សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ឲ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា

នយោបាយ


រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែលត្រូវបាន​រំលាយ​​នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (VOA)


10 កញ្ញា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

មួយ​សប្តាហ៍​ក្រោយ​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧ ​ស.រ.អា​ បាន​ស្នើ​ដល់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ ឲ្យ​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​លើ​​លោក​ កឹម សុខា​ និង​ដោះលែង​រូប​លោក​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ។

សហរដ្ឋ​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត​បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​អះអាង​ថា​បទ​ចោទ​នោះ​គឺជា​បទ​ចោទ«គ្មាន​មូលដ្ឋាន»។

ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ​ក្រោយ​ពី​ខួប​គម្រប់​ពីរ​ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​លោក ​កឹម សុខា។

លោក​ស្រី​ Morgan Ortagus ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក។

លោក​ស្រី​ Morgan Ortagus ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក។


លោក​ស្រី​ Morgan Ortagus អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​លើក​ឡើង​ក្នុង​ខ្សែអាត់​វីដេអូមួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​ចាប់ខ្លួន​ និង​បទចោទប្រកាន់«​ដែល​គ្មាន​មូលដ្ឋាន»នេះ​ហើយ​ ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ឧបករណ៍រំលាយគណបក្ស​ប្រឆាំង​ និងដកហូត​ដំណែង​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​នេះ​ចំនួន​ជាង​៥០០០នាក់​នៅ​ទូទាំង​ប្រទេស។ សកម្ម​ភាព​ទាំង​នេះ​ គឺជា«ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ»។

លោក​ស្រី​ Morgan Ortagus លើក​ឡើង​ថាលោក​ កឹម សុខា​ ​ត្រូវ​ឃុំ​ខ្លួន​ដោយ​មិន​មាន​ការ​កាត់​ទោស ហើយ​សហរដ្ឋ​អាមេរិកសុំ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោលរាល់​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។

«សហរដ្ឋ​អាមេរិក​សូម​អំពាវនាវ​ម្ដង​ទៀត​ ដល់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ ទៅលើ​លោក​កឹម​ សុខា​ ​ប្រគល់​ឡើង​វិញ​នូវ​សិទ្ធិ​នយោបាយ​ និង​សិទ្ធិពលរដ្ឋ​ជូន​គាត់​ និង​ដោះលែង​នូវ​អ្នក​ទាំងឡាយ​ណា​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត»។

​អ្ន​ក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ដដែលបាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​យក «​ជំហាន​ជាក់​ស្ដែង​ ដើម្បី​ជំរុញ​ការ​ផ្សះ​ផ្សា​ឡើងវិញ​ ដោយ​អនុញ្ញាតឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សង្គម​ស៊ីវិល​ ដំណើរ​ការ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ ការ​គំរាម​កំហែង​ ឬ​ការ​សង​សឹក​ ដោយសារ​ការ​អនុវត្តន៍​សិទ្ធិ​របស់គេ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំ​នៅ​ក្រោម​ច្បាប់​»។​

​លោក កឹម សុខា ត្រូវ​ចាប់​ខ្លួននៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួល​គោក កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​២​ ឈាន​ចូល​ថ្ងៃ​ទី​៣​ខែ​កញ្ញា ឆ្នាំ​២០០១៧ ​ពោល​គឺ​ពីរ​ខែ​មុន​នឹងគណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ។ លោក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ ​បទ​ចោទ​នេះ​អាច​ឲ្យ​លោក​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​លោក​មាន​កំហុស។

​លោក​ កឹម សុខា ត្រូវ​បាន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ មុន​នឹង​ត្រូវ​ប្តូរ​មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក្រោម​ការ​ឃ្លាំមើល។

លោក​ស្រី​ Morgan Ortagus អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសអាមេរិក​បាន​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់​បាន​ដើម្បី​គាំទ្រ​បទ​ចោទប្រឆាំង​លោក​កឹម​សុខា នោះ​ទេ។​

លោក​ជិន ម៉ាលីន​ អ្នកនាំពាក្យ​ ក្រសួងយុត្តិធម៌​ បាន​ចាត់​ទុក​ថា​សេចក្តីថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ ជា​សារ​នយោបាយ​ច្រំដែល​ ហើយ​ថា​ អាមេរិក​ក៏​កំពុង​ជាន់​ឈ្លី​ច្បាប់​អន្តរជាតិ​ផ្សេងៗ​ រួមមាន​ច្បាប់​ការ​ទូត​ផង​ដែរ។

«សេចក្ដីថ្លែងការណ៍ ការ​លើក​ឡើង​របស់​គាត់​ ដូច​អត់​មាន​អី​ថ្មី​ទេ​ វា​ជា​រឿង​ដដែល​ដែល​ទូត​ អាមេរិក​តែង​តែ​ធ្វើ​ ហើយ​ជា​អំពើមួយ​ដែល​ខុស​ទៅ​នឹង​គោល​ការណ៍​ច្បាប់ការទូត​ និង​ទំនាក់​ទំនង​អន្តរជាតិ​ ដែល​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​ និង​រដ្ឋ​អធិបតេយ្យ»។

រូបឯកសារ៖ អ្នក​ស្រី​ ម៉េង​ សុភារី ​ជា​សហ​មេធាវី​ការពារ​ក្តីលោក កឹម សុខា និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលា​ឧទ្ធរណ៍​ បន្ទាប់​ពី​សវនាការ​នៃសំណុំ​រឿង​បណ្ដឹង​លោក​ កឹម​ សុខា​ សុំ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (អូន​ ឆេងប៉រ/VOA)

រូបឯកសារ៖ អ្នក​ស្រី​ ម៉េង​ សុភារី ​ជា​សហ​មេធាវី​ការពារ​ក្តីលោក កឹម សុខា និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលា​ឧទ្ធរណ៍​ បន្ទាប់​ពី​សវនាការ​នៃសំណុំ​រឿង​បណ្ដឹង​លោក​ កឹម​ សុខា​ សុំ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (អូន​ ឆេងប៉រ/VOA)


ទោះ​យ៉ាង​ណា​ អ្នកស្រី ​ម៉េង​ សុភារី​ សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា​ យល់​ថា​ សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ គឺ​ស្រប​គ្នា​នឹង​ការ​ទាម​ទារ​របស់​ក្រុម​មេធាវី​ឲ្យ​មាន​ការ​ទម្លាក់​ចោលបទ​ចោទ​ប្រឆាំង​លោក​ កឹម សុខា​ដែរ។​មូល​ហេតុ​គឺ​ដោយ​សារ​បទ​ចោទ​ប្រឆាំង​អតីត​មេ​បក្ស​ប្រឆាំង​នេះ​«មិន​មាន​ធាតុ​ផ្សំ​ គ្រប់​គ្រាន់»។​

កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​ចាត់​ទុក​ថា​លោក ​កឹម សុខា«ជា​មនុស្ស​ស្អាត​ស្អំ» ។

​ហើយ​ភ្លាមៗ​នោះ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​តប​វិញ​ ដោយបាន​ហៅ​ការ​អធិប្បាយ​របស់​ស្ថានទូត​អាមេរិក​ថា​ ជា​ទង្វើ​មួយ​រំលោភ​អធិបតេយ្យ​ភាព​កម្ពុជា​ ដែល​ជា​រដ្ឋ​ឯករាជ្យ៕

What Next?

Recent Articles

7 Responses to "សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ឲ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា"

  1. Anonymous says:

    USA please don’t say to release mr SO KHA ‘ because this country is in the cage of Veitcong mafia dictator and his groups’

  2. so socheath says:

    ​សារ​នយោបាយ​ច្រំដែលៗ របស់អាមេរិក ​ ​​មិនខុសអីពីការ​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ
    ​ផ្ទៃ​ក្នុង​ ​នៃ​រដ្ឋ​អធិបតេយ្យ នោះឡើយ ។
    ​ព្រោះថាសារដែលសហរដ្ឋ អាមេរិក​​ប្រើប្រាស​នេះគឺដើម្បីជាន់ឈ្លី​លើច្បាប់​អន្តរជាតិផង
    ​​ច្បាប់​ការ​ទូតផង ​​សំដៅជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​ នៃ​រដ្ឋ​អធិបតេយ្យមួយ ។
    សួរថា ! តើអធិបតេយ្យភាពរដ្ឋ របស់សហរដ្ឋអាមេរិក ទាមទារឲ្យប្រទេសដ៏ទៃអាច
    ប្រើសារជ្រៀតជ្រែកចូលកិច្ចការផ្ឬៃក្នុងរបស់សហរដ្ឋអាមេរិកដូច្នេះបានដែរទេ ?
    អាមេរិកគ្រាន់តែជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ទៃក្នុងលោក ដែលអាមេរិក
    មិនគួរតាំងខ្លួនជាឪលើប្រទេសទាំងអស់ក្នុងលោក​នេះទេ ។
    ហើយអាមេរិក ក៏មិនមានសមត្ថភាពគ្រប់គ្រាន់ណាមួយ ដើម្បីតាំងខ្លួនជាបងធំដាច់គេ​
    លើលោកនេះនោះដែរ ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិន​អនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោក​លើគ្រប់វិស័យ ​​ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    បើគឹតពីប្រវត្តិសាស្ត្រ ទាក់ទងនិងវប្បធម៍ អារីយធម៍ អាមេរិក មានប្រវត្តិក៏កើតប្រទេសដោយ
    ឯករាជ្យប្រមាណជាង ២០០ ប៉ុណ្ណោះ ហើយអាមេរិកក៏ជាប្រទេសធ្លាប់មានប្រវត្តិជាប្រទេសស្ថិតនៅ
    អាណានិគមនៃប្រទេសដ៏ទៃដែរ ។ ដូច្នេះទំហំនៃការឈឺចាប់ សម្រាប់ការជិះជាន់ អាមេរិក
    ក៏ធ្លាប់បានភ្លក់រសជាតិហើយដែរ ថាតើឈឺចាប់យ៉ាងណា ទើបមានការរើបម្រាស់ដណ្តើមឯករាជ្យ
    នោះ ?
    ដូច្នេះការសងសឹក ដើម្បីដាក់អាណានិគមលើប្រទេសដ៏ទៃ តាមរយះការប្រើមនោគមវិជ្ជា ស្តីពី
    សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដែលសូម្បីតែអាមេរិកខ្លួនឯងធ្វើមិនបានផងនោះ
    ពិសេសរំលោភ​អធិបតេយ្យ​ភាព​កម្ពុជា​ ដែល​ជា​រដ្ឋ​ឯករាជ្យ តើអាមេរិក អាចរំលឹកពីការឈឺចាប់
    ដែលប្រទេសខ្លួនធ្លាប់ត្រូវបានរំលោភបំពានដោយប្រទេសដ៏ទៃ ថាវាឈឺចាប់យ៉ាងណាដែរទេ ?

  3. Anonymous says:

    USA will continue politely ask Hun Sen to release Kem Sokha before USA execute its role as a democracy leader and the main reason is that USA doesn’t want to punish Hun Sen. This is will be the last step for Hun Sen to decide his fate

  4. so socheath says:

    ស្អី ! អ្ហែងហ្នឹង ឱ អាមេរិក អាពូជឆ្កែមូស (Anonymous) បានជាអ្ហែងចេះដឹងអីជាងអាមេរិក
    យ៉ាងនេះ ?
    ​អ្ហែងគ្រាន់តែជាឆ្កែ​អាមេរិក​សោះហ្នឹង !

  5. Anonymous says:

    well ..every bodies used their name MOOK (Anonymous) because they did not wanted to fight whit all those animal . sorry for this fake SO SOCHEATH this dump old man mane himself was not match to this name. I wanted to tell every one that I have my relative the same this name but he is so smart not like this animal. this guy if I’m not wrong he must be a jungle educated communist killer . I keep noted for long time ago that this animal have been hided to manipulated in media by those jungle educated leader. look in every sentence the attitude and the way of speaking are the same way. let forget about that now I would like to have every one focus on what the USA talking about. normally USA not repeated over the same manor or the same subject. if they lost fait that will be their last warning . I knew all those jungle educated they did not understanding about the language among political leader in the whole world. my request to international community is>> please do not use the same words that we used to talk to them. like we are concerning, reconsidering, or simple word like please change your direction, they will never understanding all those human language at all . the weak point of those animal is any word that come whit consequent , talk direct in the simple language and press hart for them to shut up and following the order.

  6. Anonymous says:

    well ..every bodies used their name MOOK (Anonymous) because they did not wanted to fight whit all those animal . sorry for this fake SO SOCHEATH this dump old man mane himself was not match to this name. I wanted to tell every one that I have my relative the same this name but he is so smart not like this animal. this guy if I’m not wrong he must be a jungle educated communist killer . I keep noted for long time ago that this animal have been hided to manipulated in media by those jungle educated leader. look in every sentence the attitude and the way of speaking are the same way. let forget about that now I would like to have every one focus on what the USA talking about. normally USA not repeated over the same manor or the same subject. if they lost fait that will be their last warning . I knew all those jungle educated they did not understanding about the language among political leader in the whole world. my request to international community is>> please do not use the same words that we used to talk to them. like we are concerning, reconsidering, or simple word like please change your direction, they will never understanding all those human language at all . the weak point of those animal is any word that come whit consequent , talk direct in the simple language and press hart for them to shut up and following the order. please do not let them going away from what they have done

  7. so socheath says:

    ហាស ! ហាស
    អាមូស ! ( Anonymous ) ភាពសង្ស័យរបស់អ្ហែង ថាអញជាសម្តេចតេជោ គឺខុសហើយ !
    គឺខុសឆ្ងាយដូចមេឃហើយហ្នឹងដី ។ អញគឺអញ មិនមែនសម្តេចតេជោទេ ។
    គ្រប់កិច្ចការនយោបាយ កងទ័ព និងបណ្តារកិច្ចការសង្គមផ្សេងទៀត សម្រាប់ការរៀបចំចាត់ចែង
    អញគ្មានសមត្ថភាពដូចសម្តេចនាយករដ្ឋមន្រ្តីទេ ។ អញគ្មានគ្រាន់តែជាមនុស្សចាស់ ចូលនិវត្តន៍
    ម្នាក់តែប៉ុណ្ណោះ ។
    ដូច្នេះអ្ហែងកុំយល់ច្រឡំថាអញជាអ្នកនេះ អ្នកនោះទៀត ។
    មើលក្នុងហ្វេសប៊ុក ឃើញមុខមាត់អញយ៉ាងច្បាស់ អត់មានក្លែងបន្លំទេ ។
    មនុស្សក្នុងគណបក្សប្រជាជនកម្ពុជា ពីក្រោមដល់លើ មិនចេះភូតកុហក បោកប្រាសទេ គឺចូលចិត្ត
    និយាយអ្វីដែលជាការពិត ត្រង់ទៅត្រង់មក មិនចាប់ដៃហើយយកជើងជាន់នោះទេ ។
    យូរណាស់ហើយដែលអ្ហែងសង្ស័យរបៀបនេះ ។
    អញឯណាទៅចេះបែងភាគ ជាសម្តេចនាយកផង សុខឥសានមេចាស់អញផង ខៀវគញ្ញារិទ្ធ
    មេអញផង សយសុភាព ផៃស៊ីផាន ដែលជាមិត្តធ្លាប់រួមការងារ ជាមួយអញនោះ ។
    ហាស !ហា តិចថាអញ ជាពុយគា ធ្វើការនៅកាសែតក្យូដូ ជប៉ុនទៀតចុះវ៉ី ។
    ឡប់សតិមែនអាឡប់ !
    ខ្ញុំសុំលើកយកភាគខ្លី នៃការសនិដ្ខានរបស់អាមូស មកជម្រាបជូនខ្លះ ចុះ ដែលវាពិតជាគួរ
    ឲ្យអស់សំណើចណាស់ ព្រោះវាថា ខ្ញុំត្រូវបានលាក់លៀម ( លាក់ឈ្មោះ) ក្នុងប្រព័ន្ធផ្សេះផ្សាយ ។
    well ..every bodies used their name MOOK (Anonymous) because they did not wanted to fight whit all those animal . sorry for this fake SO SOCHEATH this dump old man mane himself was not match to this name. I wanted to tell every one that I have my relative the same this name but he is so smart not like this animal. this guy if I’m not wrong he must be a jungle educated communist killer . I keep noted for long time ago that this animal have been hided to manipulated in media by those jungle educated leader. look in every sentence the attitude and the way of speaking are the same way.

Leave a Reply

Submit Comment