លោក ហ៊ុន សែន នឹង​ត្រូវ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការបោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ជាផ្លូវការ

នយោបាយ


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ដៃ​ស្វាគមន៍​ទៅ​កាន់​អ្នកចូលរួម​ក្នុង​ពិធី​អបអរ​ខួប​៦៨​ឆ្នាំ នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)


03 តុលា 2019
ណឹម សុភ័ក្រ្តបញ្ញា
វីអូអេខ្មែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទទួលស្គាល់​ការបោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ តែ អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ឡើងវិញ​មុន​នឹង​សម្រេច​ទទួលស្គាល់​ការបោះ​បង្គោល​នេះ​ជា​ផ្លូវការ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ នឹង​ត្រូវ​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ដើម្បី​ចុះ​ហត្ថលេខា​ទទួលស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​ដែល​មាន​ការ​ជំទាស់​ដ៏​ប្រទាញប្រទង់​នា​ពេល​កន្លងមក។

ប្រទេស​កម្ពុជា​និង​វៀតណាម​មាន​ព្រំដែន​រួម​ជាមួយ​គ្នាប្រវែង​១២៤៥​គីឡូម៉ែត្រ។ ​ប្រទេស​ទាំង​ពីរ​បាន​ប្រើ​ពេល​អស់ជិត​៥០​ឆ្នាំ​ក្នុង​ការចរចា​និង​ចុះ​កិច្ច​ព្រមព្រៀង​នានា​ដើម្បី​ស្វែង​រកដំណោះ​ស្រាយ​លើ​ជម្លោះព្រំដែន​ ដែល​បាន​ក្លាយជា​ចំណុច​ក្ដៅ​គគុក​ ក្នុង​ចំណោទ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៨ ប្រទេសកម្ពុជា​និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន​៣១៥ ក្នុង​ចំណោម​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​សរុប​ចំនួន​៣៧១ ។ ពោល​គឺ​ភាគី​ទាំង​ពីរ​នឹង​ត្រូវ​បន្ត​ការ​ចរចា​និង​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សេស​សល់​ចំនួន​៥៦​បង្គោល​ទៀត។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធថា​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន​៨៤​ភាគរយ​ហើយ ​ហើយ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​នៅ​ថ្ងៃ​ស្អែក​នេះ គឺ​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​ផ្ដល់​សុពល​ភាព​នៃ​ការ​បោះ​បង្គោល​កំណត់​ខណ្ឌសីមា​នេះ។

​«ដែល​ខ្ញុំ​ទៅ​ប្រទេស​វៀតណាម​នេះ​នឹង​ចុះ​ហត្ថលេខា​ទទួល​យក​សមិទ្ធិ​ផល៨៤​ភាគ​រយ»។

បើ​យោង​តាម​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ផែន​ទី​កំណត់​ព្រំដែន​ក្រោយ​ពី​បោះ​បង្គោល​រួច បានបោះ​ពុម្ព​រួចហើយ​នៅ​ប្រទេស​ដាណឺម៉ាក។ ហើយ​ផែន​ទី​ទាំង​នោះ​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​សម្រាប់​ប្រទេស​ទាំង​ពីរ​រួច​ហើយ​ដែរ។

​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​ក្លាយ​ជា​សំណុំ​រឿង​ដ៏​រសើប​និង​ដ៏​ចម្រូង​ចម្រាស់​រវាង​សកម្មជន​ព្រំដែន រួម​ជាមួយ​គណបក្ស​ប្រឆាំង​ ទល់​ជាមួយ​រដ្ឋាភិបាល។

អ្នក​តវ៉ា​អំពី​បញ្ហា​ព្រំដែន​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន។ រីឯ​លោក ​សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ទាក់​ទង​នឹង​ការ​ដក​បង្គោល​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សាឃ្លាំ​មើល​កម្ពុជា បាន​ប្រាប់​ VOA ថា សមិទ្ធផល​នៃ​ការ​បោះ​បង្គោល​ខណ្ឌសីមា​កម្ពុជា-វៀតណាម​ ​នេះ​មាន​ភាព​ចម្រូងចម្រាស​ច្រើន និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា។

«ចំពោះ​ខ្ញុំ​ ខ្ញុំ​យល់​ថា ការ​បោះ​បង្គោល​ព្រំដែន​ដែល​បាន​៨៤​ភាគរយ​រវាង​កម្ពុជា និង​វៀតណាម​កន្លង​ទៅ​ថ្មីៗ​នេះ យើង​ឃើញ​មាន​ភាព​ចម្រូងចម្រាស​ច្រើន ភាព​មិន​ប្រក្រតី​ច្រើន។ ហើយ​បង្គោល​ភាគ​ច្រើន​បាន​ចូល​មក​អធិបតេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា​យើង»។

លោក​ រ៉ុង​ ឈុន ក៏​បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​ឡើងវិញ​ ដោយសារ​តែ​បញ្ហា​ព្រំដែន​នេះ​ជា​បញ្ហា​ស្មុគស្មាញ​ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​មាន​មន្ទិល​សង្ស័យ​នៅឡើយ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា​ការ​បោះ​បង្គោល​ព្រំដែន​ថ្មី​ជាមួយ​ប្រទេស​វៀតណាម​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កម្ពុជា​មិន​បាត់​បង់​ដី​ចំណែក​ណាមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​នឹង​ចំណេញ​ដី​ខ្លះ​បន្ថែម​ទៀត។

ប្រទេស​កម្ពុជា​មាន​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​គឺ​វៀតណាម និង​លាវ។ ​លោក ​ហ៊ុន សែន បញ្ជាក់​ថា​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ជាមួយ​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​ស្នើ​ឲ្យ​មាន​ការ​ផ្ទេរ​ផែន​ទី​ពី​ប្រទេស​បារាំង។ បារាំង​ដែល​ធ្លាប់​ធ្វើជា​អាណា​ព្យាបាល​កម្ពុជា​អស់​រយៈពេល​៩០​ឆ្នាំ និង​បាន​គូស​ផែន​ទី​មួយ​ចំនួន​ទាក់​ទង​នឹង​ប្រទេស​ឥណ្ឌូចិន​ទាំង​បី​គឺ​កម្ពុជា-វៀតណាម​ លាវ។

«ដោយ​មាន​ការ​ស្នើ​សុំ​ទៅ​ប្រធានាធិបតី​បារាំង។​ទាំង​កម្ពុជា​ជាមួយ​វៀតណាម​ក៏​ស្នើ​ទៅ​បារាំង​ដើម្បី​ផ្ទេរ​ផែនទី។ ជាមួយ​លាវ​ក៏​ស្នើ​សុំ​ទៅ​បារាំង​ដើម្បី​ផ្ទេរ​ផែនទី​ក៏ដូចជា​ផ្ដល់​ឯកសារ​ផ្សេងៗ​ទាក់​ទង​នឹង​ព្រំដែន»។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តជាតិ​កម្ពុជា លោក ហ៊ុន សែន នឹង​ត្រូវ​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​សៅរ៍​ទី​៥​ខែ​តុលា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​វៀតណាម លោក ​ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី កិច្ច​ការ​តំបន់ និង​អន្តរជាតិ ដែល​ជា​បញ្ហា​កង្វល់​រួម។ បន្ថែម​ពី​នោះ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ នឹង​ថ្លែង​សុន្ទរកថា​បើក​សន្និសីទ​ស្ដីពី​ការ​ជំរុញ​វិនិយោគ​និង​ពាណិជ្ជកម្ម​ កម្ពុជា-វៀតណាម ផង​ដែរ៕

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន នឹង​ត្រូវ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការបោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ជាផ្លូវការ"

  1. so chết says:

    ខ្ញុំមិនចោទប្រកាន់ជនជាតិវៀតណាមទេហើយខ្ញុំសូមអបអរសាទរចំពោះជនជាតិវៀតណាមដែលមានឆ្កែល្អឈ្មោះហុនសេនមានភ្នែកតែមួយ។
    I do not accuse the Vietnamese and I applaud the Vietnamese to have a good dog in the name of hunsen has 1 SINGLE eye
    Tôi không buộc tội người Việt Nam và tôi hoan nghênh người Việt Nam có một con chó tốt trong tên của hunsen chỉ có 1 mắt

  2. con điếm rany says:

    ខ្ញុំមិនចោទប្រកាន់ជនជាតិវៀតណាមទេហើយខ្ញុំសូមអបអរសាទរចំពោះជនជាតិវៀតណាមដែលមានឆ្កែល្អក្នុងនាមអាខ្វាក់ហុនសេនខ្ភ្នែកមួយ

  3. so socheath says:

    អាល្ងើ ឯម សុវណ្ណរ៉ា អញ្ចឹង អ្ហែងជួយរុញក្តឹត អាពូជឆ្កែ អាក្បត់ជាតិ សមរង្ស៊ី មកកុំខាន
    បើអ្ហែងគឹតថា វាគ្រាន់តែជាការគំរាម ។
    អ្ហែងកុំភ្លើដល់ថ្នាក់យកច្បាប់ជាតិមកលើងសើចឲ្យសោះ ។
    បើអ្ហែងចង់ដឹង អ្ហែងចូលរួមដង្ហែរអាក្បត់ជាតិសមរង្ស៊ី មកដែរមក ។ ចាំមើលចាប់ទាំងអ្ហែង
    ឬមិនចាប់ ។ កុំភ្លេចថាវាជាការចូលរួមប្រព្រឹត្តអំពើក្បត់ជាមួយជនក្បត់ជាតិ។
    ចាប់មិនចាប់ដឹងក្នុងពេលនោះហើយ ។
    អាពូជឆ្កែ ! បើថាភ្លើ គ្រាន់តែចេះត្រឹមព្រុសដូចឆ្កែទេ ដេកលិឍពងក្តទៅវាល្អជាង។
    កុំមកលេងសើចជាមួយច្បាប់ជាតិឲ្យសោះ !

  4. Anonymous says:

    yes.. that what I mean his former boss is worry about the land that they already stolen. HUN SEN said >> I’m not a nation’s KBOT CHEAT but I just give some land to YOUN ..THA. in time that they know some thing will change . this HUN SEN boss is too smart to swallow this problem’s nation

Leave a Reply

Submit Comment