អ្នកវិភាគ​ថា របប​ក្រុង​ភ្នំពេញ​កំពុង​ប្រើ​ប្រព័ន្ធ​តុលាការ​បំបាក់​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស

ដោយ មួង ណារ៉េត
2019-09-29
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កញ្ញា សៅ ឧសភា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន មាតា​ធម្មជាតិ។ រូប៖ ហ្វេសប៊ុក
កញ្ញា សៅ ឧសភា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន មាតា​ធម្មជាតិ។ រូប៖ ហ្វេសប៊ុក


អ្នកវិភាគ​យល់​ថា របប​ក្រុង​ភ្នំពេញ​កំពុង​ប្រើ​តុលាការ​ដើម្បី​រាំង​ខ្ទប់​មិន​ឱ្យ​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​មាន​លទ្ធភាព​ទៅ​ទទួល​លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ចោទ​ប្រកាន់​ថា តុលាការ​នៃ​របប​ក្រុង​ភ្នំពេញ​កំពុង​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់​របស់​ខ្លួន ដែល​គ្មាន​អាវុធ​ក្នុង​ដៃ។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហេង ច័ន្ទរស្មី និយាយ​ថា របប​ក្រុង​ភ្នំពេញ​កំពុង​​ព្យាយាម​​បំបាក់​កម្លាំង​​គណបក្ស​​សង្គ្រោះ​ជាតិ​តាម​រយៈ​ប្រព័ន្ធ​តុលាការ ដែល​ទង្វើ​បែប​នេះ​ជា​ការ​បិទ​ផ្លូវ​មិន​ឲ្យ​មាន​ដំណោះស្រាយ​ជាតិ។ អ្នក​វិភាគ​រូប​នេះ​បន្ត​ថា ការ​ដែល​របប​ក្រុង​ភ្នំពេញ​កំពុង​ប្រើ​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់​​សកម្មជន​គណបក្ស​​សង្រ្គោះ​​ជាតិ​​បន្ត​បន្ទាប់​​ដូច​​សព្វ​ថ្ងៃ​នេះ គឺ​ជា​សញ្ញា​​បែកបាក់​ជាតិ៖ «បង្ហាញ​ពី​ការ​បែកបាក់​ជាតិ​ធ្ងន់ធ្ងរ ដោយសារ​យើង​ទទួល​ស្គាល់​ហើយ បញ្ហា​នេះ ជា​នយោបាយ​​ក្នុង​ស្រុក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​ខ្លួន​មិន​បើក​ផ្លូវ​ចរចា​ អ៊ីចឹង​ជា​កំហុស​មួយ ដែល​រដ្ឋាភិបាល​​មិន​​រៀបចំ និង​​បើក​​ឲ្យ​​ដៃគូ​​ប្រកួត​ប្រជែង​របស់​ខ្លួន​ធ្វើ​មាតុភូមិ​និវត្ត ដើម្បី​ធ្វើ​ការ​ចរចា និង​ផ្សះផ្សា​ជាតិ»

អ្នកវិភាគ​លើក​ឡើង​បែប​នេះ ខណៈ​តុលាការ​នៃ​របប​ក្រុង​ភ្នំពេញ កំពុង​ចេញ​ដីកា​ចាប់​ខ្លួន និង​​ចោទ​​ប្រកាន់​​សកម្មជន​​គណបក្ស​​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ករណី «រួមគំនិតក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម»។ ​

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន មាតា​ធម្មជាតិ កញ្ញា សៅ ឧសភា ដែល​រង​ការ​ចោទ​ប្រកាន់ និង​កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឲ្យ​អាស៊ី​សេរី​ដឹង​ថា ​កញ្ញា​សោក​ស្ដាយ ដែល​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​កញ្ញា ពី​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម» បែប​នេះ។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ថា កញ្ញា​ជា​ពលរដ្ឋ​ស្លូតត្រង់​គ្មាន​ចិត្ត និង​គ្មាន​លទ្ធភាព​ទៅ​ផ្ដួល​រំលំ​របប​ក្រុង​ភ្នំពេញ​នោះ​ទេ៖ «ខ្ញុំ​ចង់​សួរ​បក​ទៅ​មន្ត្រី​ក្នុង​របប​ក្រុង​ភ្នំពេញ ដែល​គាត់​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​ខ្ញុំ​ហ្នឹង តើ​ខ្ញុំ​មាន​កាំភ្លើង​មាន​ទាហាន​អី ដែល​អាច​ផ្ដួល​រំលំ​រដ្ឋាភិបាល​បាន​ទេ

ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ លោក​ កូយ សៅ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​កញ្ញា​ សៅ ឧសភា​ អាយុ​ ២៥ ឆ្នាំ​ ពី​បទ« រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម»​ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​អំឡុង​ឆ្នាំ២០១៩។ ដីកា​នេះ​បាន​ចុះ​កាលបរិច្ឆេទ​ពី​ថ្ងៃ​ទី១៦ កញ្ញា​កន្លង​ទៅ​ ប៉ុន្តែ​ទើប​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី២៧ ខែ​កញ្ញា។ ​

កញ្ញា សៅ ឧសភា ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​ម្ដង​រួច​ហើយ កាល​ថ្ងៃ​ទី២៣ សីហា​កន្លង​ទៅ ទាក់ទង​ករណី​ប្រើ​​ហ្វេសប៊ុក (facebook) បង្ហោះ​សារ​ជេរប្រមាថ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​ក្រោយ​សាកសួរ និង​ស្រាវជ្រាវ សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​កញ្ញា​ត្រឡប់​មក​ផ្ទះ​វិញ។ ក្រៅ​ពី​កញ្ញា សៅ ឧសភា ក៏​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត ក៏​រង​ការ​ចោទ​ប្រកាន់​បទ​ចោទ​បែប​នេះ ដែល​អ្នក​ខ្លះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​មួយ​ចំនួន​កំពុង​រត់​គេច​ខ្លួន រួម​ទាំង​កញ្ញា សៅ ឧសភា។

សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ចាប់​ខ្លួន និង​រង​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ភាគ​ច្រើន ពួក​គាត់​បាន​ទៅ​ចូល​រួម​ប្រជុំ​ជា​មួយ​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី និង​បាន​បង្ហោះ​សារ​គាំ​ទ្រ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​ព្រមាន​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា បើ​មិន​ចង់​បែកបាក់​គ្រួសារ​ កុំ​ចូលរួម​សកម្មភាព​ជាមួយ​លោក សម រង្ស៊ី។

គិតមកត្រឹមថ្ងៃទី២៨ ខែ កញ្ញា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ២៩នាក់។ ចំណែក​ឯ​សកម្មជន ដែល​ត្រូវ​បាន​តុលាការ និង​ប៉ូលិស​កោះ​ហៅ​ពី​មុន​មក មាន​ចំនួន ១៥៨នាក់។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ចោទ​ប្រកាន់​ថា របប​ក្រុងភ្នំពេញ​កំពុង​យក​លំនាំ​តាម​របប​ខ្មែរ​ក្រហម​រឿង​ធ្វើ​ទុក្ខ​បុក​ម្នេញ មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​លោក​ថា​យុទ្ធសាស្ត្រ​នេះ មិន​ជោគជ័យ​ទេ។ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្ទុះ​កំហឹង​ទៅ​វិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Related Articles

5 Responses to "អ្នកវិភាគ​ថា របប​ក្រុង​ភ្នំពេញ​កំពុង​ប្រើ​ប្រព័ន្ធ​តុលាការ​បំបាក់​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស"

  1. so socheath says:

    មីមួយនេះរត់ទៅណាមិនរួចទេ !
    យ៉ាងយូរដប់់ថ្ងៃទៀត ម៉ោដេលស៊ីបាយគុកហើយ

  2. Anonymous says:

    when to UNITED NATION telling every country Cambodia is full democracy whit peace and prosper for Cambodian. I love all those thug ‘s word so much the most insane word is>> Cambodia had no political prisoner only the politician was in jail that all. people have freedom but they just can not speak about what this leader is doing. every thing is all up to our court of justice that mean HUN SEN justice . HUN SEN acting he is GOD saving Cambodia and it’s people after he slaughter so many Cambodian. recently SOR KHENG when to EU said Cambodia need EBA and tax release from AMERICANG which was HUN SEN enemy . SOR KHENG speak telling all those nation we love democracy and human right always obey in Cambodia . it make me laughing one hand ask for give by saying we will obey human right that international concerning . but so sad the other hand is slaughter Cambodian every day that is the act of evil. according to the situation every day in Cambodia I have no hop that this nation will have any peaceful solution in the near future. it can be a bloody situation that no one can stop it . time is running out only forty more day the time bomb is kicking so laugh telling every one to be preparing for the big explode .

  3. Anonymous says:

    So socheat is the veitcong germs or Youn-hanoi spy who killing khmer’ . Tral island is belong to khmer nation’ and veitcong dogs are the traitors who sign&gave to Youn-hanoi’ We are khmer not agree with veitcong dogs because since pol=pot ask Youn-veitcong out from cambodia border they never respected and they are aggressive and when pol=pot fighting to protected the country ‘Youn hanoi invaded 1979 and install their dogs and force their dogs to gave Tral island to them so Tral Island is belong to cambodia’ . Who ever sign&gave Tral Island to Youn-hanoi are the traitors including so so cheat’

  4. so socheath says:

    From camnews . 0rg .kh
    Send to facebook
    ហាស! ហាស
    អញគ្មានវាចាថ្លែងទេអាមូស ! (Anonymous) អាក្បត់ជាតិសមរង្ស៊ី ដល់អ្ហែងវាឡប់
    និយាយតែពីសតែពាស អញ្ចឹងនោះ ????
    វាទៅជាអញ្ចឹងទៅវ៉ី ?
    លោកអ្នកមើលចុះ ! វានិយាយចោទប្រកាន់ខ្ញុំ ដោយចង់សំដៅលើរូបខ្ញុំ ថាជាអ្នកណាហើយ
    មែនទេ
    ហាស ! ហាស
    អាក្បត់ជាតិសមរង្ស៊ី ពិតជាឆ្កួតឡើងបែកវ៉ល់មែន
    Anonymous
    October 1, 2019 at 5:31 am
    So socheat is the veitcong germs or Youn-hanoi spy who killing khmer’ . Tral island is belong to khmer nation’ and veitcong dogs are the traitors who sign&gave to Youn-hanoi’ We are khmer not agree with veitcong dogs because since pol=pot ask Youn-veitcong out from cambodia border they never respected and they are aggressive and when pol=pot fighting to protected the country ‘Youn hanoi invaded 1979 and install their dogs and force their dogs to gave Tral island to them so Tral Island is belong to cambodia’ . Who ever sign&gave Tral Island to Youn-hanoi are the traitors including so so cheat’

    (បកប្រែតែចំណុច ខ្លះៗ )
    Socheat គឺជា វៀតកុង យួនហាណូយដែលជាអ្នកសម្លាប់ខ្មែរ។ កោះត្រឡាចជាកម្មសិទ្ធិរបស់ប្រជាជាតិខ្មែរ។ហើយឆ្កែវៀតកុងនេះគឺជនក្បត់ដែលបានចុះហត្ថលេខានិងប្រគល់
    ឱ្យយួនហាណូយ។…………..
    Who ever sign&gave Tral Island to Youn-hanoi are the traitors including so so cheat’
    អ្នកណាធ្លាប់ចុះហត្ថលេខា ប្រគល់គោះត្រល់ ឲ្យយួនហាណូយ។
    គឺជាជនក្បត់ជាតិ សូ សុជាតិ

  5. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ