ប៉ូលិស​ខេត្ត​រតនគិរី​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​២​នាក់​សាកសួរ

ដោយ ទីន ហ្សាការីយ៉ា
2019-09-22
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ក្រុង​បានលុង លោក ធឿន ប៊ុនធន ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន។ Photo Provided
​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ក្រុង​បានលុង លោក ធឿន ប៊ុនធន ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន។ Photo Provided


តុលាការ​ខេត្ត​រតនគិរី​ឃុំ​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​២​នាក់ ដោយ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ​


កូនសកម្មជនបក្សប្រឆាំងខេត្តរតនគិរីទទូចឱ្យប៉ូលិសដោះលែងឪពុកដើម្បីបានចូលរួមបុណ្យភ្ជុំ


មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​រតនគិរី អះអាង​ថា មន្ត្រី​ប៉ូលិស​ខេត្ត​នេះ បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង ២​នាក់ គឺ​លេខាធិការ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត លោក ងិន សុផាត និង​ប្រធាន​ប្រតិបត្តិ​ក្រុង​បានលុង លោក ធឿន ប៊ុនធន បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ដោយ​មិន​ដឹង​មូលហេតុ កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា កន្លង​ទៅ។

ភរិយា​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ក្រុង​បាន​លុង អ្នកស្រី យ៉ាន់ ណារី ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២២ កញ្ញា ថា មន្ត្រី​ប៉ូលិស​ជាច្រើន​នាក់​បាន​ចូល​ទៅ​ចាប់​ស្វាមី​របស់​លោក​ស្រី នៅ​ក្នុង​ហាង​លក់​បាយ​មួយ​កន្លែង​នៅ​ភូមិ​១ សង្កាត់​កាចាញ ក្រុង​បានលុង កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ កញ្ញា។ លោកស្រី បន្ត​ថា ការ​ចាប់ខ្លួន​នេះ​គឺ ជា​រឿង​អយុត្តិធម៌​បំផុត ពីព្រោះ​មន្ត្រី​ប៉ូលិស​ចាប់​ស្វាមី​របស់​លោក​ស្រី​ដោយ​ពុំបាន​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ៖ «ខ្ញុំ​ចង់​ប៉ូលិស​ដោះលែង​គាត់​មកវិញ ព្រោះ​ប្ដី​ខ្ញុំ​អត់​មាន​ទោស​ត្រូវ​ជាប់គុក​នោះ​ទេ។ គេ​ថា​ប្ដី​ខ្ញុំ​បង្ហោះ​ព័ត៌មាន​ប្រមូល​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ ខ្ញុំ​យល់ថា​អត់​ត្រឹមត្រូវ​ទេ ព្រោះ​នេះ​ជា​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ»

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ និង​សំឡេង​ឱ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​បាន​បញ្ជូន​លោក ងិន សុផាត និង លោក ធឿន ប៊ុនធន ទៅ​ឃុំខ្លួន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី រហូត​មក​ទល់​រសៀល​ថ្ងៃ​ទី​២២ កញ្ញា មិន​ទាន់​ដោះលែង​វិញ​នៅ​ឡើយ​ទេ។

អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​​រតនគិរី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ​នៅ​ថ្ងៃ​ទី​២២ កញ្ញា។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២២ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ២៩​នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ និង​ច្រើន​នាក់​ទៀត​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដែល​ច្បាប់​កម្ពុជា​អនុញ្ញាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ប៉ូលិស​ខេត្ត​រតនគិរី​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​២​នាក់​សាកសួរ"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ ចែងថា
    គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    មិនអាចកាត់ផ្តាច់បានជាដាច់ខាតរបស់ចិន ហើយចលានាចង់បំបែករដ្ឋក្នុងទម្រង់ណាមួយ នឹងកម្ទេចចោលដោយគ្មានការអត់ឱនឡើយ៕

Leave a Reply

Submit Comment