អង្គភាព​រដ្ឋាភិបាល ប្រតិកម្ម​ខ្លាំងៗ​នឹង​ការ​បដិសេធ​ជំនួប​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល

នយោបាយ


រូបឯកសារ៖ លោក​ អំ សំអាត​ ជា​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​​។


10 កញ្ញា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​បាន​​ចោទ​ប្រកាន់​ថា​ អង្គការ​ទាំង​នេះ​បាន​ផ្សព្វ​ផ្សាយ​របាយការណ៍ «ប្រាសចាក​ពី​ការ​ពិត​និង​ជា​ព័ត៌មាន​ក្លែងក្លាយ​ (Fake News)​ និង​មាន​បំណង​ទុច្ចរិត….ដែល​អាច​ជា​មធ្យោបាយ​បំពេញ​បំណង​បរទេស​អមិត្ត»។

អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​នៅ​ថ្ងៃ​អង្គារ​នេះចំពោះ​ការ​បដិសេធ​ចូល​ជួប​សន្ទនា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​បី​ដោយចោទ​ថា ​អង្គការ​ទាំង​នោះ​បាន​សាប​ព្រោះ​ «ព័ត៌មាន​មិន​ពិត​ដែល​មាន​បរទេស​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង»។

អង្គភាព​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាលបានកោះ​ហៅអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និង​សមាគម​ធាង​ត្នោត​ដើម្បី​ពិភាក្សាឡើង​វិញ​អំពី​របាយការណ៍​របស់​អង្គការ​ទាំង​ពីរ​ស្ដីពី​ផល​ប៉ះពាល់ជា​អវិជ្ជមាន​នៃ​កម្ចីផ្នែក​មីក្រូហិរញ្ញវត្ថុ​លើ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​និង​អង្គការ​តម្លាភាព​កម្ពុជា​ដើម្បី​ពិភាក្សា​លើ​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា ​«ចំណុច​ស្ដីពី​សេចក្ដី​សម្រេច​ចិត្ត​ដ៏​សំខាន់​ដែល​ត្រូវ​ធ្វើ​សម្រាប់​កម្ពុជា ឬ Cambodia’s crossroads»នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។ ក៏ប៉ុន្តែ​អង្គការ​ទាំង​បី​បាន​បដិសេធ​ចូល​រួម​តាម​ការ​កោះ​ហៅ​របស់​អង្គភាព​របស់​រដ្ឋាភិបាល​នេះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលបាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បដិសេធ​ពី​សង្គម​ស៊ីវិល​ទាំងនេះ​ដោយ​បន្ថែម​ការ​ចោទ​ប្រកាន់​ថា​អង្គការ​ទាំង​នេះ​បាន​ផ្សព្វ​ផ្សាយ​របាយការណ៍ «ប្រាសចាក​ពី​ការ​ពិត​និង​ជា​ព័ត៌មាន​ក្លែងក្លាយ​ (Fake News)​ និង​មាន​បំណង​ទុច្ចរិត….ដែល​អាច​ជា​មធ្យោបាយ​បំពេញ​បំណង​បរទេស​អមិត្ត»។

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)បាន​ពន្យល់​អំពី​ការ​បដិសេធ​ការ​ចូល​រួម​នេះ​ថា អង្គការ​របស់​លោក​បាន​ពន្យល់​រួចហើយ​ ហើយក៏​គ្មាន​អ្វី​ដែល​ត្រូវ​បកស្រាយ​ឬ​បំភ្លឺ​បន្ថែម​ទៀត​ទេ៕

What Next?

Recent Articles

4 Responses to "អង្គភាព​រដ្ឋាភិបាល ប្រតិកម្ម​ខ្លាំងៗ​នឹង​ការ​បដិសេធ​ជំនួប​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល"

  1. Anonymous says:

    You must remember this country is in the hands of mafia groups so don’t ever dream about the justice or democracy ‘ because this country in the cage of veitcong mafia dictator and his groups’

  2. so socheath says:

    ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
    គឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ជានិច្ចកាល ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគម
    និងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យ
    របស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និង
    ប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថា
    កម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ ដែលទាក់ទងជាមួយ
    ស្ថាប័នមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា ដែលបានផ្តល់ឥណទាន ជូនប្រជាពលរដ្ឋខ្ចីដើម្បីធ្វើកិច្ចអភិវឌ្ឍ
    គ្រួសារ ការធ្វើអាជីវកម្ម ខ្នាតតូច ឬធំ ដែលវាដូចជាសំណុំនៃការរីកចម្រើនក្នុងជីវភាពរស់នៅរបស់
    ប្រជាពលរដ្ឋ បានក្លាយទៅជាសំណុំភ្លើងដុតក្បាលពួកគេ ឲ្យគេចផុតពីពាក្យភូតភរ បោកប្រាស
    ដែលពួកគេបានបង្ករឡើង ។
    បញ្ហាទំនាស់ដីធ្លី ក្នុងសកម្មភាព ឲ្យមានការលួចដីរដ្ឋ ប្លន់ដីរាស្ត្រ ស្ថិតនៅក្រោមទិសស្លោក ឈ្នះបានដី
    ចាញ់បានលុយ ដែលបង្ករឡើងដោយពួកក្រុមសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
    បានក្លាយជាដំបៅ ដែលត្រូវធ្វើការព្យាបាលរាល់ថ្ងៃ ជាមួយការបំផុសបន្ថែមរបស់ពួកគេ សម្រាប់បង្កររឿងហេតុ ។
    ដោយឡែក សម្រាប់រឿងដែល សម រង្ស៊ី សន្យាថានឹងវិលត្រឡប់ទៅស្រុកខ្មែរវិញនាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ពួកនេះបានប្រើប្រាស់ភាពសកម្ម ក្នុងការបំផុសឲ្យមានការប្រមូលផ្តុំកម្លាំងមនុស្ស ដើម្បី
    ចាំទទួលសមរង្សី ដែលសូម្បីពួកគេដឹងយ៉ាងច្បាស់ថា សមរង្ស៊ីជាជនកំសាក ជាទណ្ឌឹត ដែលដែលត្រូវតែជាប់គុក ហើយសមរង្ស៊ីពិតជាមិនហ៊ានត្រឡប់មកវិញក្តី ។ តែថា ទោះជាយ៉ាងណា សកម្មភាព
    ដែលធ្វើឡើងដោយពួកគេ ក៏មិនអត់ប្រយោជន៍នោះដែរ ព្រោះពួកគេគឺជាក្រុមតែមួយ ធ្វើសកម្មភាព
    ដើម្បីផលប្រយោជន៍នយោបាយផង និងបានទទួលជំនួយពីបរទេស ដើម្បីទ្រទ្រង់សកម្មភាពអង្គការ
    សមាគម របស់ពួកគេបន្តទៀតផងដែរ ។ដូច្នេះផលប្រយោជន៍ពួកគេ ត្រូវបានទុកជាធំជាងសេចក្តី
    សុខសាន្តរបស់ប្រជាជន ដែលកំពុងរស់នៅក្រោមដំបូលសន្តិភាពដែលរកបានដោយកម្រពីសំណាក់
    សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ។
    ប្រជាជនកម្ពុជា ទទូចស្នើសុំរាជរដ្ឋាភិបាល មេត្តាពិនឹត្យនៅលើផ្លូវច្បាប់ចំពោះ ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលទាំងនេះ ព្រោះថាសកម្មភាពអនុវត្តរបស់ពួកគេ ដូចគ្នានិងក្រុមភេរវកម្ម បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន ដែលច្បាប់មិនត្រូវ
    អត់អោននោះទេ ៕

  3. so socheath says:

    ​សារ​នយោបាយ​ច្រំដែលៗ របស់អាមេរិក ​ ឲ្យដោះលែងកឹមសុខា ដែលជាប់ចោទពីទោសក្បត់ជាតិ
    ​​មិនខុសអីពីការ​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ
    ​ផ្ទៃ​ក្នុង​ ​នៃ​រដ្ឋ​អធិបតេយ្យ នោះឡើយ ។
    ​ព្រោះថាសារដែលសហរដ្ឋ អាមេរិក​​ប្រើប្រាស​នេះគឺដើម្បីជាន់ឈ្លី​លើច្បាប់​អន្តរជាតិផង
    ​​ច្បាប់​ការ​ទូតផង ​​សំដៅជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​ នៃ​រដ្ឋ​អធិបតេយ្យមួយ ។
    សួរថា ! តើអធិបតេយ្យភាពរដ្ឋ របស់សហរដ្ឋអាមេរិក ទាមទារឲ្យប្រទេសដ៏ទៃអាច
    ប្រើសារជ្រៀតជ្រែកចូលកិច្ចការផ្ឬៃក្នុងរបស់សហរដ្ឋអាមេរិកដូច្នេះបានដែរទេ ?
    អាមេរិកគ្រាន់តែជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ទៃក្នុងលោក ដែលអាមេរិក
    មិនគួរតាំងខ្លួនជាឪលើប្រទេសទាំងអស់ក្នុងលោក​នេះទេ ។
    ហើយអាមេរិក ក៏មិនមានសមត្ថភាពគ្រប់គ្រាន់ណាមួយ ដើម្បីតាំងខ្លួនជាបងធំដាច់គេ​
    លើលោកនេះនោះដែរ ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិន​អនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោក​លើគ្រប់វិស័យ ​​ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    បើគឹតពីប្រវត្តិសាស្ត្រ ទាក់ទងនិងវប្បធម៍ អារីយធម៍ អាមេរិក មានប្រវត្តិក៏កើតប្រទេសដោយ
    ឯករាជ្យប្រមាណជាង ២០០ ប៉ុណ្ណោះ ហើយអាមេរិកក៏ជាប្រទេសធ្លាប់មានប្រវត្តិជាប្រទេសស្ថិតនៅ
    អាណានិគមនៃប្រទេសដ៏ទៃដែរ ។ ដូច្នេះទំហំនៃការឈឺចាប់ សម្រាប់ការជិះជាន់ អាមេរិក
    ក៏ធ្លាប់បានភ្លក់រសជាតិហើយដែរ ថាតើឈឺចាប់យ៉ាងណា ទើបមានការរើបម្រាស់ដណ្តើមឯករាជ្យ
    នោះ ?
    ដូច្នេះការសងសឹក ដើម្បីដាក់អាណានិគមលើប្រទេសដ៏ទៃ តាមរយះការប្រើមនោគមវិជ្ជា ស្តីពី
    សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដែលសូម្បីតែអាមេរិកខ្លួនឯងធ្វើមិនបានផងនោះ
    ពិសេសរំលោភ​អធិបតេយ្យ​ភាព​កម្ពុជា​ ដែល​ជា​រដ្ឋ​ឯករាជ្យ តើអាមេរិក អាចរំលឹកពីការឈឺចាប់
    ដែលប្រទេសខ្លួនធ្លាប់ត្រូវបានរំលោភបំពានដោយប្រទេសដ៏ទៃ ថាវាឈឺចាប់យ៉ាងណាដែរទេ ?

  4. so socheath says:

    Send to facebook
    ហាស ! ហាស
    អាអំ សំអាត វានិយាយថាស្ថាប័នសិទ្ធិមនុស្សជាតិត្រូវឯករាជ្យ ថា ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅពេលនេះ ជាកាលវេលាមិនទាន់សមទំនងនៅឡើយ ? ? ? ដែលការនិយាយរបស់វា
    បានចាត់ទុក ថា មានតែអង្គការសិទ្ធិមនុស្ស វាទេដែលអនុវត្តន៍ការការពារសិទ្ធិមនុស្សបានល្អអត់ខ្ចោះនោះ ។
    មើលពាក្យពេញរបស់អា អំ សំអាត (បង្កើតស្ថាប័នជាតិសិទ្ធមនុស្សមកឈរលើជំហរឯករាជ្យឬបង្កើតឱ្យតែបានខ្ញុំនៅតែមិនមានជំនឿប្រាកដប្រជាថាស្ថាប័នហ្នឹងមានជំហរឯករាជ្យទេ។អ្វីដែលមើលឃើញហាក់បង្ហាញឆន្ទៈថា រដ្ឋាភិបាលគាត់ចង់ធ្វើចង់បង្កើតស្ថាប័នគតិយុត្តិអីអស់ហ្នឹងអាចធ្វើបានហើយ តែសំខាន់គាត់អនុវត្តយ៉ាងណា គាត់ការពារសិទ្ធិមនុស្សមែនឬអត់? )
    ហេស !ហេ
    លីកាដូហ្នឹងជាស្អី ! ទើបចង់ដាក់ខ្លួន នៅក្រៅទម្រង់ច្បាប់រដ្ឋបែបនេះ ?
    ជាក្រុមភេរវកម្ម ជ្រកក្រោមស្លាកសង្គមស៊ីវិលទេដឹង ?
    ព្រោះសកម្មភាពកន្លងមករបស់ក្រុមសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល
    គឺដូចណាស់ទៅហ្នឹងសកម្មភាពរបស់ក្រុមភេរវកម្ម ។ ព្រោះថា គ្រប់សកម្មភាពរបស់អង្គការទាំងនេះ
    មិនត្រូវតាមមុខនាទីរបស់ខ្លួនដែលត្រូវបំពេញទាល់តែសោះ ។ និយាយរួម គ្រប់សកម្មភាព គឺបានបង្ហាញយ៉ាងគ្រប់សកម្មភាព ក្នុងការបំរើឲ្យផលប្រយោជន៍បរទេសយ៉ាងប្រាកដ ។

Leave a Reply

Submit Comment