ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​វាយ​បែក​ក្បាល​រង​របួស​ធ្ងន់

ដោយ ខែ សុណង
2019-09-22
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្សប្រឆាំង និង​ជា​ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី លោក ពូក ចន្តា ដែល​ត្រូវ​ជន​មិន​ស្គាល់​ពីរ​នាក់​ វាយ​ពី​ក្រោយ​ចំ​ក្បាល​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា​ ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​លោក ពូក ចន្ដា
សកម្មជន​គណបក្សប្រឆាំង និង​ជា​ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី លោក ពូក ចន្តា ដែល​ត្រូវ​ជន​មិន​ស្គាល់​ពីរ​នាក់​ វាយ​ពី​ក្រោយ​ចំ​ក្បាល​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា​ ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​លោក ពូក ចន្ដា


ប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី រងគ្រោះ​បែកក្បាល​សុំអន្តរាគមន៍​ពីអង្គការសង្គមស៊ីវិល


សកម្មជន​គណបក្សប្រឆាំង​និង ជា​ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី ត្រូវ​ជន​មិន​ស្គាល់​ពីរ​នាក់​យក​ដំបង​ដែក​លួច វាយ​ពីក្រោយ​ចំក្បាល​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​នេះ។ សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ស្នើ​ទៅ​សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​នេះ ដោយ​កុំ​ប្រកាន់​និន្នាការ នយោបាយ។

ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី លោក ពូក ចន្ដា ដែល​រង​ការ​វាយ​ធ្វើបាប ចាត់​ទុក​ករណី​នេះ ជា​ការ​ប៉ុនប៉ង​ធ្វើឃាត​លើ​រូបលោក។ ហេតុការណ៍​ហិង្សា​នេះ កើតឡើង​នៅ​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ​ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

លោក ពូក ចន្តា ប្រាប់​អាស៊ីសេរី​ថា ជន​មិន​ស្គាល់​មុន​ទាំងនោះ បាន​លួច​វាយ​លោក ពេល​លោក​ដើរ​ពី​ផ្សារ​បម្រុង​ទៅផ្ទះ រួច​ពួកគេ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​អស់​ទៅ​។ លោក​ថា របួស​នេះ​ធ្វើ​ឱ្យ​លោក​ដេរ​អស់​ប្រាំ​ថ្នេរ។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​កើតហេតុ លោក​បាន​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​រួចរាល់​អស់​ហើយ៖ «វាយ​តែមួយ​ដំបង​ទេ វាយ​រួចហើយ​គេ​ជិះ​ម៉ូតូ​រត់​ទៅ ពេល​អ៊ីចឹង​ទៅ​យើង​ត្រូវ​ដាក់​ប្ដឹង​ទៅ​ប៉ូលិស​ដឹង​សិន ខ្ញុំ​ប្ដឹង​ពី​បទ​មនុស្សឃាត ខ្ញុំ​ថា​ខ្មែរ​ដូច​មិន​ត្រូវ​លួច​ធ្វើឃាត ឬ​លួច​វាយ​ពីក្រោយ​ខ្នង​ទេ»

លោក ពួក ចន្តា បញ្ជាក់​ថា លោក​មិន​ដែល​មាន​ជម្លោះ​ជាមួយ​អ្នកណា​ទេ ហើយ​សព្វថ្ងៃ​លោក​ក៏​មិន​បាន​ធ្វើ​សកម្ម​អ្វី​ទាក់ទង​នឹង​រឿង​នយោបាយ​ឡើយ​។ លោក​​ថា សព្វថ្ងៃ​នេះ លោក​គ្រាន់តែ​អ្នក​ជួយ​មើលថែ​ផ្ទះ​ឲ្យ​លោក សម រង្ស៊ី ប៉ុណ្ណោះ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​ថា នៅ​ពេល​កើតមាន​មាន​បញ្ហា​នេះ គឺ​សមត្ថកិច្ច​នឹង​ដោះស្រាយ។ នៅ​ពេល​មាន​ការ​​ចោទសួរ​ហេតុអ្វី​ករណី​បង្ក​ហិង្សា​លើ​សកម្មជន​គណបក្សប្រឆាំង នៅ​រយៈពេល​ចុងក្រោយ​សមត្ថកិច្ច​មិនទាន់​រក​ឃើញ​ជន​ប្រព្រឹត្ត អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា សំណុំរឿង​តិច​ណាស់​ដែល​សមត្ថកិច្ច មិន​ទាន់​ស្វែងរក​ជន​ប្រព្រឹត្ត​ឃើញ៖ «កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​ដោះស្រាយ ប៉ុន្តែ​លោក​យក​ពីរ​បី​ករណី​ទៅ​ប្រៀបធៀប​​មួយ​ពាន់​ករណី ក្នុង​មួយ​ឆ្នាំ​អីចឹង​ទៅ​មិន​អាច​ឆ្លើយ​បាន​ទេ»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់ថា បើ​សមត្ថកិច្ច​នៅតែ​មិន​អាច​ស្វែងរក​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​បាន​នោះ​ទេ សាធារណជន នឹង​រិះគន់​ថា ករណី​ហិង្សា​នេះ​គឺជា ការ​ធ្វើទុក្ខបុកម្នេញ និង​ជា​ការ​គំរាមកំហែង​លើ​សកម្មជន​គណបក្ស​ប្រឆាំង​។ លោក​ជំរុញ​ឱ្យ​សមត្ថកិច្ច​ស្វះស្វែង​ចាប់​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ៖ «អ៊ីចឹង​អាជ្ញាធរ​ត្រូវតែ​ផ្ដល់​កិច្ចការពារ​ផ្ដល់​ការ​ស្រាវជ្រាវ​ ដើម្បី​រក​ជន​ដៃដល់​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ជា​យុត្តិធម៌​ក្នុង​សង្គម»

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ចោទ​ប្រកាន់​ថា ករណី​ហិង្សា​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្ដង​ហើយ​ម្ដងទៀត​បែបនេះ គឺជា​រឿង​នយោបាយ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ ស្នើ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ស្រាវជ្រាវ និង​ស៊ើបអង្កេត​ករណី​នេះ​ដោយ​ចិត្ត​ទុកដាក់ និង​ស្នើ​ទៅ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជួយ​ឃ្លាំមើល​ករណី​នេះ៖ «ខ្ញុំ​សូម​ឲ្យ​របប​ក្រុងភ្នំពេញ​ចាប់​វែកមុខ​ជន​ដៃដល់​ចាប់​មក​ផ្ដន្ទាទោស​និង​សូម​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​គំរាមកំហែង​បំភិតបំភ័យ​គ្រប់​រូបភាព​​លើ​​សកម្មជន​​គណបក្ស​​សង្គ្រោះជាតិ»

នៅ​រយៈពេល​ចុងក្រោយ​នេះ ករណី​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ធ្វើបាប សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​រាជធានី​ភ្នំពេញ កើតឡើង​ជាង ១០​ករណី​ហើយ។ ក្នុង​នោះ មាន​បី​ករណី​ជន​ប្រព្រឹត្ត​សុទ្ធតែ​វាយ​សំដៅចំ​ក្បាល​សកម្មជន​គណបក្ស​សង្គ្រោះជាតិ។ រហូត​​មក​​ដល់​​ពេល​​នេះ សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​មិនទាន់​វែក​មុខ​ចាប់​បាន​ជន​ប្រព្រឹត្ត​ណា​ម្នាក់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នៅឡើយ​ទេ ស្រប​​ពេល​​សកម្មជន​បក្ស​​ប្រឆាំង​​ចំនួន ២៧​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​​ក្នុង​​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

5 Responses to "ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​វាយ​បែក​ក្បាល​រង​របួស​ធ្ងន់"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ ចែងថា
    គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    មិនអាចកាត់ផ្តាច់បានជាដាច់ខាតរបស់ចិន ហើយចលានាចង់បំបែករដ្ឋក្នុងទម្រង់ណាមួយ នឹងកម្ទេចចោលដោយគ្មានការអត់ឱនឡើយ៕

  2. Anonymous says:

    This country is in the cage of Veitcong mafia dictator and his groups so don’t ever dream to get out from veitcong puppet ‘ they can do anything they wanted and never get justice’ .If you want democracy or get justice you all must get up follow HONG KONG style’

  3. Anonymous says:

    my question is who sending any massage to those evil face book ?? I can see the recue party that some body said already dead . right now I can see some one scare that gosh so much talking every day about those gosh. I know why ?? those gosh KDOR still alive and come to hunt SO SOCHEATH mom every day.

  4. so chết says:

    dear socheat if you or your father your children who is in the place of this victim what is your reaction
    but what does it matter mr so socheat it was only a sad and sordid story among so many others but the memories remain
    One day tomorrow, later this sordid story will fall on you and do not forget what you posted on 23 SEPTEMBER AT 05.37 AM
    THANK YOU

  5. so socheath says:

    Send to facebook
    ជនក្បត់ជាតិ សម រង្ស៉ី កំពុងប្រើលេសប្រមាថ
    អង្គព្រះមហាក្សត្រកម្ពុជា ដើម្បីគេចចេញពីការសន្យា
    *******
    ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះអង្គមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ បានត្រូវបានជនក្បត់ជាតិ សម រង្ស៉ី ប្រមាថប៉ះពាល់ព្រះចេស្តាព្រះអង្គយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់អោនឲ្យនោះ បើពិនឹត្យឲ្យស៊ីជម្រៅទៅ
    វាគឺជាលេសសម្រាប់ការគេចវេសចេញពីការសន្យាវិលចូលកម្ពុជាវិញ ដែលចំណុចនេះ
    ជនក្បត់ជាតិ សម រង្ស៉ី ពិតជាបានបានដឹងយ៉ាងច្បាស់ថា ការប្រមាថប៉ះពាល់ដល់ព្រះអង្គ
    ព្រះមហាក្សត្រ បើជាប់គុកវិញ ច្បាស់ជាមិនតិចឆ្នាំនោះទេ ។
    ពិតណាស់ដើម្បីបានជាលេសសម្រាប់ការគេចវេសចេញពីការសន្យាវិលចូលកម្ពុជាវិញ
    ក្នុងកិច្ចសម្ភាសន៍ជាមួយ មួង ណារ៉េត នៃវេទិការវិទ្យុអាស៊ីសេរី
    នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សមរង្ស៊ីនិយាយថា អ្នកនៅលើទឹកដីប្រទេសកម្ពុជា
    ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ។ សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ។ ដូច្នេះលោក(ព្រះមហាក្សត្រ )អត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សា
    រាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ ។
    វាហាក់ដូចអត់មានរឿងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបាន
    ជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ដែលចាំតែភ្លើវិលត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអះអាងយ៉ាងច្បាស់ៗរួចហើយថា
    សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ាន
    ទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះបានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស
    កម្ពុជា។
    រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ ដូចនេះ ការប្រើប្រាសសម្តីប្រមាថអង្គព្រះ
    មហាក្សត្រ គឺដើម្បីជាលេស សម្រាប់ឲ្យមានការបន្ថែមទោស តាមមាត្រា៧នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន
    បាន ជាជាងត្រូវសមនិងពាក្យទាយទុករបស់សាធារណជនខ្មែរ ដែលថា ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាស ហើយដែលជនក្បត់ជាតិសមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយនៅកម្ពុជាបានទៀតនោះទេ ដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា ) និងសំណុំរៀង
    ដ៏ទៃផ្សេងទៀតយ៉ាងច្រើនស្អេកស្កះនោះ ។
    ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ដែលបោកជនឆោតល្ងង់យកប្រាក់ សម្រាប់រស់កំដរជិវិតដ៏កណ្តោច
    កណ្តែងរបស់ពួកគេផងដែរ ៕

Leave a Reply

Submit Comment