សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​បន្ទប់​រួម​ជាមួយ​អ្នក​ទោស ១០០​នាក់

ដោយ ហេង រស្មី
2019-09-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​  និង​ជាអតីត​អ្នកអាន​ព័ត៌មាន​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ កញ្ញ យូ ចាន់ធានី។ Photo courtesy
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជាអតីត​អ្នកអាន​ព័ត៌មាន​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ កញ្ញ យូ ចាន់ធានី។ Photo courtesy


គ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា កញ្ញ យូ ចាន់ធានី អតីត​អ្នកអាន​ព័ត៌មាន​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ត្រូវ​របប​ក្រុងភ្នំពេញ​ចាប់​ដាក់​នៅ​ក្នុង​មន្ទីរឃុំឃាំង​ជាមួយ​នឹង​អ្នកទោស​ចំនួន ១០០​នាក់។ មេធាវី​ការពារ​ក្តី​ឱ្យ កញ្ញា យូ ចាន់ធានី ចាត់​ទុក ទង្វើ​របស់​អាជ្ញាធរ​ថា វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​សិទ្ធិ​នៃ​ការ​ទទួល​បាន​នូវ​យុត្តិធម៌​សម្រាប់​ជនសង្ស័យ​នៅ​ក្នុង​ពន្ធនាគារ ហើយ​គ្រោង​នឹង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​សម្រេច​ឱ្យ​ឃុំខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ។

បងស្រី​សកម្មជន​គណបក្សប្រឆាំង​គឺ​លោកស្រី យូចាន់ សុគន្ធ បាន​បញ្ជាក់​ថា កញ្ញា យូ ចាន់ធានី ពិបាក​ក្នុង​ការ​គេង​ដោយសារ​មាន​អ្នកទោស​ច្រើនពេក​នៅ​ក្នុង​បន្ទប់​។ លោកស្រី​បញ្ជាក់​ថា កញ្ញា យូ ចាន់ធានី គេង​ចំហៀង​ខ្លួន​នៅ​ក្នុង​បន្ទប់​តូច​មួយ​ដែល​មាន​អ្នកទោស​ស្ត្រី​សរុប​ទាំងអស់​ចំនួន ១០០​នាក់។

អ្នកស្រី យូចាន់ សុគន្ធ និយាយ​ដោយ​សំឡេង​អួល​ដើម​ក​ថា អ្នកស្រី​មានការ​តក់ស្លុត​នៅ​ពេល​ដែល​ឃើញ​ស្ថានភាព​រស់នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​ដូច្នេះ៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​រន្ធត់ចិត្ត​ខ្លាំង​ណាស់​បង គឺ​ក្ដុកក្ដួល​ខ្លាំង​មែនទែន​នៅ​ពេល​ដែល​ទទួលរង​នូវ​ភាព​អយុត្តិធម៌​ដោយសារ​គាត់​គ្រាន់តែ​ជា​អ្នកអាន​ព័ត៌មាន​ម្នាក់ ហើយ​គ្រាន់តែ​ជា​យុវនារី​ម្នាក់​សោះ​ក៏​គេ​យក​ទៅ​ឃុំខ្លួន​ដែរ»

កញ្ញា យូ ចាន់ធានី ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​ចេញពី​កន្លែងធ្វើការ​នៅ​ក្នុង​ធនាគារ​ABA កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា កន្លង​ទៅ​នេះ ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​ផ្សេងទៀត គឺ​លោក យ៉ាត ភារម្យ ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ទុំ ប៊ុនថន សមាជិក​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ក្នុង​ខេត្ត​សៀមរាប។

តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​ទៅ​ទទួល​យក​ផែនការ​ពី លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ រួចហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ពន្ធនាគារ​ខេត្ត​កណ្តាល និង ខេត្ត​បន្ទាយមានជ័យ។

លោកស្រី មាន សៀងលីម ភរិយា​សកម្មជន​ម្នាក់ទៀត​ឈ្មោះ លី ម៉េងឃៀង បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​មក អ្នកស្រី​មិន​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​​ចូល​ជួប​ស្វាមី​ឡើយ ដោយសារតែ​មន្ត្រី​ពន្ធនាគារ​ឆ្លើយ​ថា អត់​ដឹង៖ «គាត់​អត់​មាន​ប្រាប់​ពី​ដំណើរ​ដើមទង​ថា បើ​ប្តី​ខ្ញុំ​ខុស​នេះ​អោយ​ប្រាកដ​ថា ខុស​នោះ ឱ្យ​គ្រួសារ ប្រពន្ធ បងប្អូន​ឪពុក​ម្តាយ​គាត់ ឪពុក​ម្តាយ​ខ្ញុំ​ដឹង​ឭ​ផង​ពីព្រោះ​ម្នាក់ៗ​ព្រួយ​អារម្មណ៍​ពី​គាត់​គ្រប់គ្នា។ ពីព្រោះ​អី​សួរ​អ្នកណា​ក៏​ឆ្លើយ​អត់​ដឹង​អ៊ីចឹង​វា​មាន​ភាព​អយុត្តិធម៌​ចំពោះ​គ្រួសារ​ខ្ញុំ ហើយ​នឹង​គាត់​ខ្លាំង​ណាស់ ពីព្រោះ​អត់​មាន​ដីកា​ត្រឹមត្រូវ​អី​កោះ​ហៅ​ទេ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​លោក ចាន់ គឹមសេង បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា​នេះ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នកទទួល។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្សប្រឆាំង លោក ជួង ជូងី មានប្រសាសន៍ថា លោក​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការសម្រេច​ឱ្យ​ឃុំខ្លួន​កូន​ក្តី​របស់​លោក​ពី​តុលាការ​ក្រុង​ភ្នំពេញ។

លោក​មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​គឺជា​រឿង​អយុត្តិធម៌​ដែល​លោក​មិន​អាច​ទទួល​យក​បាន៖ «ព្រឹក​មិញ​ហ្នឹង​ខ្ញុំ​បាន​ទៅ​ពន្ធនាគារ​ព្រៃ​ស ចាប់អារម្មណ៍​ថា មាន​អ្នកទោស​រហូតដល់​ជាង​៩​ពាន់​នាក់​ជាង​ដែល​ជាប់ឃុំ។ អ៊ីចឹង​តាម​ការ​ប្រមើល​មើល​របស់​ខ្ញុំ​បើ​ទោះបី​មិន​បាន​ចូល​ទៅ​ដល់​ទី​លំនៅ​របស់​គាត់​ក៏ដោយ តែ​បើ​តាម​ការ​ត្អូញត្អែរ​របស់​គាត់​ប្រាប់​ខ្ញុំ​ជា​មេធាវី​គឺ​វា​ចង្អៀត​មែនទែន​តែម្ដង។ អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​មាន​ការ​ចាប់អារម្មណ៍​គឺថា ចំណាត់ការ​ជាច្រើន​អាច​ជ្រើសរើស​ជាង​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ជាជាង​ការ​ឃុំខ្លួន​គាត់​ប្រសើរ​ជាង ប៉ុន្តែ​បែរជា​ចៅក្រម​អត់​ជ្រើសរើស​វិធី​ហ្នឹង​ទេ គឺ​ឃុំខ្លួន​ងាយ​បំផុត»

គិត​ត្រឹម​ពាក់កណ្ដាល​ខែ​កញ្ញា​នេះ សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​បណ្ដា​ខេត្ត នានា​មាន​មួយ​ចំនួន ២៧​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់​ឃុំ​ខ្លួន ហើយ​ភាគច្រើន​ការ​ចាប់​ខ្លួន​នេះ​មិនបាន​បង្ហាញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

4 Responses to "សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​បន្ទប់​រួម​ជាមួយ​អ្នក​ទោស ១០០​នាក់"

  1. so socheath says:

    គ្មានកំហុស គុកវាមិនរត់រកទេ !
    ជួង ជូងី ខំប្រឹងខាងផ្លូវច្បាប់ជួយជនល្មើសហ្នឹងទៅ បើថាជន​ល្មើសមិនប្រព្រឹត្តអ្វី
    ដែលនាំឲ្យមានទោស វាប្រសើរជាងដើរស្រែកតាមថ្នល់ !
    គុកមិនមែនជា សណ្ឋាគារទេ !
    បើជាសណ្ឋាគារ គេមិនហៅថាគុកទេ កុំរៀនល្ងង់ពេក !

  2. Target says:

    របប ហ៊ុនសែន ពួកអាចុយម្រាយតិរច្ឆានអស់នេះវាចេះដឹកនាំតែរបៀបតិរច្ឆានប្រជាពលរដ្ឋខ្មែរស្អប់ខ្ពើមជាទីបំផុតធ្វើបាបតែមនុស្សស្លូតត្រង់ ចាំទុកពួកអាអស់ឯងឈ្មោះអាអស់ឯងនៅក្នុងដៃមហាជនហើយ(គង់មានថ្ងៃឯងដឹងខ្ន្លួន)មេបក្សសង្គ្រោះជាតិមិនយកខ្មែរណាជាសត្រូវនោះស្រាច់តែគេទៅតែចំពោះមហាជនខ្មែរមិនអាចអត់ឱនអោយពួកអាតិរិច្ឆានរបប ហ៊ុនសែន បានទេចាំទុក។

  3. so socheath says:

    Target របបហ៊ុនសែនចុយកាដួយម៉ែអ្ហែងមែនទេ ?
    អាពូជសំផឹង ចេះទេឡប់អាម៉េច ទេ ?
    ទឹកក្តវាដក់ក្នុងខួរក្បាលអ្ហែងច្រើនពេកមែនទេ អាឡប់ !

  4. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦
    គឺសំដៅដាច់ខាត ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា
    គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និង
    របបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បី
    ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត
    តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ
    ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

Leave a Reply

Submit Comment