លោក សម រង្ស៊ី​ ប្រជុំ​កំណត់​យុទ្ធសាស្រ្ត​ចុងក្រោយ​ជាមួយ​អ្នកគាំទ្រ​នៅ ស.រ.អា

នយោបាយ


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ ថ្លែង​ទៅកាន់អ្នក​គាំទ្រគណបក្ស​នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។


14 កញ្ញា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

លោក​ សម រង្ស៊ី​ បាន​រស់នៅ​នីរទេស​ខ្លួន​នៅ​ប្រទេស​បារំាង​​ជិត​៤ឆ្នាំ ​ដើម្បី​គេចចេញ​​ពី​បណ្តឹង​បរិហាកេរ្តិ៍​នានា​ ​ដែល​ប្តឹង​ដោយ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​លោក​ ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​ជាតិ ​លោក​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​លោក​ហោណាំហុង​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​​​ជាដើម។

លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នឹងជួប​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​គណបក្ស​និង​អ្នកគាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​រៀបចំ​ផែនការ​លម្អិតជា​លើក​ចុងក្រោយមុន​នឹង​លោក​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ដើម​ខែវិច្ឆិកា។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​គណបក្ស។​

លោក ប៉ែន សុកផល ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋម៉ាស្សាឈូសិត ដែល​ជា​អ្នក​រៀបចំ​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ឡូវែលនៅ​ថ្ងៃសៅរ៍​នេះ​ បាន​បញ្ជាក់​ថា៖

«ខ្ញុំគិត​ថា ​នេះ​ជា​ការ​ជួបជុំ​គ្នា​ចុងក្រោយ​ ហើយ​តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​ដូច្នេះ​ជា​រឿង​សំខាន់​បំផុត​ដែល​បងប្អូន​ខ្មែរ​នៅ​តំបន់​ជុំវិញ​នេះ​ត្រូវ​អញ្ជើញ​ចូលរួម​កុំ​បី​ខកខាន​ ដើម្បី​មក​ស្តាប់​សេចក្តី​ថ្លែងការណ៍​ក៏ដូចជា​មក​មាន​យោបល់​គំនិត​អ្វីៗ ​គឺ​សូម​អញ្ជើញ​មក ​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ផង ជា​ការ​បង្ហាញ​នូវ​ការ​ខ្វល់ខ្វាយ​ផងក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ ក្នុង​នាម​ជា​អ្នកស្រឡាញ់​សេ្នហា​ទឹកដី‍»។​

កិច្ចប្រជុំនេះ​កើត​មាន​ឡើង​ក្នុង​ពេលដែល​មេដឹកនាំ​ក្រុម​ប្រឆាំងរូបនេះ​កំពុង​រង​សម្ពាធ​ពីផ្លូវ​តុលាការ​កម្ពុជាថ្មី​មួយ​ទៀត ​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​នរោត្តម​សីហមុនី​ ថា​ជា​«អាយ៉ង‍»របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ​

លោក​ សម រង្ស៊ី​ បាន​រស់នៅ​នីរទេស​ខ្លួន​នៅ​ប្រទេស​បារំាងជិត​៤ឆ្នាំ ​ដើម្បី​គេចចេញពី​បណ្តឹង​បរិហាកេរ្តិ៍​នានា​ ​ដែល​ប្តឹង​ដោយលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​លោក​ ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​ជាតិ ​លោក ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​លោក​ហោណាំហុង​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ជាដើម។

លោក​ សម រង្ស៊ី​ បាន​កំណត់​ពេល​វេលា​ធ្វើ​មាតុភូមិ​និវត្តន៍​នៅថ្ងៃទី​៩ ខែ​វិច្ឆិកា​ដែល​ជា​ទិវាបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ បន្ទាប់​ពី​បាន​ធ្វើ​យុទ្ធនាការ​ក្រៅ​ប្រទេស​ទាក់ទាញ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ហើយ​មាន​អ្នក​តំណាងរាស្ត្រ​នៃ​ប្រទេស​មួយ​ចំនួន​សន្យា​ថា​នឹង​អមដំណើរ​លោក​ត្រឡប់ទៅ​ប្រទេស​វិញ​ បើ​ទោះបីជា​មាន​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​ជា​គូប្រជែង​អំណាច​ដ៏​ជូរចត់​នឹង​គ្នា​ក៏ដោយ។

លោក ​ប៉ែន សុកផល​ បាន​បញ្ជាក់​បន្ថែម​ថា៖

«បន្ទាប់ពី​យើង​ធ្វើការ​ទូត​ទំនាក់ទំនង​ទាំង​ផ្នែក​អន្តរជាតិ​ គឺ​បាន​សឹងតែ​គ្រប់​លើ​ពិភពលោក​ ហើយ​គឺ​បាន​សញ្ញា​មក​ប្រាប់​ថា​ ដល់ពេល​វេលា​ដែល​លោក​ប្រធាន​ស្តីទី​ត្រូវតែ​សម្រេច​ជោគ​វាសនា​ប្រទេស​ជាតិ​របស់​យើង ​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា​ ជា​បន្ទាន់​ព្រោះ​នេះ​គឺជា​បំណងប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ពិភពលោក​ដែរ‍»។​

រដ្ឋាភិបាលដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​បង្រ្កាប​លើ​អង្គការ​សង្គម​ស៊ីវិល ​បណ្តាញ​សារព័ត៌មាន​និង​ក្រុម​ប្រឆាំងក្នុង​រយៈពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​នេះ​រហូត​ឈាន​ទៅ​រំលាយ​និង​រឹបអូស​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​ជាង​៥០០០​របស់គណបក្ស​សង្គ្រោះ​ជាតិ។

​មន្ត្រី​គណបក្ស​អះអាង​ថា ​គម្រោង​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី​ ត្រូវ​បាន​លើក​ទឹកចិត្ត​ថែម​ទៀត​ នៅ​ពេល​ដែល​សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​បាន​ខិតខំ​រិះរក​វិធី​សង្គ្រោះ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ ដោយ​មាន​ស្នើច្បាប់​ដាក់ទណ្ឌកម្ម​និងរៀបចំ​សវនាការ​កាលពី​ថ្ងៃពុធ​ ដោយ​ផ្តោត​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលករ​នៅ​កម្ពុជា។

លោក​ អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​ដែល​កំពុង​រស់​នៅ​នីរទេស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក ​ហើយ​បាន​ចូលរួម​ស្តាប់​សវនាការ​នោះ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​យល់​ថា​ នេះ​គឺជា​ទុន​ដ៏ធំ​មួយ​សម្រាប់​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួកយើង​ខ្ញុំ​ ដែល​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​ដូចជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ទូទាំង​ពិភពលោក ក្នុងការ​ចូលរួម​ថ្ងៃ​៩វិច្ឆិកា​នេះ ​ដែល​ជា​ថ្ងៃ​វិល​ត្រឡប់​ទៅវិញ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែលដឹកនាំ​ដោយ​លោក​ សម រង្ស៊ី‍»។​

លោក​ សម រង្ស៊ី​ ក៏​មាន​គម្រោង​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ ​ដើម្បី​ជួប​ជាមួយ​នឹងស្ថាប័ន​នានា​ដែល​ធ្វើការ​លើ​ផ្នែក​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ៕

What Next?

Recent Articles

3 Responses to "លោក សម រង្ស៊ី​ ប្រជុំ​កំណត់​យុទ្ធសាស្រ្ត​ចុងក្រោយ​ជាមួយ​អ្នកគាំទ្រ​នៅ ស.រ.អា"

  1. so socheath says:

    Send to facebook
    ជនក្បត់ជាតិ សម រង្ស៉ី កំពុងប្រើលេសប្រមាថ
    អង្គព្រះមហាក្សត្រកម្ពុជា ដើម្បីគេចចេញពីការសន្យា
    *******
    ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះអង្គមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ បានត្រូវបានជនក្បត់ជាតិ សម រង្ស៉ី ប្រមាថប៉ះពាល់ព្រះចេស្តាព្រះអង្គយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់អោនឲ្យនោះ បើពិនឹត្យឲ្យស៊ីជម្រៅទៅ
    វាគឺជាលេសសម្រាប់ការគេចវេសចេញពីការសន្យាវិលចូលកម្ពុជាវិញ ដែលចំណុចនេះ
    ជនក្បត់ជាតិ សម រង្ស៉ី ពិតជាបានបានដឹងយ៉ាងច្បាស់ថា ការប្រមាថប៉ះពាល់ដល់ព្រះអង្គ
    ព្រះមហាក្សត្រ បើជាប់គុកវិញ ច្បាស់ជាមិនតិចឆ្នាំនោះទេ ។
    ពិតណាស់ដើម្បីបានជាលេសសម្រាប់ការគេចវេសចេញពីការសន្យាវិលចូលកម្ពុជាវិញ
    ក្នុងកិច្ចសម្ភាសន៍ជាមួយ មួង ណារ៉េត នៃវេទិការវិទ្យុអាស៊ីសេរី
    នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សមរង្ស៊ីនិយាយថា អ្នកនៅលើទឹកដីប្រទេសកម្ពុជា
    ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ។ សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ។ ដូច្នេះលោក(ព្រះមហាក្សត្រ )អត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សា
    រាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ ។
    វាហាក់ដូចអត់មានរឿងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបាន
    ជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ដែលចាំតែភ្លើវិលត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអះអាងយ៉ាងច្បាស់ៗរួចហើយថា
    សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ាន
    ទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះបានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស
    កម្ពុជា។
    រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ ដូចនេះ ការប្រើប្រាសសម្តីប្រមាថអង្គព្រះ
    មហាក្សត្រ គឺដើម្បីជាលេស សម្រាប់ឲ្យមានការបន្ថែមទោស តាមមាត្រា៧នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន
    បាន ជាជាងត្រូវសមនិងពាក្យទាយទុករបស់សាធារណជនខ្មែរ ដែលថា ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាស ហើយដែលជនក្បត់ជាតិសមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយនៅកម្ពុជាបានទៀតនោះទេ ដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា ) និងសំណុំរៀង
    ដ៏ទៃផ្សេងទៀតយ៉ាងច្រើនស្អេកស្កះនោះ ។
    ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ដែលបោកជនឆោតល្ងង់យកប្រាក់ សម្រាប់រស់កំដរជិវិតដ៏កណ្តោច
    កណ្តែងរបស់ពួកគេផងដែរ ៕

  2. so socheath says:

    ខ្ញុំថាបោកៗមែន!
    ***
    អាពូជឆ្កែ អាក្បត់ជាតិសមរង្សុី និងបក្សពួក ពិតណាស់ដោយអស់ក្រឡាលោត
    សម្រាប់ការសន្យាភូតកុហកបោកប្រាស យកលុយមូលនិធិ៣០មុឺនដុល្លារ
    ពីក្រុមជនល្ងង់ខ្លៅនៅក្រៅប្រទេស ដែលស្រេកឃ្លាន ចង់
    បានអំណាច ហេីយដែលអាពូជឆ្កែសមរង្សុី បានអួតអាងថា
    វាត្រឡប់មកវិញដេីម្បី ចាប់សម្តេចអគ្គមហាបុរសរដ្ឋកម្ពុជា
    សម្តេចតេជោហ៊ុនសែន ឲ្យខ្ទាតចេញពីអំណាច នោះ ឥឡូវ
    នេះសភាពអស់ល័ក្ខរបស់វា បានបញ្ចេញក្រឡាសារយ៉ាង
    ច្បាស់ក្រឡែត នោះគឺ ប្រេីពាក្យប្រមាថអង្គព្រះមហាក្សត្រ
    ថាជាអាយ៉ងហ៊ុនសែន សន្សំតែសុខដេីម្បីការពាររាជបល្ល័ង្គ។
    ដូចខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបជារឿយៗកន្លងមក
    ហេីយថា អាពូជឆ្កែសមរង្សុី វាមិនមានសេចក្តីក្លាហាន
    ណាមួយ ដេីម្បីរត់មកជាប់គុកនោះទេ។ ព្រោះថាសម្រាប់
    ទោសក្បត់ជាតិកាត់ដីឲ្យយួនដេហ្កា និងសំណុំរឿងច្រេីន
    ស្អេកស្កះដ៏ទៃទៀតវាមិនមែនជាប់គុកត្រឹម ២ទៅបីឆ្នាំឯណា
    គឺគុកមួយជិវិតដូចទំនាយម៉ែវាដែលបានផ្តាំអាក្បត់ជាតិ
    សមរង្សុីកុំឲ្យធ្វេីនយោបាយ ហេីយដែលរឿងនេះ ខ្ញុំធ្លាប់
    បានប្រាប់កន្លងមកដែរ។
    វាគ្មានច្រកណាដែលអាពូជឆ្កែ អាក្បត់ជាតិ សមរង្សុី និង
    បក្សពួករបស់វា មានវិធីផ្សេង ដេីម្បីប្រេីប្រាសសម្រាប់ការ
    គេចវេសពីការសន្យា បោកប្រាសក្រៅពី ការប្រេីពាក្យសម្តី ប្រមាថ
    អង្គព្រះមហាក្សត្រនោះទេ។
    ព្រោះថាតាមមាត្រា៧នៃរដ្ឋធម្មនុញ្ញ អង្គព្រះមហាក្សត្រ
    មិនអនុញ្ញាតិឲ្យជនណារំលោភបំពានបាន។
    សម្រាប់បញ្ហានេះ ខ្ញុំដែលជាស្មេរ មិនប្រេីការភ្នាល់នោះទេ
    ព្រោះខ្ញុំសនិដ្ឋានសភាពការនយោបាយដោយ ប្រាកដថា
    អាពូជឆ្កែសមរង្សុី មិនហ៊ានមកកាន់កម្ពុជាទេ ។
    តែបេីវាមក ហេីយចាប់សម្តេចហ៊ុនសែនបានដូចពាក្យ
    វាថាមែន ខ្ញុំសុខចិត្តដេីរទៅប្រគល់ខ្លួនឲ្យវាចាប់ដែរ ទោះបី
    ជាវាយកខ្ញុំទៅព្យួរក ឬកាប់ចិញ្ច្រាំ សម្លាប់ចោល ក៏ខ្ញុំ
    មិនចងពៀរនឹងវាដែរ ព្រោះខ្ញុំចាញ់សេចក្តីក្លាហានរបស់វា។
    តែថាវាជាទណ្ឌឹត ជាជនក្បត់ជាតិ បេីទោះបីខ្ញុំជាប្រជា
    ពលរដ្ឋ ក៏មានកាតព្វកិច្ចកំចាត់ កំទេចជនក្បត់ជាតិដែរ៕

  3. so socheath says:

    Send to facebook
    អ្នកនយោបាយក្បាលទទូរសារុង!
    *******
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
    បែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ។
    ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
    ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាចសម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើតចេញពីសម្ព័ន្ធភាព
    រវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
    សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះរាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅ
    នៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលចាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ឲ្យពួកគេសម្រាប់ការទម្លាក់កំហុស ដាក់លើការ
    គ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ ពី
    សំណាក់សង្គមស៊ីវិល អង្គការសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    សំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
    ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមការបន្ទរ
    អុចអាលពីសំនាក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួកអន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ីនិងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់ ថាពួកគេ
    គឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសដែលពួកគេបានប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
    ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕