អតីត​អង្គ​រក្ស​ លោក សម រង្ស៊ី ​មិន​រំពឹង​ថា ​អាជ្ញាធរ​អាច​វែក​មុខ​ជន​សង្ស័យ​ដែល​វាយ​លោក​ឲ្យ​បែក​ក្បាល​ឃើញ​ឡើយ​

ដោយ វ៉ា សំណព្វ
23/09/2019
RFI

media
លោក ពូក​ ចិន្តា ទទួលរងរបួសបែកក្បាល
@សហការី


លោក ពូក ចន្ដា ដែល​គេ​ស្គាល់​ថា ជា​អតីត​ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី ត្រូវ​បាន​ជន​ មិន​ស្គាល់​អត្ត​សញ្ញាណ​ពីរ​នាក់​លួច​វាយ​ពី​ក្រោយ បណ្តាល​ឲ្យ​បែក​ក្បាល​ហូរ​ឈាម កាល​ពីព្រឹក ថ្ងៃទី ២២ កញ្ញា ម្សិល​មិញ​នេះ នៅ​ម្តុំ​សង្កាត់​ចាក់​អង្រែ​លើ​រាជ​ធានី​ភ្នំពេញ​។ ការ​លួច​វាយ​ប្រហារ​ពី​ក្រោយ​ខ្នង​នេះ គឺ​នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ត្រលប់​មក​ពី​ផ្សារ​វិញ នៅ​ក្បែ ទីស្នាក់​ការ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ក៏​ត្រូវ​បាន​ជន​ដៃ​ដល់​ពីរ​នាក់ ជិះ​ម៉ូតូ​មក​លួច​វាយ​ក្បាល​លោក​ពី​ក្រោយ​មួយ​ដំបង បណ្តាល​ឲ្យ​បែក​ឈាម​ហូរ​រហាម​។ លោក ពូក ចិន្ដា បាន​ចាត់​ទុក​ករណី​នេះថា ជា​ការ​ប៉ុនប៉ង​ធ្វើឃាត និង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អាជ្ញាធរ​មូល​ដ្ឋាន​រួច​ហើយ​។ ប៉ុន្តែ​អតីត​ប្រធាន​ក្រុម​អង្គ​រក្ស​លោក សម រង្ស៊ី រូប​នេះ មិន​រំពឹង​ថា នឹង​ទទួល​បាន​យុត្តិ​ធម៌​នោះ​ទេ​។

គួរ​កត់​សំគាល់​ថា នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ មានករណី​ជន​មិន​ស្គាល់​មុខ​បានលួច​វាយ​ប្រហារ​ទៅ​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​រាជ​ធានី​ភ្នំពេញ ប្រមាណ​ជាង​១០​ករណី​មក​ហើយ ខណៈ​ពេល​ដែល​សកម្មជន​អតីត​គណ​បក្ស​ប្រឆាំង​សរុប​ចំនួន​២៧​រូប​ទៀត ត្រូវ​បាន​អាជ្ញាធរកម្ពុជា​ចាប់​ឃុំ​ខ្លួនជាបន្តបន្ទាប់៕

សូមស្ដាប់ប្រសាសន៍ លោក ពូក ចិន្តា៖
23/09/2019

What Next?

Recent Articles

2 Responses to "អតីត​អង្គ​រក្ស​ លោក សម រង្ស៊ី ​មិន​រំពឹង​ថា ​អាជ្ញាធរ​អាច​វែក​មុខ​ជន​សង្ស័យ​ដែល​វាយ​លោក​ឲ្យ​បែក​ក្បាល​ឃើញ​ឡើយ​"

  1. so chết says:

    the client is none other than the criminal HUN SEN that hun sen knows and remembers forever all these victims never forget and never pad those who are suffered
    About this criminal who is strong in front of the weak, he is absent at the plenary meeting of the UN can be interpreted in two ways either
    1 he is sick
    2 or he is afraid that there will be a shady blow of CPP because the family of this criminal no longer has the smell of saintete He can not entrust to his true false son hun sen who does not have the carure The criminal hun sen no longer trusts all these generals

  2. Anonymous says:

    it was sadness, painful and suffering to all Cambodian for so long . this action of evil was continuous from the past . this is nothing strange from those killing field the tactic are the same. so sad for all Cambodian after the war if there was a good leader Cambodian already living whit happiness. but stated of peaceful HUN SEN the evil man gave this people what we call peace whit tear that he can slaughter them at any time. I have a slime hop that our young can changing from what those uneducated leader touching them. to have a clear society Cambodia need to have a smart leader to make this poor nation strong again.

Leave a Reply

Submit Comment