សមាគម​គ្រូបង្រៀន​ទទូច​ឱ្យ​ក្រសួង​ផ្ដល់​ក្របខ័ណ្ឌ​ដល់​ក្រុម​គ្រូបង្រៀន ១៣​នាក់​វិញ

ដោយ ទីន ហ្សាការីយ៉ា
2019-09-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។ រូបថត៖  ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។ រូបថត៖ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី


សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្នើ​យ៉ាង​ទទូច​ឱ្យ​ក្រសួង​អប់រំ​ផ្ដល់​ក្របខ័ណ្ឌ​ជាថ្មី​ឡើងវិញ​ដល់​ក្រុម​គ្រូបង្រៀន ១៣​នាក់ ដែល​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ។ ក្រសួង​អប់រំ​បញ្ជាក់​ថា ក្រសួង​មិន​កែប្រែ​សេចក្ដី​សម្រេច​របស់​ខ្លួន​ឡើយ ហើយ​ដំណោះស្រាយ​យ៉ាងណា​ទៀត​នោះ អាស្រ័យ​លើ​តុលាការ​ជា​អ្នក​សម្រេច។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី នៅតែ​ចាត់​ទុក​វិធានការ​លុបឈ្មោះ​ក្រុម​គ្រូបង្រៀន ថា​ជា​រឿង​នយោបាយ មិនមែន​ជា​ការអនុវត្ត​តាម​បែបបទ​ផ្លូវច្បាប់​ត្រឹមត្រូវ​ឡើយ​។ អ្នកស្រី​អះអាង​ថា ក្រុម​គ្រូបង្រៀន​សុទ្ធតែ​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ មិនមែន​អវត្តមាន​ដោយ​គ្មាន​ការអនុញ្ញាត​ដូច​ការ​អះអាង​របស់​ក្រសួង​នោះ​ទេ​។ អ្នកស្រី​បញ្ជាក់​ថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នឹង​បន្ត​រក​យុត្តិធម៌​ជូន​សមាជិក​របស់​ខ្លួន​ទាំង​១៣ នាក់​នោះ ទៅ​តាម​ផ្លូវ​ច្បាប់៖ «ក្រសួង​ស្ថាប័ន​ត្រូវតែ​ដោះស្រាយ​តាម​នីតិវិធី ព្រោះ​គាត់​ធ្វើការ គាត់​មិនមែន​អត់​ធ្វើការ​ទេ​។ បើ​គាត់​យក​ការងារ​ទៅ​ដើរលេង​មិន​ចូល​បម្រើ​ការងារ ទើបបាន​គាត់​បោះបង់​ការ​បង្រៀន ប៉ុន្តែ​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ ដែល​សមាគម​ត្រូវតែ​រក​យុត្តិធម៌​ជូន​សមាជិក ក៏ដូចជា លោកគ្រូ​អ្នកគ្រូ​ទូទាំង​ប្រទេស»

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លុបឈ្មោះ​គ្រូបង្រៀន​គាំទ្រ​បក្ស​ប្រឆាំង​ចំនួន ១៣​នាក់ ចេញ​ពី​ក្របខ័ណ្ឌ កាល​ពី​ដើម​ឆ្នាំ ២០១៨ កន្លងទៅ ក្រោម​ហេតុផល​ថា ពួកគាត់​បាន​បោះបង់ចោល​ការងារ និង​មួយ​ចំនួន​ទៀត អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

ទោះជា​យ៉ាងណា ក្រុម​គ្រូបង្រៀន​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ និង​ថា ក្រសួង​អប់រំ​បាន​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល។ ក្រុម​គ្រូបង្រៀន​ជឿជាក់​ថា ចំណាត់​ការ​របស់​ក្រសួង​អប់រំ​នេះ គឺ​ដោយសារ​ពួកគាត់​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា អះអាង​ថា វិធានការ​លើ​ក្រុម​គ្រូបង្រៀន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នោះ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ។ លោក​បញ្ជាក់​ថា ក្រសួង​បាន​បាន​សម្រេច​លុប​ឈ្មោះ​ក្រុម​គ្រូបង្រៀន​ទាំងនោះ​រួចហើយ ដូច្នេះ​លោក​ថា ប្រសិនបើ​ក្រុម​គ្រូបង្រៀន​មិន​ពេញចិត្ត ក្រសួង​ទុក​លទ្ធភាព​នេះ​ជូន​ទៅ​ស្ថាប័ន​តុលាការ៖ «ខ្ញុំ​អាច​បញ្ជាក់​បាន​ថា មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នយោបាយ​លើ​គ្រូបង្រៀន​របស់​យើង ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាង​លើ​នេះ​ទេ។ បើ​គាត់​តវ៉ា​ទៅ​ខាង​តុលាការ នោះ​គឺជា​តួនាទី​របស់​ខាង​តុលាការ»

ក្រុម​គ្រូ​បង្រៀន ១១​នាក់ ក្នុងចំណោម​១៣ នាក់ បាន​ដាក់​បណ្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​ករណី​នេះ ក៏ប៉ុន្តែ​តុលាការ​ជាន់​ទាប​មួយ​នេះ​បានសម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ កាលពី​ចុងខែ​មេសា កន្លងទៅ​។ ក្រុម​គ្រូបង្រៀន​ក៏បាន​ប្ដឹង​ទាស់​សេចក្តី​សម្រេច​នេះ ហើយ​បច្ចុប្បន្ន​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​សាលាឧទ្ធរណ៍។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ករណី​នេះ ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​ពិនិត្យ​សំណុំ​រឿង​នេះ​ឱ្យ​បាន​ហ្មត់ចត់ និង​ពិចារណា​ផ្ដល់​ក្របខ័ណ្ឌ​ដល់​ក្រុម​គ្រូបង្រៀន​វិញ​។ សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា គ្រូបង្រៀន​ជា​បុគ្គល​សំខាន់​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ជួយ​ដល់​ការ​អភិវឌ្ឍ​ជាតិ ដូច្នេះ​ពួកគាត់​មិន​គួរ​ត្រូវ​បាន​រើសអើង ឬ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ ដោយសារតែ​ហេតុផល​នយោបាយ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

4 Responses to "សមាគម​គ្រូបង្រៀន​ទទូច​ឱ្យ​ក្រសួង​ផ្ដល់​ក្របខ័ណ្ឌ​ដល់​ក្រុម​គ្រូបង្រៀន ១៣​នាក់​វិញ"

  1. so socheath says:

    ទាល់តែសេះដុះស្នែង អាឈុន បានមានក្របខ័ណ្ឌវិញ !
    ស៊ីប្រាក់ខែរដ្ឋ តែធ្វើសកម្មភាពនយោបាយបំផ្លាញរដ្ឋ បំផ្លាញជាតិឆ្កុយ !
    អ្ហែងកុំចេះតែឯងពេក ! ចែកគេចេះផង អាឡប់ !

  2. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ ចែងថា
    គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    មិនអាចកាត់ផ្តាច់បានជាដាច់ខាតរបស់ចិន ហើយចលានាចង់បំបែករដ្ឋក្នុងទម្រង់ណាមួយ នឹងកម្ទេចចោលដោយគ្មានការអត់ឱនឡើយ៕

  3. Anonymous says:

    Haha You ask mafia group??? no way haha’ even veitcong germ like so so cheat watching and wait ti hit you because this guy is veitcong germ’

  4. so socheath says:

    Send to facebook
    ជនក្បត់ជាតិ សម រង្ស៉ី កំពុងប្រើលេសប្រមាថ
    អង្គព្រះមហាក្សត្រកម្ពុជា ដើម្បីគេចចេញពីការសន្យា
    *******
    ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះអង្គមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ បានត្រូវបានជនក្បត់ជាតិ សម រង្ស៉ី ប្រមាថប៉ះពាល់ព្រះចេស្តាព្រះអង្គយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់អោនឲ្យនោះ បើពិនឹត្យឲ្យស៊ីជម្រៅទៅ
    វាគឺជាលេសសម្រាប់ការគេចវេសចេញពីការសន្យាវិលចូលកម្ពុជាវិញ ដែលចំណុចនេះ
    ជនក្បត់ជាតិ សម រង្ស៉ី ពិតជាបានបានដឹងយ៉ាងច្បាស់ថា ការប្រមាថប៉ះពាល់ដល់ព្រះអង្គ
    ព្រះមហាក្សត្រ បើជាប់គុកវិញ ច្បាស់ជាមិនតិចឆ្នាំនោះទេ ។
    ពិតណាស់ដើម្បីបានជាលេសសម្រាប់ការគេចវេសចេញពីការសន្យាវិលចូលកម្ពុជាវិញ
    ក្នុងកិច្ចសម្ភាសន៍ជាមួយ មួង ណារ៉េត នៃវេទិការវិទ្យុអាស៊ីសេរី
    នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សមរង្ស៊ីនិយាយថា អ្នកនៅលើទឹកដីប្រទេសកម្ពុជា
    ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ។ សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ។ ដូច្នេះលោក(ព្រះមហាក្សត្រ )អត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សា
    រាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ ។
    វាហាក់ដូចអត់មានរឿងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបាន
    ជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ដែលចាំតែភ្លើវិលត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអះអាងយ៉ាងច្បាស់ៗរួចហើយថា
    សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ាន
    ទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះបានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស
    កម្ពុជា។
    រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ ដូចនេះ ការប្រើប្រាសសម្តីប្រមាថអង្គព្រះ
    មហាក្សត្រ គឺដើម្បីជាលេស សម្រាប់ឲ្យមានការបន្ថែមទោស តាមមាត្រា៧នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន
    បាន ជាជាងត្រូវសមនិងពាក្យទាយទុករបស់សាធារណជនខ្មែរ ដែលថា ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាស ហើយដែលជនក្បត់ជាតិសមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយនៅកម្ពុជាបានទៀតនោះទេ ដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា ) និងសំណុំរៀង
    ដ៏ទៃផ្សេងទៀតយ៉ាងច្រើនស្អេកស្កះនោះ ។
    ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ដែលបោកជនឆោតល្ងង់យកប្រាក់ សម្រាប់រស់កំដរជិវិតដ៏កណ្តោច
    កណ្តែងរបស់ពួកគេផងដែរ ៕

Leave a Reply

Submit Comment