ដោយ ហេង រស្មី
2019-09-10
RFA
សកម្មជនប្រឆាំងជួបជុំគ្នាផ្ដល់កម្លាំងចិត្តឲ្យសកម្មជនមួយរូប មុនពេលចូលជួប ប៉ូលិសនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។ រូបថត៖ ពលរដ្ឋ
អង្គការសង្គមស៊ីវិលមួយចំនួនបានរកឃើញថា សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ កំពុងត្រូវបានរឹតបន្តឹងយ៉ាងឃ្លាំង ទាំងសេរីភាពនៃការជួបសម្ដែងមតិ និងសិទ្ធិជួបប្រជុំដោយសន្តិវិធី។ ចំណែកអង្គការសង្គមស៊ីវិលខ្លួនឯង ក៏ត្រូវបានអាជ្ញាធររារាំង និងជ្រៀតជ្រែកការងាររបស់ពួកគេផងដែរ។ មន្ត្រីរបបក្រុងភ្នំពេញបញ្ជាក់ថា អង្គការសង្គមស៊ីវិលទាំងនោះមិនដែលមើលឃើញភាពវិជ្ជមានរបស់រដ្ឋាភិបាលទេ។
នៅក្នុងរបាយការណ៍ដែលមានចំនួន ៩ទំព័ររបស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលរួមមានសហគមន៍ជនជាតិដើមភាគតិច សហគមន៍រងគ្រោះដីធ្លី គ្រូបង្រៀន អង្គការមិនមែនរដ្ឋាភិបាល កម្មករ កម្មការិនី ជនពិការ យុវជន និង ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងប្រជាពលរដ្ឋចំនួន ២៦៨នាក់បានរកឃើញថា ស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការទទួលបានយុត្តិធម៌របស់ពលរដ្ឋខ្មែរក្រោមការដឹកនាំពីរបបក្រុងភ្នំពេញរយៈពេលកន្លងមក ជាពិសេស ក្រោយពីការបោះឆ្នោត២០១៨ មិនមានភាពល្អប្រសើរទេ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានបញ្ជាក់ថា សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋត្រូវបានរិតបន្តឹងយ៉ាងខ្លាំង។ រដ្ឋាភិបាលហាក់យកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែមិនបានខិតខំអនុវត្តឲ្យមានប្រសិទ្ធភាពនូវយន្តការធានាការគោរពសិទ្ធិមនុស្ស ជាមូលដ្ឋានរបស់ពលរដ្ឋទេ។
ការចូលរួមសកម្មភាពសង្គមដែលឆ្លុះបញ្ចាំងពីការអនុវត្តសិទ្ធិសេរីភាព រួមមានសេរីភាព បញ្ចេញមតិ សិទ្ធិការជួបប្រជុំដោយសន្តិវិធី សិទ្ធិទទួលបានយុត្តិធម៌ សិទ្ធិដើរហើរ របស់ប្រជាពលរដ្ឋ និង អង្គការសង្គមស៊ីវិល ត្រូវបានជ្រៀតជ្រែក និង រារាំងដោយអាជ្ញាធរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានការពារទង្វើរបស់រដ្ឋាភិបាលថា អ្វីដែលបានបង្ហាញនៅក្នុងសេចក្ដីថ្លែងការណ៍នោះ គឺខុសពីការពិតជាក់ស្ដែង ដែលកើតមាននៅកម្ពុជា។ លោកប្រាប់ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៩ កញ្ញាថា ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនោះមិនដែលមើលភាពវិជ្ជមានរបស់រដ្ឋាភិបាលទេ គឺមើលឃើញតែភាពខ្មៅងងឹតប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
គឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
*******
ជានិច្ចកាល ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគម
និងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យ
របស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និង
ប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថា
កម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ ដែលទាក់ទងជាមួយ
ស្ថាប័នមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា ដែលបានផ្តល់ឥណទាន ជូនប្រជាពលរដ្ឋខ្ចីដើម្បីធ្វើកិច្ចអភិវឌ្ឍ
គ្រួសារ ការធ្វើអាជីវកម្ម ខ្នាតតូច ឬធំ ដែលវាដូចជាសំណុំនៃការរីកចម្រើនក្នុងជីវភាពរស់នៅរបស់
ប្រជាពលរដ្ឋ បានក្លាយទៅជាសំណុំភ្លើងដុតក្បាលពួកគេ ឲ្យគេចផុតពីពាក្យភូតភរ បោកប្រាស
ដែលពួកគេបានបង្ករឡើង ។
បញ្ហាទំនាស់ដីធ្លី ក្នុងសកម្មភាព ឲ្យមានការលួចដីរដ្ឋ ប្លន់ដីរាស្ត្រ ស្ថិតនៅក្រោមទិសស្លោក ឈ្នះបានដី
ចាញ់បានលុយ ដែលបង្ករឡើងដោយពួកក្រុមសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
បានក្លាយជាដំបៅ ដែលត្រូវធ្វើការព្យាបាលរាល់ថ្ងៃ ជាមួយការបំផុសបន្ថែមរបស់ពួកគេ សម្រាប់បង្កររឿងហេតុ ។
ដោយឡែក សម្រាប់រឿងដែល សម រង្ស៊ី សន្យាថានឹងវិលត្រឡប់ទៅស្រុកខ្មែរវិញនាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ពួកនេះបានប្រើប្រាស់ភាពសកម្ម ក្នុងការបំផុសឲ្យមានការប្រមូលផ្តុំកម្លាំងមនុស្ស ដើម្បី
ចាំទទួលសមរង្សី ដែលសូម្បីពួកគេដឹងយ៉ាងច្បាស់ថា សមរង្ស៊ីជាជនកំសាក ជាទណ្ឌឹត ដែលដែលត្រូវតែជាប់គុក ហើយសមរង្ស៊ីពិតជាមិនហ៊ានត្រឡប់មកវិញក្តី ។ តែថា ទោះជាយ៉ាងណា សកម្មភាព
ដែលធ្វើឡើងដោយពួកគេ ក៏មិនអត់ប្រយោជន៍នោះដែរ ព្រោះពួកគេគឺជាក្រុមតែមួយ ធ្វើសកម្មភាព
ដើម្បីផលប្រយោជន៍នយោបាយផង និងបានទទួលជំនួយពីបរទេស ដើម្បីទ្រទ្រង់សកម្មភាពអង្គការ
សមាគម របស់ពួកគេបន្តទៀតផងដែរ ។ដូច្នេះផលប្រយោជន៍ពួកគេ ត្រូវបានទុកជាធំជាងសេចក្តី
សុខសាន្តរបស់ប្រជាជន ដែលកំពុងរស់នៅក្រោមដំបូលសន្តិភាពដែលរកបានដោយកម្រពីសំណាក់
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ប្រជាជនកម្ពុជា ទទូចស្នើសុំរាជរដ្ឋាភិបាល មេត្តាពិនឹត្យនៅលើផ្លូវច្បាប់ចំពោះ ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលទាំងនេះ ព្រោះថាសកម្មភាពអនុវត្តរបស់ពួកគេ ដូចគ្នានិងក្រុមភេរវកម្ម បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន ដែលច្បាប់មិនត្រូវ
អត់អោននោះទេ ៕