សហជីព​បារម្ភ​ខ្លាច​បាត់បង់​សិទ្ធិ​ជា​តំណាង​កម្មករ នៅ​ពេល​វិសោធនកម្ម​​ច្បាប់​ស្ដីពី​សហជីព​

ដោយ អេង គីមហុង
22/09/2019
RFI

media
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
RFI


បើ​គ្មាន​ការ​ប្រែប្រួល​ទេ ក្រសួ​ងការងារ​នឹង​បញ្ជូនសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីសហជីព ១០មាត្រាទៅគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗ ដើម្បីពិនិត្យ និងសម្រេចមុន​ពេល​បញ្ជូន​បន្ត​ទៅ​រដ្ឋសភា។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ ពី​ខាង​តំណាង​សហជីពវិញ លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា បាន​បង្ហាញ​កង្វល់​លើ​ចំណុច​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​សហជីពបាត់​បង់​សិទ្ធិ​ជា​តំណាង​កម្មករ តាម​រយៈ​ការ​វិសោធកម្ម​នេះ។

សិទ្ធិ​របស់​សហជីព ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​កម្មករ​នឹង​ត្រូវ​បាន​បាត់​បង់ ប្រសិន​បើ​ច្បាប់​ស្ដី​សហជីព​ត្រូវ​ធ្វើ​វិសោធកម្ម លើមាត្រា​ចំនួន​១០​ចំណុច។ ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការ​ងារ​កម្ពុជាពន្យល់​ថា ផ្អែក​តាម​មាត្រា​ចាស់​គឺ​សហជីព​អាច​ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​កម្មករ​បាន​ក្នុង​ការ​ធ្វើប​ណ្ដឹង​អ្វី​មួយ​ទាក់​ទង​វិវាទការងារ តែ​ពង្រាង​វិសោធនកម្ម​ថ្មី បាន​កម្រិត​សិទ្ធិ​សហជីព​ត្រឹម​ជា​អ្នក​អម​កម្មករ​តែ​ប៉ុណ្ណោះ រាប់​ទាំង​កម្មក​រដែល​ជា​សមាជិក​របស់​សហជីព​ផងដែរ។

លោក អាត់ ធន់​ បន្ថែមថា ដើម្បី​បាន​សិទ្ធិ​ជា​អ្នក​តំណាង​កម្មករ​ក្នុង​ឋានៈ​ជា​អ្នក​អម​ដំណើរ​ជាមួយ​កម្មករ​ដាក់​ពាក្យ​បណ្ដឹងបាន គឺ​លុះ​ត្រា​សហជីព មាន​សមាជិក​នៅ​ក្នុង​រោងចក្រ​ចាប់​ពី​៣០​ភាគរយ​ឡើង​ទៅ។

ក្រៅ​តែពី​បាត់​បង់សិទ្ធិ​ជា​អ្នក​តំណាង​កម្មករ ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងា​រហើយ វិសោធនកម្ម​ច្បាប់​ស្ដី​ពី​សហជីព​តម្រូវឲ្យ​សហជីព​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ ដែល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ ចម្លង​ជូន​គ្រប់​សមាជិក​របស់​សហជីព។ សហជីពដែល​មិន​ទាន់​ចុះ​បញ្ជី ហើយ​ទៅ​ជួប​កម្មករ នឹង​ត្រូវ​ចាត់​ទុក​ជា​រឿង​ខុស​ច្បាប់។ ដោយឡែក​ចំពោះ​ការ​ធ្វើ​កូដ​កម្ម​វិញ ប្រព្រឹត្ត​ទៅ​បាន​លុះ​ណា​មាន​ការ​ចូលរួម​ពី​កម្មករ​៥០​បូក១ ឬ​ប្រហាក់​ប្រហែល​៥ពាន់​នាក់​ឡើង​ទៅ។

លោក អាត់ ធន់ បាន​ចាត់​ទុក​លក្ខខណ្ឌ​ថ្មី​ដែល​មាន​ចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​សហជីពថា មានលក្ខណៈរឹត​ត្បិត​សេរី​របស់​សហជីព​ខ្លាំង​មែន​ទែន ខណៈ​ដែល​លោក​ធ្លាប់​ដាក់​សំណើរ​ឲ្យ​បន្ធូរបន្ថយ​ចំនួន​ពីរ​ដង​រួច​មក​ហើយ តែ​ការកែ​សម្រួល​មាន​លក្ខណៈ​ស្រួច​ស្រាល។

តែតាម​ការអះអាង​របស់​ក្រសួង​​ការងារ​គោលដៅ​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព​នេះ​គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុម​និយោជក និង​កម្មករ​និយោជិត ​រួម​ទាំង​ធានា​នូវ​សិទ្ធិ​ និង​តួនាទី​​របស់​សហជីព​នានា​ផងដែរ​។

សូមជម្រាបជូនថា ការ​វិសោធនកម្ម​ច្បាប់ស្ដីពី​សហជីព ​មានចំនួន១០ ​​មាត្រា​ដូចជា មាត្រា​ ៣ មាត្រា​ ១៧ មាត្រា​ ២០ មាត្រា​ ២១ មាត្រា​ ២៧ មាត្រា​ ២៨ មាត្រា​ ២៩ ​មាត្រា​ ៥៤ ​និង​មាត្រា​ ៥៩ ដែល​ភាគច្រើន​ពាក់ព័ន្ធ​ជាមួយ​សិទ្ធិ​របស់​កម្មករ និង​សហជីព​ក្នុង​ការចូលរួម​ធ្វើ​បាតុកម្ម៕

What Next?

Recent Articles

2 Responses to "សហជីព​បារម្ភ​ខ្លាច​បាត់បង់​សិទ្ធិ​ជា​តំណាង​កម្មករ នៅ​ពេល​វិសោធនកម្ម​​ច្បាប់​ស្ដីពី​សហជីព​"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ ចែងថា
    គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។

  2. so socheath says:

    ហាស! ហាស
    ដេកចំខែងយកលុយកម្មករស៊ីចាយ ! អ្នកអត់ចូលសហជីពត្រូវគម្រាមកំហែង
    ដឹកនាំធ្វើបាតុកម្មប្រឆាំងច្បាប់ជាតិរហូត ។ ដូចនេះបើទុកក៏មិនចំណេញ
    ដកចេញក៏មិនខាតដែរអ្ហា !

Leave a Reply

Submit Comment