សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ព្រៃវែង អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​តាម​ឃ្លាំមើល​ជា​ប្រចាំ

ដោយ វ៉ែន សុមេធ
2019-09-09
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ថត សុភាព (ពាក់​អាវ​ខ្មៅ​ឈរ​ខាង​ស្តាំ) ពេល​លោក​ចុះ​យក​អំណោយ​ជូន​គ្រួសារ​លោក នុត ពេជ្រ អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ លោក ថន សុភាព ផ្ដល់​ឱ្យ
លោក ថត សុភាព (ពាក់​អាវ​ខ្មៅ​ឈរ​ខាង​ស្តាំ) ពេល​លោក​ចុះ​យក​អំណោយ​ជូន​គ្រួសារ​លោក នុត ពេជ្រ អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ លោក ថន សុភាព ផ្ដល់​ឱ្យ


សកម្មជន​បក្សប្រឆាំងម្នាក់នៅខេត្តព្រៃវែង អះអាងថា អាជ្ញាធរមូលដ្ឋានបានតាមឃ្លាំមើលលោកជា​ប្រចាំ ទោះ​ជា​លោកមិនបានប្រព្រឹត្តអ្វីខុស​ច្បាប់​ក៏​ដោយ។ សង្គម​ស៊ីវិល​យល់​ថា ទង្វើ​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ស្នើសុំ​ឲ្យ​អាជ្ញាធរបញ្ឈប់សកម្មភាពនេះ​ជា​បន្ទាន់។

សកម្មជនបក្សប្រឆាំង និងជាសកម្មជន១០០រាត្រីរបស់បណ្ឌិតកែម ឡី គឺលោក ថន សុភាព អះអាង​ថា អាជ្ញាធរមូលដ្ឋានបាន តាមឃ្លាំមើលសកម្មភាពរបស់លោករាល់ថ្ងៃ ជាពិសេស​ចាប់តាំង​ពី​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាសវិលចូលស្រុកវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។

លោក ថន សុភាព ដែលរស់នៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង រៀបរាប់ថា អាជ្ញាធរ​តែងតែតាមថតសកម្មភាពរបស់លោកនៅពេលជួបប្រាស្រ័យគ្នាជាមួយអ្នកគាំទ្របក្សប្រឆាំងដូចគ្នា និងក្នុងពេលលោកធ្វើការងារមនុស្សធម៌ ឬការងារសង្គមជាដើម។ លោកបន្តថា អាជ្ញាធរតែងតែមក​ឈរក្បែរមុខផ្ទះរបស់លោកស្ទើរ​រៀងរាល់​ថ្ងៃ និងពេលខ្លះទៀតអាជ្ញាធរបានសួរនាំ អ្នកជិតខាង​អំពី​សកម្មភាពរបស់លោកផងដែរ។ លោកចាត់ទុកថា ទង្វើបែបនេះគឺជាការគំរាមគំហែង និងបំបិទសិទ្ធិ​សេរីភាព​របស់លោក៖ «»

លោក ថន សុភាព គឺជាសកម្មជន​សង្គមមួយរូបដែលតែងតែឈឺឆ្អាលនឹងរឿងអយុត្តិធម៌ក្នុងសង្គម។ កន្លងមក លោកធ្លាប់ធ្វើពិធីរ៉ៃអង្គាសថវិកាជួយដល់សាលាឃុំណាដែលខ្វះខាតសម្ភារៈ ប្រើប្រាស់ និងយកជំនួយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋក្រីក្រជាដើម។ លើសពីនេះទៀត លោកតែងតែ​ដឹក​នាំ​ប្រជាពលរដ្ឋក្នុងព្រៃស្លា ឬភូមិយាយចាស់កូនខ្ចីដែលបណ្ឌិត កែម ឡី ដាក់ឈ្មោះឲ្យនោះ ធ្វើ​បុណ្យ​រម្លឹក​ខួបជូនបណ្ឌិតកែម ឡី រៀងរាល់ឆ្នាំ។ លោក​ក៏​ជា​អ្នក​ដែល​ដើរលើកស្លាកពាក្យបណ្តាំ បណ្ឌិត កែម ឡី នៅតាមផ្ទះពលរដ្ឋដែលគោរពស្រលាញ់បណ្ឌិតកែម ឡី ផងដែរ ប៉ុន្តែត្រូវអាជ្ញាធរ រារាំង​រហូត។

នាយប៉ុស្តិ៍នគរបាលឃុំព្រៃព្នៅ លោក ស៊ុំ សីហា ប្រាប់អាស៊ីសេរីថា លោកមិនបានដឹងអំពីករណីនេះ ទេ ព្រោះទើបចូលកាន់ដំណែងទើបតែបានមួយខែប៉ុណ្ណោះ៖ «»

ផ្ទុយពីការអះអាងរបស់នាយប៉ុស្តិ៍នគរបាលនេះ ពលរដ្ឋរស់នៅភូមិព្រៃស្លាមួយរូប គឺលោក ឌុច ដូត ប្រាប់អាស៊ីសេរីថា ពិតមានជាមន្ត្រីនគរបាលតាមដានលោក ថន ​សុភាព ពិតមែន ហើយអាជ្ញាធរ ធ្លាប់ទាំងសួរនាំលោកអំពីសកម្មភាពរបស់អ្នក​គាំទ្រ​បក្សប្រឆាំងម្នាក់នេះផងដែរ។ លោកអះអាងថា លោក ថន សុភាព គឺជាមនុស្សល្អ មិនបានប្រព្រឹត្តអ្វីល្មើសច្បាប់នោះទេ៖ «»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លី​កាដូ​ (LICADHO​)លោក​ អំ​ សំអាត​ មាន​ប្រសាសន៍​ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិគ្រប់គ្រាន់​ក្នុងការចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។ លោក​បន្ត​ថា ប្រសិនបើសេរីភាពមូលដ្ឋានទាំងអស់នេះរបស់ប្រជាពលរដ្ឋ ត្រូវបានរំខាននិងត្រូវ បាន​គំរាម​កំហែង នោះបង្ហាញថា​ អាជ្ញាធរកម្ពុជាមិនបានអនុវត្តច្បាប់ និងលើក​ស្ទូយ​សិទ្ធិ​សេរីភាព​របស់ប្រជាពលរដ្ឋឡើយ៖ «»

មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់​ថា អាជ្ញាធរ​បាន​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​លើ​ក្រុម​អ្នកគាំទ្រ និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន បន្ទាប់ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

ក្នុងរយៈពេល ​៩ខែ នៃ​ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ចំនួន ២១​នាក់ ដាក់​ក្នុង​ពន្ធនាគារ និង​បាន​កោះហៅ​សកម្មជន​បក្ស​ប្រឆាំង​ទៅ​សាកសួរ កើនដល់១៥៦នាក់​។ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​បាន​នាំ​គ្នា​រត់​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​ជា​បន្ត​បន្ទាប់​ដោយសារ​តែ​ពួក​គេ មិន​អាច​ទ្រាំ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ព្រៃវែង អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​តាម​ឃ្លាំមើល​ជា​ប្រចាំ"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  2. so socheath says:

    នែមីកាហួរ មីកាដួយស្វិត !
    អារឿងអនុគ្រោះ​ពាណិជ្ជកម្ម​ដែល​មាន​​គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ
    ​EBA ដែល​ង៉ែងអួតថា សហភាព​អឺរ៉ុប​គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​​កម្ពុជា
    ​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​ប្រជាពលរដ្ឋ កម្មករ​និង​ កសិករ​កម្ពុជានោះ ប្រជាជនកម្ពូជា
    គ្មាននរណាម្នាក់ ទៅរមាស់មាត់ រមាស់កាដួយ ដូចង៉ែងស្រម៉ៃគឹត អញ្ចឹងទេ !
    ង៉ែងមិនដែលយកបាយ ឬអង្ករ ឲ្យពួកគាត់ហូបចុក សូម្បីតែមួយគ្រាប់ក៏គ្មានដែរ ។
    សព្វថ្ងៃពួកគាត់កំពុងរស់នៅក្នុងស្ថានភាពជីវភាពប្រសើរ មានផ្ទះឈើ ផ្ទះថ្ម មាសពេជ្រពាក់
    មានឡាន មានម៉ូតូជិះអត់ខ្វះ មិនដូចក្រុមក្បត់ជាតិង៉ែង គឹត​ថាក្រទៅៗ នោះ​ទេ ។
    ប្រជាជនកម្ពុជាមិនត្រូវការយកអធិបតេយ្យភាពជាតិ ទៅដូរជាមួយជំនួយបែបអាណានិគម
    ណាមួយនោះដែរ ។
    អញ្ចឹងទេ បើង៉ែងរមាស់កាដួយ​អារឿងអត់បានការហ្នឹង​ ង៉ែងដេកហែកហឹតតែអែងចុះ ។
    កុំចង់ឲ្យគេហឹតជាមួយ ។ កាដួយង៉ែង ស្អុយណាស់ !

  3. Anonymous says:

    This country is in the hand of Veitcong mafia dictator and his groups’ so don’t ever talk about justice or democracy what so ever ‘ Anybody want justice have to pay big bug to mafia judges or mafia groups so opposition or people support opposition must be jail or killed because this country is belong to Veitcong mafia dictator and his groups including so socheat ‘

Leave a Reply

Submit Comment