អ្នកការពារ​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ធ្វើទុក្ខបុកម្នេញ​​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន

ដោយ ទីន ហ្សាការីយ៉ា
2019-09-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided
សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided


សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ពីព្រោះ​ទង្វើ​បែបនេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ក្រសួង​យុត្តិធម៌​ថ្លែង​ការពារ​ចំណាត់​ការ​លើ​សកម្មជន​បក្ស​ប្រឆាំង​ថា ការ​អនុវត្ត​ច្បាប់។

មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់​ថា អាជ្ញាធរ​បាន​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​លើ​ក្រុម​អ្នកគាំទ្រ និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន បន្ទាប់ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា ទាំង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទាំងឡាយ​ដែល​កម្ពុជា​បាន​ទទួល​ស្គាល់ សុទ្ធតែ​មាន​ចែង​អំពី​ការ​ធានា​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ ដូច្នេះ​លោក​ថា គ្មាន​មូលដ្ឋាន​ណាមួយ​ដែល​អាច​យក​ទៅ​ចោទប្រកាន់​ប្រជាពលរដ្ឋ នៅ​ពេល​ពួកគាត់​គាំទ្រ​អ្នកនយោបាយ​ដែល​ពួកគាត់​ពេញចិត្ត​នោះ​ឡើយ​។ ជាពិសេស​លោក​ថា សាលដីកា​តុលាការ​កំពូល​ហាមប្រាម​តែ​មនុស្ស​១១៨ នាក់​ប៉ុណ្ណោះ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ មិនបាន​ហាមឃាត់​ពលរដ្ឋ​ទូទាំង​ប្រទេស​នោះ​ឡើយ​។ លោក​រិះគន់​ចំណាត់ការ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ៖ «ការអនុវត្ត​ច្បាប់ វា​គ្រាន់តែ​ជា​ទិដ្ឋភាព​មួយ​ដែល​យក​ច្បាប់​មក​ធ្វើជា​សម្អាង​ទេ ប៉ុន្តែ​ការអនុវត្ត​ខ្លះ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។ អ៊ីចឹង​ហើយ​បានជា​ទាំង​សហភាព​អឺរ៉ុប អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ហ្នឹង បាន​ទទូច​សុំ​ឱ្យ​ឈប់​ធ្វើទុក្ខបុកម្នេញ​ដល់​អតីត​គណបក្សប្រឆាំង​ហ្នឹង ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង​មាន​សេរីភាព​ស្មើគ្នា ក្នុងនាម​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ»

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ពិនិត្យ​ឃើញ​ថា រយៈពេល​៩ ខែ នៃ​ឆ្នាំ​២០១៩ នេះ មាន​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ចំនួន ២១​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​បំពាន​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​តុលាការ​កំពូល។ ចំនួន​នេះ​មិន​រាប់បញ្ចូល​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​ឡើយ ហើយក៏​មិន​រាប់បញ្ចូល​សកម្មជន​ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ដោះលែង​ទៅវិញ​នោះ​ដែរ​។ ដោយឡែក សកម្មជន​ដែល​ត្រូវ​បាន​អាជ្ញាធរ​កោះហៅ​ទៅ​សាកសួរ​វិញ បាន​កើន​ឡើង​ដល់​១៥៦ នាក់​ហើយ គិត​ត្រឹម​រយៈពេល​ដូចគ្នា​នេះ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ការពារ​ចំណាត់ការ​លើ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នេះ ថា ជា​ការ​អនុវត្ត​ច្បាប់។ លោក​ចាត់​ទុក សកម្មភាព​គាំទ្រ​បក្ស​ប្រឆាំង និង​ការ​អំពាវនាវ​របស់​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នោះ ថា ជា​អំពើ​ល្មើសច្បាប់ ដែល​អាជ្ញាធរ​ត្រូវតែ​ទប់ស្កាត់​។ លោក​បន្ថែម​ថា អង្គការ​សង្គម​ស៊ីវិល​គួរតែ​ប្រាប់​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង កុំ​ឱ្យ​ប្រព្រឹត្ត​ទង្វើ​ណាមួយ​ដែល​ប្រាស​ចាក​ពី​ច្បាប់៖ «កាលណា​អង្គការ​ចាត់តាំង​មួយ​ត្រូវ​បាន​ច្បាប់​រំលាយ អង្គការ​ចាត់តាំង​នោះ​មិន​អាច​ធ្វើ​សកម្មភាព​តាម​ផ្លូវ​ច្បាប់​បានទេ រួម​ទាំង​អ្នកគាំទ្រ និង​សមាជិក​ក៏ដោយ។ កាលណា​ធ្វើ​សកម្មភាព​ក្នុង​រូបភាព ឬក៏​ក្នុងនាម​ជា​អង្គការ​ចាត់តាំង ឬក៏​ធ្វើ​សកម្មភាព​គាំទ្រ​អង្គការ​ចាត់តាំង​ដែល​ច្បាប់​បាន​រំលាយ​ហើយ គឺ​ជា​ការចូលរួម​បំពាន​ច្បាប់»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស ស៊ឹង សែនករុណា ច្រានចោល​ការ​លើកឡើង​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួងយុត្តិធម៌។ លោក​កត់សម្គាល់​ថា សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​ចាប់​ឃុំខ្លួន​នោះ មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​អាជ្ញាធរ​ឡើយ ហើយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នោះ គឺជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​ដោយ​សន្តិវិធី​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​យាយី និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​តទៅ​ទៀត៖ «ការ​ជួប​ប្រជុំ ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី​របៀប​ហ្នឹង យើង​មិន​ចាត់ទុកថា អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​ទាំងអស់​ហ្នឹង​ជា​អំពើ​ខុសច្បាប់​អ្វី​ទេ។ ផ្ទុយទៅវិញ បើ​សមត្ថកិច្ច​ចាត់វិធានការ​លើ​ក្រុម​អ្នកគាំទ្រ សកម្មជន ឬក៏​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ទាំងអស់​ហ្នឹង ខ្ញុំ​ថា វា​ជា​រឿង​មួយ​ដែល​ខុស​ផ្ទុយ​ពី​ច្បាប់​កំពូល​របស់​ជាតិ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ទៅវិញ​ទេ»

រដ្ឋធម្មនុញ្ញ មាត្រា​៣៥ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ។ តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​បែបនេះ លោក ស៊ឹង សែនករុណ ថ្លែង​ថា អាជ្ញាធរ​មិន​អាច​លើក​ហេតុផល​អនុវត្ត​ច្បាប់ ដើម្បី​ប្រើ​អំណាច​របស់​ខ្លួន​ដោយ​បំពាន​បាន​ឡើយ​។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​នៅតែ​ធ្វើ​សកម្មភាព​គាំទ្រ​បក្ស​ប្រឆាំង ពីព្រោះ​ពួកគាត់​យល់ថា ការ​រំលាយ​គណបក្ស​ដែល​ពួកគាត់​ស្រឡាញ់​នោះ គឺ​ដោយសារតែ​ហេតុផល​នយោបាយ មិនមែន​ជា​ការអនុវត្ត​ច្បាប់​ពិតប្រាកដ​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​អ្នកនយោបាយ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ងាក​មក​រក​តុ​ចរចា​វិញ ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ ក្រុម​សង្គម​ស៊ីវិល​គូស​បញ្ជាក់​ថា មានតែ​ដំណោះស្រាយ​នយោបាយ​ទេ ទើប​អាច​ស្ដារ​ស្ថានការណ៍​ស្រុកទេស​ឡើងវិញ​បាន និង​អាច​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​លើ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "អ្នកការពារ​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ធ្វើទុក្ខបុកម្នេញ​​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន"

  1. so socheath says:

    មិនដឹងធ្វើទុកបុកឆ្តិញ ស្អីទេ ? អាមាត់ឆ្កែនេះ
    អ្នកបុកឆ្តិញគឺពូកអាកាកសំណល់ថោកជាងឆ្កែ អតីតបក្សសង្គ្រោះផេះខ្លួនវាអីតើ !
    ពួកអាមាត់ឆ្កែ ក្រុមអង្គការការពារចោរ និយាយម៉ោ ចោលម្សៀតសុទ្ធ អានេះ !

  2. so socheath says:

    ចេះតែមានហ្មង! ពួកអាឡប់
    ***
    មានអាពូជឆ្កែ អ្នកវិភាគឡប់សតិ ខ្លះ
    និយាយលេីកតម្កេីងដូចពួកអាក្បត់ជាតិ
    សមរង្សុីហ្នឹង ហំហែងផុត
    លោកីយណាស់អញ្ចឹង ! ។
    វាថា ស្តេចតេជោហ៊ុនសែន នឹងធ្លាក់ចេញពី
    អំណាច ដោយសារការដឹកនាំកម្លាំងមហាជន
    រុញទម្លាក់ ពីសំណាក់ពួកអាក្បត់ជាតិសមរង្សុី។
    បេីយេីងពិនឹត្យមេីលសេនារីយោដែលពួកវាអួត
    ដេីម្បីគេចវេស ក្នុងការបោកប្រាសលេបលុយ
    មូលនិធិ៣០មុឺនដុល្លារ ពីការឆបោកប្តូរនឹងការ
    សន្យាវិលត្រឡប់គឺកម្លាំងមហាជនស្រឡាញ់
    សន្តិភាពជាតិឯណេះវិញទេដែលត្រៀមសំពងពួកអាក្បត់
    ជាតិ ឲ្យងាប់តៃហោងនោះ។
    ចូរចាំ !
    គ្រាន់តែមានអ្នកចេះធ្មប់ម្នាក់ក្នុងភូមិ ប្រជាជនម៉ាភូមិ
    ព្រួតគ្នាកាប់ចោល ។ ចុះពួកអាក្បត់ជាតិវិញ ! ។
    ព្រោះថាពួកអាក្បត់ជាតិ វាមិនមែន
    ដូចមេធ្មប់ធ្វេីអំពេីម្តង សម្លាប់បានមនុស្សបាន
    តែម្នាក់ឯណា។
    ពួកអាក្បត់ជាតិទង្វេីវា គឹសម្លាប់ប្រជាជនមួយ
    ប្រទេស ។
    ដូច្នេះវាសនាពួកក្បត់ជាតិគ្មានជម្រេីសអីក្រៅតែ
    ពីប្រជាពលរដ្ឋស្រឡាញ់សន្តិភាព ត្រួតគ្នាវ៉ៃពួក
    អាក្បត់ជាតិឲ្យងាប់តៃហោងនោះទេ៕

  3. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

Leave a Reply

Submit Comment