Hello VOA ពិសេស៖ អ្នកគាំទ្រ​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេ​ស​ប្តេជ្ញា​ចូល​កម្ពុជា​តាម​លោក សម រង្ស៊ី ទោះបី​រង​ការគំរាម

HELLO VOA




18 កញ្ញា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

មេដឹកនាំ​ក្រុមអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​បាន​ប្តេជ្ញា​ថា នឹង​ដង្ហែរ​លោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​ធ្លាក់​ចុះ បើ​ទោះបីជា​មាន​ការគំរាម​កំហែង​ពី​រដ្ឋាភិបាល​ក៏ដោយ។ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​មាន​គម្រោង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា គឺ​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា៕

(លោក ម៉ែន គឹមសេង, Hello VOA ពិសេស, វ៉ាស៊ីនតោន, ១៨ កញ្ញា ២០១៩)


What Next?

Recent Articles

One Response to "Hello VOA ពិសេស៖ អ្នកគាំទ្រ​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេ​ស​ប្តេជ្ញា​ចូល​កម្ពុជា​តាម​លោក សម រង្ស៊ី ទោះបី​រង​ការគំរាម"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦
    គឺសំដៅដាច់ខាត ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា
    គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និង
    របបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បី
    ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត
    តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ
    ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ