រញាល់​ទៅ​បង្កើត​ស្ថាប័ន​ក្រុមប្រឹក្សា​ជាតិ​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​ជា​ស្ថាប័ន​មិន​ទៀងទាត់៖ «សម្រាប់​មតិ​អន្តរជាតិ គឺ​គេ​នៅតែ​បង្ហាញ​នូវ​ភាព​មិន​ទុកចិត្ត ហើយ​ក្នុង​ហ្នុង​ក៏​យើង​ឃើញ​មាន​នូវ​ភាព​មិន​សប្បាយចិត្ត​ក្នុង​ចំណោម​ពលរដ្ឋ គាំទ្រ​គណបក្ស​ប្រឆាំង​ផង​ដែរ ក្រោយ​ពេល​ដែល​គណបក្ស​របស់​ពួកគាត់​ត្រូវ​បាន​គេ​រម្លាយ​។ នេះ​គឺ​ដោយសារតែ​ការបោះឆ្នោត​ហ្នុង មិន​មាន​ស្ថាប័ន​ឯករាជ្យ​ណាមួយ ដែល​ចេញ​មុខ​មក​អះអាង​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ថា ការ​បោះឆ្នោត​នេះ​ពិតជា​សេរី និង​យុត្តិធម៌​។ ទាំងនេះ​សុទ្ធតែ​ជា​ភាព​ចម្រូងចម្រាស»

អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ប្រតិកម្ម​តប​ពី​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ ក៏ប៉ុន្តែ កាលពី​ថ្ងៃ​ទី៥ កញ្ញា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «កម្ពុជា និង​លទ្ធិប្រជាធិបតេយ្យ​» រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ងី ចន្ទ្រផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អះអាង​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​រីក​ដុះដាល​ទៅមុខ​ជានិច្ច ពោល​គឺ​មិនបាន​ដើរ​ថយក្រោយ​ដូច​ការចោទប្រកាន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​នោះ​ឡើយ៖ «តាំងពី​យើង​បោះឆ្នោត​ឆ្នាំ​១៩៩៣ រហូតដល់​បច្ចុប្បន្ន​នេះ ប្រជាធិបតេយ្យ​យើង​មានការ​ជំរុញ​ប្រកប​ដោយ​ផ្លែផ្កា នីតិរដ្ឋ សេរីភាព​គ្រប់យ៉ាង​របស់​ប្រជាជន សេរីភាព​របស់​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ សកម្មភាព​របស់​បណ្ដា​ញ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល និង​រាល់​សេវា​សាធារណៈ និង​សុវត្ថិភាព​សំឡេង​ប្រឆាំង​នៃ​ការបោះឆ្នោត សុទ្ធតែ​បានការ​ពារ»

ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ លោក គល់ បញ្ញា យល់ថា សហគមន៍​ជាតិ និង​អន្តរជាតិ នឹង​នៅតែ​បន្ត​ការ​ថ្កោលទោស និង​ទិតៀន​ជា​បន្តបន្ទាប់​ទៅទៀត ដែល​អាចធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ជាពិសេស​រដ្ឋាភិបាល នឹង​ជួបប្រទះ​នូវ​ការ​បាត់បង់​កិត្តិយស និង​ថា កម្ពុជា​លែង​ជា​ប្រទេស​មួយ​ដែល​មាន​ការ​គោរព​ច្បាប់ និង​សិទ្ធិមនុស្ស​ត្រឹមត្រូវ​នោះ​ទេ​។ លោក គល់ បញ្ញា ព្រមាន​ថា កម្ពុជា​នឹង​ជៀស​មិន​ផុត​ពី​បញ្ហា​អស្ថិរភាព​ផ្នែក​នយោបាយ ដោយសារ​ការ​ផ្ទុះ​ការ​ទាមទារ និង​ការ​តវ៉ា​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​ក្រុម​នយោបាយ​បក្ស​ប្រឆាំង៖ «ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​ឃើញ​ថា ការ​ទាមទារ ខ្ញុំ​ឃើញ​កាន់តែ​កើន​ឡើង​ដោយសារ​ការ​ស្ងៀមស្ងាត់​របស់​គេ មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ។ ម្ល៉ោះហើយ​ពួកគេ បង្កើន​នូវ​ការ​ទាមទារ​យ៉ាង​ខ្លាំង​ក្លា ដើម្បី​ដាក់​សម្ពាធ​ធ្វើ​យ៉ាងម៉េច​ឱ្យ​គេ​អាច​បាន​ចូលរួម​នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ដំណើរការ​បោះឆ្នោត​មួយ​ឱ្យ​បាន​ត្រឹមត្រូវ​នា​ពេល​ខាងមុខ​។ ទាំងនេះ ខ្ញុំ​មើល​ទៅ គឺថា​អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅលើ​បញ្ហា​ស្ថិរភាព​នយោបាយ ដោយសារតែ​ពួកគេ​នឹង​អាច​ប្រើ​កម្លាំង​តទល់​ជាមួយ​នឹង​កម្លាំង​ខាង​អ្នក​មាន​អំណាច ដើម្បី​ឱ្យ​ប្រាកដប្រជា​ថា ពួកគេ​នឹង​បាន​ចូលរួម​ក្នុង​ដំណើរការ​នា​ពេល​ខាងមុខ​នេះ»

បណ្ឌិត មាស នី ហៅ​ហេតុការណ៍​នយោបាយ​បច្ចុប្បន្ន​នេះ​ថា កំពុង​ដើរ​ដល់​ដំណាក់កាល​ទ័ល​ច្រក ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​នីតិវិធី​ថ្លឹង​ថ្លែង​ថា តើ​ត្រូវ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬ​យ៉ាងណា ខណៈ​សហរដ្ឋអាមេរិក​ឯណោះ​ដំណើរការ​នីតិវិធី​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​របប​ក្រុងភ្នំពេញ រួម​មានការ​រឹតត្បិត​ទិដ្ឋាការ និង​ការ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ​។ លោក​ថា ដំណោះស្រាយ​យ៉ាងណា​នោះ ភាគី​ខ្មែរ​នឹង​ចៀស​មិន​ផុត​ពី​ការ​ប្រឈម​មុខ​ដាក់គ្នា​ក្នុង​ពេល​ខាងមុខ ដែល​គេ​មិន​អាច​ទស្សន៍ទាយ​ដឹង​ជាមុន​ថា នឹង​មាន​ព្រឹត្តិការណ៍​អ្វី​កើតមានឡើង​នោះ​ទេ៖ «រឿង​សំខាន់​ហ្នឹង​សួរ​ថា តើ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ត្រូវ​គិត ឬ​ទុក​ឱ្យ​អន្តរជាតិ​គិត? យើង​ដឹង​ហើយ​ថា បើ​យើង​ទុក​ឱ្យ​អន្តរជាតិ​គិត គឺ​មិនមែន​ជា​រឿង​របស់​គេ​ទេ។ តែ​ជា​រឿង​របស់​យើង​។ អ៊ីចឹង​អ្វី​ដែល​គេ​ធ្វើ គឺ​គេ​ធ្វើ​ទៅតាម​ដំណើរ ទៅតាម​នីតិវិធី​របស់​គេ។ ដូច្នេះ​យើង​ត្រូវ​ទទួល​ស្គាល់។ ខ្ញុំ​គិត​ថា​ការ​បណ្ដុះ​នូវ​គំនិត​ពឹង​ផ្អែកលើ​បរទេស​ដែល​យើង​មាន​ច្រើន​ជំនាន់​មក​ហើយ​នោះ គួរតែ​នាំគ្នា​កាត់បន្ថយ​ដើម្បី​ទុក​ឱកាស​សម្រាប់​ឱ្យ​ខ្មែរ​និង​ខ្មែរ​ចេះ​និយាយ​គ្នា​ផង។ ដោយសារតែ​យើង​ពឹង​គេ​ច្រើន​ពេក​ហ្នឹង​ហើយ ដែល​យើង​លែង​ពឹង​លើ​គ្នាឯង លែង​និយាយ​រកគ្នា​ឯង ហើយ​ឈ្លោះ​គ្នា ឈ្លោះ​ឥតមាន​ពេល​បញ្ចប់»

យ៉ាងណាក៏ដោយ បណ្ឌិត មាស នី ចង់​ឃើញ​ពលរដ្ឋ​ខ្មែរ​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​កាន់តែ​សកម្ម​នៅ​ក្នុង​សង្គម និង​នយោបាយ​តាម​បែប​អហិង្សា តែ​មិនមែន​តាម​បែប​បដិវត្ត​ពណ៌​នោះ​ទេ ព្រោះ​លោក​ថា បើ​កើត​មានរឿង​នោះ​មែន បើ​កម្ពុជា​ដោះស្រាយ​រួច​នោះ វា​មិន​ជា​បញ្ហា​នោះ​ទេ តែ​បើ​ដោះស្រាយ​មិន​រួច ការណ៍​នោះ​អាច​បណ្ដាល​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​បង្ហូរ​ឈាម​គ្នា​គ្មាន​ទី​បញ្ចប់។ លោក​ស្នើ​ឱ្យ​ពលរដ្ឋ និង​អ្នកនយោបាយ​ខ្មែរ មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ជាថ្មី​ម្ដង​ទៀត ដែល​ជា​ការ​ដណ្ដើម​ឥទ្ធិពល​គ្នា​របស់​ប្រទេស​មហា​អំណាច​នោះ ព្រោះ​លោក​ថា មហាអំណាច​នឹង​ទាញ​កម្ពុជា​ឱ្យ​បម្រើ​ផលប្រយោជន៍​របស់​ប្រទេស​គេ ហើយ​អ្នក​ដែល​បន្ត​ចាញ់​គឺ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

4 Responses to "“កម្ពុជា​ជួប​វិបត្តិ​ចាក់​ស្រេះ ១​ឆ្នាំ ក្រោយ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​ខ្វះ​ភាព​ស្រប​ច្បាប់”"

  1. so socheath says:

    ចេះតែមានហ្មង! ពួកអាឡប់
    ***
    មានអាពូជឆ្កែ អ្នកវិភាគឡប់សតិ ខ្លះ
    និយាយលេីកតម្កេីងដូចពួកអាក្បត់ជាតិ
    សមរង្សុីហ្នឹង ហំហែងផុត
    លោកីយណាស់អញ្ចឹង ! ។
    វាថា ស្តេចតេជោហ៊ុនសែន នឹងធ្លាក់ចេញពី
    អំណាច ដោយសារការដឹកនាំកម្លាំងមហាជន
    រុញទម្លាក់ ពីសំណាក់ពួកអាក្បត់ជាតិសមរង្សុី។
    បេីយេីងពិនឹត្យមេីលសេនារីយោដែលពួកវាអួត
    ដេីម្បីគេចវេស ក្នុងការបោកប្រាសលេបលុយ
    មូលនិធិ៣០មុឺនដុល្លារ ពីការឆបោកប្តូរនឹងការ
    សន្យាវិលត្រឡប់គឺកម្លាំងមហាជនស្រឡាញ់
    សន្តិភាពជាតិឯណេះវិញទេដែលត្រៀមសំពងពួកអាក្បត់
    ជាតិ ឲ្យងាប់តៃហោងនោះ។
    ចូរចាំ !
    គ្រាន់តែមានអ្នកចេះធ្មប់ម្នាក់ក្នុងភូមិ ប្រជាជនម៉ាភូមិ
    ព្រួតគ្នាកាប់ចោល ។ ចុះពួកអាក្បត់ជាតិវិញ ! ។
    ព្រោះថាពួកអាក្បត់ជាតិ វាមិនមែន
    ដូចមេធ្មប់ធ្វេីអំពេីម្តង សម្លាប់បានមនុស្សបាន
    តែម្នាក់ឯណា។
    ពួកអាក្បត់ជាតិទង្វេីវា គឹសម្លាប់ប្រជាជនមួយ
    ប្រទេស ។
    ដូច្នេះវាសនាពួកក្បត់ជាតិគ្មានជម្រេីសអីក្រៅតែ
    ពីប្រជាពលរដ្ឋស្រឡាញ់សន្តិភាព ត្រួតគ្នាវ៉ៃពួក
    អាក្បត់ជាតិឲ្យងាប់តៃហោងនោះទេ៕

  2. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  3. so socheath says:

    នែមីកាហួរ មីកាដួយស្វិត !
    អារឿងអនុគ្រោះ​ពាណិជ្ជកម្ម​ដែល​មាន​​គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ
    ​EBA ដែល​ង៉ែងអួតថា សហភាព​អឺរ៉ុប​គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​​កម្ពុជា
    ​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​ប្រជាពលរដ្ឋ កម្មករ​និង​ កសិករ​កម្ពុជានោះ ប្រជាជនកម្ពូជា
    គ្មាននរណាម្នាក់ ទៅរមាស់មាត់ រមាស់កាដួយ ដូចង៉ែងស្រម៉ៃគឹត អញ្ចឹងទេ !
    ង៉ែងមិនដែលយកបាយ ឬអង្ករ ឲ្យពួកគាត់ហូបចុក សូម្បីតែមួយគ្រាប់ក៏គ្មានដែរ ។
    សព្វថ្ងៃពួកគាត់កំពុងរស់នៅក្នុងស្ថានភាពជីវភាពប្រសើរ មានផ្ទះឈើ ផ្ទះថ្ម មាសពេជ្រពាក់
    មានឡាន មានម៉ូតូជិះអត់ខ្វះ មិនដូចក្រុមក្បត់ជាតិង៉ែង គឹត​ថាក្រទៅៗ នោះ​ទេ ។
    ប្រជាជនកម្ពុជាមិនត្រូវការយកអធិបតេយ្យភាពជាតិ ទៅដូរជាមួយជំនួយបែបអាណានិគម
    ណាមួយនោះដែរ ។
    អញ្ចឹងទេ បើង៉ែងរមាស់កាដួយ​អារឿងអត់បានការហ្នឹង​ ង៉ែងដេកហែកហឹតតែអែងចុះ ។
    កុំចង់ឲ្យគេហឹតជាមួយ ។ កាដួយង៉ែង ស្អុយណាស់ !

  4. so socheath says:

    ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
    គឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ជានិច្ចកាល ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគម
    និងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យ
    របស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និង
    ប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថា
    កម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ ដែលទាក់ទងជាមួយ
    ស្ថាប័នមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា ដែលបានផ្តល់ឥណទាន ជូនប្រជាពលរដ្ឋខ្ចីដើម្បីធ្វើកិច្ចអភិវឌ្ឍ
    គ្រួសារ ការធ្វើអាជីវកម្ម ខ្នាតតូច ឬធំ ដែលវាដូចជាសំណុំនៃការរីកចម្រើនក្នុងជីវភាពរស់នៅរបស់
    ប្រជាពលរដ្ឋ បានក្លាយទៅជាសំណុំភ្លើងដុតក្បាលពួកគេ ឲ្យគេចផុតពីពាក្យភូតភរ បោកប្រាស
    ដែលពួកគេបានបង្ករឡើង ។
    បញ្ហាទំនាស់ដីធ្លី ក្នុងសកម្មភាព ឲ្យមានការលួចដីរដ្ឋ ប្លន់ដីរាស្ត្រ ស្ថិតនៅក្រោមទិសស្លោក ឈ្នះបានដី
    ចាញ់បានលុយ ដែលបង្ករឡើងដោយពួកក្រុមសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
    បានក្លាយជាដំបៅ ដែលត្រូវធ្វើការព្យាបាលរាល់ថ្ងៃ ជាមួយការបំផុសបន្ថែមរបស់ពួកគេ សម្រាប់បង្កររឿងហេតុ ។
    ដោយឡែក សម្រាប់រឿងដែល សម រង្ស៊ី សន្យាថានឹងវិលត្រឡប់ទៅស្រុកខ្មែរវិញនាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ពួកនេះបានប្រើប្រាស់ភាពសកម្ម ក្នុងការបំផុសឲ្យមានការប្រមូលផ្តុំកម្លាំងមនុស្ស ដើម្បី
    ចាំទទួលសមរង្សី ដែលសូម្បីពួកគេដឹងយ៉ាងច្បាស់ថា សមរង្ស៊ីជាជនកំសាក ជាទណ្ឌឹត ដែលដែលត្រូវតែជាប់គុក ហើយសមរង្ស៊ីពិតជាមិនហ៊ានត្រឡប់មកវិញក្តី ។ តែថា ទោះជាយ៉ាងណា សកម្មភាព
    ដែលធ្វើឡើងដោយពួកគេ ក៏មិនអត់ប្រយោជន៍នោះដែរ ព្រោះពួកគេគឺជាក្រុមតែមួយ ធ្វើសកម្មភាព
    ដើម្បីផលប្រយោជន៍នយោបាយផង និងបានទទួលជំនួយពីបរទេស ដើម្បីទ្រទ្រង់សកម្មភាពអង្គការ
    សមាគម របស់ពួកគេបន្តទៀតផងដែរ ។ដូច្នេះផលប្រយោជន៍ពួកគេ ត្រូវបានទុកជាធំជាងសេចក្តី
    សុខសាន្តរបស់ប្រជាជន ដែលកំពុងរស់នៅក្រោមដំបូលសន្តិភាពដែលរកបានដោយកម្រពីសំណាក់
    សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ។
    ប្រជាជនកម្ពុជា ទទូចស្នើសុំរាជរដ្ឋាភិបាល មេត្តាពិនឹត្យនៅលើផ្លូវច្បាប់ចំពោះ ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលទាំងនេះ ព្រោះថាសកម្មភាពអនុវត្តរបស់ពួកគេ ដូចគ្នានិងក្រុមភេរវកម្ម បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន ដែលច្បាប់មិនត្រូវ
    អត់អោននោះទេ ៕

Leave a Reply

Submit Comment