សកម្មជន​គណបក្ស​សង្គ្រោះជាតិ​បី​រូប​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​ថ្ងៃ​តែមួយ

ដោយ ហេង រស្មី
2019-09-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided
សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided


សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​បី​នាក់ ត្រូវ​របប​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់ខ្លួន​ជា​បន្តបន្ទាប់ និង​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​នៅ​ក្នុង ខេត្តសៀមរាប បន្ទាយមានជ័យ និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​គណបក្សប្រឆាំង​និយាយ​ថា ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ មិន​បាន​រារាំង​សកម្មជន ឱ្យ​ភ័យខ្លាច ក្នុង​ការ​ចូលរួម​គាំទ្រ​ដំណើរ​វិល​ចូល​មាតុប្រទេស​វិញ​របស់​លោក សម រង្ស៊ី ទេ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ​លោក ម៉ន ផល្លា ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​១៣ កញ្ញា​ថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​តក់ស្លុត​នឹង​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ពី​របប​ក្រុង​ភ្នំពេញ​នោះ​ទេ តែ​ផ្ទុយទៅវិញ​បាន​ធ្វើ​ឱ្យ​កម្លាំង​គាំទ្រ​កាន់តែ​ឈឺចាប់ និង ពុះពោរ​ខ្លាំង​ឡើង ដើម្បី​ចាំ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី ដែល​លោក​សង្ឃឹមថា នឹង​អាច​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នេះ៖ «ទោះបីជា​មានការ​បំភិតបំភ័យ​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​តស៊ូ​ជានិច្ច​នៅ​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​និង​លទ្ធិ​ប្រជាធិបតេយ្យ និង​ចូលរួម​ដំណើរ​និវត្តន៍​របស់​លោក​ប្រធាន សម រង្សី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​ថ្នាក់ដឹកនាំ​នា​ពេល​ខាងមុខ​នេះ​បាទ»

លោក ម៉ន ផល្លា បញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង​បី​នោះ រួមមាន​លោក យ៉ាត ភារម្យ ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ទុំ ប៊ុនថន សមាជិក​ទ្រទ្រង់​គណបក្ស​សង្គ្រោះជាតិ នៅ​រាជធានី​ភ្នំពេញ ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ក្នុង​ខេត្ត​សៀមរាប និង​កញ្ញា យូ ចាន់ធានី អតីត​អ្នកអាន​ព័ត៌មាន ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​បញ្ជាក់​ថា ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បី​នាក់​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ មិន​បាន​បង្ហាញ​ដីកា​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​អ្វីមួយ​ច្បាស់លាស់​ទេ គ្រាន់តែ​លោក​បញ្ជាក់​ថា ពួកគេ​បាន​ចូលរួម​ជាមួយ​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី កាលពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​ទៅ​នេះ។

ភរិយា​លោក យ៉ាត ភារម្យ លោកស្រី មិន មុំ ប្រាប់​អាស៊ីសេរី​ក្រោយ​ហេតុការណ៍​ចាប់ខ្លួន​នេះ​ថា ស្វាមី​លោកស្រី ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ចាប់ខ្លួន​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍៖ «អ៊ីចឹង​ខ្ញុំ​ក៏​ទាក់ទង​ប៉ូលិស​ឃុំ និង​ស្រុក​ហើយ​លោក​អធិការ​ស្រុក​និយាយ​ថា បញ្ជូន​មក​ខេត្ត​ហើយ គេ​អត់​បាន​ចូល​ទីនោះ​ទេ។ ខ្ញុំ​យល់ថា​វា​ដូចជា​អយុត្តិធម៌​ណាស់ ព្រោះ​ហេតុផល​គ្មាន​ភស្តុតាង​អី​មក​ចាប់​ប្ដី​ខ្ញុំ​ទៅ ហើយ​បើ​គ្រោះថ្នាក់​ចរាចរណ៍​ហេតុ​អី​មិន​មក​ពិនិត្យ​ឡាន​ខ្ញុំ​ទៅ ហើយ​ចាប់​ប្ដី​ខ្ញុំ​អត់​ឱ្យ​ដំណឹង​ខ្ញុំ​អីចឹង។ ខ្ញុំ​យល់ថា ប្រហែល​មិនមែន​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ទេ ព្រោះ​ឡាន​ខ្ញុំ​ទើប​ទិញ​ប្រហែល​មួយ​ខែ ព្រោះ​ពន្ធ​ឡាន​ទើបតែ​យក​មក​ត្រៀម​ទៅ​ផ្លាក​លេខ ឥឡូវ​មិនទាន់​បាន​ធ្វើ​ផង​មក​មានរឿង​អីចឹង»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក​ផ្នែក​សន្តិសុខ លោក វង្ស ប្រាថ្នា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ កាលពី​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ដោយ​លោក​ទទួល​ទូរស័ព្ទ​ចំនួន​៣​លើក ហើយ​ប្រាប់​ថា​ស្ដាប់​មិន​ច្បាស់៖ «អត់​ឮ ឮ​តែ​ខ្យល់​មិន​ដឹង​ថា​ម៉េច​ផង»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​ដោយ​ខុសច្បាប់ ពីព្រោះ​រាល់​ការ​ចាប់ខ្លួន​ពលរដ្ឋ​ណា​ម្នាក់ គឺ​សមត្ថកិច្ច​ត្រូវ​បង្ហាញ​ដីកា​ចាប់ខ្លួន​ពី​តុលាការ ទៅ​សាច់ញាតិ ឬ​សាមីខ្លួន​ឱ្យ​បាន​ដឹង​ជាមុន គឺ​មិនមែន​ទៅ​ចាប់​មនុស្ស​ដោយ​គ្មាន​ដីកា​បែបនេះ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កត់សំគាល់​ទៀត​ថា ករណី​នេះ​គឺជា​រឿង​នយោបាយ​ច្រើន​ជាង ដោយសារ​កន្លងមក លោក យ៉ាត ភារ​ម្យ តែងតែ​ជួបជុំគ្នា​ថ្លែង​សារ​នយោបាយ​ចាំ​ទទួល លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ៖ «ក្នុង​ច្បាប់​កតិកា​សន្ធិសញ្ញា​អន្តរជាតិ​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា គេ​ផ្ដល់​សិទ្ធិ​ទៅ​ឱ្យ​អ្នកនយោបាយ និង​សកម្មជន​នយោបាយ ធ្វើការ​ចូលរួម​ជីវភាព​នយោបាយ​យ៉ាងសកម្ម។ អីចឹង​ការសម្ដែង​មតិ​បែបនេះ​វា​មិនមែន​ជា​អំពើ​ខុសច្បាប់​ទេ ការ​ចាប់ខ្លួន​ណា​ដែល​មិន​អនុវត្ត​ត្រឹមត្រូវ​ទៅវិញ​ទេ ដែល​ជា​ការ​ខុសច្បាប់។ អីចឹង​សិទ្ធិ​បែបនេះ​គួរតែ​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ពិនិត្យ​ឡើងវិញ​ទៅលើ​ការអនុវត្ត​ទាំងអស់​នេះ កុំ​ឱ្យ​គេ​មើល​មក​ឃើញ​ថា ប្រពន្ធ​ការអនុវត្ត​ច្បាប់​កម្ពុជា​មាន​ភាព​លំអៀង​ទៅលើ​អ្នកនយោបាយ​ដែល​រិះគន់​គណបក្ស​កាន់អំណាច»

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះជាតិ ស្រុក​ស្វាយចេក​លោក យ៉ាត ភារ​ម្យ កន្លងមក លោក​តែង​ជួប​ប្រជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​ជា​ញឹកញាប់ ហើយ​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន ចាំ​ស្វាគមន៍​លោក សម រង្ស៊ី ពេល​វិល​ចូល​ស្រុក​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី១៤ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ២៤​នាក់​ហើយ ត្រូវ​របប​លោក​ហ៊ុន សែន ចាប់ខ្លួន ហើយ​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​ប្រឆាំង៕


What Next?

Recent Articles

3 Responses to "សកម្មជន​គណបក្ស​សង្គ្រោះជាតិ​បី​រូប​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​ថ្ងៃ​តែមួយ"

  1. so socheath says:

    ហាស !ហាស
    អាពូជឆ្កែមូស ! អ្ហែងហ៊ានភ្នាល់ ដាក់កាដួយម៉ែអ្ហែង ​ ប្រពន្ធអ្ហែង កូនស្រីអ្ហែងភ្នាល់ជាមួយអញទេ ?
    អញថាអាពូជឆ្កែ អាក្បត់ជាតិសមរង្ស៊ី និងបកសពួកក្បត់ជាតិរបស់វាមិនហ៊ានមកទេ !
    នោះ ​ទោះ១៩វិច្ឆិកា កោដិលានដងទឿតក៏វាមិនហ៊ានមកដែរ ។
    អាពូជសំផឹង Anonymous ចេះតែមានហ្មង ងាពូជឆ្កែ !
    អាពូជឆ្កែ អាក្បត់ជាតិសមរង្ស៊ី និងបកសពួកក្បត់ជាតិរបស់វា ជាអ្នកក្លាហានទទូរស្បែកឆ្កែសោះហ្នឹង
    ទាល់តែយូរបានហ៊ានមក ។
    តែបើមកវិញ បែបមិនបានជាប់គុកផងទេ ច្បាស់ចាថាប់តៃហោង ដោយសារត្បូងចប ដុំថ្ម មុនបានចូលគុកបាត់ទៅហើយ !

  2. so socheath says:

    Send to facebook
    អ្នកនយោបាយក្បាលទទូរសារុង!
    *******
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
    បែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ។
    ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
    ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាចសម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើតចេញពីសម្ព័ន្ធភាព
    រវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
    សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះរាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅ
    នៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលចាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ឲ្យពួកគេសម្រាប់ការទម្លាក់កំហុស ដាក់លើការ
    គ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ ពី
    សំណាក់សង្គមស៊ីវិល អង្គការសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    សំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
    ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមការបន្ទរ
    អុចអាលពីសំនាក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួកអន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ីនិងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់ ថាពួកគេ
    គឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសដែលពួកគេបានប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
    ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

  3. Anonymous says:

    that is the killer from POL POT . I knew there are a lot of killer are still at large . the reason they still killing people is>> because the killer’s leader is still in powers .