ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ​ថា ខ្លួន​មិនបាន​បំបែក​សំឡេង​អ្នកគាំទ្រ​សង្គ្រោះជាតិ​នៅ​កូរ៉េ

ដោយ ទីន ហ្សាការីយ៉ា
2019-10-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក យឹម ស៊ីណន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​ធ្វើ​បាតុកម្ម​ភ្លើង​ទៀន នៅ​ប្រទេស​កូរ៉េ​ខាងត្បូង កាល​ពី​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ជីវិតា/RFA
លោក យឹម ស៊ីណន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​ធ្វើ​បាតុកម្ម​ភ្លើង​ទៀន នៅ​ប្រទេស​កូរ៉េ​ខាងត្បូង កាល​ពី​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ជីវិតា/RFA


ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​បដិសេធ​ថា ខ្លួន​មិន​បាន​បំបែក​សំឡេង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ឡើយ ហើយ​ការ​បង្កើត​ក្រុម​ថ្មី​នៅ​ពេល​នេះ គឺ​ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​របស់​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​។ អ្នក​តាមដាន​ស្ថានការណ៍​យល់ថា ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ គួរតែ​ចង​គ្នា​ជា​ធ្លុង​មួយ ទើប​មាន​ទឹក​មាត់ប្រៃ និង​មាន​ឥទ្ធិពល​លើ​អ្នក​នយោបាយ។

ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ លោក ពេញ ពណ្ណរាយ អះអាង​ថា ក្រុម​ថ្មី​របស់​លោក មិនមែន​បង្កើត​ឡើង​ដើម្បី​បំបែក​សំឡេង​យុវជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ក្រុម​ថ្មី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​សកម្មភាព​បំពេញ​ចន្លោះ​ខ្វះខាត​របស់​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ស្រាប់​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ម្យ៉ាងវិញទៀត លោក​ថា សមាសភាព​ដឹកនាំ​របស់​ក្រុម​ថ្មី​នេះ សុទ្ធសឹងតែ​ចេញ​មក​ពី​ក្រុម​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​ពួកគេ​មិន​ពេញចិត្ត​របៀប​ដឹកនាំ​បែប​អត្តនោម័ត​របស់​លោក យឹម ស៊ីណន ដែល​ជា​ប្រធាន៖ «ពាក្យ​ថា បែកបាក់ មានន័យថា បែក​ពី​ក្រុម​មួយ ខ្ញុំ​ដឹកនាំ​ទៅកាន់​ក្រុម​មួយទៀត​។ ឧទាហរណ៍​ថា ខ្ញុំ​បែក​ពី​ក្រុម​នោះ ដឹក​នាំទៅ​គាំទ្រ​គណបក្ស​ផ្សេង​ក្រៅពី​សង្គ្រោះ​ជាតិ នោះ​ទើប​បែកបាក់ តែ​បើ​ខ្ញុំ​ដឹកនាំ​ទៅ​រក​គោលដៅ​នៃ​សង្គ្រោះ​ជាតិ​ដូចគ្នា គឺ​អត់​បែកបាក់​ទេ គ្រាន់តែ​យើង​បែង​ចែក​គ្នា​ធ្វើការ​។ យើង​មិន​ពេញចិត្ត​លើ​ការ​ចន្លោះប្រហោង​ណាមួយ​ដែល​យើង​រិះគន់​ទៅ គេ​អត់​ទទួល​ស្គាល់ អ៊ីចឹង​ហើយ​យើង​បែង​ចែក​គ្នា​ធ្វើការ ដើម្បី​ពង្រឹង​ឱ្យ​កម្លាំង​គាំទ្រ​កាន់តែ​ច្រើន។ អ៊ីចឹង​បើ​អ្នកណា​ដែល​ប្រើ​ពាក្យ​ថា​បែកបាក់​គ្នា គឺ​អ្នកនោះ​ហើយ​ដែល​ចង់​បែកបាក់»

លោក​បញ្ចេញ​ប្រតិកម្ម​បែបនេះ ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​របស់​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម ស៊ីណន ដែល​ថា ពួក​លោក​បង្កើត​ក្រុម​ថ្មី​បំបែក​សំឡេង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង។

លោក យឹម ស៊ីណន បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រយៈពេល​ជាង​៨ ឆ្នាំ កម្លាំង​យុវជន​នៅ​កូរ៉េ​ដែល​ធ្លាប់តែ​ជាទី​មោទន​នៃ​កម្លាំង​ប្រឆាំង ពេលនេះ​បាន​ក្លាយ​ជា​ក្រុម​យុវជន​ជេរប្រមាថ និង​វាយប្រហារ​គ្នាឯង​ទៅវិញ​។ លោក​បាន​ហៅ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ​ថា ជា​ក្រុម​អបគមន៍ ហើយ​បាតុកម្ម​ដែល​ក្រុម​ថ្មី​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២០ តុលា ខាងមុខ គឺជា​ការ​ចង់​ប្រជែង​យកឈ្នះ​បាតុកម្ម​ដែល​ក្រុម​របស់​លោក​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី៣ វិច្ឆិកា ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក ពេញ ពណ្ណរាយ អះអាង​ថា បាតុកម្ម​ដែល​ពួកលោក​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​២០ តុលា​នោះ គឺ​ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កូរ៉េ​ចូលរួម​ជា​សាក្សី​ក្នុង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ មិនមែន​ជា​ការ​ប្រជែង​ឈ្នះ​ចាញ់​ជាមួយ​ក្រុម​លោក យឹម ស៊ីណន នោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​នឹង​អញ្ជើញ​ក្រុម​ចលនា​យុវជន​គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ​លោក យឹម ស៊ីណន ចូលរូម​នៅ​ក្នុង​បាតុកម្ម​ថ្ងៃ​ទី​២០ តុលា ខាងមុខ​។ លោក​បន្ថែម​ថា ប្រសិនបើ​ក្រុម​របស់​លោក យឹម ស៊ីណន រៀបចំ​ព្រឹត្តិការណ៍​ដើម្បី​បុព្វហេតុ​ជាតិ ឬ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អញ្ជើញ​លោក លោក​នឹង​ទៅ​ចូលរួម​ដោយ​គ្មាន​ការ​រារែក​ឡើយ៖ «ខ្ញុំ​បើក​ចិត្ត​ទូលាយ​ណាស់ ខ្ញុំ​អញ្ជើញ​គាត់​មក​ចូលរួម​រាល់​កម្មវិធី​របស់ខ្ញុំ គឺ​ខ្ញុំ​អញ្ជើញ​គាត់​រហូត ដូចជា កាលពី​បុណ្យ​គម្រប់​ខួប​លោក​បណ្ឌិត កែម លី ក៏​ខ្ញុំ​បាន​អញ្ជើញ​គាត់​ដែរ តែ​គាត់​អត់​មក​ចូលរួម​ហើយ វាយប្រហារ​ខ្ញុំ​ទៀត​។ ឥលូវ​មហា​បាតុកម្ម​នេះ ក៏​ខ្ញុំ​អញ្ជើញ​គាត់​មក​ចូលរួម​ដែរ តែ​រឿង​គាត់​ចូលរួម ឬ​មិន​ចូលរួម គឺជា​រឿង​របស់​គាត់»

អនុប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី ថ្លែង​ថា ការ​បែក​ចេញពី​ក្រុម​ចាស់​ទៅ​បង្កើត​ក្រុម​ថ្មី​មួយទៀត អាច​នឹង​ធ្វើ​ឱ្យ​សំឡេង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ថយ​ចុះ​ឥទ្ធិពល។ ក៏ប៉ុន្តែ ប្រសិនបើ​ក្រុម​ទាំងពីរ​មាន​ចក្ខុវិស័យ​តែមួយ គឺ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​ចង់​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា លោក​ជឿជាក់​ថា ក្រុម​ទាំងពីរ​អាច​នឹង​មានឱកាស​សហការ​គ្នា​វិញ​បាន ហើយ​សំឡេង​របស់​ពួកគេ​នឹង​នៅតែ​មាន​ឥទ្ធិពល​លើ​អ្នក​នយោបាយ៖ «ទោះបី​គាត់​មិន​អាច​ធ្វើ​ការងារ​រួមគ្នា ប៉ុន្តែ​គាត់​អាច​ធ្វើ​យុទ្ធនាការ​រួមគ្នា ធ្វើ​សកម្មភាព​ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រទេស ឬ​សហគមន៍​អន្តរជាតិ​ណាមួយ​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ អ៊ីចឹង​ឥទ្ធិពល និង​សំឡេង​ពួកគាត់​នៅតែ​ខ្លាំង ក៏ប៉ុន្តែ​បើ​ពួកគាត់​ធ្វើការ​ងារ​មិន​ត្រូវ​គ្នា​ទេ មាន​ទស្សនវិស័យ​ផ្ទុយគ្នា ខ្ញុំ​គិត​ថា ចលនា​របស់​ពួកគាត់​នឹង​ខ្សោយ​ទៅៗ»

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩​។ ក្រុមការងារ​សកម្ម​បំផុត​នៃ​ចលនា​នេះ មាន​គ្នា​ចំនួន​៣៦ នាក់ ដែល​ភាគច្រើន​សុទ្ធ​សឹង​ជា​ប្រធាន​សមាគម​ពលករ​នៅ​តាម​តំបន់​នីមួយៗ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ​ថា ខ្លួន​មិនបាន​បំបែក​សំឡេង​អ្នកគាំទ្រ​សង្គ្រោះជាតិ​នៅ​កូរ៉េ"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  2. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    អាចគំរាមដល់សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ?
    ……….
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួកអាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស ត្រូវបាននិយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ វាថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    អាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចវាដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ វាថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការព្រុសចេញនូវពាក្យ
    ដដែលៗ បើទោះបីពួកវាដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យឮរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែកនយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

Leave a Reply

Submit Comment