សង្គម​ស៊ីវិល​និយាយ​ថា កម្ពុជា​ពុំ​ទាន់​មាន​សន្តិភាព​ពេញលេញ

ដោយ មួង ណារ៉េត
2019-09-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​អង្គការ​សង្គមស៊ីវិល​ប្រារព្វ​ទិវា​សន្តិភាព​ពិភពលោក នា​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​២០១៩។ RFA
មន្ត្រី​អង្គការ​សង្គមស៊ីវិល​ប្រារព្វ​ទិវា​សន្តិភាព​ពិភពលោក នា​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​២០១៩។ RFA


សម្ភាសន៍​មន្ត្រី​សង្គម​ស៊ីវិល ជុំវិញ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​នៅកម្ពុជា


នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា គឺជា​ទិវា​សន្តិភាព​អន្តរជាតិ។ សង្គម​ស៊ីវិល​លើកឡើង​ថា កម្ពុជា​ពុំ​ទាន់​មាន​សន្តិភាព​ពេញលេញ​នោះ​ទេ និង​ផ្ញើ​សារ​ឱ្យ​របប​ក្រុងភ្នំពេញ ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។ រីឯ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ទទួលស្គាល់​ជា​លើកដំបូង​ថា សន្តិភាព របស់​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ ប៉ុន្តែ​នឹង​ខិតខំ​ថែ​រក្សា​ឱ្យ​បាន​តាមរយៈ​ការ​ពង្រឹង​ឯកភាព ការ​អនុវត្ត​វប្បធម៌​សន្ទនា និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សហគមន៍ និង​ប្រជាពលរដ្ឋ​ប្រមាណ ២​រយ​នាក់ នាំគ្នា​ប្រារព្ធ​ទិវា​សន្តិភាព​ពិភពលោក​លើក​ទី​១៧ ក្រោម​ប្រធាន​សន្តិភាព​សម្រាប់​ទាំងអស់​គ្នា នៅ​បរិវេណ​ទីលាន ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កញ្ញា។ អ្នកចូលរួម ថ្លែង​ស្រដៀងៗ គ្នា​ថា ប្រទេស កម្ពុជា​ពុំ​មាន​ទាន់​សន្តិភាព​ពេញលេញ​នោះ​ទេ ព្រោះតែ​វិបត្តិ​នយោបាយ​ជាប់​គាំង ធ្វើ​ឱ្យ​បញ្ហា​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ធ្លាក់​ចុះ។

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា និង​ជា​អ្នក​សម្របសម្រួល​នៃ​សហភាព​ផ្ទះ​សាមគ្គី លោក ទឹម ម៉ាឡៃ មាន​ប្រសាសន៍​ថា គោលបំណង​នៃ​ការ​ជួបជុំ​ប្រារព្ធ​ទិវា​នេះ គឺ​ចង់​ផ្ញើ​សារ​ដល់​អ្នកដឹកនាំ ប្រទេស និង​អ្នក​នយោបាយ ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ប្រជាពលរដ្ឋ​គ្រប់រូប គ្រប់​និន្នាការ​នយោបាយ​រស់នៅ​ដោយ​សុខដុមរមនា​ជាមួយ​។ លោក​ពន្យល់​ថា សន្តិភាព​ពេញលេញ គឺ​ត្រូវ​មាន​ទាំង​សន្តិភាព​ផ្លូវកាយ និង​សន្តិភាព​ផ្លូវចិត្ត តែ​សព្វថ្ងៃ​នេះ​ប្រជា ពលរដ្ឋ​កម្ពុជា នៅ​តែ​មាន​អារម្មណ៍​ភ័យខ្លាច មិន​ស្ងប់​សុខ​ក្នុង​ចិត្ត ដោយសារតែ​បញ្ហា​នយោបាយ ការ​គំរាមកំហែង ការ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ និង​បញ្ហា​អសន្តិសុខ​សង្គម​ជាច្រើន​ទៀត។«»

នៅ​ក្នុង​ថ្ងៃ​ទិវា​សន្តិភាព​អន្តរជាតិ​នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ ក៏​បាន​ចេញ​សារលិខិត​ចូលរួម​អប អរសាទរ​ផង​ដែរ ដោយ​បាន​ឡើង​នូវ​គោលនយោបាយ​ឈ្នះៗ របស់​រដ្ឋាភិបាល ដើម្បី​ផ្ដួល​រលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បី​ទទួល​បាន​សន្តិភាព និង​បាន​ឈាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។ ទោះ​យ៉ាងណា​ក្តី លោក ហ៊ុន សែន បាន​ប្រកាស​ទទួលស្គាល់​ជា​លើកដំបូង​ថា សន្តិភាព របស់​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ ប៉ុន្តែ​លោក​បន្ទោស​ថា មកពី​មានការ​គំរាមកំហែង ការ​យាយី និង​ការ​អន្តរាគមន៍​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​ពី​សំណាក់​បណ្ដា​ប្រទេស​មហាអំណាច និង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន ក្រោម​លេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ ក្នុង​សារលិខិត​នោះ លោក ហ៊ុន សែន ក៏​ប្ដេជ្ញា​ថែរក្សា​ការពារ​សន្តិភាព ដែល​មាន​ស្រាប់ និង​ពង្រឹង​ឯកភាព​ជាតិ អនុវត្ត​វប្បធម៌​សន្ទនា ការ​គោរព​ច្បាប់ ដោយ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ទប់ស្កាត់​នូវ​អ្វី ដែល​របប​លោក​ចាត់​ទុក​ថា ជា​ឧបាយកល និង​ការប៉ុនប៉ង​គ្រប់​រូបភាព ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​ស្ថានភាព​វឹកវរ និង​អស្ថិរភាព។

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ស្វាគមន៍​គំនិត​របស់​លោក ហ៊ុន សែន ដែល​អំពាវនាវ​ចង់​ឱ្យ​ថែរក្សា​សន្តិភាព ប៉ុន្តែ​ប្រសិនបើ​ការ​ថែរក្សា​សន្តិភាព តាមរយៈ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ពលរដ្ឋ​ខ្មែរ មួយ​ក្រុម​ឬ គណបក្សប្រឆាំង គឺ​មានន័យថា មិន​អាច​ថែរក្សា និង​ធ្វើ​សន្តិភាព​ឱ្យ​បាន​ពេញលេញ​នោះ ទេ​។ ម្យ៉ាងវិញទៀត អ្វី​ដែល​សហគមន៍​អន្តរជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង ការ​គោរព​សិទ្ធិមនុស្ស​វិញ​នោះ មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ឡើយ។ «»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍ថា សន្តិភាព​មួយ​ដែល​គ្មាន​ការ​គោរព​សិទ្ធិមនុស្ស គ្មាន​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌ គឺជា​សន្តិភាព​ដែល​គ្មាន​និរន្តរភាព​នោះ​ទេ​។ លោក​ចង់​ឃើញ​កម្ពុជា មានការ​គោរព​សិទ្ធិមនុស្ស កសាង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​សង្គម​មាន​យុត្តិធម៌ ពីព្រោះ​បញ្ហា​ទាំង​បី​នេះ​នៅតែ​ប្រឈម​ខ្លាំង​នៅឡើយ​សម្រាប់​កម្ពុជា។ «»

ទោះបី​លោក ហ៊ុន សែន ប្រកាស​ចង់​រក្សា​សន្តិភាព​ក៏ដោយ ក៏ប៉ុន្តែ លោក ហ៊ុន សែន បាន​គំរាម​កម្ទេច​គណបក្ស​ប្រឆាំង​ឱ្យ​ដល់​ឫសគល់ ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ ជាពិសេស​លោក​បាន​ប្រកាស​ព្រមាន​បិទ​ផ្លូវ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ផង​។ ក្នុង​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​របប ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​សរុប ២៧​នាក់ ដាក់​ក្នុង​ពន្ធនាគារ និង​បាន​កោះហៅ​សកម្មជន​បក្ស​ប្រឆាំង​ទៅ​សាកសួរ កើន​ដល់ ១៥៦នាក់។

សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ប្រសិនបើ​គណបក្ស​កាន់អំណាច នៅ​បន្ត​សារ​នយោបាយ​ហិង្សា និង បង្ក្រាប​ឥត​ឈប់ឈរ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ព្រមាន​ងើបឈរ​តវ៉ា​ទម្លាក់​លោក ហ៊ុន សែន ចេញពី​អំណាច​តែ​របៀប​នេះ​រហូត គឺ​សន្តិភាព​កម្ពុជា​មិន​គង់វង្ស​ឡើយ ហើយ​ងាយ​នឹង​ផ្ទុះ​សង្គ្រាមស៊ីវិល​ជាថ្មី​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "សង្គម​ស៊ីវិល​និយាយ​ថា កម្ពុជា​ពុំ​ទាន់​មាន​សន្តិភាព​ពេញលេញ"

  1. so socheath says:

    Send to facebook
    ការអំពាវនាវរបស់អ្នកនយោបាយក្បាលទទូរសារុង
    មិនអាចទៅរួចនោះទេ !
    *******
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
    បែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ។
    ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
    ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
    សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
    ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
    ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំគ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំង
    នឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា) របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយច្រវ៉ាក់
    រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិបានទើតឡើយ ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសនឹងការគុំគួនពីសំណាក់ប្រជាពលរដ្ឋ ចំពោះពួកជនក្បត់ជាតិដែលពួកគេបានប្រព្រឹត្ត
    អំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

  2. so socheath says:

    ដូចជាបាត់មុខក្រុមស្វាក្រេះ កាដួយអាំងផេះក្រុមអាស៊ី
    អាពូជក្បត់ជាតិឆ្កែអង្គែរស៊ី ចេញមុខតវ៉ាពិតអផ្សុក ។
    លែងអភិប្រាយលែងកាយបូល ធ្លាប់ពួនក្នុងថ្លុកស្រែកឡូឡា
    ចំណេះចោលម្សៀតសម្តីក្លា តែដល់សាច់ការទទេសូន្យ ។
    អួតមកចូលដេញ ចាប់ឲ្យចុះចាញ់ ចងហ៊ុនសែនរឹប
    តែពិតសាច់ការ ភូតភរបោកជាប់ ហ៊ានពិតច្បាស់ងាប់
    អន់ជាងសត្វឆ្កែ ។
    ហាស ! ហាស
    អញ ថាត្រូវទេអាវ៉ូច !

Leave a Reply

Submit Comment