តុលាការ​​ខេត្ត​កំពង់ចាម​កោះហៅ​​​យុវជន​បក្ស​ប្រឆាំង​ម្នាក់​ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ ក្រោយ​ពេល​ទៅ​​ជួប​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី

ដោយ មួង ណារ៉េត
2019-09-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ក្នុង​ពេល​ទៅ​ជួប​អ្នកគាំទ្រ​លោក នៅម៉ាឡេស៊ី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Sam Rainsy
លោក សម រង្ស៊ី ក្នុង​ពេល​ទៅ​ជួប​អ្នកគាំទ្រ​លោក នៅម៉ាឡេស៊ី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Sam Rainsy


អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម បាន​ចេញ​ដីកា​កោះហៅ​យុវជន​ម្នាក់​ទៀត ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ស្ទឹងត្រង់ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​បទ​ញុះញង់ ក្រោយ​ពេល​យុវជន​ម្នាក់​នោះ បាន​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី។ មន្ត្រី​បក្ស​ប្រឆាំង​ហៅ​ការ​​កោះ​ហៅ​នេះ​ថា ជា​ការ​ធ្វើ​ទុក​បុក​ម្នេញ​ និង​ជា​ការ​​បន្លាច​​ពលរដ្ឋ​ កុំ​ឲ្យ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា។

ក្នុង​ដីកា​កោះ​ហៅ ចុះ​ថ្ងៃ​ទី២៨ ខែ​សីហា តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី៦ កញ្ញា ព្រះរាជអាជ្ញា​រង​​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក ហាក់ ហ៊ាន់ បង្គាប់​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​ លោក រិន រដ្ឋ រស់​នៅ​ភូមិ​ព្រះ​អណ្ដូង​ទី២ ឃុំ​ព្រះ​អណ្ដូង ស្រុក​ស្ទឹងត្រង់ ចូល​​បំភ្លឺ​នៅ​ម៉ោង ៨កន្លះ​ព្រឹក ថ្ងៃ​ទី១៩ សីហា ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ លោក រិន រដ្ឋ ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក ​(VOD) ​ថា តុលាការ​ចេញ​ដីកា​នេះ​ បន្ទាប់​ពី​លោក​បាន​ទៅ​ជួប​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៥ សីហា។ តែ​លោក​មិន​បាន​បញ្ជាក់​ថា នឹង​ចូល​ខ្លួន​តាម​ដីកា​កោះ ឬ​យ៉ាង​ណា​ទេ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សោ ចាន់ដេត ប្រាប់​អាស៊ី​សេរី​ថា ការ​​ចេញ​​ដីកា​គំរាម​​យុវជន​ ដែល​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី គ្រាន់​តែ​ជា​ហេតុ​ផល​មួយ​របស់​របប​ក្រុង​ភ្នំពេញ​ប៉ុណ្ណោះ។ តែ​ហេតុ​ផល​ពិត​ប្រាកដ គឺ​របប​ក្រុង​ភ្នំពេញ​ចង់​កម្លា​ពលរដ្ឋ​ឲ្យ​ខ្លាច​ញញើត​ ក្នុង​ការ​ទៅ​ទទួល​លោក សម រង្ស៊ី។ លោក​ថា ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ​កាន់​តែ​មាន​កំហឹង​ទៅ​វិញ​ទេ៖ «(ចាប់) គោលដៅ​ ដោយសារ​គាត់ (លោក ហ៊ុន សែន) គិត​ថា កម្លាំង​ទាំង​នោះ គឺជា​កម្លាំង​​ស្រួច កម្លាំង​អ្នក​ដែល​ត្រៀម​ ដើម្បី​ទទួល​ សម រង្ស៊ី ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ។ (បង្ក្រាប) គ្រប់​មនុស្ស​ទាំងអស់ សកម្មជន​ទាំង​អស់ ដែល​ហ៊ាន​ចេញ​មុខ ពី​ព្រោះ​អ្នក​ទាំង​អស់ ដែល​គេ​ចាប់​នោះ សុទ្ធ​តែ​មិន​ចុះ​ញ៉ម មិន​ចុះ​ចាញ់ ហើយ​មិន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​តាម​ការ​លួង​លោម​កន្លង​មក»

ចាប់​តាំង​ពី​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ បាន​បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ខ្លាំង​ជាង​មុន។ សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់​ចាម ៣នាក់​ហើយ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ និង​ចាប់​ខ្លួន។ អ្នក​ទាំងនោះ​​ គឺ​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក គង់ ស៊ីវង្ស មេឃុំ​ជាប់​ឆ្នោត​ឃុំ​បុស្ស​ខ្នុរ​ ស្រុក​ចំការ​លើ លោក ហ៊ុន សុគង់ ត្រូវ​បាន​​សមត្ថកិច្ច​ចាប់​ខ្លួន​ នៅ​ថ្ងៃ​ទី៥ កញ្ញា នៅ​សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ និង​សកម្មជន​ស្រុក​ស្ទឹងត្រង់ លោក រិន រដ្ឋ។ សកម្មជន​ខេត្ត​កំពង់ចាម​ខ្លះ​ទៀត ក៏​កំពុង​រត់​ភៀសខ្លួន ពី​ការ​ចាប់​ខ្លួន​នេះ​ដែរ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក យល់​ថា ការ​ចេញ​ដីកា និង​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម ជា​រឿង​នយោបាយ ជា​ជាង​ការ​អនុវត្ត​ច្បាប់។ សង្គម​ស៊ីវិល​ យល់​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ មិន​បាន​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ តែ​រដ្ឋាភិបាល​បាន​រៀបចំ​ប្រព័ន្ធ​បង្ក្រាប​លើ​​សកម្មជន​បក្ស​ប្រឆាំង​ជា​ស្រេច ដោយ​ប្រើប្រាស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​​ក្នុង​ការ​ចាប់​ខ្លួន និង​តុលាការ៖ «ជា​រឿង​នយោបាយ​ច្រើន​ជាង​រឿង​អនុវត្ត​ច្បាប់​ ពី​ព្រោះ​យើង​មើល​ទៅ​សកម្មជន​នៃ​អ្នក​នយោបាយ​ទាំង​អស់​ហ្នឹង។ គាត់​ធ្វើ​សកម្មភាព​ក្នុង​បែប​នយោបាយ គាត់​មិន​បាន​ទៅ​ប្រព្រឹត្តិ​បទ​ល្មើស​អ្វី​ទេ ព្រោះ​សកម្មភាព​ទាំងអស់​ហ្នឹង ក្នុង​នាម​ជា​ពលរដ្ឋ ក្នុង​នាម​អ្នក​នយោបាយ ជា​ទូទៅ​សកម្មភាព​ទាំង​អស់​ហ្នឹង គឺ​ផ្ដល់​សិទ្ធិ​ដោយ​ច្បាប់​កំពូល​របស់​ជាតិ ហើយ​និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»

ជុំវិញ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៣នាក់ នៅ​ខេត្ត​កំពង់ចាម​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក ហូត វុទ្ធី បាន​ទេ នៅ​ថ្ងៃ​ទី៦ កញ្ញា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ​សម្រាប់​សង្គម​ស៊ីវិល​វិញ លោក ស៊ឹង សែនករុណា យល់​ថា ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ ដល់​សកម្មជន​បក្ស​ប្រឆាំង​បែប​នេះ នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ និង​សិទ្ធិ​មនុស្ស​កាន់​តែ​អាប់អួ​ ហើយ​រដ្ឋាភិបាល​នឹង​ជៀស​មិន​ផុត​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ឡើយ។

គិត​មក​ដល់​ខែ​កញ្ញា​នេះ យ៉ាង​តិច​ណាស់ មាន​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស ២៣នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ នៅ​ក្នុង​ឆ្នាំ២០១៩ ក្រោម​បទ​ចោទ​ញុះញង់ និង​កាប់​ទន្ទ្រាន​ដី​រដ្ឋ។ ក្នុង​នោះ ២០នាក់​កំពុង​ជាប់​ឃុំ​នៅ​ឡើយ ឯ ២នាក់ ត្រូវ​បាន​ដោះលែង កាល​ពី​ពេល​ថ្មីៗ នេះ និង​ម្នាក់​ស្លាប់​ក្នុង​ពន្ធនាគារ។ អ្នក​ទាំង ២៣នាក់​នេះ មាន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ចាម ព្រះសីហនុ និង​កំពត​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "តុលាការ​​ខេត្ត​កំពង់ចាម​កោះហៅ​​​យុវជន​បក្ស​ប្រឆាំង​ម្នាក់​ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ ក្រោយ​ពេល​ទៅ​​ជួប​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី"

  1. so socheath says:

    ចេះតែមានហ្មង! ពួកអាឡប់
    ***
    មានអាពូជឆ្កែ អ្នកវិភាគឡប់សតិ ខ្លះ
    និយាយលេីកតម្កេីងដូចពួកអាក្បត់ជាតិ
    សមរង្សុីហ្នឹង ហំហែងផុត
    លោកីយណាស់អញ្ចឹង ! ។
    វាថា ស្តេចតេជោហ៊ុនសែន នឹងធ្លាក់ចេញពី
    អំណាច ដោយសារការដឹកនាំកម្លាំងមហាជន
    រុញទម្លាក់ ពីសំណាក់ពួកអាក្បត់ជាតិសមរង្សុី។
    បេីយេីងពិនឹត្យមេីលសេនារីយោដែលពួកវាអួត
    ដេីម្បីគេចវេស ក្នុងការបោកប្រាសលេបលុយ
    មូលនិធិ៣០មុឺនដុល្លារ ពីការឆបោកប្តូរនឹងការ
    សន្យាវិលត្រឡប់គឺកម្លាំងមហាជនស្រឡាញ់
    សន្តិភាពជាតិឯណេះវិញទេដែលត្រៀមសំពងពួកអាក្បត់
    ជាតិ ឲ្យងាប់តៃហោងនោះ។
    ចូរចាំ !
    គ្រាន់តែមានអ្នកចេះធ្មប់ម្នាក់ក្នុងភូមិ ប្រជាជនម៉ាភូមិ
    ព្រួតគ្នាកាប់ចោល ។ ចុះពួកអាក្បត់ជាតិវិញ ! ។
    ព្រោះថាពួកអាក្បត់ជាតិ វាមិនមែន
    ដូចមេធ្មប់ធ្វេីអំពេីម្តង សម្លាប់បានមនុស្សបាន
    តែម្នាក់ឯណា។
    ពួកអាក្បត់ជាតិទង្វេីវា គឹសម្លាប់ប្រជាជនមួយ
    ប្រទេស ។
    ដូច្នេះវាសនាពួកក្បត់ជាតិគ្មានជម្រេីសអីក្រៅតែ
    ពីប្រជាពលរដ្ឋស្រឡាញ់សន្តិភាព ត្រួតគ្នាវ៉ៃពួក
    អាក្បត់ជាតិឲ្យងាប់តៃហោងនោះទេ៕

  2. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  3. so socheath says:

    នែមីកាហួរ មីកាដួយស្វិត !
    អារឿងអនុគ្រោះ​ពាណិជ្ជកម្ម​ដែល​មាន​​គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ
    ​EBA ដែល​ង៉ែងអួតថា សហភាព​អឺរ៉ុប​គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​​កម្ពុជា
    ​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​ប្រជាពលរដ្ឋ កម្មករ​និង​ កសិករ​កម្ពុជានោះ ប្រជាជនកម្ពូជា
    គ្មាននរណាម្នាក់ ទៅរមាស់មាត់ រមាស់កាដួយ ដូចង៉ែងស្រម៉ៃគឹត អញ្ចឹងទេ !
    ង៉ែងមិនដែលយកបាយ ឬអង្ករ ឲ្យពួកគាត់ហូបចុក សូម្បីតែមួយគ្រាប់ក៏គ្មានដែរ ។
    សព្វថ្ងៃពួកគាត់កំពុងរស់នៅក្នុងស្ថានភាពជីវភាពប្រសើរ មានផ្ទះឈើ ផ្ទះថ្ម មាសពេជ្រពាក់
    មានឡាន មានម៉ូតូជិះអត់ខ្វះ មិនដូចក្រុមក្បត់ជាតិង៉ែង គឹត​ថាក្រទៅៗ នោះ​ទេ ។
    ប្រជាជនកម្ពុជាមិនត្រូវការយកអធិបតេយ្យភាពជាតិ ទៅដូរជាមួយជំនួយបែបអាណានិគម
    ណាមួយនោះដែរ ។
    អញ្ចឹងទេ បើង៉ែងរមាស់កាដួយ​អារឿងអត់បានការហ្នឹង​ ង៉ែងដេកហែកហឹតតែអែងចុះ ។
    កុំចង់ឲ្យគេហឹតជាមួយ ។ កាដួយង៉ែង ស្អុយណាស់ !

Leave a Reply

Submit Comment