សង្គម​ស៊ីវិល ស្នើ​ទៅ​ប្រធាន​រដ្ឋ​សភា​សុំ​មើល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម ​និង​ទាម​ទារ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ពេញ​លេញ​

ដោយ ញឹម សុផល
10/09/2019
RFI

media
លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា
@សហការី


ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហព័ន្ធ​សហជីព​ចំនួន​១១ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជាតិ ដើម្បី​ស្នើ​សុំ​អត្ថបទ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម និង​សុំ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ពេញ​លេញ​ជាមួយ​អ្នក​ពាក់​ព័ន្ធ​គ្រប់​វិស័យ​។ ការ​ស្នើ​របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល និង​សហជីព​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សេច​ក្តី​ព្រាង​ច្បាប់​នេះ បាន​ទៅ​ដល់​ដៃ​រដ្ឋ​សភា​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយ​ពី​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា បាន​អនុម័ត​កាល​ពី​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី២​ខែសីហា​កន្លង​ទៅ។ លោក គង់ អាទិត្យ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ីខៅឌូ) ថ្លែង​ថា​ក្រុម​អ្នក​សហ​ជីព និង​សង្គម​ស៊ីវិល ពិត​ជា​ចង់​ដឹង​ចង់​ឃើញ​ខ្លឹម​សារ ដែល​បាន​កែ​ប្រែ នៅ​ក្នុង​សេច​ក្តី​ព្រាង​ច្បាប់​នេះ ខណៈ​អត្ថបទ​នេះ បាន​ឆ្លង​កាត់​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​។

សូមស្តាប់ប្រសាសន៍របស់លោក គង់ អាទិត្យ ដែលរៀបចំដោយ ញឺម សុផល៖
10/09/2019

What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល ស្នើ​ទៅ​ប្រធាន​រដ្ឋ​សភា​សុំ​មើល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម ​និង​ទាម​ទារ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ពេញ​លេញ​"

  1. Anonymous says:

    NO way’ haha’ this tiny country is in Veitcong mafia dictator and his groups’ don’t even talk about justice or democracy or negotiation what so ever’ haha’ . Veitcong mafia dictator and his groups only obey the Angka lour hanoi or china communist ‘Opposition and people who support oppositon party will be jail or killed or accused so remember this country is in veitcong mafia dictator cage’

Leave a Reply

Submit Comment