ការ​សាងសង់​អាកាស​យាន្ដដ្ឋាន​អន្តរជាតិ​មួយ​ដោយ​ក្រុមហ៊ុន​ចិន​ក្នុង​តំបន់​តារា​សាគរ​បង្កើត​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​

កម្ពុជា


រូបឯកសារ៖ ការដ្ឋាន​សាង​សង់​ព្រលាន​យន្ត​ហោះ​​ដែល​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន Union Development Group នៅ​បទុម​សាគរ ខេត្ត​កោះ​កុង កាល​ពី​ខែ​​ឧសភា ២០១៨។


21 កញ្ញា 2019
Liyuan Lu
វីអូអេខ្មែរ

ក្រោម​ជំនួយ​ឧបត្ថម​​ដោយ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន​ ​និង​ត្រូវ​បាន​ជំរុញ​ដោយ​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​រវាង​រដ្ឋាភិបាល​ចិន​និង​កម្ពុជា​ ​ក្រុម​វិនិ​យោគិន​ចិន​ជា​ច្រើន​បាន​ដាក់​វិនិយោគទុន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

យ៉ាងណា​ក៏​ដោយ​កន្លែង​លំហែ​កាយ​ដ៏​ធំមួយ​ដែល​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ចិន​១ក្នុង​ឧទ្យានជាតិ​កម្ពុជា​ក្បែរ​ឈូង​សមុទ្រ​ថៃ​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ ​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី។​ ការ​បារម្ភ​ចម្បង​នោះ​គឺ​ថា​ក្រុមហ៊ុន​ចិន​នេះ​កំពុង​តែ​សាងសង់​អាកាស​យានដ្ឋាន​ដ៏​ធំ​មួយ​ ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​មូលដ្ឋាន​កង​ទព័ជើង​ទឹក​រាម​របស់​កម្ពុជា​ ​ជាទី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ជា​បន្ត​បន្ទាប់​ថា​ប្រទេស​ចិន​កំពុង​ព្យាយាម​ប្រើ​ប្រាស់។

តំបន់​លំហែ​កាយ​តារាសាគរ​ ​ដែល​មាន​គម្រោង​ទឹក​ប្រាក់​ ​៣​ពាន់​៨​រយ​លាន​ដុល្លារ​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ចិន​ ​លាត​សន្ធឹង​ក្នុង​ផ្ទៃដី​ ​៣៦០​គ.ម​ការ៉េ​ ​ក្នុង​តំបន់​ព្រៃ​ក្រាស់​នៃ​ឧទ្យានជាតិ​ ​បុទុមសាគរ​ ​ត្រូវ​បាន​ទទួល​សិទ្ធិ​វិនិយោគ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៨​ ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Union Development​ គ្រុប​ ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​មួយ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​នៃ​ទីក្រុងកំពង់​ផែរ​ ​Tianjin។​

​គោល​បំណង​របស់​ក្រុមហ៊ុន​នេះ​គឺ​សាង​សង់ទីក្រុង​ដ៏​ថ្មី​ធំ​មួយ​របស់​កម្ពុជា​នៅ​ទីនេះ​ ​ជាមួយ​នឹង​ទីក្រុង​លំហែ​កាយ​ជាប់​ឆ្នេរ​សមុទ្រ​ ​សណ្ឋាគារ​ប្រណិតៗ​ ​និង​ផ្ទះ​វីឡា​ ​សួន​ឧស្សាហ៍កម្ម​ ​ស្ថានីយ ថាមពល​ រោងចក្រ​ចម្រាញ់​ទឹក​ស្អាត​ និង​អាគារ​សុខា​ភិបាល​ជាដើម។​

រូបឯកសារ៖ ទិដ្ឋភាព​នៃ​សណ្ឋាគារតារា​សគរ ក្នុង​រមនីយដ្ឋាន​តារាសាគរ ក្នុង​ខេត្ត​កោះ​កុង។

រូបឯកសារ៖ ទិដ្ឋភាព​នៃ​សណ្ឋាគារតារា​សគរ ក្នុង​រមនីយដ្ឋាន​តារាសាគរ ក្នុង​ខេត្ត​កោះ​កុង។


​«តារាសាគរ​គឺ​ជា​គម្រោង​សំណង់​ទីក្រុង​មួយ​សាង​សង់​ទាំង​ស្រុង​ដោយ​ជនជាតិ​ចិន។​ ​តំបន់​មាន​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ ​ហើយ​ជា​តំបន់​ព្រៃឈើ​ដ៏​ធំ​លំដាប់​ថ្នាក់​ទី​ពីរ​របស់​ពិភពលោក»​ ​នេះ​បើ​តាម​សម្តី​របស់​កញ្ញា​ ​Namei Jin​ ​ដែល​ធ្វើ​ការក្នុង​គម្រោង​តូច​មួយ​នៃ​ក្រុមហ៊ុន​ ​Union Development​ ​គ្រុប​ ធ្វើ​ការ​ឈូស​ឆាយ​ផ្ទៃ​ដី​ទំហំ​៤២​ហិតា​ដើម្បី​សាង​សង់​ផ្ទះ​វីឡា។​

«លើស​ពី​នេះ​ទៀត​តារាសាគរ​ ​មាន​ផ្ទៃ​ដី​២០​ភាគ​រយ​នៃ​តំបន់​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​កម្ពុជា​ ​ជា​មួយ​នឹង​ឆ្នេរខ្សាច់​ដ៏​មាន​គុណភាព​ខ្ពស់​ម៉ដ្ឋ​ដូច​ម្ស៊ៅ​ទឹកដោះ​គោ»។

​សម្រាប់​ក្រុមហ៊ុន​ ​Union Development​ ​គ្រុប​ ​ការ​កាន់​អំណាច​ដ៏​យូរ​អង្វែង​របស់​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ ​លោក​ ​ហ៊ុន សែន​ ​គឺ​ជា​កក្តា​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​ដាក់​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ ​នេះ​បើ​តាម​កញ្ញា​ Jin​ ​ដែល​ចៃដន្យស្ថិត​នៅ​ក្នុងភោជនីយដ្ឋាន​មួយ​ក្រោម​ការ​គ្រប់គ្រង​ដោយសណ្ឋាគារ​តារាសាគរ​ដើម្បី​ទទួល​អាហារ​ពេល​ព្រឹកខណៈ​ពេល​ដែល​យើង​នៅ​ទីនោះ​ដែរ។​

​Jin​ ​និយាយ​ថា៖ «ក្នុង​ចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍​ទំាង​១០​ ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មាន​ស្ថិរភាព​ជាង​គេដោយសារ​តែ​គ្មាន​ការ​គ្រប់​គ្រង​ដោយ​បក្ស​ចម្រុះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។

​មាន​ព័ត៌មាន​តិច​តួច​បំផុត​ពី​ក្រុមហ៊ុន​ឬ​ក៏​ក្រុម​អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ ​លើក​លែង​តែ​ ​លោក​ ​Tao Li​ ​ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ ​និង​ជា​យោធា​ក្នុង​កងទ័ព​ចិន។​ ​លោក​ហាក់​មាន​ការ​ទាក់ទង​ជាច្រើន​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ ​លោក​ ​ហ៊ុន សែន និង​មន្ត្រី​កំពូលៗ​ផ្សេង​ទៀត​ ​នេះ​បើ​តាម​រយៈ​រូប​ថត​នា​នា​ដាក់​តាំង​នៅ​ក្នុង​បន្ទប់​នៃ​កន្លែង​លំហែកាយ​នោះ។

​កញ្ញា​ Jin​ ​បដិសេដ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ប្រវត្តិ​របស់​ ​លោក​ Li​ ​ឬ​ការ​ទទួល​ទុន​របស់​ក្រុមហ៊ុន​ដោយ​របៀប​ណា​នោះ​ទេ​ ​ក៏ប៉ុន្តែ​នាង​និយាយ​ថា​គម្រោង​នេះ​មាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​ពីរ។

​កញ្ញា​និយយ​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា​គម្រោង​នេះ​គឺ​ជា​សមិទ្ធិផល​នៃ​ការ​ជ្រោមជ្រែង​យ៉ាងខ្លាំង​របស់​រដ្ឋាភិបាល​ទាំង​ពីរ។​ វា​មិន​ត្រឹមតែ​ជា​គម្រោង​ BRI​ មួយ​មុខតែ​ប៉ុណ្ណោះ​ទេ។​ ​គ្រប់​អ្នក​ដឹកនាំ​ត្រូវ​ការ​គម្រោង​ដ៏​លេច​ធ្លោរ​ដូច្នេះ។​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ក៏​ដូច្នោះ​ដែរ»។

​កន្លែង​លំហែកាយ​ ​ដែល​បើក​កាល​ពី​ឆ្នាំ​២០១៤​ ​មាន​អាហារដ្ឋាន​មួយ​កន្លែង​ ​សម្រាប់​បុគ្គលិក​ ​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​មួយ​ស្ថិត​នៅ​លើ​ផែ​ដែល​មនុស្សម្នា​អាច​ជួល​ ​ម៉ូតូ​ទឹក​និង​ទូកក្តោង​ជិះ​លេង​បាន។​ ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​តំបន់​ឆ្នេរ​ខ្សាច់​ស​ក្បោះ​ ​គឺ​ជា​ទីលាន​វាយ​កូន​ហ្គោល​ដែល​មាន​តម្លៃ​ថ្លៃ​មួយ​និង​កាស៊ីណូ​មួយ​សម្រាប់​ភ្ញៀវ​ដែល​ស្នាក់​នៅ​ក្នុង​កន្លែង​លំហែកាយ​នេះ។

រូបឯកសារ៖ ឆ្នេសមុទ្រ​នៅ​ក្នុង​រមនីយដ្ឋាន​តារា​សាគរ។

រូបឯកសារ៖ ឆ្នេសមុទ្រ​នៅ​ក្នុង​រមនីយដ្ឋាន​តារា​សាគរ។


គម្រោង​នេះ​ក៍​មាន​ផែនការ​ជា​ដំណាក់​កាល​ផង​ដែរ​ ក្នុង​ការសាង​សង់​អាកាស​យានដ្ឋានអន្តរជាតិ​មួយ ​ជាមួយ​ផ្លូវ​សម្រាប់​យន្ត​ហោះ​ចុះ​ឡើង​ប្រវែង ៣,២០០​ម៉ែត្រ​ ​និង​ទទឹង​៦០​ម៉ែត្រ​ ដែល​ស្ថិត​ក្នុង​ការ​សាងសង់។ ប្រសិន​បើ​វារួចរាល់​ វា​អាច​នឹង​ក្លាយ​ជា​អាកាស​យានដ្ឋាន​ដ៏​ធំជាង​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មាន​ផ្លូវ​សម្រាប់​យន្តហោះ​វែង​ជាង​គេ​បំផុត​ផង​ដែរ។

​ទំហំ​និង​វិសាលភាព​នៃ​គម្រោង​អភិវឌ្ឍន៍​នេះជា​ពិសេស​សំណង់​អាកាស​យានដ្ឋាន​ ​បាន​បង្ក​ឱ្យ​មាន​ក្តី​បារម្ភ​ដល់​រដ្ឋបាល​របស់​លោក​ ​ត្រាំ។​ ​ប្រទេស​ក្នុង​តបន់​អាស៊ីអាគ្នេយ៍​ដទៃ​ទៀត​រួម​ទាំង​វៀតណាម​ផង​នោះ​ ​ក៏បាន​សង្ស័យ​ថា​កន្លែង​លំហែកាយ​នេះ​ ​អាច​ជា​ផ្នែក​ដ៏​ធំ១​នៃ​គម្រោង​ការរបស់​ចិន​ក្នុង​ការដាក់​មូលដ្ឋាន​ទ័ព​ក្នុង​ប្រទេស​កម្ពុជា។

​ក្រុម​អ្នក​ជំនាញ​យុទ្ធសាស្ត្រ​យោធា​ ជឿជាក់​ថា ​វត្តមាន​នៃ​កង​ទ័ពជើង​ទឹក​ណាមួយ​នៅទី​នោះ​គឺ​ជា​ការ​ពង្រីក​ជំហាន​យុទ្ធសាស្ត្រ​របស់​ចិនមក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ ​ដើម្បី​ពង្រឹង​ការ​កាន់កាប់​របស់​ខ្លួន​ ​ក្នុង​តំបន់​ជម្លោះដែន​សមុទ្រ​ចិន​ខាងត្បូង។

​គម្រោង​នេះ​ក៏​មិន​ស្ថិត​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ ​ជាទី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ រដ្ឋា​ភិបាល​កម្ពុជា​អនុញ្ញត​ឱ្យ​កង​ព័ទ​ចិន​ចូល​ប្រើប្រាស់​ផងដែរ។​ ​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និងរដ្ឋាភិបាល​ភ្នំពេញ​បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​ទាំង​នោះ។

​លោក​ ទាវ វណ្ណុល​ ​ប្រធាន​គណ​បក្ស​ភ្លើងទៀន​ ​ជាបក្ស​ជំទាស់មួយ​ដែល​ត្រូវបាន​បង្កើត​ឡើង​ក្រោយ​គណ​បក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​រំលាយ​ចោល។​ ​លោក​ជឿ​ថា​រដ្ឋាភិបាល​ចិន​នៅ​ពី​ក្រោយ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​នោះ។

«អ្នក​ដឹង​ទេ​ តំបន់​នោះ​មិន​សូវ​មាន​ប្រជាជន​រស់​នៅ​នោះទេ​ ​ហើយ​វា​មិនសម​ហេតុផល​ទេ​ដែល គេ​វិនិ​យោគ​នៅ​ទី​នោះ»​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ​លោក​ ​ទាវ វណ្ណុល​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ទីស្នាក់​ការ​គណបក្ស​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ។

​លោក​បន្ត​ថា៖ «តើ​ហេតុអ្វី​បាន​ជា​អ្នក​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ ​សាង​សង់​អាកាស​យានដ្ឋាន​នោះ?​ អ្នក​ដឹង​ទេ​ថា​ ​អាកាស​យានដ្ឋាន​នោះ​មិនមែន​ចំណាយ​ទឹក​ប្រាក់ត្រឹម​១​ឬ​២លាន​នោះ​ទេ។​ ​ដើម្បី​សាង​សង់​ផ្លូវ​សម្រាប់​យន្តហោះ​ ​អ្នក​ត្រូវ​គិត​ពី​ការ​ចំណាយ​រាប់រយ​លាន ​ដើម្បី​សាងសង់​អាកាស​យាន​ដ្ឋាន»។​

លោក​ ទាវ វណ្ណុល​ ​អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ ផ្តល់​បទសម្ភាស​ដល់ VOA​ កាល​ពីឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA)

លោក​ ទាវ វណ្ណុល​ ​អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ ផ្តល់​បទសម្ភាស​ដល់ VOA​ កាល​ពីឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA)


អតីត​សមាជិកព្រឹទ្ធសភា​ដែល​ធ្លាប់​ធ្វើជា​ប្រធាន​ស្តីទី​នៃ​គណ​បក្ស​សមរង្ស៊ី​រូប​នេះ​ ​ក៏​បាន​និយាយ​ផង​ដែរ​ថា​ក្តី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​លើ​បញ្ហា​អាកាសយាន​ដ្ឋាន​នេះ​គឺ​សម​ហេតុ​ សមផល។

​«តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ចិន​ចំណាយ​លុយ​ច្រើន​ម្លេះ​ដើម្បី​សាងសង់​អាកាស​យានដ្ឋាន​នោះ​ ​ហើយ​តើ​មាន​ភ្ញៀវទេសចរ​ប៉ុន្មាន​អ្នក​ដែល​គេរំពឹង​ថា​នឹង​ចុះចត​នៅ​អាកាសយានដ្ឋាន​នោះ​ ​ហើយ​ហេតុអ្វី​បាន​យន្តហោះ​នា​នា​មិន​ទៅ​ចុះចត​នៅ​អាកាសយាន​ដ្ឋាន​ខេត្ត​ព្រះ​សីហនុ​ជំនួស​វិញ?»

​លោក​ ​ទាវ វណ្ណុល​ ​បាន​ក៏កត់​សម្គាល់​ដែរ​ថា​ ​ការ​ធ្វើ​ដំណើរ​ពីអាកាស​យានដ្ឋាន​ខេត្ត​ព្រះ​សីហនុ​ទៅ​កាន់​កន្លែង​លំហែកាយ​តារាសាគរ​ ​មាន​រយៈ​ពេល​ត្រឹម​តែ​ ពីរ​ឬ​បី​ម៉ោង​តែ​ប៉ុណ្ណោះ។

​កញ្ញា​ Jin​ នៃ​ក្រុមហ៊ុន​ ​Union Development​ Group​ ​និយាយ​ថា ​នាង​មិន​បាន​ដឹង​ពី​របាយការណ៍​ដែល​ថា​អាកាសយាន​ដ្ឋាន​នេះ​អាច​នឹង​ប្រើ​ពីរ​ផ្លូវ​នោះ​ទេ​ (សម្រាប់​ស៊ីវិល​ ​និង​យោធា)។​ ​សម្រាប់​នាង​វាច្បាស់​ណាស់​ថា​មាន​ភាព​ងាយស្រួល​សម្រាប់​ជនជាតិចិន​និងភ្ញៀវ​ទេសចរ​អន្តរជាតិ។

​«កាល​ពី​មុន​ ​មនុស្ស​មក​ពី​ចិន​ត្រូវ​តែ​ឈប់​នៅ​អាកាស​យានដ្ឋាន​ខេត្ត​ព្រះ​សីហនុ​ ​ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​ទីនេះ។​ ឥឡូវ​ពួក​គេ​អាច​ហោះហើរ​ដោយ​ត្រង់​មក​កាន់​ទីនេះ»។

​នាង​បន្តថា​គ្មានទីក្រុង​ណា​ ​ក្នុង​ប្រទេស​កម្ពុជាអាចធៀប​នឹង​តារាសាគរ​នោះទេ​ ​ទាក់ទងនឹង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​ស្ថានភាព​បរិស្ថាន​និង​តម្លៃ​នៃ​ការវិនិយោគ។​ ​ក្នុង​គំ​និត​របស់​នាង​ អាកាស​យានដ្ឋាន​គឺ​ជា​ការ​ផ្សាយពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត​សម្រាប់​គម្រោង​នេះ។

​«អ៊ីចឹង​មនុស្ស​ជាច្រើន​ឱ្យ​តម្លៃ​នៃ​ការ​វិនិយោគ​របស់​គម្រោង​នេះ​ ​ពីព្រោះ​អាកាស​យានដ្ឋាន​គឺ​ជា​សញ្ញា​សំគាល់​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ចាប់ផ្តើម​ហោះហើរ​យ៉ាងឆាប់​រហ័ស»។

​នា​ពេល​បច្ចុប្បន្ន​ ​គ្មាន​សំណង់​ណាត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅ​ឡើយ​នោះ​ទេ​ លើកលែង​តែ​កម្មករ​ខ្មែរ​១ក្តាប់តូច​ចាប់ផ្តើម​រៀប​របង​ជុំវិញអាកាស​យានដ្ឋាន។

​«ពួក​គេ​ធ្វើ​ការ​អភិវឌ្ឍន៍​តំបន់​នេះ​ ​ជា​តំបន់​ទេសចរណ៍។​ ​វា​ជា​ការណ៍​ល្អ​សម្រាប់​កម្ពុជា»​ ​នេះ​បើ​តាម​សម្តី​របស់​កម្មករ​មួយ​រូប។

​លោក​បន្ត​ថា​លោក​បាន​ឮ​ពី​ការមន្ទិល​ដែល​ថា​អាកាស​យានដ្ឋាន​នេះ​អាច​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​គោល​បំណង​យោធាប៉ុន្តែ​លោក​មិន​ដឹង​វា​ពិត​ឬ​មិន​ពិត​នោះ​ដែរ។​

​នៅ​ពេល​សួរ​ពី​គោលបំណង​របស់​ក្រុម​ហ៊ុនចិន​ក្នុង​ការសាងសង់​សំណង់​អាកាស​យានដ្ឋាន​យ៉ាង​ធំ​សម្បើម​បែប​នេះ​ក្នុង​តំបន់​លំហែកាយ​ នាយ​ឧត្តមសេនីយ៍​ ​ឈុំ សុជាត​ ​អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា​នេះ​ដោយ​សារតែ​កម្ពុជា​ត្រូវ​ការ​អាកាស​យានដ្ឋាន​ដូច្នេះ​សម្រាប់​កម្មវិធី​លំដាប់​អន្តរជាតិ​នៅ​ពេល​អនាគត។

អ្នក​នាំពាក្យ​រូបនេះ​ថ្លែង​ថា៖ «នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​របស់​ខ្ញុំ​ មាន​ទស្សនវិស្ស័យ​វែងឆ្ងាយ​សម្រាប់​ពាណិជ្ជកម្ម​ទៅ​ពេល​អនា​គត»។

​លោក​ថា​អាកាស​យានដ្ឋាន​នា​នា​ទោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្តីនៅ​ខេត្ត​ព្រះ​សីហនុ​ក្តី​ ​វា​មាន​ទំហំ​តូច​ណាស់​សម្រាប់​ទទួល​រៀបចំ​កម្មវិធី​លំដាប់​អន្តរជាតិ។

​«យើង​នឹង​មាន​កម្ម​វិធី​ធំៗ​ជាង​នេះ​ជា​ច្រើន​ ​ហើយ​យើង​ត្រូវ​ការ​អាកាស​យាន​ដ្ឋាន​ធំ​ជាង​នេះ​ដើម្បី​ទទួល​ភ្ញៀវ​បរទេស»។​

​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ ​ហាក់ដូច​ជា​ម៉ួម៉ៅ​នៅ​ពេល​ ​សួរ​ពី​ការ​សង្ស័យ​ចំពោះ​អាកាស​យាន​ដ្ឋាន​នោះ។

​លោក​ ​ផៃ ស៊ីផាន ថ្លែង​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​មិន​យល់​ពីរឿង​នេះ​សោះ​ ហេតុ​អ្វី? ​វា​សម្រាប់​ពេល​អនាគត។​ ​វាអាច​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​បន្ថែម​ទៀត។​ ​តើ​យើង​ត្រូវ​ការ​កង​កម្លាំង​យោធា​ចិន​មក​ធ្វើ​អ្វី?​ អាច​ប្រាប់​ខ្ញុំ​បាន​ឬ​អត់?»​។

​«ខ្ញុំ​អាច​ធានា​នឹង​អ្នក​ថា​យើង​មិន​មែន​ជា​ប្រទេស​ក្នុង​នយោបាយ​ភូមិសាស្ត្រ​នោះ​ទេ!​ ​ប៉ុន្តែ​យើង​ជា​ប្រទេស​ ​ភូមិសាស្ត្រ​សេដ្ឋ​កិច្ច។​ ​ពលរដ្ឋ​របស់​យើង​ជា​ច្រើន​បាន​ស្លាប់​ដោយ​សារ​តែ​នយោបាយ​ភូមិសាស្ត្រ។​ ​សូម​ឱ្យ​មនុស្ស​ទំាង​នោះ​រីករាយ​ជា​មួយ​វា​ទៅ។​ ​ទៅចុះ​ទៅ​ធ្វើ​ដាក់​ប្រទេស​ផ្សេង​ទៀត​ទៅ។​ តែ​ប្រទេស​នេះ​មិន​អនុញ្ញាត​នោះ​ទេ»។​

រូបឯកសារ៖ រថយន្តដឹកអ្នកកាសែតបើកលើផែកប៉ាល់ចម្បាំងក្នុងអំឡុងទស្សនកិច្ចពិសេសមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

រូបឯកសារ៖ រថយន្តដឹកអ្នកកាសែតបើកលើផែកប៉ាល់ចម្បាំងក្នុងអំឡុងទស្សនកិច្ចពិសេសមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)


យ៉ាង​ហោច​ណាស់​នា​ពេល​បច្ចុប្បន្ន​ ​មិនសូវ​មាន​ភ្ញៀវទេសចរ​ ​ស្នាក់នៅ​ក្នុង​កន្លែង​លំហែ​កាយ​នេះទេ។​ ​ពេល​ដែល​យើង​ទៅ​ទស្សនា​ ​តារា​សាគរ​ក្នុង​ខែ​សីហា​ ​មនុស្ស​ដែល​យើង​ជួប​ក្នុង​កន្លែង​លំហែ​កាយ​នោះ​ ​សុទ្ធតែ​ជាអ្នក​វិនិយោគិន​ចិន​ដែល​ស្វែង​រក​ឱកាស​ពាណិជ្ជកម្ម​នៅ​ទីនោះ​ និង​អ្នក​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ ​Union Development ​Group​ ​ឬ​ក៏​អ្នក​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នា​នា។ យើង​មិនបាន​ឃើញ​ភ្ញៀវ​ទេសចរ​កម្ពុជា​ទេ ​លើកលែង​តែ​អ្នក​ដែល​ត្រូវ​បាន​គេ​ជួល​ឱ្យ​ធ្វើ​ការ​ក្នុង​កន្លែង​លំហែកាយ​ ​រួមទាំង​ចុងភៅ​ ​អ្នក​រត់តុ​ក្នុង​ភោជនីយ​ដ្ឋាន​នៅ​ក្នុង​សណ្ឋាគារ​តារា​សាគរ​ ​ហើយ​នឹង​អ្នក​ចែក​សន្លឹក​បៀរ​ នៅ​ក្នុងកាស៊ីណូ។

ក្រៅ​ពី​ការ​ព្រួយ​បារម្ភ​រឿងភូមិសាស្ត្រ​នយោបាយ ​គម្រោង​ដ៏​ធំ​នេះ​ក៏​ត្រូវ​បាន​ជួប​ប្រទះ​នឹង​ការប្តឹង​ផ្តល់​ពី​ពល​រដ្ឋ​មូលដ្ឋាន​ផងដែរ។​ ​ពួក​គេ​ថា​ក្រុមហ៊ុន​ចិន​នេះ​ ​«បាន​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​ពួក​គេ»។​ ​កាល​ពីថ្ងៃ​ទី២១​ខែសីហា​ ​ពល​រដ្ឋ​កម្ពុជា​មួយ​ក្រុម​បាន​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ។

​ការ​សង្ស័យ​និង​ការតវ៉ា​ហាក់​មិន​បាន​ធ្វើ​ឱ្យ​ដំណើរ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​យឺតយ៉ាវ​នោះ​ទេ​ លើកលែង​តែ​ការ​សាងសង់​អាកាស​យាន​ដ្ឋាន។

​នៅ​មិន​ឆ្ងាយ​ពី​ការិយាល័យ​កណ្តាល​នៃ​ក្រុមហ៊ុន ​Union Development​ ​Group​ ក្នុង​តំបន់​តារា​សាគរ​ ជនជាតិចិន​ជា​ច្រើន​អ្នក​កំពុង​ធ្វើ​ការ​សាងសង់​សណ្ឋាគារ​សាគរ​អន្តរជាតិ​ ​(Sakor International Hotel)​ ​ដែល​ជា​គម្រោង​១​ ​ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍ​អចលន​ទ្រព្យ​ជា​ច្រើន​ ​ក្នុង​តំបន់​វិនិយោគ​ ​ដែលកំពុង​មាន​ដំណើរ​ការ​ជាបន្ត ​ទោះ​ជា​ក្នុង​រដូវ​ភ្លៀង​ក៏​ដោយ។

​បដា​ព័ត៌មាន​នៅ​ក្នុង​ការដ្ឋាន​សាងសង់​អាកាស​យានដ្ឋាន​សរសេរ​ថា​ ​អាកាស​យាន​ដ្ឋាន​ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ ​២០០​លាន​ដុល្លារ​ ​គ្រប់​ដណ្ដប់​ផ្ទៃ​ដី​ប្រមាណ​ ​៥,៥០០​ម៉ែត្រការ៉េ​ ​នឹង​គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ខែ​ឧសភា​ឆ្នាំ​ក្រោយ។​ ​គោល​ដៅ​ចម្បង​របស់​អាកាស​យានដ្ឋាន​នេះ​គឺ​សម្រាប់​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​អន្តរជាតិ​ដើម្បី​ចូល​មក​ទស្សនា​កន្លែង​លំហែកាយ​ឬ​ក៏​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា។​ ​អាកាស​យានដ្ឋាន​នេះ​អាច​ទទួល​យន្ត​ហោះ​ធំៗ​ប្រភេទ​ប៊ូអ៊ីង​(Boeing)​៧៧៧​ ឬ​ ៧៨៧​ ​និង​ អ៊ែប៉ើស​ (Airbus)​ ៣៤០-៦០០។​ ​គម្រោង​របស់​ក្រុម​ហ៊ុន​ថា​អាកាស​យាន​ដ្ឋាន​នេះ​មាន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​ដល់​ទៅ៧៥០​ពាន់​នាក់​ នៅឆ្នាំ​២០៣០​ ​និង​៤,៤លាននាក់​ក្នុង​ឆ្នាំង​២០៥០។​

​កញ្ញា​ Jin​ នៃ​ក្រុម​ហ៊ុន​ Union Development​ Group​ ​និយាយ​ថា​មិន​មាន​សកម្មភាព​សាងសង់​ណា​មួយ​កើត​ឡើង​នោះ​ទេ​ ​នៅ​ក្នុង​ការ​ដ្ឋានសាងសង់​អាកាស​យានដ្ឋាន​ ​ដោយ​សារ​ពេល​នេះជា​រដូវ​វស្សា។​

​(រាយការណ៍​បន្ថែម​ដោយ​ អ្នក​យក​ព័ត៌មាន​ ​VOA Khmer ក្នុង​រាជធានី​ភ្នំពេញ​ ​ស៊ុន ណារិន​ ​ផន បុប្ផា​ ​ខាន់ សុគុំមនោ​ ​និង​ ​សឹង សុផាត)​

​ប្រែសម្រួល​ដោយ​ លោក​ ​នៅ វណ្ណារិន

What Next?

Recent Articles

2 Responses to "ការ​សាងសង់​អាកាស​យាន្ដដ្ឋាន​អន្តរជាតិ​មួយ​ដោយ​ក្រុមហ៊ុន​ចិន​ក្នុង​តំបន់​តារា​សាគរ​បង្កើត​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​"

  1. so socheath says:

    អា ស៊ឹង សែនករុណា !
    បើអ្ហែងច្បាស់អញ្ចឹង ចេញមុខធ្វើមេធាវី ការពារផ្លូវច្បាប់ឲ្យជនល្មើសច្បាប់ទាំងនេះទៅ
    កុំចេះតែត្រឹមព្រុសដូចឆ្កែ !
    ឲ្យតែគេចាប់ខ្លួនដាក់គុក ចេះតែមានមូលហេតុរហូត !
    វាជាគុក ! មិនមែនសណ្ឋាគារទេ ពួកអាឡប់ !
    អញប្រាប់ហើយអីតើ !
    រួមដៃធ្វើសកម្មភាព ជាមួយជនក្បត់ជាតិ គឺជាទោសក្បត់ជាតិ ត្រូវជាប់គុកមួយជិវិត។
    មិនមែនវិលវល់ សាលាដំបូង ឧទ្ធរ កំពូល ហើយដោះលែងដូចអ្ហែងថាទេ អាល្ងង់ !
    បើអ្ហែងចង់ដឹង សាកមើលខ្លួន​អ្ហែងទៅ ថាតើដោះលែងឬអត់ !

  2. Anonymous says:

    wait until no one Cambodian left then crying to deft . lesson should have learned that only to the educated Cambodian. how about those who never learn like SO SOCHEATH this animal will never learn. OH….. I know why ?? his brain is limited . sorry to said that to you but if you do not talking none cent we are not care about you also. go back to school or have brain operation Mr. I’ll see you when the water is clear.

Leave a Reply

Submit Comment