សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​មិន​បាន​ទៅ​វត្ត​ដោយសារ​អត់​លុយ និង​អវត្តមាន​បង្គោល​គ្រួសារ

ដោយ យន់ សាមៀន
2019-09-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

​​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង។ screenshot
​​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង។ screenshot


សាច់ញាតិ​របស់​សកម្ម​ជន​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខ្លះ ខក​ខាន​ទៅ​វត្ត​ដាក់​បិណ្ឌ ដោយសារ​អត់​លុយ និង​អវត្តមាន​បង្គោល​គ្រួសារ​។ សាច់ញាតិ​ទាំងនោះ ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ឱ្យ​មាន​សេរីភាព​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។

ប្រពន្ធ កូន បងប្អូន របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ សុទ្ធតែ​សង្ឃឹម​ថា របប​ក្រុងភ្នំពេញ នឹង​ដោះលែង សកម្មជន​ទាំង​២៧​នាក់ ឱ្យ​មាន​សេរីភាព​ឡើងវិញ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

ភរិយា​របស់ លោក យ៉ាត ភារ​ម្យ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ គឺ លោកស្រី មិន មុំ ប្រាប់​ថា លោកស្រី និង​កូនប្រុស​ទាំង​២ មិន​ទៅ​វត្ត​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ នៅ​ឆ្នាំនេះ​ទេ ដោយសារ​អវត្តមាន បង្គោល​គ្រួសារ គឺ​លោក យ៉ាត ភារម្យ។ លោកស្រី​ប្រាប់​ថា គ្មាន​អារម្មណ៍​ទៅ​វត្ត​ធ្វើបុណ្យ​ទេ ព្រោះ ប្ដី​កំពុង​ជាប់ឃុំ​ឃាំង៖ «ខ្ញុំ​អត់​បាន​ទៅ​វត្ត​ទេ ព្រោះថា ខ្ញុំ​អត់​សប្បាយចិត្ត នឹង​ធ្វើ​បុណ្យ​ទេ គ្រួសារ​ខ្ញុំ​កំពុង​ជួប​ទុក្ខ​លំបាក អ៊ីចឹង​។ ដូច​ប្ដី​ខ្ញុំ​រងគ្រោះ​ដោយ​អយុត្តិធម៌​អ៊ីចឹង ខ្ញុំ​ពិបាកចិត្ត​ណាស់​។ ខ្ញុំ​គ្មាន​អារម្មណ៍​នឹង​ទៅ​ធ្វើ​បុណ្យ​ទេ​។ ចង់​ឱ្យ​គេ​ដោះលែង​ប្ដី​ខ្ញុំ មក​ឱ្យ​ឆាប់ៗ ព្រោះ​គាត់​គ្មាន​កំហុស​អ្វី​ទេ​។ ទាល់តែ​ដោះលែង​ប្ដី​ខ្ញុំ បាន​ខ្ញុំ​មាន​អារម្មណ៍ ចិត្ត​ទៅ​ធ្វើ​បុណ្យ​ធ្វើ​ទាន ព្រោះ​ខ្ញុំ​ទៅ​ធ្វើ​បុណ្យ​អត់​សប្បាយចិត្ត​អ៊ីចឹង ខ្ញុំ​គ្មាន​អារម្មណ៍​ទៅ​ធ្វើ​បុណ្យ​ទេ»

លោកស្រី មិន មុំ ឱ្យ​ដឹង​ទៀត​ថា តាំងពី​ប្ដី ត្រូវ​បាន​ចាប់ខ្លួន​មក លោកស្រី ទើប​បាន​ជួប​មុខ​ប្ដី​ម្ដង​គត់ គឺ នៅ​ពេល​លោកស្រី រត់​តាម​ឡាន​អាជ្ញាធរ​ដឹក​ប្ដី ចេញពី​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ហើយ​មិន​ទាន់​បាន ជួប​មុខ​ប្ដី​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ទេ ពីព្រោះ មន្ត្រី​ពន្ធនាគារ​មិនទាន់​អនុញ្ញាត​។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់​ខ្លួន​លោក កាលពី​ថ្ងៃ​ទី​១៣ កញ្ញា និង​ចោទ​ប្រកាន់​ពី​បទ ទៅ​ទទួល​យក​ផែនការ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល និង​ផែនការ​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ ពី​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្រៅពី​លោក យ៉ាត ភារម្យ ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ៥​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ដូចគ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ទី ១៣ និង​១៤ កញ្ញា។

ចំណែក​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត នៅ​ខេត្ត​កំពង់ធំ ក៏​ប្រាប់​ថា លោក​មិនបាន​ទៅ​វត្ត​ដែរ ដោយសារ ឪពុក ជា​ជន​បង្គោល​ក្នុង​គ្រួសារ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ធំ​។ បងប្រុស​របស់​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ឃុំ​បារាយ លោក ស៊ុន ប៊ុនថុន គឺ លោក ស៊ុន ធន់ ឱ្យ​ដឹង​ថា កូនប្រុស​ស្រី ទាំង​៣​នាក់ របស់​លោក ស៊ុន ប៊ុនថុន ក៏​គ្មាន​អារម្មណ៍​ទៅ​វត្ត​ធ្វើបុណ្យ​ដែរ នៅ​ពេល​ឪពុក​ពួកគេ​ជាប់ឃុំ​ដូច្នេះ​។ លោក ស៊ុន ធន់ ប្រាប់​ថា កុំថាឡើយ​ទៅ​វត្ត សូម្បី​ជួប​មុខ​ឪពុក​ក្នុង​ពន្ធនាគារ ក៏​ក្មួយ​ទាំង​៣​របស់​លោក មិន​ទាន់​បាន​ជួប​មុខ​ឪពុក​ពួកគេ​ដែរ៖ «កូន​តូច​ទី​៣ នៅផ្ទះ​។ ធម្មតា​នៅ​តូច​អ៊ីចឹង គាត់​ទៅ​វត្ត​តាម​គេ​ជិត​ផ្ទះ ញាតិសន្ដាន ក្បែរ​ខាង​ទៅ​។ ប៉ុន្តែ​កូន​បង​គេ ស្រី​ហ្នឹង ធ្វើ​កម្មករ​គេ​នៅ​បាវិត​នោះ មិនបាន​ទៅ​វត្ត ទៅ​អ្វី​ទេ ព្រោះថា ខ្ញុំ​ទាក់ទង​ទៅ គឺថា ថ្ងៃ​២៦​ហ្នឹង បាន​ឈប់ បាន​មក​ផ្ទះ ភូមិ​ចាក់​ត្រឡោក​ហ្នឹង បាន​ទៅ​ជួប​ពុក​។ ខ្ញុំ​នឹង​នាំ​វា​ទៅ ជួប​ឪពុក​នៅ​ពន្ធនាគារ ព្រោះថា គាត់​ផ្ដាំ​ឱ្យ​នាំទៅ​ជួប​គាត់​ផង អ៊ីចឹង​ណា»

លោក ស៊ុន ប៊ុនថុន និង​សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត នៅ​ខេត្ត​​​​​​​កំពង់ធំ គឺ លោក នូ ភឿង និង​លោក រស់ គឹមស្រៀវ ត្រូវ​ចាប់ខ្លួន កាលពីដើម​ខែ​កញ្ញា និង​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កំពង់ធំ បង្គាប់​ឱ្យ​ឃុំខ្លួន ពាក់ព័ន្ធ​នឹង​បទ​ចែកចាយ​សារ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​របប​ក្រុងភ្នំពេញ។

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត នៅ​ខេត្ត​ព្រះសីហនុ ប្រាប់​ថា គ្រួសារ​អ្នកស្រី ទៅ​វត្ត​ធ្វើបុណ្យ​ដាក់​បិណ្ឌ ទាំង​សោះកក្រោះ​នៅ​ឆ្នាំនេះ ដោយសារ​គ្មាន​ប្ដី​ជូន​ទៅ​វត្ត​។ ប្រពន្ធ​របស់ សកម្មជន​បក្ស​ប្រឆាំង ក្រុងព្រះសីហនុ លោក ម៉ៃ ហុងស្រៀង គឺ​អ្នកស្រី គា ស៊ីសុគន្ធី ឱ្យ​ដឹង​ថា អ្នកស្រី និង ម្ដាយក្មេក ទៅ​វត្ត​ក្នុង​ស្ថានភាព​ក្រៀមក្រោះ​។ តែ​យ៉ាងណា អ្នកស្រី​សង្ឃឹមថា លោក ម៉ៃ ហុងស្រៀង អាច​ត្រូវ​តុលាការ​បាន​ដោះលែង​ឆាប់ៗ ឱ្យ​បាន​មក​ជួបជុំ​គ្រួសារ​ឡើងវិញ៖ «បាន​ត្រឹម​តែ​ស្ដាយស្រណោះ​គាត់ ព្រោះ​អ្វី​បុណ្យទាន បាន​ជុំ​គ្នា​ជាមួយ​ម្ដាយ ហើយ​ម្ដាយ​គាត់ បង​អើយ​ឡើង​ស្គម នៅ​សល់​តែ​៤១​គីឡូ​។ ម៉ាក់​មួយ កូន​មួយ​ទេ​។ គាត់​កូនទោល​តែឯង​។ ដល់​ហើយ ថា កុំ​ឱ្យ​ពិបាកចិត្ត​អ្វី​ពេក ប្រឹង​ហូប ប្រឹង​នេះ ធម្មតា​ទៅ​។ យើង​ពិបាកចិត្ត ក៏​មិន​ដឹង​បាន​អ្វី​មកវិញ​ដែរ បាន​ត្រឹមតែ​ធ្វើបាប​ខ្លួន​។ គាត់​ថា គាត់​ដេក​មិនបាន បាយ​មិនបាន​។ ម៉ាក់​ឯង​គិត​ច្រើន​ម្ល៉េះ ធ្វើបាប​តែ​ខ្លួនឯង ស្គម​អស់​។​រាល់​ឆ្នាំទៅ​ជុំ​គ្នា​ហើយ បាន​ត្រលប់​មកវិញ តែ​ឆ្នាំនេះ ខ្ញុំ​ទៅ​តែឯង»

ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក នី សុខា យល់ថា ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ ចំពោះ​គ្រួសារ​សកម្មជន​បក្ស នយោបាយ​ទាំងនោះ​។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស ធ្លាប់​ជាប់ពន្ធនាគារ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​រូប​នេះ ថា លោក និង​ក្រុម គ្រួសារ​លោក​ផ្ទាល់ ធ្លាប់​ទទួលរង​ស្ថានភាព​បែបនេះ និង​យល់​ពី​អារម្មណ៍​ទុក្ខសោក​របស់​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។

លោក នី សុខា ទទូច​ឱ្យ​រដ្ឋាភិបាល និង​តុលាការ ទម្លាក់​ចោល​បទ​ចោទ ឬ​អនុញ្ញាត​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ទាំងអស់ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ឱ្យ​ពួកគេ​បាន​ចេញ​មក​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ ជួបជុំ​ក្រុមគ្រួសារ​វិញ​។ សង្គម​ស៊ីវិល​រូប​នេះ យល់ថា សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ ត្រូវ​ឃុំឃាំង ដោយសារ​រឿង​នយោបាយ ជាជាង​ការ​ល្មើសច្បាប់៖ «មានតែ​ទទូច​សុំ​ទៅ​រដ្ឋាភិបាល ជាពិសេស​ស្ថាប័ន​តុលាការ ដែល​ជា​ស្ថាប័ន​មួយ ដែល​មាន​សិទ្ធិ​នៅ​ក្នុង​ការ​សម្រេច​សេចក្ដី​ហ្នឹង សុំ​ឱ្យ​លោក​ពិចារណា ធ្វើ​ម្ដេច​សម្រេច ឱ្យ​អ្នក​ទាំងអស់ ដែល​ជាប់​ដោយ​ភាព​អយុត្តិធម៌ ដែល​យើង​មើល​ទៅ​ឃើញ​ថា មិន​មាន​បញ្ហា​អ្វី​ទាំងអស់​ហ្នឹង ហើយ​សុំ​ឱ្យ​មានការ​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ នៅ​ក្នុង​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ហ្នឹង​ទៅ ដើម្បី​ឱ្យ​គាត់​អាច​មក​ចូលរួម​ធ្វើបុណ្យ ធ្វើ​ទាន ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់»

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​រដ្ឋាភិបាល គឺ​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ទេ នៅ​ថ្ងៃទី​ ២១ កញ្ញា ដោយសារ ទូរស័ព្ទ​រោទ៍​គ្មាន​អ្នកទទួល​។ ប៉ុន្តែ​ទាំង លោក ផៃ ស៊ីផាន និង​លោក ជិន ម៉ាលីន ធ្លាប់​អះអាង​ថា ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំងអស់ សុទ្ធ​តែ​ជា​ការអនុវត្ត​ច្បាប់​។ ថ្មីៗ​នេះ រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចោទប្រកាន់​មន្ត្រី​បក្ស​ប្រឆាំង​ថា មាន​គម្រោង​ធ្វើ​រដ្ឋប្រហារ តាមរយៈ​ការ​គាំទ្រ ការ​វិលត្រឡប់​របស់ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ នៅ​ដើម​ខែ​វិច្ឆិកា​ខាងមុខ។

គិត​ត្រឹម​ពាក់កណ្ដាល​ខែ​កញ្ញា គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន របស់​គណបក្សប្រឆាំង ចំនួន​២៧​នាក់ កំពុង​ជាប់ពន្ធនាគារ និង​ជាង​១៥០ (១៥៦)​នាក់ រង​ការ​កោះ​ហៅ​ឡើង​តុលាការ និង​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់​។ តុលាការ​បាន​ចោទប្រកាន់​អ្នក​កំពុង​ជាប់ឃុំ​ទាំង​២៧​នាក់ ពី​បទ ញុះញង់ កាប់​ទន្ទ្រាន​ដី​រដ្ឋ ប្រឆាំង​សាលដីកា​តុលាការ​កំពូល និង​មាន​ផែនការ​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​មិន​បាន​ទៅ​វត្ត​ដោយសារ​អត់​លុយ និង​អវត្តមាន​បង្គោល​គ្រួសារ"

  1. so socheath says:

    Send to facebook
    ការអំពាវនាវរបស់អ្នកនយោបាយក្បាលទទូរសារុង
    មិនអាចទៅរួចនោះទេ !
    *******
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
    បែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ។
    ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
    ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
    សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
    ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
    ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំគ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំង
    នឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា) របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយច្រវ៉ាក់
    រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិបានទើតឡើយ ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសនឹងការគុំគួនពីសំណាក់ប្រជាពលរដ្ឋ ចំពោះពួកជនក្បត់ជាតិដែលពួកគេបានប្រព្រឹត្ត
    អំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

  2. so socheath says:

    ដូចជាបាត់មុខក្រុមស្វាក្រេះ កាដួយអាំងផេះក្រុមអាស៊ី
    អាពូជក្បត់ជាតិឆ្កែអង្គែរស៊ី ចេញមុខតវ៉ាពិតអផ្សុក ។
    លែងអភិប្រាយលែងកាយបូល ធ្លាប់ពួនក្នុងថ្លុកស្រែកឡូឡា
    ចំណេះចោលម្សៀតសម្តីក្លា តែដល់សាច់ការទទេសូន្យ ។
    អួតមកចូលដេញ ចាប់ឲ្យចុះចាញ់ ចងហ៊ុនសែនរឹប
    តែពិតសាច់ការ ភូតភរបោកជាប់ ហ៊ានពិតច្បាស់ងាប់
    អន់ជាងសត្វឆ្កែ ។
    ហាស ! ហាស
    អញ ថាត្រូវទេអាវ៉ូច !

Leave a Reply

Submit Comment